លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា

កម្ពុជា
កម្ពុជា-ថៃ
20/06/2025 – 11:59
ដោយ៖ សឹម ចាន់សំណាង
RFI

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលជាង៣០ឆ្នាំមកនេះត្រូវបានបំផ្លាញ ដោយសារតែការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់បានបន្ទោសទៅលើមន្ត្រីខ្មែរណាម្នាក់ ដែលបានចែកចាយសារសន្ទនានេះ ព្រោះគេមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកផ្ទាល់។

ចុះផ្សាយ​នៅ​ថ្ងៃ៖ 20/06/2025 – 11:59១០ នាទីត្រូវការពេលអានស្តាប់ – ០២:១៣

លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា


ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខបក្សកាន់អំណាចកម្ពុជា បានរៀបរាប់ពីការដែលលោកធ្លាប់បានជួយដល់លោកថាក់ស៊ីន និងលោកស្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងជាម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។

ដោយភ្ជាប់នឹងរូបភាពចំនួន៩ប្លង់ អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅកម្ពុជា​កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន សែន និងក្រុមគ្រួសារបានមានជំនួបក្រៅផ្លូវការមួយជាលក្ខណៈគ្រួសារ។

តាមលោក ហ៊ុន សែន ដដែល នៅមុនពេលចាកចេញលោកស្រី ផែថងថាន បានសុំការអនុញ្ញាតមើលបន្ទប់ដែលឪពុក និងម្តាយមីងរបស់លោកស្រី ធ្លាប់បានសម្រាក។ លោក ហ៊ុន សែនបានឲ្យដឹងទៀតថា ផ្ទះរបស់លោកបានរក្សាបន្ទប់ចំនួនពីរ ដោយមានឈ្មោះថាបន្ទប់«ថាក់ស៊ីន» និងបន្ទប់«យ៉ីងឡាក់»។

ក្នុងន័យនេះ លោក ហ៊ុន សែន បញ្ជាក់ថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមាថមកលើរូបលោក និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែតថា គ្មានវិជ្ជាជីវៈធ្វើនយោបាយតាមបណ្តាញទំនាក់ទំនងសង្គម។

សូមរំលឹកថា កាលពីថ្ងៃទី១៨ មិថុនា កន្លងទៅថ្មីៗនេះ សំឡេងសន្ទនាឯកជនដែលមានប្រវែង១៧នាទីនិង៦វិនាទីរវាងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ ត្រូវបានចែកចាញពាសពេញបណ្តាញសង្គម។ ក្រោយការបញ្ចេញសំឡេងសន្ទនានេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ផែថងថាន ពលរដ្ឋ និងអ្នកនយោបាយថៃ ក្នុងប្រទេសបានធ្វើបាតុកម្មតវ៉ានៅខាងមុខវិមានរដ្ឋាភិបាល ទាមទារឲ្យលោកស្រីចុះចេញពីដំណែងនាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែលោកស្រី ផែថងថាន បានសុំទោសពលរដ្ឋថៃ និងយោធាជាសាធារណៈចំពោះកិច្ចសន្ទនាដែលបានបែកធ្លាយនោះ៕​

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា"

  1. care about people around you_klKr says:

    our mission is to support our mission is to support .