27 July 2012
Dagmarah Mackos
ភ្នំពេញ ប៉ុស្តិ៍
តាកែវៈ «ខ្ញុំមិនដឹងជាត្រូវធ្វើអ្វីដើម្បីបន្តជីវិតរស់ក្រៅពីសុំទាន នោះទេ» នេះជាសម្តីរបស់ដូនចាស់អាយុ៨០ឆ្នាំឈ្មោះយាយ អេត ដែលអង្គុយនៅតាមផ្លូវចូលទៅកាន់សួនសត្វភ្នំតាម៉ៅដើម្បីចាំ សុំការសន្តោសប្រណៃពីក្រុមភ្ញៀវដើរឆ្លងកាត់ទីនោះ។ ដូនចាស់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិទាំងឡាយដែលមានជីវភាពខ្វះខាតដោយបានពឹងអាស្រ័យនឹងលុយកាក់បន្តិចបន្តួចពីភ្ញៀវ ទេសចរនៅតំបន់សួនសត្វមួយនេះគឺ៤ពាន់រៀលក្នុងថ្ងៃសម្រាប់ជួយ ដោះស្រាយបញ្ហា។
គេសង្កេតឃើញថាមិនមែនមានតែមនុស្សទេដែលត្រូវការជំនួយនោះ សូម្បីសត្វនៅក្នុងសួនសត្វក៏ដង្ហោយចាំមើលផ្លូវក្រុមភ្ញៀវនោះ ដែរ។
រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅលាតសន្ធឹងលើផ្ទៃដីប្រមាណជា៨០ ហិកតា ខណៈយើងអាចធ្វើដំណើរតាមរថយន្តចំណាយរយៈពេលមួយម៉ោងពីរាជធានី ភ្នំពេញ។ ទោះបីជាផ្លូវទៅកាន់ទីនោះមានភាពរដិបរដុបក្តីក៏បានធ្វើឲ្យ ទាំងក្រុមភ្ញៀវខ្មែរ និងបរទេសមានឱកាសបានឃើញនូវទិដ្ឋភាពសត្វព្រៃមួយចំនួនផ្ទាល់ ដែរ។
ប្រសិនជាក្រុមភ្ញៀវមិនមានមគ្គុទេ្ទសក៍ទេសចរណ៍ជួយបង្ហាញផ្លូវទេ វាពិតជាមានលក្ខណៈពិបាកខ្លះដែរក្នុងការចំណាំទ្រុងសត្វទាំងឡាយ នៅទីនោះ។
គេសង្កេតឃើញបណ្តាញផ្លូវសម្រាប់ក្រុមទេសចរធ្វើដំណើរតាមម៉ូតូ មានភាពទូលាយ តែវាហាក់ដូចជាមានលក្ខណៈតូចចង្អៀតសម្រាប់បរិស្ថានទីកន្លែងនៃ ក្រុមសត្វទាំងឡាយរួមមានបឹងសម្រាប់ផ្តល់ទឹកនិងទីជម្រករស់នៅផង ដែរ។
ភ្ញៀវម្នាក់និយាយពីទិដ្ឋភាពក្លិនមិនល្អនៅតាមទ្រុងសត្វនីមួយៗ ខណៈគាត់បានទៅទស្សនាទីនោះថា៖«លក្ខខណ្ខទីនេះមិនត្រឹមតែមិនសម ស្របសម្រាប់សត្វរស់នៅប៉ុណ្ណោះទេ តែវាក៏មិនអំណោយផលល្អដល់ក្រុមភ្ញៀវទេសចរដែរ»។
តែក៏មានក្រុមភ្ញៀវចូលចិត្តមកទស្សនាប្រចាំនោះគឺសត្វខ្លា។ ចំណែកទីជម្រករបស់សត្វឥន្ទ្រីយ៍ទីនេះក៏មានការរៀបចំល្អសម្រាប់ ការរស់នៅរបស់វាដែរ។
ចំពោះទិដ្ឋភាពនៃក្រសែភ្នែករបស់ពួកភ្ញៀវបស្ចិមប្រទេស សួនសត្វភ្នំតាម៉ៅនេះមើលទៅហាក់ដូចជាទីកន្លែងមួយសម្រាប់ជួយ សង្គ្រោះជីវិតសត្វព្រៃ។ តែទោះជាយ៉ាងណាសួនជាតិភ្នំតាម៉ៅនេះក៏មានគេរិះគន់ខ្លះដែរពី មជ្ឈដ្ឋានខាងក្រៅ។
ទោះបីជាសួនសត្វភ្នំតាម៉ៅនេះត្រូវទទួលបានការកោតសរសើរ និងមានការចូលរួមពីសំណាក់រដ្ឋបាលព្រៃឈើ និងអង្គការសង្គ្រោះសត្វព្រៃមានមូលដ្ឋាននៅក្រុងញូវយ៉កក៏ដោយ ក៏សួនសត្វនេះត្រូវបង្កការរំខានសតិអារម្មណ៍ ឬ ខកបំណងចំពោះភ្ញៀវដែរ។
អស់រយៈកាល១០ឆ្នាំកន្លងមកនេះក្រុមការងារនៅឯសួនសត្វភ្នំតា ម៉ៅបានធ្វើកិច្ចការច្រើនក្នុងការប្រយុទ្ធប្រឆាំងយ៉ាងផុសផុល បំផុតនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងផ្តល់ការបណ្តុះបណ្តាលសហគមន៍ក្នុងស្រុកឲ្យចេះជួយសង្គ្រោះ ជីវិតសត្វព្រៃដែលជិតផុតពូជ។ មកទល់បច្ចុប្បន្ននេះសួនសត្វនេះបានសង្គ្រោះសត្វប្រមាណជា៥ម៉ឺន ហើយដែរ។
នីក ម៉ាក នាយកអង្គការ និងកម្មវិធីសម្ព័ន្ធភាពអភិរក្សសត្វព្រៃពន្យល់ថា ជុំវិញរឿងគម្រោងកញ្ចប់ថវិកាសម្រាប់សង្គ្រោះសត្វព្រៃ និងការជួយធ្វើឲ្យប្រសើរឡើងវិញនោះវាជារឿងមួយស្មុគស្មាញ។ លោកបន្តថា៖«វាជារឿងមួយតម្រូវឲ្យប្រយ័ត្នប្រយែងលើផ្នែកហិរញ្ញ វត្ថុ តែវាក៏មានក្រុមឃ្លាំមើល Man Upstairs យើងពីក្រោយខ្នងដែរ»។
អង្គការមួយនេះកំពុងតែខ្នះខ្នែងយ៉ាងខ្លាំងក្នុងការតាមដានគ្រប់ ផ្នែកដែលពាក់ព័ន្ធនឹងកំណើនសត្វព្រៃ។ ផលលំបាកនានាក្នុងការគ្រប់គ្រងសត្វព្រៃដោយការព្រលែងពួកវាឲ្យ ចូលទៅក្នុងទីបរិស្ថានធម្មជាតិវិញ និងការប្រតិកម្មរបស់អ្នកភូមិនានាតាមសហគមន៍ផងដែរ។
លោកម៉ាក បានបន្ថែមថា៖«រដ្ឋបាលព្រៃឈើធ្លាប់បានព្រលែងសត្វជ្រូកព្រៃមួយ ចំនួនកាលពីបួន ឬ ប្រាំឆ្នាំមុនដើម្បីឲ្យពួកវាមានឱកាសទៅបង្កាត់ពូជ។ តែវាជារឿងមួយបង្កឲ្យមានការអន់ចិត្តពីសំណាក់ប្រជាកសិករដោយ ពួកវានឹងមកបំផ្លាញផលដំណាំពួកគាត់»។
តែទោះជាយ៉ាងណាតំបន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅនេះ ពុំសូវមានក្រុមអង្គការរិះគន់ពីចំណុចអសកម្មឡើយ ផ្ទុយទៅវិញមានតែការកោតសរសើរ ខណៈដែលបង្កើតតាំងពីឆ្នាំ១៩៩៥មកដោយរដ្ឋបាលព្រៃឈើ។ នេះមានន័យថា ប្រជាពលរដ្ឋខ្មែរកំពុងតែមានឱកាសបង្ហាញ និងមើលឃើញពីទិដ្ឋភាពនៃពពួកជីវិតសត្វព្រៃរបស់ខ្លួនផងដែរ។
នាយកសួនសត្វភ្នំតាម៉ៅលោក ញឹក រតនាពេជ្រ បាននិយាយពីសក្កានុពលនេះថា៖«ទោះបីជាកម្ពុជាមិនសម្បូរប្រាក់ ច្រើនដូចជាបណ្តាប្រទេសដទៃក៏ដោយ តែស្ថានភាពរបស់សត្វនៅទីនេះមានលក្ខណៈល្អប្រសើរជាងបណ្តាប្រទេស ទាំងនោះ»។ ខណៈទីនេះពុំមានមូលនិធិគ្រប់គ្រាន់ក្តីតែសួនសត្វមានការបង្កើន នូវលក្ខណៈល្អប្រសើរច្រើនសម្រាប់ទាំងសត្វ និងអ្នកទស្សនាដែរ យ៉ាងណាមិញគេបានបង្កើតទីកន្លែងសម្រាប់សត្វតោ និងខ្លាមានលក្ខណៈសមស្របសម្រាប់សត្វរស់នៅ និងងាយស្រួលសម្រាប់អ្នកទស្សនាតែម្តង។
លោកម៉ាកបានលើកឡើងថា៖«យើងនៅតែមិនទាន់ធ្វើបានប្រសើរដូចជាសួន សត្វដទៃនៅលើពិភពលោកបាននោះទេ តែយើងក៏បានខិតខំរកវិធីសាស្រ្តបង្កាត់ពូជនិងសិក្សាពីលក្ខខណ្ខ សម្រាប់ជីវិតរស់នៅរបស់សត្វទាំងអស់នៅទីនេះដូចជាលោក រតនា ពេជ្របាននិយាយអ៊ីចឹង។ យើងសង្ឃឹមថាកិច្ចការរបស់យើងនេះនឹងមានការគាំទ្រនិងបានយល់ដឹង ច្រើនជាមិនខានឡើយ»៕ PR




ជ័យោ គណៈបក្សប្រជាជន ដែលមិនទុកអោយប្រជារាស្ត្រស្លាប់ដោយអត់បាយ គ្រាន់តែទុកអោយ សុំទាន គេតែប៉ុណ្ណឹង ហាហាហា យុទ្ឋិសាស្រ្ត ឈ្នះៗៗ ចតុកោណ អណត្តិទី មួយលាន របស់ រដ្ឋាភិបាល ហ៊ុន សែន។។
កុំគិតតែមើលក្នុងក្រសែភ្លែកមិនល្អពេក យ៉ាងហោចណាស់ភ្នំតាម៉ៅអាចជាកន្លែងជួយសង្រ្គោះ
សត្វព្រៃដែរ ។ កន្លងមកមានសត្វជាច្រើនដែលរឹបអូសបានពីជនល្មើស និងសត្វដែលសប្បុសរជនចិញ្ចឹមនៅផ្ទះមានការធុនទ្រាន់និងភ័យខ្លាចពេលវាធំចម្រើនវ័យ ក៏បានយកទៅលែងនៅទីនោះដែរ។
មើលទិដ្ឋភាពនៅរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ, តើមួយណាជាមនុស្ស ហើយ មួយណាជាសត្វ ?
ត្រូវហើយយ៉ាងហោចណាស់ក៏សត្វមានសាច់គោនិងមាន់សុីជាងអ្នកសុំទានដែរហាហាហាហាហ!!!!
សូមស្វាមគមន៍ ទស្សនៈ សមមិត្ត BoB សមមត្តិមានដឹងទេ គោយនយោបាយចតុកោណមានចែងលមម្អិតគ្រប់ជ្រុង និងមុំ ពិស្តាណាស់ ។ តែការអនុវត្តទេដែល ចោទជាបញ្ហា។ ជាងនេះទៅទៀតការទទួលខុសត្រូវក៏ជាជ្រុងមួយដែរ ។ នៅតាកែវនេះ CPP ប្រមូលផ្តុំស្ទើរអស់មន្រ្តីរាជការពីបណ្តាមន្ទីមក្រសួងមួយចំនួនធំហើយឲ្យចុះជួយមូលដ្ឋាន ដូចជា
– សុខ អាន និង មន្ត្រី មួយទីស្តីការគណៈរដ្ឋមន្ត្រី
– ម៉ុក ម៉ារ៉េត និង មន្ត្រីក្រសួងបរិស្ថាន
– សូ ឃុន និង មន្ត្រីក្រសួងប្រៃសនី
– ចាន់ សារ៉ុន និង មន្ត្រីក្រសួងកសិកម្ម
– ………. ។ល។និង។ល។
ប៉ុណ្ណឹងហើយនៅតែមិនអាចកាត់បន្ថយភាពក្រីក្របាន ។ ពេលខ្លះបញ្ហាស្មូមនេះបានចាប់ផ្តើមចេញពីទំលាប់ បន្ទាប់មកអភិវឌ្ឍទៅប្រពៃណីក៏មាន ។ កុំថាឡើយពេលនេះនៅភ្នំតាម៉ៅមានអ្នកសុំទាន តាមពិតទៅមុខរបរនេះមានតាំងពីសម័យព្រះម្លេះ។
ជនបរទេសដែលមកលេងនៅភ្នំតាម៉ៅ គេថាភ្នំតាម៉ៅអត់សប្បាយដោយសារតែ មានអ្នកសុំលុយច្រើនពេក , ពួកគេថាវារញ៉េរញៃណាស់ ។
មែនហើយវាធ្វើអោយខូចសណ្តាប់ធ្នាប់ទៀតផង
ងាយយល់! ដោយសារ ឯកឧត្ដម ទាំងនោះហើយ បានជាមាន អ្នកសុំទាន និង មានភាពក្រីក្រ
ភ្នំតាម៉ៅ និង ទន្លេបាទីជាទីតាំងចំការដ៏ធំរាប់រយហិចតារបស់ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ជាស្រុករបស់។ ក្នុងចំការនោះមានដំណាំគ្រប់ប្រភេទ និង ចិញ្ចឹមសត្វគោទុកជប់លៀងអោយក្រុមរបស់ខ្លួនទៀតផង។ ក្នុងមួយខែពួកគេទៅធ្វើកម្មវិធីនៅទីនោះយ៉ាងហោចណាស់ពីរដង ដោយមានស្រីស្រស់ក្មេងៗទៅជាមួយផង។ ម្យ៉ាងទៀតស្រុកនេះក៏ជាស្រុករបស់លោក លោក ឯកឧត្តមច័ន្ទ សារុន សូ ឃុន និង មន្រ្តីធំៗជាច្រើនទៀត ដែលសុទ្ធតែអ្នកមានស្តុកស្តម្ភ ប៉ុន្តែ ប្រជារាស្រ្តនៅជំវិញភ្នំតាម៉ៅមួយចំនួនបានដុតត្នោតទុំញ៉ាំនៅពេលព្រឹកជំនួសអោយបាយកក។ នេះបើតាមអ្នកទៅលេងស្រុកខ្មែរបានរាយការណ៏ប្រាប់ខ្ញុំ។ នេះបង្ហាញអោយឃើញថា មេដឹកនាំខ្មែរស្រលាញ់ខ្មែរពិតប្រាកដមែន។
ជ័យយោសម្តេច ហ៊ុន សែន ដ៏មហិមា!
បើចង់ដឹងការពិត សូមសួរអាវ៉ាខ្ញុំនេះវិញ ព្រោះអីអាវ៉ាខ្ញុំនេះដឹងរឿងពាក់ព័ន្ធនឹងអ្នកសុំទានភ្នំតាម៉ៅ
នេះច្រើនជាងគេ។បើនិយាយពីអ្នកសុំទាននៅទីនេះមាន២យ៉ាងៈ
១.អ្នកសុំទានកាលីបៈ សំដៅលើពួកចាស់ៗ១ក្រុម មានទាំងអ្នកពាក់ទីងមោងរាំស្ទាក់មុខឡាន,
អ្នកកាន់ផ្តិល២ឬ៣នាក់ អ្នកកាន់ក្បាលមីក្រូ១នាក់។ពួកនេះ រាបឆ្នាំហើយនៅតែរញ៉េរញ៉ៃមិនព្រម ឈប់សោះ ឃើញមុខតែដដែលៗ ឯក្នុងវត្តអត់ឃើញមានកើតស្អីជាដុំកំភួនទេ មិនដឹងយកលុយ ទៅណា?បើសួរខាងមន្ទីរធម្មការនិងអាជ្ញាធរវិញ នាំគ្នាឆ្លើយយករួចតែខ្លួននិងសោះអង្គើយ ហើយលួចសំលក់អ្នក សួរទៀតផង។
២.អ្នកសុំទានថោកទាបៈ ពួកនេះអង្គុយសំពះជាជួរតាមបណ្តោយផ្លូវចូលភ្នំតាម៉ៅ មានទាំងចាស់ មានទាំងកូនក្មេង។ខ្ញុំបានសាកសួរប្រជាពលរដ្ឋដែលនៅភូមិជិតនោះ គាត់បានប្រាប់ថា ពួកអ្នកសុំទានទាំងនេះ មិនមែនមកពីក្នុងភូមិជិតៗនេះទេ គឺខ្លះមកពីភូមិឆ្ងាយៗ៣ទៅ៥គីឡូ ។
ចំណែកអ្នកភូមិដែលរស់នៅក្នុងភូមិជាមួយនឹងអ្នកសុំទានវិញ បាននិយាយថា ៩៩ភាគរយ នៃអ្នកសុំទានទាំងនោះ មិនមែនជាអ្នកក្រីក្រអត់អង្គរច្រកឆ្នាំងនោះទេ ខ្លះមានរហូតផ្ទះក្បឿង៣ខ្នង
ក៏មានដែរ ក៏ប៉ុន្តែហេតុដែលសុំទាន មកពីកាត់គិតថា មិនដឹងនៅស្ងៀមធ្វើអី ក៏នាំគ្នាទៅសំពះសុំទានទាំងចាស់ទាំងក្មេង ធ្វើអោយខូចដល់កិត្តិយសរបស់ជាតិ និងមុខមាត់ នៃពលរដ្ឋខ្មែរទូទៅ។យើងដាក់សញ្ញាសួរអោយធំៗទាំងអស់គ្នាថា តើត្រូវធ្វើយ៉ាងណា ដើម្បីលុបបំបាត់បញ្ហានេះ??????
ចម្លើយចំពោះអាវ៉ា ការលុបបំបាត់អាចមានដំណោះស្រាយ និងងាយស្រួលបំផុត គឺលុះត្រាតែនាយករដ្ឋមន្រ្តីឈប់ដើសុំទានគេ ទើបប្រជាពលរដ្ឋខ្មែរលែងសុំទានគេ។
ចម្លើយ ចំពោះ អាវ៉ា ងាយស្រួលទេលុះត្រានាយករដ្ឋមន្ត្រីឈប់សុំទានគេទើបប្រជាពលរដ្ឋលែងសុំទានគេដែរ។
អរគុណអាវ់ា ដែលបានបង្ហាញអោយបានដឹង។ វិធីដោះស្រាយគឺ លោកសុំអោយអ្នកសារពត៏មាន ពិសេសវីអូអេ និង អាសីុសេរី ទៅសម្ភាសន៏ចៅហ្វាយស្រុកបាទី មន្ទីរទេសចរណ៏ខេត្ត និង មន្ទីរធម្មការខេត្តតាកែវ ដើម្បីអោយប្រជារាស្ត្រខ្មែរបានដឹង។ តើពួកគេធ្វើអ្វីខ្លះសព្វថែ្ង? តើអស់លោកទាំងអស់នឹងមានចេះខ្មាសគេដែរអត់? ជាពិសេសសារពត៌មានទាំងនោះត្រូវថតរូបពួកមន្ត្រីទាំងនោះបង្ហាញអោយប្រជាជនឃើញនៅទំព័រមុខ។ តើពួកគេជាមន្ត្រីខ្មែររឺមន្ត្រីយួន?
ពុទ្ធោ!លោក Ly Seanteur បើប្រាប់វីអូអេ និងអាស៊ីសេរី នឹងយកទៅផ្សាយពេញពិភពលោក កិត្តិយសខ្មែរមិនចប់ប៉ារូយ! ស្រេចតាម៉ង! ទៅមិនរួចទេ។
សូមគាំទ្រផងលោក Visal!
វ័យ ចាស់
I am glad that you can see the positive side but it seems to me you do not see the negative side under Decho leadership. I like to point out a few such as corruption and injustice in the society. Where do Sok An, So Khun, Mok Mareth and Chan Sarun get their money from?
I think our nation money were stolen by those crooked high ranking in the government. The corruption exists in every regime but under Decho, Hun Xen, is way more than the previous one.
In term of justice, frankly and honestly, do you think the poor ever win the case in the court system under Decho, Hun Xen? The rich and the powerful bought the poor the judges therefore poor and the weak have no way to win in the corrupted court system.
ខ្ញុំចង់អោយមានមណ្ឌលចាស់ជរាដល់ហើយនៅស្រុកខ្មែរ ខ្ញុំអាណិតលោកយាយៗទាំងនេះណាស់