ភ្នំពេញៈ មន្រ្តីចំនួន ១៤ នាក់ ពីអតីតគណបក្ស នរោត្តម រណឫទិ្ធ ត្រូវបានតែងតាំងជាទីប្រឹក្សាក្នុងស្ថាប័នរដ្ឋាភិបាល ដែលមានឋានៈចាប់ពីស្មើនឹងប្រធាននាយកដ្ឋាន រហូតដល់អនុរដ្ឋលេខាធិការ បន្ទាប់ពីគណបក្សនេះ បានបង្រួបបង្រួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលមានសម្ព័ន្ធភាពស្អឹតល្មួត ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ គណបក្សហ្វុ៊នស៊ិនប៉ិចកាលពីពេលកន្លងមក។ រូបថត ហុង មិនា
Thursday, 30 August 2012
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបតិ្តនៃគណបក្ស ហ៊្វុនស៊ិនប៉ិច និងជាឧបនាយករដ្ឋមន្រ្តីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មន្រ្តី ៦ នាក់ ក្នុងចំណោម ១៤ នាក់ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួង និងមានឋានៈស្មើនឹងប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ហើយថា ពួកគេត្រូវបានតែងតាំង ដោយអនុក្រឹត្យរបស់រដ្ឋាភិបាល។
លោកបានបន្តថា រដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំងពួកគេរួចហើយ ប៉ុន្តែលោកមិនបានប្រាប់ពីឈ្មោះរបស់មន្ត្រីទាំងនោះ និងក្រសួងដែលពួកគេត្រូវធ្វើជាទីប្រឹក្សានោះទេ។
ចំពោះមន្រ្តី ៨ រូបទៀត លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ពួកគេក៏នឹងត្រូវបានតែងតាំងជាទីប្រឹក្សាដែរ តែឋានៈរបស់ពួកគេ មានចាប់ពីស្មើអគ្គនាយក រហូតដល់អនុរដ្ឋលេខាធិការ ហើយថា ព្រះរាជក្រឹត្យតែងតាំងពួកគេ នឹងចេញនៅសប្តាហ៍ក្រោយ។
នៅ ពេលសួរថា តើមូលហេតុអ្វី បានជារដ្ឋាភិបាល តែងតាំងមន្ត្រីទាំងនោះ ព្រោះរដ្ឋាភិបាលជិតចប់អាណតិ្តទៅហើយ លោក ញឹក ប៊ុនឆៃ បានឆ្លើយថា វាជារឿងធម្មតាចំពោះការតែងតាំងនេះ ព្រោះពួកគេធ្លាប់បម្រើការងារក្នុងជួររដ្ឋាភិបាល។
លោក ញឹក ប៊ុនឆៃ បានបន្ថែមថា៖ «នេះមិនមែនជាការសន្យាទេ។ ពួកគេធ្លាប់ធ្វើការ ដូច្នេះ ពួកគេត្រូវបានតែងតាំងឡើងវិញ»។
ទន្ទឹមនឹងនេះ គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏បានតែងតាំងមន្រ្តី ៣ រូបថែមទៀត ពីគណបក្សជាតិនិយម ដែលទើបតែដូរឈ្មោះពីគណបក្សនរោត្តម រណឫទ្ធិ ឲ្យធ្វើជាអគ្គលេខាធិការរងគណបក្ស ហ៊្វុនស៊ិនប៉ិច បន្ទាប់ពីគណបក្សទាំងពីរ បានបង្រួបបង្រួមជាគណបក្សតែមួយ។
មន្រ្តីទាំងបីរូបមានឈ្មោះ ប៉េង ហេង ឃីម សិលា និង ឡុង លីម។
លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំង បានថ្លែងថា លោកមិនចាប់អារម្មណ៍ លើការតែងតាំងនេះទេ ដោយលោកលើកឡើងថា នៅថ្ងៃអនាគត នឹងមានតែគណបក្ស ២ ប៉ុណ្ណោះ ធ្វើការប្រកួតប្រជែងគ្នា គឺគណបក្សសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា៖ «ប្រជាជន បានដឹងហើយថា គណបក្សទាំងពីរ បានធ្វើការជាមួយនឹងគណបក្សកាន់អំណាច គ្រាន់តែដើម្បីផលប្រយោជន៍ និងតំណែងប៉ុណ្ណោះ»។
ទោះយ៉ាងណា មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច រំពឹងថា ពួកគេនឹងទទួលបានសំឡេងគាំទ្រ ច្រើនជាងមុន បន្ទាប់ពីមានការបង្រួបបង្រួមគ្នាឲ្យទៅជាគណបក្សតែមួយដូចកាលពី មុនវិញ៕ TK
តាមពិតភ្នំពេញ ប៉ុស្តិ៍គួរសរសេថាចំណងជើងថា CPP បាននាំបក្សពួក១៤នាក់ទៀតទៅអង្គាមឆ្អឹងរដ្ឋចំពេលដែលរដ្ឋាភិបាលកម្ពុជា មានក្បាលធំជាងខ្លួននោះ។
សុទ្ធតែពួកបំបង់បាយទេ។ ទីប្រឹក្សាទាំងអស់បានក្លាយជាព្រៃប្រឹក្សាសម្រាប់សត្វសហាវជ្រកកោណដើម្បីស៊ីមនុស្សទៅហើយ។ ប្រជារាស្រ្តហូរទឹកភ្នែកក៏ដោយសារព្រៃប្រឹក្សារទាំងនេះដែរ។
ញឹក ប៊ុនឆាយ អណត្តិក្រោយនឹងអស់លាក់ហើយអាអូន ចាំមើលនឹងរលាយដូចក្រមួនត្រូវថ្ងៃអញ្ចឹង ហើយការរលាយរបស់គណៈបក្សនេះគឺមិនមែនមកពីគណៈបក្សប្រឆាំងទេ គឺមកពីគណៈបក្សប្រជាជននេះតែម្តង អត់ប្រយោជន៏ទេអាអូនអើយ ហើយកុំខំបំពាក់បំពូនពេក ព្រោះអាល្បិច យកលុយរដ្ឋក្នុងការតែងតាំងបរិវារបស់ខ្លួនអ្នកណាក៏គេដឹងដែរ មិនបាច់ខំប្រឹងព្រូសទេ ទីប្រឹក្សាឆ្កែអី មួយៗរាប់រយទីប្រឹក្សា តែទីបំផុតធ្វើអោយរាស្ត្រទឹកភ្នែករាប់មិនអស់ដោយសារតែពួកអាលួចជាតិអស់ឯងហ្នឹង។ ពួកអាក្បត់ជាតិ វិនាសទៅ……………………..
រដ្ឋស្រុកខ្មែរពិតជាមានទីប្រឹក្សាច្រើនមែន ចែកគ្នាឆី ចាំមើលប្រទេសយើងនឹងមានការរីកចំរើនខ្លាំងមិនខាន
អញថាមែនៗហើយ ពួកអាឆ្កែប៉ុន្មានក្បាលនេះ វាចូលក្នុងទ្រុងយើងហើយវើយ! តែហ៊ានក្បត់អញច្បាស់ជាយកពួកឯងទៅធ្វើសាច់ពិសេសក្លែមស្លាសហើយណាអាវ៉ា!
ពូហែងកំចងសាកជាមួយសម្តេចតេជោ អញធ្វើការមិនអោយមានភ្លាត់ទេណា ! អោយងាប់ ងាប់ អោយជាប់គុក គុក អោយ ដេក ដេកអោយឈ ឈរ !
ប្រទេសខ្មែរតូចមួយសោះមានទីប្រឹក្សាដល់រាប់រយនាក់ទៅហើយ នេះសបញ្ចាក់ថា លោក ហ៊ុន សែន អសត្ថភាពគ្រប់គ្រងប្រទេស ដែលយកទីប្រឹក្សាទៅដឹកនាំប្រទេស ព្រោះទីប្រឹក្សាខ្លះរៀនបាន ខ្ពស់ជាងលោក។ ណាមួយគាត់ចង់ឲ្យអ្នកទាំងអស់ហ្នឹង ជួយជ្រោមជ្រែងអំណាចរបស់គាត់ទៀត។ ដូចសម្តី ឆាវឆាវ រឿងនគរទាំង៣ បានពោលថា «ខ្ញុំសុខចិត្តក្បត់អ្នកទាំងអស់គ្នា តែមិនសុខចិត្តឲ្យអ្នកទាំងអស់គ្នាក្បត់ខ្ញុំឡើយ»។ បើប្រៀបធៀបទៅអ្នកដែលក្បត់គាត់ហើយ គឺគាត់បំផ្លាញអ្នកណាម្នាក់ហើយនោះនឹងត្រូវសាបសូន្យ (ឧទាហរណ៍៖ គណបក្សមួយអញ្ចឹង) ឫអ្នកនោះត្រូវតែស្លាប់ បើគាត់ត្បត់អ្នកទាំងអស់គ្នាវិញគឺគាត់លក់ជាតិឯងតែម្តង (ព្រំដែន) ។
លោកពិសិដ្ផ និយាយត្រូវមែន,…! អាខ្វាក់សែនជោរ មួយហ្នឹង វាមានច្រើនណាស់,…! ជាពិសេសគីល្បិចវា មកពីយួនតែម្តង,….!
អីយា៉អាយ៉ងហុ៊នសែន តេតើ
កុំខំប្រឹងពេកលេកអាច៌អាឡឹយហើយ មើលមុខនក