ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រាប់ឲ្យថា សមាជិកនៃគណបក្សប្រឆាំងពីរ ដែលមានគ្នាជាង ១.០០០ នាក់ បានចុះចូលជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច នៅខេត្តបន្ទាយមានជ័យ។
ថ្ងៃទី 30 សីហា 2012
ដោយ: រតនា
CEN
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិនៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ថា នៅថ្ងៃទី១ ខែកញ្ញា គណបក្សហ្វ៊ុនស៊ិនប៉ិច នៅខេត្តបន្ទាយមានជ័យ នឹងធ្វើពិធីទទួលសមាជិក ដែលមកពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ចំនួនជាង ១.០០០ នាក់។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា សមាជិកមកពីគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ចំនួនជាង ១.០០០ នាក់នោះ អ្នកខ្លះមានលិខិតតែងតាំង ធ្វើជាក្រុមការងារ និងទទួលខុសត្រូវតាមបណ្តាស្រុក និងឃុំ នឹងនាំមកជាមួយនូវកាតសមាជិករបស់គណបក្សទាំងពីរ បង្ហាញថែមទៀត ដើម្បីចៀសវាងការចោទប្រកាន់ថា ជាការឃោសនា ក្នុងការទទួលសមាជិកថ្មីនេះ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ទៀតថា បន្ទាប់ពីធ្វើពិធីទទួលសមាជិកគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ចំនួនជាង ១.០០០ នាក់ នៅខេត្តបន្ទាយមានជ័យរួចហើយនោះ លោកនឹងបន្តធ្វើពិធីទទួលបញ្ចូលសមាជិក មកពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីចំនួន ៤ខេត្តទៀត ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ដែលមានគ្នាច្រើនរយនាក់។
កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ នៅស្នាក់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានពិធីទទួលសមាជិក មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តរណឫទ្ធិ ដែលមន្ត្រីគណបក្សនោះ អះអាងថា មានចំនួន ១៤៦ នាក់ ប៉ុន្តែនៅរសៀលថ្ងៃទី៣០ ខែសីហានេះដែរ។
ក៏ប៉ុន្តែលោក ញឹក ប៊ុនឆៃ បានបដិសេធថា គ្មានសមាជិករបស់គណបក្សបក្សហ្វ៊ុនស៊ិនប៉ិច ជាង ១០០ នាក់ នៅភ្នំពេញ ទៅចូលជាមួយនឹងគណបក្សសង្គ្រោះជាតិនោះទេ គឺមិនមែនជាការពិតទេ ដែលលោកថា នេះគ្រាន់តែជាកាឃោសនា បែបសង្គ្រាមចិត្តសាស្ត្រ របស់ក្រុមមន្ត្រីគណបក្សប្រឆាំងប៉ុណ្ណោះ៕
គ្រាន់តែចាប់ផ្តើមភ្លាម ក៏បង្ហាញតួលេខបាត់ទៅហើយ។ ពិតជាខុសពីគណបក្សប្រឆាំងមែនណ៎។
…………………………………………………………………………………………………………………………….
កាលពីថ្មីៗនេះ គណបក្សសង្រ្គោះជាតិបានអះអាងថាទទួលបានការចុះចូលអតីតសមាជិក
គណបក្សរណរិទ្ធិនៅខេត្តកំពតប្រមាណ ៩០ភាគរយ។ លុះចុងក្រោយទើបហ៊ានអះអាងពីចំនួន
សមាជិកខ្ទង់រយនាក់។
តែពេលនេះរបត់ថ្មីមួយបានបង្ហាញខ្លួនហើយ នោះគឺសមាជិកជាង១០០០នាក់នៅខេត្តជាយដែន
បន្ទាយមានជ័យដែលមកពីគណបក្សប្រឆាំង បានសម្រេចចុះចូលជាមួយគណបក្សហ្វុនស៊ីនប៉ិច
ភ្លាមៗទៅវិញ។
……………………………………………………………………………………………………………………………
តើនេះមិនដូចជាខោកក្បាលគណបក្សសង្គ្រោះជាតិមួយក្រញ៎យ៉ាងចាស់ដៃទេឬ?
ហើយក៏ជាសារមួយចប់ប្រាប់ថា រាជានិយមនៅមិនទាន់ស្លាប់ពីក្នុងទឹកចិត្តប្រជាពលរដ្ឋនោះទេ។
ហេតុអ្វីក៏យ៉ាងដូច្នេះ? ព្រោះសមាជិកទាំងនោះរងចាំឲ្យតែរាជានិយមរួបរួមគ្នាឡើងវិញ ពួកគាត់
នឹងចូលរួមគាំទ្រភ្លាមៗដែរ។
នេះគ្រាន់តែខេត្តបន្ទាយមានជ័យមួយប៉ុន្នោះ! បន្តទៀតត្រូវរង់ចាំមើលខេត្តជុំវិញបឹងទន្លេសាប
ទាំង៤ ដូចជា បាត់ដំបង ពោធិសាត់ សៀមរាប និង កំពង់ធំ ថាតើរាជានិយមរលត់ពីក្នុងទឹកចិត្ត
ប្រជាពលរដ្ឋទូទៅហើយឬនៅ?
សូមរង់ចាំតាមដានបន្តទៀតថាតើពិតឫមិនពិត ព្រោះពួកគុម្មុយនិស្ដផ្ដាច់ការនិយាយអ្វីមិនសូវយក
ជាការបានទេ ច្រើនតែមានល្បិចកិចកលភូតកុហកបោកប្រាស់អាហ្នឺងគឺជាប់លេខ១ ប៉ុន្តែផ្ទុយទៅ
វិញបើជាការពិត មនុស្សប្រភេទនេះនៅក៍មិនចំណេញសម្រាប់ជាតិដែរ ព្រោះជាប្រភេទអ្នកធ្វើនយោបាយចល័ត មានន័យថាគឺជាអ្នកដែលស្វែងរកតែលាភសាការះនិង
ផលប្រយោជន៍ភ្ទាល់ខ្លួនតែប៉ុណ្ណោះ គ្មានជំហ៊ពិតប្រាកដនិងគ្មានគំនិតស្នេហាជាតិទេ ដូចតែញឺកប៊ុនឆៃខ្លួនឯងអញ្ចឺង ។
បើមែន! គឺគេចូលរួមជាសំដាច់ហើយ វាមិនដែលមានអាណារភ្លឺទៅចូលរួមជាមួយផ្ទះដែលកំពុងលិចទឹកនោះទេ
នេះជាសញានៃដង្ហើមចុងក្រោយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចមុនពេលរលាយ ។
ដូចជាមិនសូវជឿទេ 1000 នាក់
ត្រូវហីយនយោបាយ ចល័តដូចសម រង្សី និង កឹមសុខាដែ បើនៅប៉ៃលិនវិញ បើតាមខ្ញុំដឹង ដូចជាក្បែអស់
ហើយ តាមឃុំដូចជាសល់មួយៗ ប៉ុណ្ណោះ
អ្នកនយោបាយឡប់ ដេកដណ្ដប់ក្រមា អួតខ្លួនជាអាចារ្យ ពួនសីុ បាយវត្ត ។
អ្នកនយោបាយឡប់ ដេកដណ្ដប់ក្រមា ឲ្យចាំទីស្នាក់ការ រុះលក់អេតចាយ ។
ហេ ! ហេ ! ហេ ! ក្មេងលោកសុំបញ្ចេញយោបល់បន្តិចចុះ ….!
គ្មាននរណាគេវង្វេងបឹងទៅចុះចូលជាមួយ គណបក្សរបស់លោកឆៃ ទេ ! សម្រាប់យើងវិញ
បើទំនេរ អត់ការងារធ្វើ ទៅសុំយួរចាន់ស្រាក់ដើរតាមលោកបិណ្ឌបាត្រវិញវាប្រសើរជាង ។ ក្រែង
បានចេះធម៌មួយម៉ាត់ពីរម៉ាត់ ។ ជាជាងនៅមួយក្រុមលក់ឧត្តមគតិ ពួកឆ្អិនក្បាលឆីក្បាល
ឆ្អិនកន្ទុយលេបកន្ទុយ បើអ្នកណាហ៊ានតែសេពគប់ជាមួយមនុស្សប្រភេទដូចលោកឆៃហ្នុង
ប្រាកដជាផ្កាប់ឆ្នាំងមិនខានទេ ។ មាន……….មិនអត់ទេ……………..
អាញ់មិនជឿវាមិនដែរក៍ដល់1000នាក់
ខ្លួនឯងដង្ហើមចង្រឹតមិនគិត នៅអួតថាគេចុះចូលខ្លួនទៀត……. ចំជាភ្លើមែន ..យកល្អទៅសុំសម្ដេច
យាមវិមានឯករាជ្យ ឫ ចាំច្រកចូលទួលក្រសាំងទៅ …..ទុកកៅអីឲ្យក្មេងៗជំនាន់ក្រោយអង្គុយផង .
និស្សិត បញ្ញវន្ត័ម៉ាគំនររកការងារធ្វើមិនបានផង បែរជាឲ្យមនុស្សអត់ចេះអីទៅអង្គុយ នាំតែចង្អៀត
គេឯង ហើយចេះតែស្រែកឡូៗថា ខ្លាចគ្មានទំពាំងស្នងឫស្សី ។ បើមិនផ្តល់ឱកាសឲ្យគ្នាធ្វើផង
បានអីរស់ ……
វាមិនដែលអាណាឃើញផ្ទះលិចទឹកជិតដល់ដំបូលហើយរត់ទៅនៅទេ
មានតែលោកឆៃទេមើលទៅដែលឆ្កួតចឹង
កុហក!
និយាយជាមួយពួកអាផ្កាប់មុខ ពួកអាកំសាក់អស់សាច់ អាអត់ឈ្មោះ! ម៉ែអារាស្រ្តខ្មែរ ពួកអាសត្វធាតុ!
ពួកអាអត់ខួរ ! សូមបងប្អូនកុំខឹងនឹងខ្ញុំ ព្រោះពួកវាជ្រុលពេកហើយ! ពួកអាមនុស្សព្រៃ ។
ងាប់ចូលធ្វើអីណ្ណឹង?ហើយមកពីណាដល់ទៅ១០០០នាក់?ចូលរកអីណ្ណឺងចូលទៅបាត់ឈ្មោះឆ្នាំ២០១៣ឬ?
ជាពូជនាគ ទោះយ៉ាងណា ចូររៀនទប់កំហឹង ហើយកុំប្រើពាក្យអសុរស ព្រោះទោសៈ កំហឹង គឺឆេះចិត្តខ្លួនឯង។
ពួកអាពុលទឹកមាត់ប៉ុល ហុម(អ្នករត់សំបុត្រនៅសហប្រជាជាតិ), មួ សុខហួយ, អាចោលួចអង្ករកឹម
សុខា, អាប៉ុញ៉ារិទ្ធ អស់រិទ្ធបណ្តើរៗ ហើយព្រោះហ៊្វុន ស៊ីនបិចៗបន្តិចទៅពួកបក្សរូបជួងញ័របិចបន្តិច
ទៅCPPបិចបន្តិចទៅ, អូសរលាយតែម្រង។
បើ បង ញឹកប៊ុន ឆៃ យ៉ាប់យ៉ាងនេះទៅហើយ ទំរាំអ្នកដើរតាមមិនដឹងជាយ៉ាប់ដល់កំរិតណាទេ។
សុំទោស Leav Sean គ្រាន់តេនិយាយតាមការមើលឃើញជាក់ស្តែងប៉ុណ្ណោះ។ បើបង ឆៃ និយាយនេះជាការពិតមែន ក៏គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ សមាជិកទាំងនេះ សុទ្ធតែពួកលក់ត្រីដូចបង ឆៃអញ្ចឹង (Selfish) មិនមែនទៅបម្រើជាតិទេ។
មិនដឹងជាស្អីទេ រត់ទៅរត់មក ត្រឡប់់ត្រឡិនអញ្ចឹងទៅ
CPP មានតែចូល អត់់មានចេញទេ (បក្សផ្សេងមិនអាចធ្វើបានទេ)