ឌុចដែលបានចំណាយពេលជិត៦ ឆ្នាំ នៅក្នុងបន្ទប់ឃុំឃាំងនាបរិវេណសាលាក្ដី ពេលនេះកំពុងត្រូវបានគេគ្រោងបញ្ជូនទៅឃុំខ្លួននៅទីកន្លែងផ្សេង បន្ទាប់ពីគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីដើមខែ កុម្ភះឆ្នាំ ២០១២ នោះ ។
ដោយ ៖ សិលាពល
August 30, 2012
សារព័ត៌មានសេរី
លោក ឌឹម សុវណ្ណរុំ ប្រធានផ្នែកសាធារណៈរបស់អង្គជំនុំជម្រះក្នុងតុលាការកម្ពុជាដែលគេស្គាល់ថា សាលាក្ដីខ្មែរក្រហមបាននិយាយប្រាប់ក្រុមអ្នកកាសែតថា ពេលនេះសាលាក្ដីកំពុងរង់ចាំការសម្រេចពីសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិ ដើម្បីឲ្យប្រាកដថា តើឌុចនឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារជាតិណាមួយ? យ៉ាងណាក៏ដោយ បើតាមមន្ត្រីរូបនេះថា ការផ្ទេរទីកន្លែងឃុំឃ្លួនឌុចអាចធ្វើនៅចុងឆ្នាំ ២០១២ នេះ ឬ ដើមឆ្នាំ២០១៣។
គួរបញ្ជាក់ថា កាំង ហ្គិចអ៊ាវ ហៅ ឌុច អតីតមេគុកទទួលស្លែងនៃរបបខ្មែរក្រហមបានជាប់ចោទក្នុងសំណុំរឿង០០១ពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និង ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ជិត២ម៉ឺននាក់ស្លាប់ក្នុងរង្វង់នៃការទទួលខុសត្រូវរបស់គាត់ ៕

ខ្ញុំគិតថាក្នុងចំនោមមេខ្មែរក្រហម ឌុមជាមនុស្សហ៊ានទទូលកំហុសពីអ្វីដែលខ្លួនប្រព្រឹត្ត តែគួរអោយសោកស្តាយមានខ្មែរច្រើនអ្នកទៀតអត់ហ៊ានចេញមុខដូចឌុយសោះ គិតទៅជំនឿជឿលើព្រះយេស៊ូវរបស់ឌុច ពិតជាមានការទទួលខុសត្រូវមែន។
គំនិតរបស់លោកនិយាយត្រូវ
អ្នកកាន់សាសនាព្រះពុទ្ធសព្វថ្ងែ ក្នុងចិត្តគ្មានដែលគោរពទេ
ធ្វើឲ្យតែល្អមើល
ដូចឌុចបានគេហៅថាកូនប្រុសទ្រូង៥ហត្ថ
ខ្ញុំក៏ទទួលស្គាល់ថាឌុចសារាភាពដែរតែទាស់ត្រង់ថាគាត់មិនទាន់មានលក្ខណះជា
វិរបុរសស្មោះសរនៅឡើយគាត់បានត្រឺមឆ្វើល្អឡើងវិញប៉ុណ្ណេះល្អមែនទែនគី់គាត់
ត្រ្វវឆ្វើឃាតខ្លួនអែងផងដែរទើបហៅថាកំពូលវិរបុរសស្នែហាជាតិពិតៗ។
គួយកគាត់ទៅដាក់នៅកោះត្រឡាច កន្លែងដែលអាណានិគមបារាំងដាក់គុកអ្នកនយោបាយខ្មែរ។ ឌុច ត្រូវបាន
ព្រះជាម្ចាស់របស់គាត់ កាត់ទោសស្រួលមែនទែន! បើប្រៀបធៀបកាលដែលគាត់បានកាត់ទោសគេ។ ទោះបីជាគាត់
ឡើងរការដែក ឬលោតក្នុងខ្ទះខ្លាញ់ ក៏មិនអាចផ្លាស់ប្តូរកម្ពុជាទៅណាឆ្ងាយ ពីដំណើរឆ្ពោះទៅទិសខាងលិចដដែលហ្នឹង! ។
អើស!!!!!!!!!!!!!បើដដែលជាដែលយកគាត់អោយទៅនៅក្នុងបរម្មរាជវ័ង្យតាម្រងទៅចប់រឿង
មិនថាអញ្ចឹងអីអស់លោក?
Here is The Man With No Name’s real picture taken by an unknown journalist!!!
http://media.onsugar.com/files/ons/264/2647045/01_2008/89/worlds-ugliest-cat.jpg