តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងពលការិនីម្នាក់ឈ្មោះ ហេង ហាក់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ បានទទូចសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការសើរើសំណុំរឿងពាក្យបណ្ដឹងអំពីបទព្រហ្មទណ្ឌប្រឆាំងម្ចាស់ក្រុមហ៊ុនធី.អែន.ភី (T&P) ឈ្មោះ សម ពិសី យកមកធ្វើការជម្រះក្តីឲ្យបានឆាប់ ដើម្បីផ្ដន្ទាទោស និងសងជំងឺចិត្ត ៨ពាន់ដុល្លារអាមេរិក។
ដោយ សុខ សេរី
2012-08-30
វិទ្យុអាស៊ីសេរី

តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មួរ សុខហួរ (ស្ដាំ) និងពលការីនី ហេង ហាក់ (ឆ្វេង) ធ្វើសន្និសីទកាសែត នាសភាជាតិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២។
RFA/Sok Serey
ពលការិនីឈ្មោះ ហេង ហាក់ អាយុ ៣៤ឆ្នាំ បានលោតចេញពីអគារជាន់ទី៣ នៃក្រុមហ៊ុនធី.អែន.ភី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១ កន្លងទៅនេះ បណ្ដាលឲ្យបាក់ជើងទាំងពីរ។ ការលោតនោះ ដើម្បីរត់គេចខ្លួន នៅក្រោយពេលដែលអ្នកស្រីបានឮថៅកែក្រុមហ៊ុននោះជជែកគ្នាថា គេគ្រោងលក់ពលការិនីទាំងនោះទៅប្រទេសម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបិទក្រុមហ៊ុនធី.អែន.ភី នោះជាបន្ទាន់ កាលពីឆ្នាំ២០១១ កន្លងទៅនេះ ក្រោយពីផ្ទុះរឿងអាស្រូវ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ដែលបានតាមដានសំណុំរឿងនេះកន្លងមក បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៣០ ខែសីហា នៅសភាជាតិថា ពលការិនីឈ្មោះ ហេង ហាក់ កំពុងតែរង់ចាំយុត្តិធម៌ពីសាលាដំបូងរាជធានីភ្នំពេញ រយៈពេល១ឆ្នាំ៦ខែមកហើយ៖ «មិនត្រឹមតែបិទក្រុមហ៊ុនហ្នឹងចប់រឿងទេ។ យើងមើលក្រុមហ៊ុនធី.អែន.ភី បិទហើយ ពលករស្ត្រីដែលធ្វើជាអ្នកបម្រើនៅប្រទេសម៉ាឡេស៊ី រាប់ម៉ឺននាក់ រដ្ឋាភិបាលអត់មានចាត់វិធានការ ដើម្បីទី១ ទៅមើលករណីទាំងឡាយនៅក្នុងក្រុមហ៊ុនធី.អែន.ភី ហ្នឹង ឯកសារទាំងប៉ុន្មានហ្នឹង តើយកមកមើលទេ? ធី.អែន.ភី ហ្នឹង បានបញ្ជូនស្ត្រីយើងប៉ុន្មានម៉ឺននាក់ទៅម៉ាឡេស៊ី? ហើយអ្នកទាំងនោះ ស្ថានភាពគ្នាយ៉ាងម៉េចទៅហើយ?»។
អ្នកស្រីបានបញ្ជាក់ថា បានផ្ញើលិខិតជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចំនួន ៤ដងមកហើយ ដើម្បីសុំឲ្យអន្តរាគមន៍ឲ្យសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសំណុំរឿងនេះ ប៉ុន្តែតុលាការនៅមិនទាន់បានបើកសវនាការនៅឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានផ្ញើលិខិតមួយច្បាប់ជូនព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ដោយបានបញ្ជាក់ថា ក្រសួងសូមបញ្ជូនសំណើរបស់អ្នកស្រី មូរ សុខហួរ ជូនព្រះរាជអាជ្ញាពិនិត្យ និងចាត់ការតាមនីតិវិធី ហើយរាយការណ៍មកក្រសួងវិញអំពីលទ្ធផលនៃចំណាត់ការនោះ។
ទាក់ទងនឹងសំណុំរឿងដែលមិនទាន់បានជំនុំជម្រះក្តីនេះ ពលការិនីឈ្មោះ ហេង ហាក់ បាននិយាយថា អ្នកស្រីត្រូវការយុត្តិធម៌ និងសំណងជំងឺចិត្តពីក្រុមហ៊ុនធី.អែន.ភី៖ «ខ្ញុំខកចិត្តយ៉ាងខ្លាំង ខ្ញុំតូចចិត្តណាស់ បានជាខ្ញុំដើរអ៊ីចឹង។ អត់ឃើញឮអី ហេតុការណ៍អីសោះ ចេះតែស្ងាត់ទៅៗអ៊ីចឹងមកដល់ពេលនេះ។ ព្រួយបារម្ភនឹកឃើញថា រឿងខ្ញុំគេឃើញជាក់ស្តែងប៉ុណ្ណឹងហើយ ដូចថាអត់មានលេចឮអី ចុះទម្រាំគេក្រៅពីខ្ញុំទៀតទៅ មិនដឹងជាយ៉ាងម៉េចទេ»។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី បានមានប្រសាសន៍ថា លោកបានទទួលដីកាតាមចាប់ខ្លួនម្ចាស់ក្រុមហ៊ុនធី.អែន.ភី ឈ្មោះ សម ពិសី ពីតុលាការហើយ ប៉ុន្តែឈ្មោះ សម ពិសី កំពុងតែរត់លាក់ខ្លួននៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មើលមុខស៊ីក្តអាមេរិក
មេចថាអោយគេចឹងកូនមែ៉ក៍សីុក្ដអាមេរិកដែរ
ទើបបានកូននឹងណា
សូមកុំប្រើពាក្យថាលក់ វាហាក់ដូចជាធ្ងន់ធ្ងរពេកហើយ។
សូមស្តាប់ហេតុផល ប្រសិនបើអ្នកយល់ថាខ្លួនឯងមានគំនិត៕
ពួកនេះឡប់មែន!!!
តុលាការធ្វើការយឺតណាស់។ ដូចជាបទល្មើសមួយនៅខែត្របាត់ដំបង ប្រព្រឹត្តដោយឈ្មោះចាន់
ឃាង យកដីផ្លូវធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនកាលពី ថ្ងៃទី22ឧសភា 2009។ ប្រជាជនដាក់ពាក្យបណ្តឹង
រហូតដល់ថ្ងៃទី15 មិនា 2012 ទើបកាត់ក្តី អោយជនល្មើសជាប់គុក 6ខែ។
ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់ចាប់ខ្លួនដាក់គុកឡើយ។ ការអនុវត្តសាលក្រមក៏ពុំទាន់ឃើញ។
នេះមកពីមូលហេតុអ្វី?
ក្រៅពីគាត់មានអាឆ្កែណាគិតគូររឿង ហ្នឹង?
តាមពួកអាប្រែត ក្នុងជួររដ្ឋាភិបាល
គ្មានធ្វើការអីបានទេ ។
អ្នកណាដាក់ឈ្មោះ (ឆ្តេញsreykhmer) សូមឱ្យវាងាប់តៃហោងមួយពូជ នឹងចុះនរកមួយពូជវាទៅ, សាធុក.. សាធុក..!
អាមួយដាក់ឈ្មោះ (ឆ្តេញsreykhmer) សូមឱ្យវាងាប់តៃហោងមួយពូជ នឹងចុះនរកមួយពូជវាទៅ, សាធុក.. សាធុក..! អានឹង ប្រហែលជីដូនវា និងមែរវាធ្លាប់ធើ្វសំផឹងមើលទៅ…
គ្រាន់តែវាដាក់ឈ្មោះ ក៍ដឹងថាវាគីជាពួកយួនបង្កប់ដែរ ហើយពួកអាអស់ហ្នឹងគីវានៅក្នុងជួររដ្ផាភិបាលCCP។ ពួកអាទមិឡ ឥតសាសនា… ពួកអាចុះនរក…!
សូមដាក់បណ្តាស់សារហែង ជាតិក្រោយកុំឱ្យចាប់ជាតិជាមនុស្ស, សូមឱ្យហែងចាប់ជាតិជាសត្វតេរច្ឆានទៅ…..។