នៅ​ថ្ងៃទី​១៤ កញ្ញា ជម្រះ​រឿង​តារា​សម្តែង ឌួង ហ្សូ​រី​ដា បរិហារកេរ្តិ៍​តាម FACEBOOK

ភ្នំពេញ: តុលាការ​នឹង​លើកយក​សំណុំរឿង​តារា​សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍ ឌួង ហ្សូ​រី​ដា ដែល​រង​នូវ​ការចោទប្រកាន់​ពីបទបរិហារកេរ្តិ៍​ជា​សាធារណៈ តាមរយៈ​សរសេរ​សារ​ផ្ញើ​តាម​បណ្តាញ​សង្គម FACE BOOK មក​បើកសវនាការ​ជំនុំជម្រះ​ផ្ទាល់ នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ ខាងមុខនេះ​។

ថ្ងៃទី 1 កញ្ញា 2012
ដោយ: ឆាយា​
CEN

ឌួង ហ្សូ​រី​ដា នឹងឡើងជម្រះរឿង បរិហារកេរ្តិ៍​តាម FACEBOOK នៅ​ថ្ងៃទី​១៤ កញ្ញា

ឌួង ហ្សូ​រី​ដា នឹងឡើងជម្រះរឿង បរិហារកេរ្តិ៍​តាម FACEBOOK នៅ​ថ្ងៃទី​១៤ កញ្ញា

​បើសិនជា​ក្នុងពេល​បើកសវនាការ​ជំនុំជម្រះ​នេះ រកឃើញថា មាន​ពិរុទ្ធភាពដូច​ការចោទប្រកាន់​នេះ​មែន តារា​សម្តែង ឌួង ហ្សូ​រី​ដា ត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ជា​ប្រាក់​ពីមួយ​សែន​រៀល ទៅ ១០​លាន​រៀល​។​

​តាម​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់​លេខ​១០៥ អ​.​យ​.​ដ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ លោក ខៀវ ផល្លា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២ កន្លងទៅ ជនរងគ្រោះ​បានទទួល​សារ (COMMENT) តាម​បណ្តាញ​សង្គម FACEBOOK ពី​ឈ្មោះ​ឌួង ហ្សូ​រី​ដា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​10E0 ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក ដោយ​ក្នុង​សារ​នោះ​មាន​ខ្លឹមសារ​ថា ជនរងគ្រោះ និង​ក្រុមគ្រួសារ​មិនមែនជា​មនុស្ស​ដែល​បាន​អូសទាញ​បុគ្គលិក និង​មេជាង​ឈ្មោះ ស្នា ពី​ហាង​របស់ខ្លួន ​ព្រមទាំង​ប្រើពាក្យ​ថា ហ៊ាន​ក្បត់​ម៉ាក់​របស់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន​ថែម​ទៀតផង​។

​បន្ថែម​លើសពីនេះ​ទៀត​នោះ ឈ្មោះ ឌួង ហ្សូ​រី​ដា បាន​សរសេរ​បន្ថែមថា ខ្លួន​ពិតជា​មិនអាច​ជឿ​បាន​ថា​ជួបនឹង​ប្រភេទ​មនុស្ស​ដូចជាជនរងគ្រោះ​នេះ​ទេ​។

​ការសរសេរ​បែបនេះ គឺមាន​ចេតនា​ចង់​ទម្លាក់កំហុស​បំផ្លើសការពិត​ទៅលើ​ជនរងគ្រោះ តែ​តាមពិត​ឈ្មោះ ស្នា ដែល​មេជាងច្នៃ​ម៉ូត​បាន​ឈប់​ដោយ​ស្ម័គ្រចិត្ត​ពី​ហាង​របស់ ឌួង ហ្សូ​រី​ដា ហើយ​បានមក​ចូល​ហ៊ុន​បើកហាង​ថ្មីជាមួយ​ជនរងគ្រោះ ទើប​ធ្វើឱ្យ ឌួង ហ្សូ​រី​ដា ខឹង​ ក៏​កើតរឿង​សរសេរ​ទម្លាក់កំហុស​បែ​ប​នេះ​។​

​ដោយ​យោងតាម​ភស្តុតាង និង​អំពើ ពិសេស ឌួង ហ្សូ​រី​ដា ជា​នីតិជន ដែលមាន​នីតិសម្បទា​បរិបូរណ៍ និង​ស្មារតី​គ្រប់គ្រាន់ ដែល​អាច​វិនិច្ឆ័យ​ពី​អំពើ​ល្មើស​របស់ខ្លួន​បាន​នោះ លោក​ព្រះរាជអាជ្ញារង ខៀវ ផល្លា បានសម្រេច​ចោទប្រកាន់​ឌួង ហ្សូ​រី​ដា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ រួច​បញ្ជូន​សំណុំរឿង​ទៅឱ្យ​លោក​ចៅក្រម ស៊ិន វិសាល ដើម្បី​បើកសវនាការ​ជំនុំជម្រះ​ផ្ទាល់ នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ ខាងមុខនេះ​៕ S

What Next?

Recent Articles

4 Responses to "នៅ​ថ្ងៃទី​១៤ កញ្ញា ជម្រះ​រឿង​តារា​សម្តែង ឌួង ហ្សូ​រី​ដា បរិហារកេរ្តិ៍​តាម FACEBOOK"

  1. Anonymous says:

    No one dare to do one thing that over happening, this is the way that choose yourself

  2. k says:

    អូនដាអោយចៅក្រមបៅដោះអូនមួយយប់ទៅឈ្នះដាច់តែម្តង!

  3. Kdor Thom says:

    crazy guy – please tell your mom to do that tove. I am a supporter for soriday

  4. ពួកអគតិគិតតែពី កាមតណ្ហាតែម្តង។។។