ប្រធានសមាគមសិល្បករ រិះគន់ សិល្បការិនី វ័យក្មេង ស្លៀកពាក់ សិចស៊ី

ភ្នំពេញ: ​ប្រធាន​សមាគម​សិល្បក​រ បាន​រិះគន់​សិល្បការិនី​វ័យក្មេងស្រករ​ក្រោយ ដែល​ស្លៀកពាក់​សិច​ស៊ី លេច​លើលេច​ក្រោម​។ ប៉ុន្តែ​ប្រធាន​សមាគម​សិល្បករ បាន​លើកសរសើរ​ដល់ក​ញ្ញា ឆៃលី ដា​ឡែ​ន ដែល​បាន​កែប្រែឈប់​បង្ហាញ​ភាព​សិច​ស៊ី ក្រោយពី​មានការ​រិះគន់​។​

សិល្បការិនី ប៊ុន ផៃលីន បង្ហាញភាពសិចស៊ី និងស្រើបស្រាល

សិល្បការិនី ប៊ុន ផៃលីន បង្ហាញភាពសិចស៊ី និងស្រើបស្រាល

ថ្ងៃទី 1 កញ្ញា 2012
ដោយ: លីនណា
CEN

​ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​របស់​សិល្បការិនី ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​នោះ ត្រូវបាន​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ បានលើកឡើងនៅក្នុង​កម្មវិធី​សភា​អ៊ី​ន​ធឺ​ណេ​ត របស់​ស្ថានីយទូរទស្សន៍ CTN ចាក់ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ថា “​វា​គឺជា​ការពិបាក​ណាស់ អ្នក​ដែល​ទទួលថ្មបាក់ គឺ​ខ្ញុំ​។ ឲ្យ​តែមាន​កំហុស​អី មក​តែ​លើ​ខ្ញុំ ដែលជា​ប្រធាន​សមាគម​សិល្បករ​។ គួរតែ​សាកសួរ​ទៅ​ក្រសួង​វប្បធម៌​ផង ពីព្រោះ​គាត់​ជា​ម៉ែ ជា​ឪ និង​ជា​អ្នកគ្រប់គ្រង ( សិល្បករ )”​។​

ប្រធានសមាគមសិល្បករ រិះគន់សិល្បការិនីវ័យក្មេង ស្លៀកពាក់សិចស៊ី
តារាសម្ដែង កុល ដាវី បង្ហាញភាពសិចស៊ី

​លោក សុះ ម៉ាច បាន​បន្តថា “​សិល្បការិនី ដែល​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ ហួស​ប្រពៃណី គួរតែ​ដឹងថាគាត់​មាន​ចេតនា​អ្វីមួយ​ហើយ ដែលជា​ចេតនា​មួយបង្ហាញ​រូបរាង​ឲ្យ​សិច​ស៊ី​។ គាត់​បង្អួត​គូស្នេហ៍ និង​មិត្ត​ភក្ដិ​គាត់ ក្នុង​រង្វង់​សិល្បៈ និង​ពេលខ្លះ ដើម្បី​លាភសក្ការៈ​ថែមទៀត គឺជា​ធ្នាក់​”​។​

ប្រធានសមាគមសិល្បករ រិះគន់សិល្បការិនីវ័យក្មេង ស្លៀកពាក់សិចស៊ី
តារាសម្ដែង កែវ សូរិយា

​លោក សុះ ម៉ាច បាន​បញ្ជាក់ថា “​ភាព​ល្បាញ​ល្បី​របស់​សិល្បករ មិនចាំបាច់​បង្ហាញ​ភាព​សិច​ស៊ី បង្ហាញ​គល់​សុដន់ អី​ទេ​។ យើង​ត្រូវ​សង្កេតមើល​តារាចម្រៀង តារា​សម្ដែង ច​ន ច័ន្ទ​លក្ខិណា គាត់​ល្បី តើ​មកពី​គាត់​បង្ហាញ​សិច​ស៊ី លេច​លើ​លេច​ក្រោម​ទេ​? មាន​ដែរ គាត់​បង្ហាញ​ក្នុង​ភាពយន្ដ ដែលជា​ការសម្ដែង​។ ឧទាហរណ៍​មួយទៀត ដូចជា អ្នកនាង ម៉េង កែវពេជ្ជតា​, សុគន្ធ នីសា​, ឱក សុគន្ធ​កញ្ញា ដូចជាសិល្បការិនី​ដទៃទៀត តើ​គេ​មាន​បង្ហាញ​សិច​ស៊ី លេច​លើ​លេច​ក្រោម​ទេ​? ហេតុ​អី​បានជា​ទទួល​ភាព​ល្បាញ​ល្បី​?​។ ភាព​ល្បី​មួយ គឺ​ល្បីតាម​សមត្ថភាព និង​ការសរសើរ​ ល្បី​មួយទៀត គឺ​ល្បី​ដោយ​ការរិះគន់​”​។​

​លោក សុះ ម៉ាច ក៏បាន​អំពាវនាវ​ដល់​សិល្បការិនី បង្ហាញ​នូវ​ភាព​សិច​ស៊ី លេច​លើ​លេច​ក្រោម ទទួលបាន​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ គួរតែ​ពិចារណា​ឡើងវិញ​។

​លោក សុះ​ម៉ាច បាន​បន្តថា “​បើសិនជា​សិល្បករ សិល្បការិនី​ទាំងនោះ ឋិត​នៅក្នុង​សមាជិកនៃ​សមាគម​សិល្បៈ គឺ​សមាគមនឹងធ្វើ​ការអញ្ជើញ​ពួកគាត់​ធ្វើការ​ណែនាំ ប៉ុន្តែ​ពួកគាត់​ដែល​សិច​ស៊ី​ទាំងនោះ អត់​ដឹង​ចេញពី​ប្រភព​ណា​មក​ទេ ជួនកាល​ចេះ​ច្រៀង​តែ​ពីរ​បី​បទ សម្ដែង​តែមួយ​ឈុត​ខារ៉ាអូខេ ថតរូប​អួត ក៏​អួតថាជា​អ្នកសិល្បៈ​ដែរ​។ ដូច្នេះហើយ​ធ្វើ​ឲ្យ​ស្រអាប់ ប៉ះពាល់​ដល់​កិត្តិយស​សិល្បករ សិល្បការិនី​”​។​

​លោក សុះ ម៉ាច បានបញ្ជាក់​ទៀតថា សមាគម​សិល្បករ ក៏ដូចជា​សមាគម​ទូរទស្សន៍ និង​ក្រសួង​វប្បធម៌ កំពុង​តែមាន​វិធានការចាត់ការ ​លើ​រឿង​បង្ហាញ​ភាព​សិច​ស៊ី​ លេច​លើ​លេច​ក្រោម បើ​បណ្ដែតបណ្ដោយ​តទៅទៀត វប្បធម៌​បរទេស​នឹង​វាយលុក​កាន់តែខ្លាំង ធ្វើ​ឲ្យ​វប្បធម៌​របស់​យើងដែលមាន​ស្ដ្រី​ខ្មែរ ជា​កូន​ខ្មែរ ជា​សុភាពនារី​ដ៏​ស្អាតស្អំ ស្លៀកពាក់​សម្លៀកបំពាក់​បុរាណ​ទៅ​វត្ត​ ស័ក្តិស​មណាស់ ក្នុងការ​បង្ហាញ​វប្បធម៌ ត្រូវបាន​គេ​សរសើរ​។

​ប៉ុន្តែ​លោក ​សុះ ​ម៉ាច បាន​លើកឡើងថា សិល្បការិនី​មួយចំនួន ដែលមាន​ធ្លាប់មាន​បញ្ហា ដូចជា ឆៃលី ដា​ឡែ​ន នៅពេលដែល​គាត់​ចុះឈ្មោះចូលក្នុង​សមាគម​សិល្បៈ គាត់​តែងតែ​ទទួលបាន​ការណែនាំ​ពី​រូបលោក​ផងដែរ ហើយ​បាន​កែប្រែ​ច​រិ​តរបស់គាត់ លែង​បង្ហាញ​ភាព​សិច​ស៊ី ប៉ុន្តែ​ឥឡូវ​បែរជា​ចេញទៅ​សិល្បករ សិល្បការិនី​ក្រោយៗ​ទៀត មិនដឹងថាគេ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? តែ​លោក​សុះ​ម៉ាច​ថា សិល្បការិនី​ជំនាន់​ក្រោយ ក្មេងៗ​ទាំងនោះ បង្ហាញ​ភាព​ស៊ិ​ច​ស៊ី ដើម្បី​ជា​ចេតនា​អ្វីមួយ ដើម្បី​លាភសក្ការៈ​៕​ S

What Next?

Recent Articles

17 Responses to "ប្រធានសមាគមសិល្បករ រិះគន់ សិល្បការិនី វ័យក្មេង ស្លៀកពាក់ សិចស៊ី"

  1. ដឹងឬធ្វើមិនដឹងនឹង?ចង់បង្ហាញក្ដិតអោយតាតាស្រក់ទឹកមាត់នឹងណា 
    អោយធើម្ដងផ្ទះវីឡា ធើ២ដងឡានតំលៃរាប់មុឺន ធើ៣ដងសីុគ្រាប់
    កាភ្លើងប្រពន្ធដើមតា

  2. ពីបាកមើល says:

    ពួកមីរលាយនេះវើយ មិចចង់ចុយណាស់

  3. អេនឌី says:

    ពួកនេះយាប់ ចុយម៉ាយ ជាងអាញទៀតវើយ

  4. សំផឹង says:

    ពួកនេះមិនខុសពីសំផឹងទេ ឆ្ងល់ម្តាយ វា បងប្អូនវាមិនថាអីទេ

  5. ស្រុកខ្មែរ says:

    សូមអោយលោកមាន តួនាទីក្នុងរដ្ឋាភិបាន ជួយមើលផង កំគិតតែរកស្រីក្មេងចុយពេក

  6. រិះគន់អីប៉ុណ្ណឹងហ្នឹង,រូបថតសិល្បៈទេតើ។បើរិៈគន់ខ្លាំងសូមអោយរូបអប្បរាដែលគេឆ្លាក់មកពាក់

    អាវអោយផង។​អ្នករិៈគន់គេហ្នឹងចង់ដែរហ្នឹងណា តែមិនបាន។ចៅចេកអាំងចង់ដែរហ្នឹងពេល

    ដែលអង្គុយអាំងចេក យូរៗទៅគេមកទិញចេកអាំងម្តងៗមើលគេឡើងភ្លឹក, ហ៊ឺកាលីបអ្នកអាំងចេក

    បានត្រឹមអាំងចេកប៉ុណ្ណឹង។

  7. k says:

    ពួកអាប្រកាច់អស់នេះថាអោយអូនលីន អូនមានក្បាច់វៃសិចមិនចាញ់ស្រីៗអាមេរិកកាំងទេ !
    ដោះអូនលីនមានសុទ្ឋតែមន្រ្តីធំៗបៅមិនដាច់ទេណា អូនលីនរកលុយបានច្រើនណាស់ ! ពួកអាភ្លើ!

  8. កំសត់ says:

    ពួកមីនេះធ្វើអោយអាញ ក្តៅខ្លួនទៀតហើយមើលមានអាណាមាន ប៉ារាអោយអាញមួយគ្រាប់មើល

  9. ទេអាប្រែតបើចឹងហ្អែងមិនអោយប្រពន្ធកូស្រីហ្អែងដើរប្រលែងដោះកណ្ដាលផ្សារទៅ
    អោយវាដូចកាលសម័យអង្គរដែរទៅ យីអានីសចេះតាមានមង

  10. R says:

    ចង់េម់ច?

  11. Mer A Cheat says:

    អា​ដាមជាប្រែត និយាយមក​គឺអវិជ្ជាសុទ្ធសាធ សម័យអង្ឌរគឺសម័យដែលខ្វះក្រណាត់ស្លៀកពាក់ហើយវាជារួបសំណាកទេតើ តែនេះជាមនុស្សរស់ណា។​​ អាដាមឯង ជួយគាំទ្ររចឹង ចង់អោយវប្បធម៏រលាយរឺ​យីអានេះ។

    បើចង់សិចស៊ី រឺក៏ស៊ីសិចអី អោយចេះគិតពិចារណាផង ថានៅពេលណា រឺកនែ្លងណា។​​ ពីព្រោះអីវានាំអោយខូចដល់ក្មេងជំនាន់ក្រោយ។​

    ពួកស្រីៗអស់នេះសិច​​ស៊ីគឹមានគោលដៅរបស់វា គឺធ្វើអោយពួលអស់លោកអ្នកធំវីវក់វង្វេង ហើយបង្កើនអំពើរពុករលួយកាន់តែធ្ងន់ទ្បើងៗ។

  12. កូនកាត់បីសាសន៏ says:

    អត់មានមើលពត៏មានលើអីនធើណេតថ្ងៃមុនទេអី​ ? នៅប្រទេសជៀនលៀនដូចជាចិនគេដើរតាមផ្ញូវដង្ហែស្លៀកឈុតប៊ីគានីផង ។ ហើយនៅប្រទេសខ្លះគេដើរដង្ហែ ដោះអាវ ដើម្បីទាមទាសិទ្ធ នារីអាចដើរដោះអាវបាន ផង ។

  13. រពឹសមាត់ says:

    សិចស៊ីអីប៉ុណ្ណឹង ពួកឯងរាល់គ្នាកុំសូវរិៈគន់ចៅស្រីពុរបស់តាអី ព្រោះនាងមិនរំខានលោកទេ.
    ឯចំណែកវប្បធម៌ក៏នាងនាងចៅចៅស្រីតាមិនធ្វើឲ្យខូចដែរ…បើចៅស្រីតាធ្វើឲ្យខូចវប្បធម៌ខ្មែរ គួរណាស់តែរដ្ឋាភិបាល បិទលែងឲ្យទេសចរចូលទស្សនាទៅ
    ព្រោះវប្បធម៌ខ្មែរនៅអង្គរសិចស៊ីសម្បើមណាស់.។

  14. នែលោក៣សាសក្រែញនេះជាស្រុកខ្មែរមែនទេ 
    ដូចម្ដេចដែហៅថានារីខ្មែរ

  15. នែលោកបែកមាត់ចុះរូបអប្សរានឹងថ្មឬមួយក៍មុន្សមែនទែន

  16. Kdor Thom says:

    គ្មានអ្វីចម្លែកទេ នេះគ្រាន់តែជាសម្បកក្រៅទេ ធ្វើអីចឹងវាគ្រាន់បើជាង ដើរលួចដើរប្លន់គេ ឬប្រព្រឹត្តិអំពើ ពុករលួយជាដើម។ល។ កុំឲ្យតែដើរស្រាតបានហើយ។

  17. Vichet says:

    ដើម្បី​លាភសក្ការៈ