វេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានបញ្ចប់ទាំងកណ្ដាលទី ដោយមន្ត្រី និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដើរចេញពីអង្គប្រជុំ ខណៈប្រជាពលរដ្ឋសាកសួរច្រើនពីបញ្ហាទំនាស់ដីធ្លី ដែលលោកមិនអាចបំភ្លឺបានជូនជាសាធារណៈ។
ដោយ អ៊ុក សាវបូរី
2012-11-10
វិទ្យុអាស៊ីសេរី

៣-កក្កដា-២០១២៖ ក្រុមយុវជនស្ម័គ្រចិត្ត ចុះពិនិត្យដីជម្លោះនៅភ្នំសែនហាន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ RFA/Ouk Savborey
នៅក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ មានការភ្ញាក់ផ្អើលមួយ ខណៈមន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានដើរចេញពីអង្គប្រជុំនៃវេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត ដែលបានរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ អិន.ឌី.អាយ (NDI= National Democratic of Institute)។
មេឃុំត្រពាំងសាលាខាងលិច លោក កប សឿន ថ្លែងថា អ្នកសម្របសម្រួល អិន.ឌី.អាយ បានផ្ដល់ឱកាសឲ្យតំណាងរាស្ត្រម្នាក់ ២៥នាទី សម្រាប់ឆ្លើយសំណួរម្ចាស់ឆ្នោត។ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឃួន សុខ បានឆ្លើយសំណួរពលរដ្ឋខ្លះមកហើយ។ ប៉ុន្តែពាក់ព័ន្ធបញ្ហាដីធ្លី លោកសុំឲ្យមន្ត្រីកសិកម្មខេត្តកំពត ជួយឆ្លើយជំនួស។ ម្យ៉ាងទៀត ម៉ោងដែលត្រូវឆ្លើយនឹងសំណួរនោះ គឺនៅសល់ពេល ១៥នាទីទៀត។ ប៉ុន្តែអ្នកសម្របសម្រួលអង្គការ អិន.ឌី.អាយ មិនផ្តល់សំឡេងឲ្យទៅមន្ត្រីជំនាញកសិកម្មខេត្ត ជួយបំភ្លឺបន្ថែម ទើបមានការដើរចេញពីអង្គប្រជុំ។
លោក កប សឿន៖ «គឺតំណាងរាស្ត្រទើបទទួលការងារហ្នឹង អីចឹងគាត់មិនសូវយល់ពីការងារហ្នឹង គាត់ទើបឡើងថ្មី។ ប្រជាពលរដ្ឋគាត់ឡើងឈូរឆទៅស្រែកអាយូអាយ៉ាទៅ គាត់ថាពេលវេលាហ្នឹងពេលវេលារបស់អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជន វាតំណាងរបស់គណបក្សប្រជាជន។ អើគឺវាអព្យាក្រិត ដល់ពេលគាត់លំអៀងទៀត បានជាប្រជាពលរដ្ឋគេមិនសុខចិត្ត»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ជា ប៉ូច ថ្លែងថា អង្គការ អិន.ឌី.អាយ បានផ្តល់សិទ្ធិបំភ្លឺចម្ងល់ជូនមហាជន គឺតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺលោក ឃួន សុខ ឲ្យឆ្លើយមុន។ ឯតំណាងរាស្ត្រគណបក្សប្រឆាំង រង់ចាំបកស្រាយតាមក្រោយ។ ប៉ុន្តែ លោក ឃួន សុខ ផ្ទេរសំណួរដីធ្លីជូនប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់ ចេស្តា ជួយបកស្រាយបន្ត តែមានការជំទាស់ពីអ្នកសម្របសម្រួល អិន.ឌី.អាយ ស្រាប់តែមន្ត្រីគណបក្សប្រជាជនកម្ពុជា នាំគ្នាដើរចេញពីវេទិកា។
លោក ជា ប៉ូច បានរិះគន់ថា ការដើរចេញពីវេទិការបស់លោកមន្ត្រីកសិកម្មនៅចំពោះមុខមហាជន អាចឲ្យមនុស្សច្រើនរយនាក់ អាចវាយតម្លៃពីរបៀបធ្វើការលំអៀងទៅរកគណបក្សនយោបាយ ច្រើនជាងបម្រើការងាររាជការ៖ «តាមការពិត ក្នុងនាមខ្ញុំនៅក្នុងវេទិកាហ្នឹង គឺខ្ញុំវាគ្មិនស្តាប់ប្រជាពលរដ្ឋណាមានទុក្ខ យើងកត់សំណួរហ្នឹងទៅ ឆ្លើយតបដើម្បីជួយអន្តរាគមន៍ទៅអាជ្ញាធរដែនដី ដើម្បីឲ្យអាជ្ញាធរដែនដីលោកចាត់វិធានការតាមផ្លូវច្បាប់ ខ្ញុំមានសិទ្ធិឯណាទៅគំរាម អិន.ឌី.អាយ យើងអត់មានទេ»។
វេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត ត្រូវបានរៀបចំដោយអង្គការ អិន.ឌី.អាយ។ មន្ត្រីអិន.ឌី.អាយ ឲ្យដឹងថា វេទិកានេះធ្វើឡើងក្នុងបំណងផ្តល់សិទ្ធិជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានសាកសួរទៅអ្នកតំណាងរាស្ត្រ ឲ្យជួយដឹងឮ និងដោះស្រាយពីកង្វល់ និងបញ្ហាកើតឡើងរបស់ម្ចាស់ឆ្នោតក្នុងមូលដ្ឋាន។ មន្ត្រីដដែលបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន វេទិកានេះត្រូវបានធ្វើឡើងមានចំនួនសរុប ២៩៧លើកហើយ ប្រកបដោយជោគជ័យ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ទើបតែលើកនេះទេបរាជ័យនៅកណ្ដាលទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អ្នកសួរពិតជាសួរចំបក្សពួករបស់ចោរហើយ។
ចាំស្តាប់ទៀតមិនកើតទេ។
មកពីពួកមន្ត្រីបក្សប្រជាជនអស់ហ្នឹង គ្មានសម្ថភាព នឹងរកពាក្យដោះស្រាយមិនបាន ហាស់ៗៗៗៗៗៗ………..
អាជ្ញាធរដែលគ្មានវិន័យនិងការទទួលខុសត្រូវក្នុងដោះស្រាយកូន
បញ្ហាសង្គមដែលពួកខ្លួនបានបង្កើតឡើង មិនហ៊ានប្រឈមមុខ
នឹងសេចក្តីពិតទេ ។ មិនថាតែពួកនែទេ ហ៊ុន សែនក៏គ្មានសមត្ថភាព
ដោះស្រាយដែរ មានតែសមត្ថភាពអួតកប់ពពក និងបង្កើតបញ្ហា
ឱ្យពលរដ្ឋរងទុក្ខលំបាក!
រងគ្រោះមួយណាឈឺចាប់ជាង?
១- ទឹកជន់លិចភូមិខ្ញុំយំសោកស្តាយ—អស់ទ្រព្យអ្វីៗដែលខ្លួនខ្ញុំមាន
ស្តាយឆ្នាំងស្លាបព្រា ស្តាយខ្ទះស្តាយចាន—ភួយមុងគ្របប្រាណក៏វិនាសបង់ ។
២- ស្តាយសត្វតូចធំខ្ញុំខំរក្សា—ស្តាយមាន់ស្តាយទាធ្លាប់រស់រហង់
គោទាំងឈ្មោលញីក៏ត្រូវលិចលង់—វង្វេងក្រោលទ្រុងមិនដឹងដល់ណា ។
៣- វិនាសបាត់បង់ក្នុងគ្រោះធម្មជាតិ—មិនស្មើបៀនបៀតដោយពួកអាជ្ញា
វាយប្លន់យកដីអប្រិយបាតផ្សារ—កម្លាំងដុល្លាទិញច្បាប់ជជុះ ។
៤- មហន្តរាយធម្មជាតិ យើងអាចទ្រាំបាន—អាជ្ញាតិរច្ឆានខ្វះតម្លៃមនុស្ស
ដុល្លាគ្របមុខយកត្រូវជាខុស —មហន្តរាយដោយមនុស្សទុរយសពេកកូវ ។
៥- មិនគួរអីខ្មែរជួបមេបែបហ្នឹង—ឱ្យជាតិនៃយើងស្គាល់តែអាស្រូវ
ពលរដ្ឋខ្លួនសោះ ប្រកាសសត្រូវ—ល្មមឈប់អួតទៅ អាម៉ាស់ខេមរា ។
ពួកក្រុមចោរពិតជាក្រុមចោរមែន ពិតជាចោលម្សៀតមែន
ទាំងមេរហូតដល់កូន គឺពូកែនិយាយណាស់ អោយតែនិយាយម្នាក់ឯង បើមេនិយាយ
ពួកអាក្រោមៗស្ងាត់ដូចមនុស្សគរ បើអាកូនចៅនិយាយពលរដ្ឋនៅអោយស្ងៀមកុំឡូឡា
នេះជាទំលាប់ពួកកុម្មុយនិសផ្តាច់ការវាអញ្ចឹង។ គ្រប់វេទិការទាំងអស់បើហ៊ានបើកអោយ
ពលរដ្ឋសួរកុំថាឡើយកូនចៅឆ្លើយ ទុកអោយមេកំពូលភ្នែកម្ខាងក៍ឆ្លើយមិនរួចដែរ
តែបើអោយជេរម្រាយ សម្លុត គំរាម ចាប់ដាក់គុក បាញ់ចោល គឺលេខ១តែម្តង
មើលតែអាចៅcheath JML ………ខំរៀនសូត្រមិនតិចឆ្នាំទេបានចេះជេរម្រាយ
ដូចមេ ។
សួរចោរអោយរកមុខចោរ ម៉េចរកឃើញ ទាល់តែសួរប៉ូលិសទើបរកមុខចោរឃើញ។ គួរអោយអស់សំណើចស្ទើរជ្រុះធ្មេញ។
ពេលនេះប្រជារាស្រដឹងពីក្រយៅពួវាកាន់តែច្បាស់ហើយ
ចូរចេះសាមគ្គីគ្នាឡើង ទើបកូនចៅជំនាន់ក្រោយឈប់ដៀលថាចាស់
ជំនាន់យើងភ្លើរ
តើអ្នកទាំងអស់គ្នាដឹងទេថា បុព្វបុរសលះបង់សាច់ ឈាម ជីវិត បុន្មានលាននាក់
ដើ៣អ្នកទាំងអស់គ្នា បានរស់ក្នុងទឹកដីនេះ ចូរកុំអោយបាត់បន្ថែមទៀតអី
ជានិច្ចជាកាលមេដឹកនាំគណះបក្សប្រជាជនវាមិនដែលប្រើអ្នកណាដែលមានសម្ថភាពនិងចំនេះដឹ
ងខ្ពង់ខ្ពស់ពិ
តប្រាកដ ហួសជាងខ្លួននោះទេ ពួកគេមិនដែលទុកចិត្ត
និងតែងតែធិបពួកអ្នកទាំងនោះចោលអោយនៅមួយកន្លែងជានិច្ច ។
តែគេប្រើតែមនុស្សដែលមានសម្ថភាពទាបជាងប៉ុណ្ណោះ ដើម្បីចេញមុខប្រឈមនិងបញ្ហាសង្គម
ពីព្រោះពួកនោះ គឺជាពួកដែលមុខក្រាស់ដែលហ៊ានសំរេចចិត្តធ្វើអ្វីបានភ្លាម បើទោះជាត្រូវឬខុស
ក៏ដោយ ។ តួយ៉ាង មនុស្សដូច ផៃ ស៊ីផាន់ ជៀម យៀប អាខៀវ កាញ់រិទ្ធ អាទិត្យ សុធា
អាកំពូលដៃឆៅ ហ៊ីង
ប៊ុនហៀងអា
JML អា Cheath
អាអ្នកស្រែ ជាដើម ។ល។ និង ។ល។
Real champion need to be on stage not under or behind ………………..red or blue poles??? not just voice and written ….written is written the reality is reality ….true is true ………..don’t acted smart in theories but by practicing not getting along as draft……came and live and work and fight for free and fair in Cambodia then…..don’t acted like scare own shadow…as somebody now………..see the model of Ang San Sochi in Myanmar as idol ….don’t worry if you really love and respect Khmer people as you wrote …………Khmer people won’t abandon you alone…we do need strong and honest leader right now…..
សូមបងប្អូនបោះឆ្នោតអោយគណបក្សប្រជាជនទៀតទៅ។
អុញអន់ម្លេ៎ះ! ដំណាងរាស្ដ្រមួយនិងគេដែរ ធ្វើអីចឹង
សង្សយ័តែឋានៈជាដំណាងរាស្ដ្រនេះបានមកតាមខ្សែរ រយៈឬបានពីការសូកប៉ាន់
មែនបានមកពីសមភាពខ្លួនឯងទេមើលទៅ បានជាធ្វើការជូនប្រជាពលរដ្ឋប៉ុនណ្ណឹងមិនបាន
សំនួរទាក់ទិននិងរឿងដីធ្លីនេះ កុំថាឡើយដំណាងរាស្ដ្រតូចតាច សូម្បីតែសម្ដេចស៊ីជោក៍គ្មានលទ្ធភាពនិងឆ្លើយរួចដែរ ប្រៀបដូចចោរលួចហើយ យើងសួរចោរថាបានលួចដែរ? វាមានអីនិងឆ្លើយរួច មានតែការគេចវេសប៉ុណ្ណឹង។
នេះគឺជាសញ្ញាមួយទៀតនំាឲ្យបក្សនេះធ្លាក់ប្រជាប្រិយ៕