ជិត​ដល់​ថ្ងៃ​ប្រជុំ​កំពូល​អាស៊ាន​ទៅហើយ តែ​មិន​មាន​ព័ត៌មាន​អ្វី​សោះ ស្តីពី​កិច្ចប្រជុំ​នោះ​

ភ្នំពេញ: ​រហូតមក​ដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១២ គឺ​មិន​មាន​ព័ត៌មាន​អ្វី​សោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញប្រកាស​ផ្សព្វផ្សាយ ជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: លី សិលា
CEN

គេហទំព័រ www.asean2012.mfa.gov.kh ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ព័ត៌មាន​ជុំវិញ​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា នៅ​ឆ្នាំ​នេះ ជា​ប្រធាន​អាស៊ាន គឺ​មិន​មាន​ព័ត៌មាន​អ្វី​អំពី​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ទេ​។​

យ៉ាងណាក៏ដោយ តាម​ដំណឹង​ចេញពី​កាសែត​បរទេស បង្ហាញថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា តែ​កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង ១០ ប្រទេស និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក៏​មាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូ​ព៌ា លើក​ទី​៧ ដែល​មាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង ១០ ប្រទេស គឺ​ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ារ ហ្វីលីពីន សឹង្ហ​បុរី ថៃ និង​វៀតណាម​។ ចំណែក​មេដឹកនាំ​ប្រទេស​មហាអំណាច​សំខាន់ៗ ចំនួន ៨ ប្រទេស​ទៀត ដែល​ជា​ដៃគូ​អាស៊ាន រួមមាន​៖ ប្រទេស​អាមេរិក ប្រទេស​ចិន ប្រទេស​ជប៉ុន ប្រទេស​រុស្សី ប្រទេស​ឥណ្ឌា ប្រទេស​អូស្ត្រាលី ប្រទេស​នូវែល​ហ្សឺ​ឡង់ និង​ប្រទេស​កូរ៉េខាងត្បូង​។​

តាម​សេចក្តីរាយការណ៍ ប្រធានបទ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ រួម​ទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត នឹង​លើកឡើង​ពី​បញ្ហា​តំបន់ និង​ពិភពលោក ដែល​រួមមាន​ជាអាទិ៍ ការបង្កើន​ទំនាក់ទំនង​ក្នុង​តំបន់ និង​ពិភពលោក និង​ការបង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ ជាដើម​។ ក្នុងនោះ បញ្ហា​ជម្លោះ​សមុទ្រ រវាង​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ជម្លោះដែនសមុទ្រ​រវាង​កូរ៉េ និង​ជប៉ុន ក៏​ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​របៀបវារៈ ដែល​មេដឹកនាំ​ពិភពលោក​កំពូលៗ លើកឡើង ក្នុង​កិច្ចប្រជុំ នៅ​រាជធានី​ភ្នំពេញ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ផងដែរ​។

កិច្ចប្រជុំ​កំពូល​ទាំងនោះ នឹង​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​កំពូលៗ ដើម្បី​ពិភាក្សា និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ និង​បញ្ហា​សេដ្ឋកិច្ច ព្រមទាំង​កិច្ចសហប្រតិបត្តិការ ដើម្បី​ស្ថិរភាព សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំងបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ​។

​កាលពី​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១២ កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ដៃគូ នៅ​រាជធានី​ភ្នំពេញ ប្រកបដោយ​ជោគជ័យ ក្រោម​ប្រធានបទ “​អាស៊ាន​៖ សហគមន៍​តែមួយ វាសនា​តែមួយ​”​។​

​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នោះ ក្រសួង​ព័ត៌មាន បានឲ្យដឹងថា អ្នកកាសែត​បរទេស​ជាង ១.៦០០ នាក់ មក​ពី​ជុំវិញ​ពិភពលោក បាន​ចុះឈ្មោះ ដើម្បី​ចូលរួម​យក​ព័ត៌មាន​អំពី​កិច្ចប្រជុំ​នោះ​។​

​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា គឺ​ចំនួន​អ្នកកាសែត​បរទេស​ជាង ១.៦០០ នាក់​នេះ គេ​មិន​ទាន់​រាប់​ដល់​ចំនួន​អ្នកកាសែត ដែល​អមដំណើរ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​របស់​គេ​ឡើយ​។ គ្រាន់​តែ​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា គឺ​មាន​អ្នកកាសែត​ជាង ១០០ នាក់ នឹង​អមដំណើរ​លោក មកកាន់​តុ​ប្រជុំ​កំពូល រវាង​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​អាស៊ី​-​បូ​ព៌ា​។​

​សេចក្តីរាយការណ៍ ក៏​បាន​បង្ហាញថា មកដល់​ថ្ងៃនេះ ប្រមុខ​ដឹកនាំ​ប្រទេស​មហា​អំណាច​​កំពូលៗ ដែល​បាន​បញ្ជាក់​ពី​វត្តមាន មកកាន់​កិច្ចប្រជុំកំពុល នៅ​រាជធានី​ភ្នំពេញ រួមមាន​៖ លោក​ប្រធានាធិបតី​អាមេរិក Barack Obama, លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin, លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao, លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshihiko Noda, លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Manmohan Singh, លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak, លោកស្រី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Julia Gillard និង​លោក​នាយករដ្ឋមន្ត្រី នូវែល​ហ្សឺ​ឡង់ John Key នឹង​មក​ចូលរួម​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ប្រមុខ​ដឹកនាំ​អាស៊ាន ៩ ប្រទេស​ទៀត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ គេ​សង្ឃឹមថា ព័ត៌មាន​លម្អិត ​ជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹង​ត្រូវ​ក្លឹប​អ្នកកាសែត រៀបចំ​តុមូល ដោយ​មាន​​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ធ្វើ​ជា​វាគ្មិន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​៕​

What Next?

Recent Articles

4 Responses to "ជិត​ដល់​ថ្ងៃ​ប្រជុំ​កំពូល​អាស៊ាន​ទៅហើយ តែ​មិន​មាន​ព័ត៌មាន​អ្វី​សោះ ស្តីពី​កិច្ចប្រជុំ​នោះ​"

  1. អ្នកលេង says:

    ជាថ្ងៃដែលរីកមុខរីកមាត់បំផុត ហើយ ក៏ជាថ្ងៃបាក់មុខបាក់មាត់បំផុត សំរាប់ បុរសភ្នែកទោល

    ម្នាក់ នេះ ។ ​ស៊យច្រើនជាងលាភ ហើយ មើលទៅ ។

  2. Srey Khmer says:

    Ah Neak Leng, the Son of the Whore!

  3. cheat says:

    Srey Khmer is the Son of the Whore! don’t forget your source. អាចុយម្រាយ

  4. HH says:

    ធ្វើមិចក៏ដោយឲ្យតែប្រទេសយើង បានសុខសប្បាយ ទៅថ្ងៃមុក ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំជារាស្ត្រខ្មែរម្នាក់ ខ្ញុំក៏ចង់ឃើញមេដឹកនាំពិភពលោកមកលេងយើង ចង់ឃើញខ្មែរយើងមានមុខនឹងគេ លើអន្តរជាតិ។