គណបក្សប្រឆាំងទាមទារអោយលោកអូបាម៉ា ជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទាំងនៅក្នុងតំបន់ និងនៅកម្ពុជា។ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានរដ្ឋាភិបាលនិងគណបក្សប្រឆាំងមើលឃើញខុសគ្នា។
ថ្ងៃ អាទិត្យ 11 វិច្ឆិកា 2012
ដោយ គី សុខលីម
RFI

លោកបារ៉ាក់ អូបាម៉ា ដែលទើបនឹងជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នឹងមកប្រជុំអាស៊ាននៅភ្នំពេញ (REUTERS/Kevin Lamarque)
លោក យឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះថា គណបក្សរបស់លោកនៅតែទទូចសូមអោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួយជំរុញអោយរដ្ឋាភិបាលទីក្រុងភ្នំពេញគោរពគោលការណ៍ប្រជាធិបតេយ្យ ធានាអោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ម្យ៉ាងវិញទៀត លោក យឹម សុវណ្ណ ទទូចសុំអោយលោក អូបាម៉ា ធ្វើអន្តរាគមន៍ អោយលោកប្រធាន សម រង្ស៊ី អាចចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣ខាងមុខនេះ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានជូនដំណឹងអំពីការមកដល់របស់មន្ត្រីជាន់ខ្ពស់អាមេរិក៣នាក់ នៅលើទឹកដីនៃប្រទេសកម្ពុជា នៅសប្តាហ៍ខាងមុខនេះ។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន នឹងមកដល់កម្ពុជានៅថ្ងៃទី១៩ វិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។
លោក យឹម សុវណ្ណ បានបន្តទៀតថា គណបក្សរបស់លោកបានទទូចសូមអោយលោក អូបាម៉ា ធ្វើអន្តរាគមន៍ជាបន្តបន្ទាប់មកហើយ ចាប់តាំងពីលោកជាប់ឆ្នោតសាជាថ្មីម្តងទៀតនោះ។ ប៉ុន្តែ នៅពេលនេះ លោក អូបាម៉ា នឹងត្រូវមកប្រទេសកម្ពុជាតែម្តង។ ដូច្នេះ គណបក្សរបស់លោកនឹងទទូចអោយប្រធានាធិបតីដ៏មានអំណាចក្នុងពិភពលោករូបនេះជួយធ្វើអន្តរាគមន៍បន្ថែមទៀត។
លោក សឺន ស៊ូប៊ែរ៍ មន្ត្រីជាន់ខ្ពស់នៃគណបក្សសិទ្ធិមនុស្សបានអំពាវនាវអោយលោក អូបាម៉ា ជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ានទាំងមូល ជាពិសេស នៅក្នុងប្រទេសកម្ពុជា។
ការគោរពសិទ្ធិមនុស្ស ដំណើរការប្រជាធិបតេយ្យ និងដំណើរនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជាត្រូវបានរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីច្រើនឆ្នាំមកហើយនោះ វាយតម្លៃថា មានដំណើរការវិវឌ្ឍន៍ប្រសើរជាងមុន។ ប៉ុន្តែសម្រាប់អ្នករិះគន់វិញ ពួកគេបានចោទប្រកាន់ថា ដំណើរការប្រជាធិបតេយ្យ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការគោរពសិទ្ធិមនុស្សត្រូវបានដើរថយក្រោយទៅវិញ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ី មានតែក្នុងប្រទេសភូមាមួយគត់ដែលលោក អូបាម៉ា មានគម្រោងជួបប្រធានបក្សប្រឆាំង លោកស្រី អ៊ុង សានសូជី។ សម្រាប់នៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាវិញ លោក អូប៉ាមា មិនមានគម្រោងជួបមេបក្សប្រឆាំងឡើយ។
លោក អូបាម៉ា នឹងទទួលស្វាគមន៍ដោយមេដឹកនាំកំពូលអាស៊ាននិងអាស៊ីបូព៌ាជាច្រើននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៩និងទី២០ខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ ពាក្យបណ្តឹងជាច្រើនរបស់អង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងក៏កំពុងរង់ចាំទទួលស្វាគមន៍លោកដែរ៕
——————————————-


The opposite party tries to yell untill breaking the throat, Obama still does not border to listen. He come here because of Hun Sen and Cambodia.
មិនបាច់មកធ្វើស្អីថាទាមទារ អាមេរិចគេមានភ្នែកវើយ គេក៏ដឹងរឿងដែលថាកម្ពុជាកំពុងវិវឌ្ឍន៏ខ្លួនចូល
ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃ
ព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ពួកអាភ្លើកាផ្លោកអាចម៏ បានតែពីព្រុស ទៅស៊ីអាចម៏ទៅ ៕
ភ្លើឬមិនភ្លើចាំតែមើលការប្រជុំពិភាក្សាជាមួយអូបាម៉ាទៅ តើ ហ៊ុន សែនមានអ្វិខ្លះត្រូវលិកយកមក និយាយនោះ ក្រៅពីវិធានការកំចាត់បក្សប្រឆាំង និងរំលោភសិទ្ឋិមនុស្ស ការរំលោភដីធ្លី(គោលនយោបាយចាស់ យុទ្ឋសាស្រ្តប្លន់ដីថ្មី) ពុករលួយតុលាការមិនឯករាជ្យនោះ…………
ដល់ពេលគេមកស្រុកខ្មែរ ចេះខ្មាស់គេដែរ (ប្រមូលអ្នកសុំទាន អ្នកលក់របស់របរកញ្ជើរ បិតសារាចរណ៍…..) ចង់បង្ហាញឲ្យគេឃើញថាខ្ឡួនឯងដឹកនាំប្រទេស មានការអភិវឌ្ឍន៍ ប្រជាជនមាន ហូបគ្រប់គ្រាន់ (មិនឲ្យប្រជាជនណាម្នាក់ស្លាប់ដោយឥតបាយហូប តែច្រើនអ្នកស្លាប់ដោយឥតបាន ហូមមាន sic)។ តែភាពស្អុយរបស់ខ្ឡួនមិនបាច់លាក់បាំងទេ គេស្គាល់ណាស របសបដឹកនាំរបស់ ហ៊ុន សែន នោះ ពិសេសអាមន្រ្តីធំៗពុករលួយទាំងអស់នោះ
អាមេរិកគេជាមេដឹកនាំពិភពលោកកុំសូវមើលស្រាលគេពេក ហើយអាមេរិកគេមិនចូលចិត្តនិយាយ ច្រើនឥតប្រយោជនដូចហ៊ុនសែនោះទេ។ គេនិយាយតិចតែធ្វើច្រើន។ ដូចខ្ញុំបានធ្លាប់និយាយអញ្ចឹង អូបាមាមកកម្ពុជាលើកនេះគឺមិនធម្មតានោះទេ ឭថាគាត់និងយកដំបង់វ៉ៃឆ្កែដែលតំកល់នូវសេតវិមាន មកជាមួយផង ដើម្បីសំពងក្បាលហ៊ុនសែនដែលជាមេដឹកនាំផ្តាច់ការជិះជាន់រាស្រ្តទន់ខ្សោយ និងរំលោបសិទ្ធមនុស្សបន្ទាប់ពីដណ្តើមបានចំណាត់ថ្នាក់លេខមួយពីប្រទេសភូមាមកនោះ។ តំបងវ៉ៃឆ្កែនេះគឺអាមេរិកកំរនិងយកមកប្រើណាស់តែតំបងនេះគេទុកសម្រាប់តែសំពងក្បាលមេដឹកនាំណាដែលផ្តាច់ការជិះជាន់រាស្ត្រទន់ខ្សោយ។ ដូច្នេះសូមផ្តាំទៅហ៊ុនសែនសូមសំលៀងក្បាលចាំទទួលដំបងវ៉ៃឆ្កែរបស់លោកអូបាមាទៅ។
មិនដឹងអួតស្អីទេហ្អា៎ ! បើនិយាយពីអ្នកអត់ការងារធ្វើ នៅអាមេរិកមានជាង១៥%
បើនិយាយពិអ្នកជាប់គុក ២៣លាននាក់ ច្រើនជាងគេបំផុតលើពិភពលោក លេខមួយស៊ីដាច់គេ នេះនៅអាមេរិកម៉េចមិននិយាយផង លោកម្ចាស់គ្រូខ្មែរ
អាខ្មោចវង្វេងផ្នូរ សុខសប្បាយទេអាពាលដំបៅក្បាល?
ពួននៅឯណា មួយរយះនេះ ឬក៏អាពាល ទើបផ្លោះរបងចេញ
ពីមន្ទីរឃុំរបស់សាលាក្រុង?
People who has no jobs in the U.S.
the government has always support them
with housing, money, and treament medical care,
and the criminals have to be in jail from being disrupting
peace of everyone in its society
How is the Hun Sen government has been supporting its people,
and prevent the crimenal not to hurt people as animals?
-Why u need to compare the rich country to developing country???
I am now in developing country too. i can not look too far to rich country .
Why don’t u compare yourself to OKGNA Mong Rithy tov???
-Rich country it’s mean they full of money to support all those unused and bagger.
-USA neng ey ke??? u all don’t know how poor of our country because of whom make the cope???
Freedom for lazy people, USA freedom pek neng ban finance are lower and lower neng na
អាអាមេរិចហ្នឹងដើរតែចាក់ចុចគេទេ។មហិច្ឆតាគ្មានយល់ពីនរណាទេ។អោយតែផ្ទុយពីវា។វាវែទាំងអស់។ហារឡើងយករឿងសិទ្ធមនុស្សមកគ្របពីលើការសំលាប់មនុស្ស។ហ៊ានក្អកជាមួយចិននិងរុស្សីហ្អី???ខ្ចប់
សិទ្ធមនុស្សហ្នឹងគេគង់តែលើកទេ។តែបើលើកខុសពេលវាធ្វើអោយរញ៉េរញ៉ៃពេញប្រទេសហើយ។ប្រទេសកុំពុងអភិវឩឦកុំលើកសិទ្ធអោយខ្ពស់ពេគ។វាអាចទៅជាអណាធិបតេយ្យហើយ។