ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានផ្ញើព្រះរាជសាររួមគ្នា អរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះការចាត់ចែងរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ថ្វាយព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
ដោយ វណ្ណ វិចារ
2012-11-11
វិទ្យុអាស៊ីសេរី

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ (សម្ដេចម៉ែ) ក្នុងពេលយាងជួបប្រជារាស្ត្រ នៅខាងមុខព្រះបរមរាជវាំង ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២។ RFA/Van Vichar
ព្រះរាជសារចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ សំដែងនូវអំណរគុណជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានចិត្តសប្បុរសធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ដង្ហែព្រះបរមសពព្រះករុណាព្រះមហាវីរក្សត្រ យាងមកកាន់រាជធានីភ្នំពេញ។
ព្រះរាជសារបន្តថា លោកនាយករដ្ឋមន្ត្រីបានណែនាំចាត់វិធានការយ៉ាងល្អិតល្អន់គ្រប់ជ្រុងជ្រោយ ដោះស្រាយសម្រួលគ្រប់កិច្ចការបានឆាប់រហ័សថ្វាយព្រះបរមសពព្រះករុណាព្រះមហាវីរក្សត្រ បានសក្តិសមនឹងព្រះកិត្តិយស ព្រះកិត្តិនាម ជាព្រះមហាវីរក្សត្រនៃប្រជាជាតិ ប្រជារាស្ត្រកម្ពុជា។
ព្រះរាជសារបានបញ្ជាក់ពីពាក្យពេចន៍សច្ចាប្រណិធានដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាឱឡារិកនៅចំពោះមុខព្រះបរមសព ដែលសន្យាថា នឹងការពាររបបរាជានិយម និងរាជបល្ល័ង្ក។
ក្រៅពីការរំលឹកពីព្រឹត្តិការណ៍ចូលព្រះទិវង្គតរបស់សម្ដេចព្រះមហាវីរក្សត្រ ព្រះអង្គទាំងទ្វេក៏រំលឹកពីប្រវត្តិសាស្ត្រដែលលោក ហ៊ុន សែន បានយាងព្រះមហាវីរក្សត្រពីប្រទេសចិន ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយបានថ្វាយព្រះអង្គនូវព្រះឋានៈជាប្រមុខរដ្ឋនៃកម្ពុជាទៀតផង។ ក្រៅពីនេះព្រះរាជសារបានរំលឹកនិងកោតសរសើរសមិទ្ធផលអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាស្នាដៃរបស់លោកនាយករដ្ឋមន្ត្រីថា មានការរីកចម្រើន លូតលាស់ពាសពេញប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បើមិនសសើអែណា លក់វាំងបាត់ខាននៅអីឡូវ នរណាមិនធំក្លិន តេជោ…..
To be alive and go on being alive, there is only way doing this. Sometimes, I do not know who is higher than who between MR. HUN SEN and the king???
ឪសម្តេចម៉ែអើយម្តេចក៍សម្តេចម៉ែកំសត់យ៉ាងនេះបន្ទាប់ពីសម្តេចតាសោយទីវង្គត់ទៅនោះ។ សម្តេច ម៉ែអរគុណហ៊ុនសែនដ៍សង្វេកនេះប្រហែលជាសម្តេចម៉ែដឹងថាបើអត់ពីសម្តេចតាទៅប្រហែលជា ហ៊ុនសែនគំរៀមគំហែងក្រុមគ្រួសារស្តេចជាពុំខានដូច្នេះសម្តេចម៉ែមានតែធ្វើរណបហ៊ុនសែនដើម្បី បានសុខ។ បើស្តេចគ្មានអំណាចរហួតដល់សុំហ៊ុនសែនត្រឹមតែម៉ារស់យ៉ាងនេះទៅហើយ ចុះទំរាំ រាស្ត្រសាមញ្ញវិញតើខ្លាចហ៊ុនសែនយ៉ាងណាទៅ!!! បើក្រុមគ្រួសារស្តេចហាក់ដូចជាខ្លាចអំណាច ហ៊ុនសែនយ៉ាងនេះម្តេចក៍មិនទំលាក់រាជ្យហើយតែងតាំងហ៊ុនសែនឲ្យធ្វើជាស្តេចតាម្រងទៅ។
តោញិកំសត់ តោញីទុរគត ខិតខំការកូន អស់ពីតោឈ្មោល
ដែលជាសត្វតោឃុល(=ទល់ខោ) នៅតែស្តេចកូនដែលជាសត្វតោស្ងៀ(=ទាស្ងោ)៕