អ្នក​ភូមិ​ល្វា ឃុំ​កោះដាច់ ​ផ្អើល​សម្តេច​តា​ សុំ​ក្រុម​យុវជន​៣០០០​នាក់ ​ធ្វើ​សេនា

កណ្តាលៈ ក្រោយ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ​ព្រះនរោត្តម សីហនុ ​ព្រះបិតា​ឯករាជ្យ និង​បង្រួប​បង្រួម​ជាតិ​ មាន​នូវ​អព្ភូត​ហេតុ​ចម្លែកៗ​ជា​ច្រើន​បាន​កើត​មាន​ដូច​ជា​ ដុំ​ពពក​កក​វិល រាង​ដូច​ជា​ព្រះ​ទី​នាំង​ដង្ហែ​សព​ព្រះ​អង្គ​ ព្រះ​ភក្រ្ត​ទ្រង់​នៅ​ក្នុង​វង់​ព្រះខែ ​អណ្តាត​ភ្លើង​ធូប​កួច​ជា​រូប​នាគ​ ផ្សែង​ធូប​ ជា​រូប​ព្រះភក្រ្ត និង​មួយ​ចំនួន​ទៀត​។ អព្ភូត​ហេតុ​ទាំង​នេះ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មាន​ជំនឿ​ថា នេះ​ជា​អព្ភូត​ហេតុ​ល្អ មាន​តែ​អ្នក​មាន​បុណ្យ​បារមី​ទេ ទើប​បាន​ឃើញ​នៅ​ក្នុង​បរិយាកាស​ធម្មជាតិ​នេះ​បាន​ ហើយ​រូបភាព​ទាំង​នោះ​គឺ​ជា​ការ​ប្រោះព្រំ​មក​ឲ្យ​កូន​ចៅ​របស់​ទ្រង់​ឲ្យ​ បាន​សេចក្តី​ចម្រើន​ផង​ដែរ​។ ​

Tuesday, 13 November 2012
​ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

យុវ​ជន​ជា​ច្រើន​រូប​បាន​នាំ​គ្នា​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​ អុជ​ធូប​ទៀន​ដើម្បី​សុំ​អង្វរ​ការ​លើក​លែង​ទោស​​​។ រូបថត ហុង មិនា

យុវ​ជន​ជា​ច្រើន​រូប​បាន​នាំ​គ្នា​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​ អុជ​ធូប​ទៀន​ដើម្បី​សុំ​អង្វរ​ការ​លើក​លែង​ទោស​​​។ រូបថត ហុង មិនា

ទន្ទឹម​នឹង​ជំនឿ​លើ​អព្ភូតហេតុ​នេះ នៅ​ភូមិ​ល្វាឃុំ​កោះដាច់​ឯ​ណោះ​វិញ​ ប្រជាជន​បាន​នាំ​គ្នា​ផ្អើល​ថា ព្រលឹង​ព្រះ​អង្គ​ដែល​ចូល​ទិវង្គត​នោះ បាន​មក​ទាមទារ​យក​យុវជន​ក្នុង​ភូមិ​នេះ​ចំនួន​៣០០០​នាក់​ទៅ​ជា​មួយ​ធ្វើ​ជា សេនា​របស់​ព្រះ​អង្គ​នៅ​ឯ​ឋាន​បរម​សុខ ដោយ​សារ​បញ្ហា​នេះ​ទើប​ប្រជាជន​ក្នុង​ភូមិ​ស្រុក​បាន​នាំ​គ្នា​ពូន​ភ្នំ​ ខ្សាច់ ​និង​អុជ​ធូប​ទៀន​រយៈ​ពេល​បី​យប់​បី​ថ្ងៃ​នៅ​នឹង​មុខ​ផ្ទះ ​ដើម្បី​សុំ​ការ​អង្វរករ ព្រលឹង​ព្រះអង្គ​សូម​ឲ្យ​លើក​លែង និង​បញ្ចៀស​នូវ​គ្រោះ​នេះ ។​


អ្នក​មីង​ ភម ស៊ីយុន វ័យ​៤៣​ឆ្នាំ ​បាន​ឲ្យ​ដឹង​ថា​ រយៈ​ពេល​បីយប់​បីថ្ងៃ​ហើយ​ ដែល​អ្នក​មីង​ក៏​​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ល្វា​ ឃុំ​កោះ​ដាច់ ​នេះ ​បាន​រៀប​ចំ​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់ ​និង​អុជ​ធូប​អុជទៀន នៅ​នឹង​មុខ​ផ្ទះ​ដើម្បី​អង្វរករ​ដល់​ព្រលឹង​ព្រះ​ករុណា ព្រះបាទ​នរោត្តម សីហនុ សុំ​ការ​លើក​លែង​ និង​សុំ​កុំ​ឲ្យ​ព្រលឹង​ទ្រង់​ទាមទារ​យក​យុវជន​ក្នុង​ភូមិ​នេះ​ទៅ​ធ្វើ​ជា​សេនា ។ អ្នក​មីង​បាន​បន្ត​ថា យប់​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិការ​នេះ ​ជា​យប់​គម្រប់​បីយប់​បីថ្ងៃ​ ដែល​ត្រូវ​បញ្ចប់​ពិធី​ពូន​ភ្នំ​ខ្សាច់ អុជទៀន​សុំ​អង្វរករ​ព្រលឹង​ព្រះ​អង្គ​សុំ​កុំ​ឲ្យ​ប្រពន្ធ​កូន​ចៅ​នៅ​ភូមិ​ល្វា​នេះ ត្រូវ​ព្រះ​អង្គ​យក​ទៅ​ជាមួយ​ទ្រង់​នោះ។

អ្នក មីង​និយាយ​ថា៖​«ដំបូង​ឡើយ​អ្នក​ភូមិ​នេះ ក្រៅ​តែ​ពី​នាំ​គ្នា​គោរព​នូវ​វិញ្ញាណក្ខន្ធ​និង​កាន់​ទុក្ខ​នោះ​ មិន​មាន​នរណា​ម្នាក់​មាន​ភាព​ភ្ញាក់​ផ្អើល​អ្វី​ទេ។ ប៉ុន្តែ​ទើប​តែ​ពី​បីថ្ងៃ​នេះ​មាន​ក្មេងៗ​គេ​ទៅ​ធ្វើការ​រោងចក្រ ពេល​ត្រឡប់​មក​វិញ​ពួក​គេ​ក៏​និយាយ​ថា​ មាន​គេ​យល់​សប្តិ​ថា ព្រលឹង​ព្រះ​ករុណា​បាន​ទាមទារ​យក​យុវជន​ចំនួន​៣ពាន់​នាក់​ទៅ​ជា​មួយ​ ព្រះ​អង្គ​ដើម្បី​ធ្វើ​ជា​សេនា ឬទ័​ព​ ហើយ​តម្រូវ​យក​អ្នក​ភូមិ​ល្វា ឃុំ​កោះ​ដាច់​នេះ»។ អ្នក​ស្រីប​ន្ត​ថា​៖«​ឮ​ដូច​នេះ​មិន​ថា​តែ​ក្មេងៗ​ទេ​ មនុស្ស​ចាស់​ៗ​ក៏​មាន​ជំនឿ និង​ភ័យ​ក្លាច​ដែរ​​ ហើយ​ក៏​ប្រាប់​គ្នាតៗ​ថា វិធី​មួយ​​ដែល​អាច​បញ្ចៀស នូវ​គ្រោះ​នេះ ​គឺ​តម្រូវ​ពូន​ភ្នំ​ខ្សាច់ ​និង​អុជ​ធូប​អុជ​ទៀន​រយៈ​ពេល​បី​យប់ ​បី​ថ្ងៃ​បួង​សួង​អង្វរ​សុំ​ព្រលឹង​ព្រះ​អង្គ​លើក​លែង​កុំឲ្យ​ទាមទារ​ដូច​ អ្វី​ដែល​ពួក​គេ​ល្បី​នោះ​»។

ក្រៅ​ពី​ប្រាប់​ថា​មាន​កូន​ប្រុស​ពីរ នាក់​ស្ថិត​​ក្នុង​វ័យ​ជា​យុវជន​នោះ​ អ្នក​ស្រី​ប្រាប់​ថា​៖​«នៅមុ​ខ​​ផ្ទះ​អ្នក​ស្រី​ក៏​ដូច​ជា​ផ្ទះ​អ្នក​ភូមិ​ ឯទៀត​ដែរ​ បាន​យក​ដី​ខ្សាច់​មក​ពូន​ធ្វើជា​កូន​ភ្នំ និង​មាន​អុជ​ធូប និង​ទៀន មាន​រយៈ​ពេល​បី​យប់​បី​ថ្ងៃ​មិន​ឲ្យ​ដាច់​ ឬ​រលត់​មួយ​វេលា​ណា​ទេ ​ដើម្បី​សុំ​សេចក្តី​សុខ​ដល់​ស្រុក​ភូមិ​គ្រួសារ ​ពិសេស​គឺ​សុំ​កុំ​ឲ្យ​ព្រលឹង​ព្រះ​អង្គ​យក​អាយុ​ជីវិត​កូន​»។

ទាក់​ទិន​ នឹង​ការ​ភ្ញាក់​ផ្អើល​នេះ​លោក ប៊ូ ឡង​ឌី​ មេភូមិ​ល្វា បាន​ទទួល​ស្គាល់​ថា ​នៅ​ក្នុង​ភូមិ​ល្វា​នេះ ​ប្រជាជន​ពិត​ជា​មានភាព​ភ្ញាក់់​ផ្អើល ​និង​ធ្វើ​ការ​អុជធូប​ទៀន​ពូន​ភ្នំ​ខ្សាច់​ នៅ​នឹង​មុខ​ផ្ទះ​របស់​ពួក​គាត់​មែន​ ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ព្រលឹង​ព្រះ​អង្គ​ព្រះ​បាទ​នរោត្តម សីហនុ​ ត្រូវ​ការ​យុវ​ជន​ចំនួន​៣​ពាន់​ទៅ​ធ្វើ​ជា​សេនា​ការ​ពារ​ទ្រង់​នោះ។ ដូច្នេះ​ក្រោយ​ពី​ផ្ទុះ​នូវ​ហេតុ​ភេទ​នោះ ក៏​មាន​ព្រះ​សង្ឃ​និមន្ត​សូត្រ​ធម៌​ប្រោះព្រំ​សុំ​សេចក្តី​សុខ​តាម​ភូមិ​ទាំង​មូល​ផង​ដែរ។

លោក មេ​ភូមិ​បាន​និយាយ​ថា៖​«ខ្ញុំ​មិន​បាន​ដឹង​ថា ​ពាក្យ​នេះ​លេច​ចេញ​ពី​ប្រភព​ណា​នោះ​ទេ ​ហើយ​ក៏​មិន​ដឹង​ថា​ នៅ​ភូមិ​ឯ​ទៀត​គេ​ធ្វើ​ដូច​គ្នា​នឹង​ភូមិ​ខ្ញុំ​ឬ​យ៉ាង​ណា​ដែរ តែ​អ្នក​ខ្លះ​​មិន​ជឿ​លើជំ​នឿនេះ​ទាំង​អស់​ទេ។ ទោះ​ជា​យ៉ាង​ណា វា​មិន​បាន​បង្ក​ភាព​ចលាចល​អី​ខ្លាំង​នោះ​ទេ​»។

យុវ​ជន ម៉ែន ច័ន្ទណារិទ្ធ កូន​អ្នក​ភូមិ​ល្វា​និយាយ​ថា៖​«ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដែរ ពេល​ដែ​ល​ឮ​ថា​ ព្រះ​អង្គ​ត្រូវ​យក​យុវជន​ចំនួន​៣​ពាន់​នាក់​ទៅ​ធ្វើ​ជា​សេនា​របស់​ទ្រង់​នោះ។ ក្រោយ​ពី​ឮ​ពាក្យ​នេះ ខ្ញុំ​ក៏​ដូចជា​អ្នក​ភូមិ​ឯទៀត​ដែរ ​គឺ​បាន​នាំ​គ្នា​ពូន​ភ្នំ​ខ្សាច់​អុជធូប​អុជ​ទៀន ​ក្នុង​រយៈ​ពេល​បី​យប់​បី​ថ្ងៃ​ដើម្បី​សុំ​សេចក្តី​សុខ​»។

ទាក់ ទិន​នឹង​ភាព​ភ្ញាក់​ផ្អើល​នេះ ឧបទេស្សាចារ្យ និង​ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ ​និង​សាសនា ​លោក​ វ៉ាយ វិបុល បាន​ពន្យល់​ថា ពាក្យ​ចចាម​អារ៉ាម​ ឬ​ការ​យល់​សប្តិ​នេះ ​ស្ថិត​នៅ​តែ​លើប​បូរមាត់​អ្នក​និយាយ​ប៉ុណ្ណោះ រីឯ​ប្រភព​អ្នក​បង្កើត​ពាក្យ​ចចាម​អារ៉ាម​មក​ពី​ខាង​ណា គេ​នៅ​តែ​មិន​បាន​ដឹង គឺ​ដឹង​តៗ​គ្នា​។

លោក​បញ្ជាក់​ថា៖​«​នោះ​គ្រាន់​តែ​ជា​ការ​បង្កើត​ឡើង ដើម្បី​ឆ្លៀត​ឱកាស កេង​យក​ប្រយោជន៍​អ្វី​មួយ​តែ​ប៉ុណ្ណោះ»៕

What Next?

Recent Articles

6 Responses to "អ្នក​ភូមិ​ល្វា ឃុំ​កោះដាច់ ​ផ្អើល​សម្តេច​តា​ សុំ​ក្រុម​យុវជន​៣០០០​នាក់ ​ធ្វើ​សេនា"

  1. តាសីុក្លូ says:

    បើពិតមែនសូមព្រះមហាវីរក្សត្រយកកូនមន្រ្តីពុករលួយរបស់រដ្ឋាភិបាល ចាប់ពីកូននាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអ្នកនាំពាក្យប្រតិកម្មរហ័សរបស់រាជរដ្ឋាភិបាលទៅមុនចុះ ហា ហា ហា យ៉ាងមេចដែរ ដង្ហែតាមព្រះរាជតំរីរបស់ព្រះមហាក្សត្រពិតមែនឬ?

  2. ខ្ញុំបាទសុំបួងសួងឲ្យព្រះអង្គរមកយកមនុស្សម៉ាភូមិល្វា ឃុំ​កោះដានោះឲ្យអស់ទៅម្ដងទៅកុំឲ្យខ្មែរល្ងឺ
    តាមម៉ាប្រទេសទៅ។

  3. ទេឡេ says:

    ខ្ញុំជឿថាសម្តេចតាមិនល្មោភអង្គរក្សដល់ទៅរាប់ពាន់នាក់នោះដូចអ្នកខ្លះទេ ព្រោះព្រះអង្កមិនមានស្រមោលលំទោលតាមប្រាណនោះទេ។

  4. ហាស!!!!!!ហា ហា! ខ្មោចចង់បានសេនា មកយកអ្នកត្បាញក្រម៉ា សារុង ហូលផាមួង អែណាអែណី ទៅវិញ ចុះពួកមានស័កយួស ពេញទីក្រុងមេចក៍មិនចង់បាន!
    ចង់យកអ្នកកោះ ទៅត្បាញសារុង អោយស្លៀកទៀតមើលទៅ! គួអោយ អស់សំណើចមែន!!!!!!!!!!!!!!

  5. ប្រុសខ្មែ says:

    តេឡេនិយាយត្រូវ

  6. Anonymous says:

    ចុះបីលាននាក់ហើយមិនគ្រប់ទៀត