ដោយ៖ បូ សាវី និងញឹម សុខន
ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
(រូបភាពពី km.wikipedia.org)
ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ អះអាងថា អាជ្ញាធរឃុំ បានជូនដំណឹងឲ្យពួកគេត្រៀមស្បៀងអាហារ និងជីករណ្ដៅសុវត្ថិភាព ការពារខ្លួនក្រែងមានផ្ទុះអាវុធ ក្រោយប្រកាសសាលដីកាសំណុំរឿងប្រាសាទព្រះវិហារ។
វិធានការអាជ្ញាធរខ្មែរ នៅតាមព្រំដែននេះ ធ្វើឡើងស្របពេលដែលតុលាការយុត្ដិធម៌អន្ដរជាតិ ទីក្រុងឡាអេ ICJ នឹងប្រកាសសាលដីកាជុំវិញសំណុំរឿងប្រាសាទព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិការស្អែកនេះ។
ពលរដ្ឋនៅភូមិត្រាំចាន ឃុំព្រះប្រលាយ លោក ឆុំ សារុំ ឲ្យVODដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះថា មេឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ លោក ប្រាក់ សាម៉ុន ឲ្យអ្នកភូមិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រៀមស្បៀងអាហារបម្រុងទុក សំរាប់ជីវភាព និងជីករណ្ដៅ ដើម្បីការពារខ្លួនដោយបារម្ភខ្លាចមានការផ្ទុះអាវុធណាមួយ ដោយយថាហេតុ ៖ "សារមុនមានបញ្ហាប្រាសាទព្រះវិហារយើងម្ដងបានមានការភ្ញាក់ផ្អើល ហើយឥឡូវប្រជាពលរដ្ឋយើងលែងមានការភ្ញាក់ផ្អើលដូចមុនហើយ នៅហ្នឹងនរ អត់មានការភ្ញាក់ផ្អើលអីទេ ខ្ញុំមិនទាន់បានត្រៀមអីទេ យើងរដូវនេះកំពុងច្រូតកាត់ ប្រមូលផល" ។
ពលរដ្ឋម្នាក់ទៀត គឺ លោក ពៅ ម៉ាក់ ឲ្យដឹងថា លោកព្រួយបារម្ភការប៉ះទង្គិចនេះ ព្រោះលោកធ្លាប់ជួបព្រឹត្តិការណ៍នេះពេលមុនៗ នៅពេលភាគីថៃនៅតែបន្តចង់បានប្រាសាទព្រះវិហារខ្មែរធ្វើជារបស់ខ្លួន។ លោកថា លោកបានត្រៀមលក្ខណៈប្រុងប្រយ័ត្នតាមលទ្ធភាព ដែលអាចធ្វើទៅបានរួចហើយ ៖ "បារម្ភខ្លាំងដែរ ប៉ុន្ដែយើងមិនដឹងធ្វើមិច ខ្ញុំបានត្រៀមខ្លះហើយបង ប៉ុន្ដែយើងមិនដឹងត្រៀមយ៉ាណា បើកំពុងច្រូតកាត់ផង បញ្ហានៅតែភ័យខ្លាចដែរ ក្រែងលោមានអីទៅពិបាកព្រោះនៅជិតផង"។
មេឃុំព្រះប្រឡាយ លោក ប្រាក់ សាម៉ុន មានប្រសាសន៍ថា ការប្រាប់ព័ត៌មាននេះ ដល់ពលរដ្ឋនៅតំបន់នោះ គ្រាន់តែជាការក្រើនរម្លឹក ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីសុវត្ថិភាបផ្ទាល់ខ្លួន។ ប៉ុន្តែលោថា ប្រជាពលរដ្ឋនៅតំបន់នេះ ទំនងជាមិនមានការភ័យខ្លាចខ្លាំងទេ ព្រោះពួកគាត់ធ្លាប់ជួបព្រឹត្តិការណ៍ញឹកញាប់ ៖ "ទិសដៅយើងឲ្យត្រៀម ឲ្យស្ដាត្រង់សេចាស់ៗ ហើយបើមានបញ្ហាខ្លាំងឲ្យគាត់ទៅទិសត្បូង តែបើតាមពិតទៅអ្នកស្រុកនេះគាត់ស៊ាំ គ្មានព្រួយគ្មានបារម្ភអីទេ គាត់ខ្ជិលគាត់អីដែរ"។
ជម្លោះដីទំហំ ៤.៦គីឡូម៉ែត្រក្រលា នៅជិតប្រាសាទព្រះវិហារ បានផ្ទុះឡើងក្រោយពីកម្ពុជាបានដាក់ប្រាសាទដែលមានអាយុកាលចំណាស់ជាង១ពាន់ឆ្នាំនេះ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅឆ្នាំ២០០៨ ហើយការផ្ទុះអាវុធនោះបណ្តាលឲ្យភាគីទាំងពីរស្លាប់ និងរបួសទាំងសងខាង ទើបជំរុញឲ្យកម្ពុជា ប្ដឹងករណីនេះ ទៅតុលាការយុត្ដិធម៌អន្ដរជាតិ ទីក្រុងឡាអេ ICJ ឲ្យបកស្រាយសាលដីការ ឆ្នាំ១៩៦២ ឡើងវិញ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
ចាស់លោកថា សៀមមិនចោលក្បួន យួនមិនចោលពុត ការប្រុងប្រយត្នជារឿងសមហេតុផល
ទាហានថៃ មិនប្រាកដថាក្រោមបញ្ជាស្តេចឬនាយករដ្ឋមន្រ្តីទេ ឬជាបក្សអាវក្រហមឬអាវ
លឿងទេ ប្រសិនបើមានបញ្ហា វាប្រាកដជាលើកដាក់ថាអញ្ចេះអញ្ចុះមិនទទួលខុសត្រូវមិនខាន
ខ្ញុំមិនជឿថានាយករដ្ឋមន្ត្រីខ្មែរ និងមេទាហានខ្មែរភ្លេចត្រចៀកទេ និងសុំព្រះរតនត្រយជួយអោយ
តុលាការអន្តរជាតិផ្តល់យុត្តិធមអោយខ្មែរ និងជួយបញ្ចៀសអោយបាននូវហានិភយទាំងឡាយ។
CAMBODIA IS VERY UNFORTUNATED TO HAVE THE NEIGHBOURING COUNTRY SUCH AS THAILAND AND VEITNAM. THEY ALWAY WANTED COMBODIA LAND.CAMBODIA LAND GETING SMALLER AND SMALLER.POLITICAL INTERFERANCE ALSO MILITARY POWER IN THIS REGION.ALL OF THESE ARE MAKING PPLE LIVE STAGLING EVERY DAY.PEACE FOR THIS REGION THANK YOU
We must work hand in hand with our armed forces to ensure that calms are remained in those areas. As we are aware that it is very difficult to control both countries people emotional and in particular armed forces, the worst case can be happened at any point of times, in this sense we must have a peace sense, not a war sense. Both side readiness for worst cases although they are thinking of peace rather than war.
We predict that there will some troublemakers for this subject will try to provoke the war, in particular people in Thailand such as yellow shirts, red shirts…. So on so for!
Be ready if the worst case arrived!
Fuck ! when the war break out, who is going to be suffered ? innocent people, not the dictator and his cronies. Some stupid barking dogs are trying to make comments in self taught English with grammatical issue, but pretending to be an intellectual. Booooo !
Shut the fuck up, go to the front line and be ready for the dead instead of talking with fake patriotic idea. Ah Cheat or Ah Chamreun ach !
100,000 Khmer troop with junky arsenals vs. 500,000 strong thais troop, plus over loaded western sophisticated weapon, so who is going to be defeated ? The devastated result and casualties will be enormous on the Cambodian side, not talking who is going to win the war. Use your shitty brain to analyze the situation and reality.
ឲ្យតែហ៊ានស្មគ្រ័ស្លាប់កុំថាត្រឹមទព័ថៃសូម្បីអាមេរិកាំងក៏ធ្វើស្អីយើងមិនបានដែរ។
បារមីមេទ័ពខ្មែរ លោកតាឌីនៅតែសណធិតលើកងទ័ខ្មែរជជានិច្ច
Dear all,
We are Khmer, We never fear with the word Death !.
We’ll do everything to protect our Motherland.
We are used to brightest and highest in the pass as in KHMER EMPIRE.
we hope that Khmer this generation destruct all enemy, and strongly protect our Motherland forever.
Bravo ! long live of Cambodia.
But don’t forget our Solidarity Nation ahead !.