ទិដ្ឋភាព​ភ្នំពេញ​ពេល​រសៀល​ថ្ងៃ​អាទិត្យ​នេះ​​

ដោយ៖​ ដោយ ពៅ មេត្តា និង ជន ស្រីណុ​ច​
ថ្ងៃអាទិត្យ ទី22 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ទិដ្ឋភាពពេលហែក្បួន​នៅរសៀលនេះ(រូបភាពពីហ្វេសប៊ុក លោក កឹម សុខា)

លោក សម រង្ស៊ី  និង លោក កឹម សុខា ជា​ប្រធាន និង អនុប្រធាន​គណបក្ស​សង្គ្រោះ ជាតិ​ដឹកនាំ​បាតុករ​ដង្ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ប្រចាំ​សប្តាហ៍ ដូច​ការគ្រោងទុក​នៅ​ថ្ងៃ​អាទិត្យ​នេះ នាំ​ឲ្យ​ទិដ្ឋភាព​នៅ​រាជធានី​ភ្នំពេញ​មាន​ស្ថានភាព​ខុសធម្មតា​។​

​រហូត​​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ការប៉ាន់ប្រមាណ​ពី​ចំនួន​បាតុករ​ដែល​ចូលរួម​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​យល់​ឃើញ​ខុសគ្នា លោក សម រង្ស៊ី អះអាងថា ចំនួន​អ្នកចូលរួម​បាតុកម្ម​នៅ​ថ្ងៃនេះ​មាន​ដល់​៥០០ ០០០​នាក់​ ខណៈ​អ្នកឃ្លាំមើល​ខ្លះ​អះអាង​ថា ចំនួន​អ្នក​ចូល​រួមមាន​ប្រមាណ​៧០ ០០០ ទៅ​១០០ ០០០​នាក់​។

​បើ​ទោះ​ជា​ចំនួន​បាតុករ​មិនទាន់មាន​ក្រុម​ណាមួយ​អះអាង​ឲ្យបាន​ជាក់លាក់​ក៏​ដោយ ក៏​ការហែក្បួន​នៅ​រសៀល​នេះ មាន​ចំនួន​ជាច្រើន​ដែល​សាធារណជន​ចាប់អារម្មណ៍​ដែរ​។​

​នៅ​រសៀល​នេះ មហាវិថី​ព្រះមុនីវង្ស​ចាប់ពី​ចំណុច​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រហូតដល់ ស្តុប​បូ​កគោកកស្ទះ​ស្ទើរ​ទាំងស្រុង កន្លែង​ខ្លះ​ស្ទះ​ដល់​បី​ម៉ោង​។ បាតុករ​មាន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​និង​ព្រះសង្ឃ​ផងដែរ​។ ព្រះសង្ឃ​មាន​កាន់​ទង់​សាសនា ចំណែក​បាតុករ​ជា​គ្រហស្ថ មាន​កាន់​ទង់ជាតិ​កម្ពុជា ទង់​គណបក្ស​សង្គ្រោះ​ជាតិ ទង់​អង្គការសហប្រជាជាតិ​។ នៅក្នុង ចំណោម​បាតុករ មាន​បដា​ភាគច្រើន​សរសេរ​ពាក្យ​ថា លោក ហ៊ុន សែន អើយ ចុះ​ចេញ​ទៅ​។ សំឡេង​បន្ទរ​តាម ឧបករណ៍​បំពង​សំឡេង​ចាប់ពី​ដើម​ហ្វូង​រហូតដល់​ចុង​ហ្វូង ឮ​តែ​សំឡេង​លោក ហ៊ុន សែន​អើយ​ចុះចេញ ទៅ​មិន​ដាច់​។​

លោក សម រង្ស៊ី និង លោក កឹម សុខា ឈរ​ទន្ទឹម​គ្នា​នៅលើ​ឡាន​ក្បែរ​ទង់ជាតិ​កម្ពុជា និង ទង់​អង្គការសហប្រជាជាតិ​។ មេដឹកនាំ​ទាំង​ពីរ​នេះ កាន់​ដៃ​គ្នា​លើក​ឡើង​បង្ហាញ  ទៅ​អ្នកគាំទ្រ របស់​ខ្លួន​ស្ទើរ​គ្រប់កន្លែង​។ នៅខាងមុខ និង ខាងក្រោយ​រថយន្ត​របស់លោក សម រង្ស៊ី បាតុករ​ដើរ​ប្រជ្រៀត​គ្នា​ស្ទើរ​មិន​មាន​សល់​ចន្លោះ ខណៈ​ឡាន​បើក​ទៅ​មុន​បន្តិចៗ ចំណែក​បាតុករ​ក៏​ដើរ តាម​បន្តិចៗ​ដែរនោះ​។​

​ចំណែក​អ្នក​ធ្វើ​ដំណើរ និង ដែល​ដែល​មានផ្ទះ​នៅក្បែរ​ផ្លូវ​បាន​ឈរ អម​សងខាង អ្នកខ្លះ​មាន​កាន់​ទង់ជាតិ​កម្ពុជា​គ្រវី អ្នកខ្លះ​គ្រាន់តែ​ឈរ​លើ​ម៉ូតូ​រង់ចាំ​មើល​ក្បួន​បាតុករ​មកដល់​។ ទឹកបរិសុទ្ធ បរិភោគ​គរ​ហូរហែ​តាមផ្លូវ សម្រាប់​ជូន​ឲ្យ​បាតុក​រដោយ​មិន​គិតថ្លៃ​។

ប្រជាជន​មួយចំនួន​ទៀត បាន​ដើរតួ​ជា​សន្តិសុខ​ដោយ​មិន​មាន​ការចាត់តាំង​។ កន្លែង កកស្ទះ​មួយចំនួន ត្រូវបាន​ប្រជាជន​ដែល​រស់នៅ​ក្បែរ​នោះ ចេញមុខ​ជួយ​សម្រួស ចរាច​រណ៍ ដោយ​ស្ម័គ្រចិត្ត មិន​មាន​ការចាត់តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។​

កងកម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មិនសូវ​ដាក់ពង្រាយ​ច្រើន​ទេ​គឺមាន​តែ​កម្លាំង​ដើម្បី ជួយ​សម្រួល​ចរាចរណ៍​តែប៉ុណ្ណោះ​។ សមត្ថកិច្ច​នៅ​តាម​​គោលដៅ​ដែល​ថ្នាក់​លើ​កំណត់ឲ្យនោះ បាន​ប្រឹងប្រែង​ជួយ​សម្រួល​ចរាចរណ៍​សម្រាប់​បាតុករ ខណៈ​ផ្លូវ​តូចៗ​ភាគច្រើន​ដែល  ត្រូវឆ្លងកាត់​មហាវិថី​ជា​គោលដៅ​របស់​បាតុករ​នោះ​ត្រូវ​បិទ​ពី​បី​ទៅ​បួន​ម៉ោង​។​

​រហូតដល់​ម៉ោង​៦​ល្ងាច​នេះ មិន​មាន​ព័ត៌មាន​ពី​ការប៉ះទង្គិច​គ្នា​ក្នុង​ពេល​ហែ​ក្បួន​នេះនៅឡើយ​ទេ បើ​ទោះ​ជា​ការ​ហែ​ក្បួន​នេះ សាលា​រាជ​ធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាតក៏ដោយ​។

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

12 Responses to "ទិដ្ឋភាព​ភ្នំពេញ​ពេល​រសៀល​ថ្ងៃ​អាទិត្យ​នេះ​​"

  1. Terminator III says:

    It is enormous and unimagineable in the history of Khmer uprising. The number of demonstrators could reach hundreds of thousand in the march, but not ten of thousands.

  2. Terminator III says:

    Let see, how long can the oppressive government endure the political turmoil ?

  3. khmer love khmer says:

    i heppy nas pel kheunh people khmer ches sam ki khnea.hey mean chorm noun chren teat pel nis hun sen leng mean orm nach hey .leng banh chea tea hean ban hey.

  4. Communist says:

    សម រង្សុីអះអាងថាបាតុករថ្ងៃនេះមានដល់ 500 000 នាក់
    អូហូ…អស្ចារ្យរុ៉យៗ សូមអន្តរជាតិបិទភ្នែកជឿទៅ…!!!

  5. អ្នកធ្វើស្រែ says:

    លោកសមរង្ស៊ីគាត់មិនបានវិភាគស៊ីជម្រៅទៅលើចំនួនបាតុករទេ។មានអ្នកខ្លះគេគ្រាន់តែទៅដើម្បី រង់ចាំមើលក្រែងលោលោកសមរង្ស៊ីផ្អើលស្រមោលខ្លួនឯងរត់ចោលខោចោលអាវឬវ៉ែនតាគេនឹងរើសយកតែប៉ុណ្ណោះ!!!ចរិតអួតអាងបំផ្លើសការពិតរបស់គាត់វាជារឿងធម្មតាទៅហើយ!!!អ្នណាក៍ដឹងដែរ

  6. Sen-Gaddafi says:

    ខ្ញុំគាំទ្រលោកសមរង្សីថាបាតុករថ្ងៃម្សិលមិុញពិតជាមានចំនួនប្រមាណ ៥០០ ០០០ នាក់ពិតប្រា កដមែន ព្រោះបើតាមខ្ញុំមើលឃើញផ្ទាល់ភ្នែកគឺ មនុស្សណែនណាន់តាន់តាប់នៅលើផ្លូវមុន្នីវង្ស ចាប់ពីមុខរារទេះភ្លើងរហូតដល់ស្ពានក្បាលថ្នល់។ បានន័យថាក្បាលហ្វូងបាតុករនៅស្ពានក្បាល ថ្នល់រីឯកន្ទុយហ្វូងនៅមុខរារទេះភ្លើងនៅឡើយ។ ចំនួនបាតុករថ្ងៃម្សិលមុិញគ្រាន់តែឃើញធ្វើ ឲ្យមនុស្សទូទៅព្រឺក្បាលតែម្តងព្រោះមិនដែលមានច្រើនដូចនេះទេពីមុនមក។ ដូច្នេះហ៊ុនសែន ឮដំណឹងមកថាកំពុងតែដេញញាក់ទទ្រើតនៅឯផ្ទះបន្ទាប់ពីឮរាយការណ៍ថាមានប្រជាជនដ៍ច្រើន បែបនេះមកអំពាវនាវឲ្យចុះចេញពីតំណែងនោះ។

  7. ពួកបម្រើឧបករណ៍នយោបាយរបស់ ស៊ី និងខា

  8. ភ្នែកទោល says:

    ពួកអាក្បត់ជាតិឯងខ្ញុំកញ្ជះយួន ពួកអាថោកទាប ហាឡើងដូចនៅមានមោទនភាពទៀតហ្ន! ប៉ុណ្ណឹងហើយ។

  9. ភ្នែកទោល says:

    ដូចអាកុយក្នុងឆាកកំប្លែងអញ្ចឹង អូយសប្បាយចិត្តណាស់បានធ្វើជាខ្ញុំកញ្ជះគេ៕៕៕

  10. Kdor TOM says:

    អាឆ្កែឈ្មោះ នាយករដ្ឋមន្រ្តី FB ហ្អែងប្រាប់អាហ៊ុន សែនផង អញជិតទៅដល់ផ្ទះវាហើយ ។ ម៉ាគ្រួសារវាគេចមិនផុតទេ ។ អញសុំ នាងហ៊ុន ម៉ាណា វើយ ។

  11. ពួកឣាម៉ាំងប្រឆូកបូកនិងពួកឣាចាំងប្រឆោស្លឈាមចង់កាន់ឣំណាច! says:

    ស្តាប់សម្តីឣាប្រឆាំងដើម្បីក្តិតមួយនេះទៅបើបានស្គាល់វិញឣញសុខចិត្តដេកគុកឲ្យតែបានកាប់ក្បាល
    ឣ្ហែង៣ពូថៅលេង ព្រោះចរិតដូចឣ្ហែងសុទ្ធតែជាពួកឣាធុនត្រីងៀតឆ្លៀតពងវាមានចំណេញឣីដល់សង្គម
    តើ ហ៊ុន សែន ធ្លាប់ទៅចាប់ម៉ែឣ្ហែងនិងកូនស្រីឣ្ហែងចុយឬឣី? តើច្បាប់របស់ពួក
    ឣាថោកទាបឯងដែលចង់ទាមទារសិទ្ធិមនុស្សហ្នឹងនៅឯណា? ឣាកំពូជថោកទាបងើបមិនរួច។