បក្ស​សង្គ្រោះ​ជាតិ​​ហែ​ក្បួន​មហា​បាតុកម្ម​ធំ​នៅ​រសៀល​ថ្ងៃ​អាទិត្យ

អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អាទិត្យ ទី​២២ ធ្នូ នេះ មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​មុន។ ចំនួន​នេះ​កើន​ឡើង បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ធំ​រៀង​រាល់​ថ្ងៃ​អាទិត្យ ក្រៅ​ពី​ធ្វើ​មហា​បាតុកម្ម​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​សុំ​ឲ្យ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចុះ​ពី​តំណែង។

ដោយ វណ្ណ វិចារ និង វោហារ ជាតិ
2013-12-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី កឹម សុខា បាតុកម្ម ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹក​នាំ​ក្បួន​បាតុកម្ម​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

នៅ​ថ្ងៃ​អាទិត្យ នេះ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម សង្ស៊ី និង​អនុប្រធាន​បក្ស លោក កឹម សុខា នឹង​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មុន​នឹង​ហែ​ក្បួន​មហា​បាតុកម្ម​អហិង្សា។

បាតុកម្ម​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ទី​៨​ហើយ។ នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ នេះ​ដែរ បក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​ផែន​ទី​បង្ហាញ​ផ្លូវ​ហែ​ក្បួន​បាតុកម្ម​តាម​គេហទំព័រ (Website) របស់​ខ្លួន​តាម​ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដោយ​ចាប់​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​ព្រះមុនីវង្ស ដល់​ស្ដុប​បូកគោ បត់​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ម៉ៅសេទុង ទៅ​ម្ដុំ​វត្ត​មហាមន្ត្រី ចាក់​ទៅ​ស្តុប​អាង​ទឹក​ស្តាត​អូឡាំពិក កាត់​តាម​ផ្សា​ដេប៉ូ តម្រង់​ផ្លូវ​កម្ពុជា​ក្រោម រួច​បត់​ទៅ​កើត​សំដៅ​ផ្លូវ​ព្រះមុនីវង្ស ហើយ​បត់​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។

ស្រប​ពេល​នេះ​ដែរ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា កង​កម្លាំង​ប៉ូលិស និង​ប៉េអិម បាន​ឃាត់​រថយន្ត​ប្រភេទ​ទេសចរណ៍ ១២​កៅអី​ចំនួន ២០​គ្រឿង ដែល​ដឹក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ មក​ចូល​រួម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ។

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ក្បួន​រថយន្ត​បក្ស​សង្គ្រោះ​ជាតិ ឡើង​មក​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ធ្នូ បាន​ចោទ​ថា កម្លាំង​ប៉ូលិស​ប៉េអិម​ដែល​ដាក់​ប៉ុស្តិ៍​យាម​ចល័ត​នៅ​ចំណុច​មួយ​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ ខាង​លិច​បញ្ជរ​បង់​ពន្ធ​ផ្លូវ​ជាតិ​លេខ​៤ ចម្ងាយ​ប្រហែល ១៣​គីឡូម៉ែត្រ ខាង​លិច​ភ្នំពេញ មាន​ចេតនា​ឃាត់​អ្នក​គាំទ្រ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២២ នេះ​បាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក វណ្ណ វិចារ ដែល​តាម​ដាន​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

12 Responses to "បក្ស​សង្គ្រោះ​ជាតិ​​ហែ​ក្បួន​មហា​បាតុកម្ម​ធំ​នៅ​រសៀល​ថ្ងៃ​អាទិត្យ"

  1. Chourn says:

    ខ្មាស់គេណាស់លោកអើយខ្មែរមានមេដឹកនាំជាង៣០ឆ្នាំហើយនៅតែមានចំណាត់ថ្នាក់ដែលគួរឲ្យ ស្អប់ខ្ពើម គឺចំណាត់ថ្នាក់ (ទុក្ខវេទនា) ជាងគេនៅក្នុងពិភពលោក ក្នុងនោះមានបីប្រទេស គឺប្រទេស ប៊ុលហ្គារី ប្រទេអាមេនី និងប្រទេសកម្ពុជា ដែលជាប្រទេសរងទុក្ខវេទនាជាងគេនៅក្នុងពីភពលោក។ នេះហើយជាលទ្ធផលដែលរដ្ឋាភិបាលនិងអ្នកគាំទ្ររដ្ឋាភិបាលតែងតែសសើរថាបានប៉ុនណ្ណឹងហើយ ចង់បានអីទៀត ហើយខ្លាំងបានតែជាមួយខ្មែរគ្នាឯង ដល់តែរវល់តែខ្លាំងបានតែជាមួយខ្មែរគ្នាឯងភ្លេច ខ្លួនស្រាប់តែបានចំណាត់ថ្នាក់គួរឲ្យស្អប់ខ្ពើមនេះនៅលើពិភពលោកទៅវិញ។ ខ្ញុំខ្មាស់គេណាស់សិង តែមិនហានចេញដើរលេងក្រៅប្រទេសនោះទេព្រោះខ្លាចគេស្គាល់ថាជាខ្មែរដែលជាប្រទេសរងទុក្ខ វេទនាជាងគេនៅក្នុងពិភពលោក។ តែយ៉ាងណាក៍ដោយក៍លោកហ៊ុនសែននៅតែមិនទាន់ដឹងថាខ្លួន មិនបានធ្វើអ្វីខុសនោះទេ។

  2. makara victory says:

    i’m happy to see khmer’s kills khmer, again, LOL
    i’m happy to see khmer’s hates khmer, again, LOL

  3. chhlat pek says:

    makara victory is the head of V.N.

  4. អ្នកធ្វើស្រែ says:

    បាតុកម្មគឺជាមុខរបរមួយដែរក្នុងសម័យកុំព្យូទ័របច្ចុប្បន្ននេះ។វាខុសគ្នាតែកម្រៃទទួលបានប៉ុណ្ណោះ។ មេៗធំទទួលបានកម្រៃជាដុល្លាររាប់ម៉ឺន,មេៗបន្ទាប់ទទួលបានកម្រៃជាដុល្លាររាប់ពាន់,បន្ទាប់មក បានកម្រៃជាប្រាក់រៀល,រីឯភាគច្រើនទទួលបានកម្រៃជាអង្ករកំប៉ុងឬមីស្រុះទឹកដប។ សូមកុំច្រណែននឹងគ្នាអី!!!ធ្វើម៉េចយើងកើតមកវាសនាបានត្រឺមណឹង។បើកម្រៃបានស្មើនឹងការងារ ផ្ទះបានត្រឹមរួចខ្លួនគ្មានចំណេញសោះចុះបើកម្រៃទាបជាងវិញមិនយូរមិនឆាប់ច្បាស់ជាស្ងួតឆ្នាំង ហើយ។ណ្ហើយ!លទ្ធិប្រជាធិបតេយ្យសេរីនិយមពហុបក្សគេស្រឡាញ់ខាងណាក៍ស្រឡាញ់ចុះ….។ ខ្ញុំស្អប់បំផុតអ្នកកាឡៃពាក្យថ្លៃថ្នូរឲ្យមានន័យថោកទាបតាមមហិច្ឆិតារបសឹ់ខ្លួនដូចជាបកស្រាយថា ត្រូវតែដូរ?ត្រូវតែភាគតិចបង្កើតច្បាប់?អាណាបញ្ចេញទស្សនៈផ្ទុយអញអញជេរអញប្រទេច អញគំរាម!យុត្តិធម៌លុះត្រាតែដូចបបូរមាត់អញ?……….លទ្ធិប្រជាធិបតេយ្យមកពីបណ្តាប្រទេស ជឿនលឿនដូចជាមិនអញ្ចឹងទេប្រហែលជាលទ្ធិអនាធិបតេយ្យមកពីស្រុកខ្មោចឪវាហើយមើល ទៅ!!!សូមកុំខឹងអីអ្នកមិនពេញចិត្តមតិនេះ!សូមអរគុណ!!!

  5. Terminator III says:

    I’m happy to see the dictators stepping down from the absolute power.
    I’m happy to see Khmer killing a Yuon infiltrator like an above commentator or a piece of shit !

  6. Not says:

    @ Makara victory ពូជទមិឡ តិរច្ឆាន ! អញសប្បាយដែរ បើអាអែងងាប់ដាច់ពូជអស់! អាអែងមើលរូបខាងលើទៅមិនតិចទេ !

  7. ភ្នែកទោល says:

    ពលរដ្ឋខ្មែរពិតជាសប្បាយចិត្តណាស់បើសិនជាឃើញអាខ្វាក់ធ្លាក់ពីអំណាចនិងអាចោរយួនរត់
    បាស់ជើងត្រឡប់ទៅស្រុកវាវិញ អ្នកដែលមិនសប្បាយគឺមានតែពួកអាចោរយួនស្រកីយឿតែប៉ណ្ណោះ។

  8. Not says:

    អ្នកធ្វើស្រែ ធ្លាប់ធ្វើបាតុកម្មរកសីុ ទើបថាគេ ?ឈ្នានីស្ត គេម្លេះខ្លាចខានបានសីុលាមកទៀតអី ?មនុស្សជាតិមិន សីុលាមកទេ គួរខ្ពើម !ស្អុយគគ្រុក ។អណ្តូងទឹកស្អុយ ទោះលាបថ្នាំខាងក្រៅស្អាត គឺស្អុយដដែល។ ចំណែកទឹកល្អ ទោះលោកខំជះភក់ដាក់គឺនៅល្អដដែលហ្នឹង !

  9. ការពិត says:

    មានតែពួកដែលឈ្លក់នឹងមនោគមន៏វិជ្ជាកម្មុយនីស្តទេដែលសម្លាប់ខ្មែរដូចពួកប៉ុលពតជាដើម។
    ចំណែកបាតុកម្មទាមទារឲ្យហ៊ុនសែនចុះពីដំណែងតែប៉ុណ្ណោះមានចង់សម្លាប់គាត់ឯណា?
    បើលោកហ៊ុនសែនគាត់មិនសុខចិត្តគាត់ឲ្យគេបង្កើតគណះកម្មការត្រួតពិនិត្យសន្លឹកឆ្នោតឡើង
    វិញទៅឬបើមិនអីច្ចឹងឲ្យគណះកម្មការរាបចំការបោះឆ្នោតរាបចំការបោះឆ្នោតឡើងវិញឲ្យបានមុនអាណត្តិ។នៅមានមធ្យោបាយមួយទៀតគឺគាត់ប្រគល់តំណែងសំខាន់ៗក្នុងសភាទៅឲ្យគណបក្សសង្រ្គោះ
    ជាតិកាន់កាប់ជាថ្នូរនឹងភាពជាប់គាំងផ្នែកនយោបាយសព្វថ្ងៃ។

  10. Sen-Gaddafi says:

    ល្មមដល់ពេលត្រូវតែចុះហើយ កុំចង់នៅក្រាញ់និងអំណាចប្រឆាំងនិងឆន្ទៈរាស្ត្រ។ រដ្ឋាភិបាលដែល មិនដឹងកំហុសខ្លួនហើយប្រឆាំងឆន្ទៈរាស្ត្រនៅក្នុងសង្គមប្រជាធិបតេយ្យថាវាមានលទ្ធផលបែបណា? ការដែលបក្សប្រឆាំងទាមទាឲ្យមានការបោះឆ្នោតឡើងវិញឃើញថាបក្សប្រឆាំងបន្ទន់ជំហរនិងសម្ប ទានដល់បក្សប្រជាជនយ៉ាងធំធេងហើយ។ តែប្រសិនបើហ៊ុនសែនជ្រើសយកហឹង្សានិយមនោះលទ្ធ ផលហ៊ុនសែនកាន់តែធ្ងន់ធរជាមិនខាន ហើយអនាគត់របស់ហ៊ុនសែនពិតជាមិនអត់អោនឲ្យបានជា ដាច់ខាតពីប្រជាជន។ រដ្ឋាភិបាលត្រូវតែចេះស្តាប់នៅការទាមទាររបស់ប្រជាជនព្រោះប្រជាជនគាត់ ជាម្ចាស់នៃអំណាច ហើយបើរដ្ឋាភិបាលបដិសេធនិងម្ខាស់អំណាចនោះ​ នោះម្ចាស់អំណាចមិនទុក ហ៊ុនសែនសម្រាប់ថ្វាយបង្គុំបន្តរទៀតនោះទេ គឺនិងមានអាសន្នធំដល់ខ្លួនហើយ។ ឃើញទេថ្ងៃម្សិល មុិញថាប្រជាជនប៉ុន្មានអ្នកបានចូលរួមធ្វើបាតុកម្ម? រីឯកងកំលាំងប្រដាប់អាវុធវិញបានឃើញពួក ប្រជាជនធ្វើបាតុកម្មគឺពួកគាត់ឈរញញឹមដាក់ប្រជាជន នេះបានន័យថាកងកំលាំងប្រដាប់អាវុធ ទាំងអស់នោះនិងលែងគាំទ្រហ៊ុនសែនតទៅទៀតហើយ ពួកគេរង់ចាំតែមានឪកាសនិងបែកាណុង ទៅរកហ៊ុនសែនវិញនោះទេ។