កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ទាមទារ​តម្លើង​ប្រាក់ខែ​គោល​រហូតដល់​១៦០​ដុល្លារ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​មេន​ហាត​ធេន និង​តៃសេង​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ប្រហែល​៣០០០​នាក់ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សហគ្រាស​មេន​ហាត​ធេន ដើម្បី​ទាមទារ​តម្លើង​ប្រាក់ខែ​គោល​រហូតដល់​១៦០​ដុល្លារ ខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ជួប​កម្មករ​នៅ​តំបន់​នោះ​។​

កម្ម​ការ​នី​ឈ្មោះ ឡឹ​ក សារ៉ុម បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​កម្មករ​មកពី​ស​ហ​គ្រាស​មេន​ហាត​ធេន និង​សហគ្រាស​តៃសេង ប្រហែល​៣០០០​នាក់​បាន​ធ្វើ​បាតុកម្ម នៅខាងមុខ សហគ្រាស​មេន​ហាត​ធេន​។​

តំណាង​កម្មករ​រោងចក្រ​កៅ​វ៉េ នៅក្នុង​តំបន់​សេដ្ឋកិច្ច​មេន​ហាត​ធេន​មានប្រសាសន៍ថា នៅ​ថ្ងៃ​នេះ​កម្មករ​ធ្វើការ​ជា​ធម្មតា តែ​រហូតដល់​ម៉ោង​ជាង​៩​ព្រឹក​មាន ក្រុមកម្មករ និង​សហជីព​ខ្លះ​ប្រកាស​ហៅ​កម្មករ​ក្នុង​រោងចក្រ​ឲ្យចេញ​ដើម្បី​ចូលរួម​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ​គោល​រហូតដល់​១៦០​ដុល្លា​ជា​មួយ​លោក​សម​រង្ស៊ី ទើប​ថៅកែ​រោងចក្រ បើកទ្វាឲ្យ​កម្មក​រចេញ​ដោយសារ​បារម្ភ​ពី​ហិង្សា​។ លោក​ថា រហូតមកដល់​ម៉ោង​១១​ថ្ងៃត្រង់​នេះ​កម្មករ​បាន​ទៅផ្ទះ​វិញ នៅ​តែ​កម្មករ​ប្រមាណ​៥០០​ទៅ​៦០០​នាក់​ប៉ុណ្ណោះ​កំពុង​បន្ត​តវ៉ា​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី ប្រកាសថា លោក​នឹង​តាមដាន​ស្ថានភាព​កម្មករ​នៅ​ទីនោះ​ចង់ដឹងថា តើ​ថៅកែ​រោងចក្រ​ទាំងនោះ​គោរព​សិទ្ធិ​កម្មករ​ដែរ​ឬទេ​។​    ​បើ​តាម​សហជីព និង​កម្មករ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិ​សេ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា កម្មករ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​នេះ​រួមមាន សហគ្រាស​តៃសេង សហគ្រាស​មេន​ហាត​ធេន និង​សហគ្រាស​ផ្សេងៗ​ទៀត បាន​បាតុកម្ម​ជាង​១​សប្តាហ៍​មក​ហើយ ដើម្បី​ទាមទារ​លក្ខខ័ណ​ការងារ និង​តម្លើង​ប្រាក់ខែ​គោល​។

សូមសរេសេរមកកាន់អ្នកនាងថុល ស្រីលក្ខណ៍ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ទាមទារ​តម្លើង​ប្រាក់ខែ​គោល​រហូតដល់​១៦០​ដុល្លារ​​"

  1. បរិមី ព្រ:វិហារ says:

    គ្នានអ្នកណាមកវិនិយោគដោយខាតបង់ទេ! កុំព្រួយរកសីុមិនកើត យកលុយទៅរកសីុនៅប្រទេសផេ្សងទៅ គេរកតែអ្នកវិនិយោគតើ ទៅឈឺក្បាលអី! នាំគ្នាមកធ្វើការនៅផ្ទះលោកប្រធានសម រុង្សី នៅភ្នំពេញល្អជាង មាន ឡាន ស្អាត Toyota 570 ជិះស្រួលជាង។