Posts by DTN7
December 22, 2013
យោងតាមប្រសាសន៍របស់បុរសខ្លាំងដែលថា «ខ្ញុំមានកំហុសអ្វីទើបទាមទារឲ្យខ្ញុំចុះចេញពីតំណែង?» នោះ ដូច្នេះ គេហទំព័រសារព័ត៌មានដើមត្នោតសូមលើកយកកំហុសឆ្គងទី១ របស់បុរសខ្លាំងដែលទាក់ទងទៅនឹងការរំលោភរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា លើការចុះសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម មកធ្វើការចុះផ្សាយដូចតទៅ៖
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ទើបឡើងកាន់តំណែងថ្មីៗ សមមិត្ត ហ៊ុន សែន បានចុះហត្ថលេខានៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ហៅកាត់ថា «សន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥»។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គ្រប់ភាគីខ្មែរមានជម្លោះទាំងអស់ ក្នុងនោះ មានឯកឧត្តម ហ៊ុន សែន ផងដែរ បានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងនៃសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា នៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី ចំនួន១៨ ផ្សេងទៀត «ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ»។
ស្មារតីនៃកិច្ចព្រមព្រៀងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា បានចែងតម្រូវឲ្យគ្រប់ភាគីកម្ពុជា បញ្ឈប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន និងតម្រូវឲ្យភាគីប្រទេសហត្ថលេខីទាំងអស់ចៀសវាងប្រើប្រាស់ទឹកដីរបស់ខ្លួន ឬទឹកដីរបស់រដ្ឋដទៃទៀត ដើម្បីធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។ លើសពីនេះ កិច្ចព្រមព្រៀងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ក៏បានតម្រូវឲ្យមានការរៀបចំបោះឆ្នោត និងបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា ដោយតម្កល់នូវបណ្តាគោលការណ៍ទាំងឡាយ ដែលបានចែងអំពីអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដី អព្យក្រឹតភាព និងឯកភាពជាតិកម្ពុជាទាំងស្រុង។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឲ្យប្រើជាធរមានដែលមាត្រា២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។» និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញដដែលនេះបានចែងថា «សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនសមស្រប នឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល។»។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ បុរសខ្លាំងបានជិះយន្តហោះទៅទីក្រុងហាណូយ ចុះសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលខាងភាគីប្រទេសវៀតណាមមានឯកឧត្តម ផាន វ៉ាន់ខាយ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម។
ស្មារតីនៃសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ រវាងកម្ពុជា និងវៀតណាមនោះ គឺការកសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរ បានធ្វើការកែតម្រូវពីផែនទីខ្នាត១/១០០.០០០ មកជាផែនទីខ្នាត១/៥០.០០០ និងកំណត់យកផែនទីខ្នាត១/៥០.០០០ សម្រាប់ធ្វើការវាស់វែងកំណត់ព្រំដែនវិញខណៈដែលសកម្មជនព្រំដែនជាច្រើននាក់ បាននាំគ្នាតវ៉ាទាមទារកុំឲ្យបុរសខ្លាំងចុះហត្ថលេខានៅលើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥នេះឡើយ ប៉ុន្តែ បុរសខ្លាំងនៅតែមានះរឹងរូសចុះហត្ថលេខាដដែល ហើយចាប់សកម្មជនព្រំដែនទាំងនោះដាក់គុក ទៀតផង។
ដោយសារមានការធានាអះអាងរបស់បុរសខ្លាំងថា មិនមានការបាត់បង់ទឹកដីនោះ ទើបនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសម្រេចព្រះទ័យឡាយព្រះហស្តលេខាលើព្រះរាជក្រម ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលរដ្ឋសភាបានអនុម័តនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៥ និងព្រឹទ្ធសភាបានអនុម័តយល់ព្រម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ រួចហើយ។ មានន័យថា សន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលបានចុះហត្ថលេខា ដោយបុរសខ្លាំងបានក្លាយទៅជាច្បាប់មួយរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តន៍បោះបង្គោលព្រំដែនខណ្ឌសីមាដែនដីគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ទល់សព្វថ្ងៃ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ទោះបីបុរសខ្លាំងធានាអះអាងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៥ កន្លងមកថា មិនមានការបាត់បង់ទឹកដីដោយសារការចុះសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយវៀតណាមនេះក៏ដោយ ប៉ុន្តែការប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ សម្រាប់វាស់វែងកំណត់ព្រំដែនរដ្ឋជាមួយប្រទេសវៀតណាម នៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដោយកែប្រែផែនទីខ្នាត១/១០០.០០០ មកជាផែនទីខ្នាត១/៥០.០០០ នោះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជានៅត្រង់មាត្រា២ និងមាត្រា១៥០ថ្មី (មាត្រា១៣១ចាស់) វាក្យខណ្ឌទី២ទាំងស្រុងដែលបានចែងថា «ច្បាប់នឹងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។»។
សរុបសេចក្តីមក នេះគឺជាព័ស្តុតាងដែលបង្ហាញឲ្យឃើញនូវកំហុសទី១ របស់បុរសខ្លាំងដែលរំលោភបំពានរដ្ឋធម្មនុញ្ញក្នុងការចុះសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយប្រទេសវៀតណាម៕


。。 មិន មែន ដី , កោះ , ព្រៃភ្នំ របស់ ប្រជាពលរដ្ឋ កម្ពុជា មន្ត្រីរាជការ កម្ពុជា គ្រប់ជាន់ថ្នាក់
ទេ ! (( ដី កោះ ព្រៃភ្នំ របស់ អញ ហ៊ុន សែន តែម្នាក់ អញ ! ))
。。。。 សូមប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កម្ពុជា គ្រប់ជាន់ថ្នាក់ ជួយពិចារណារ !
ការតវ៉ាងើបឡើងពេញផ្ទៃប្រទេស………បញ្ជាក់ថា ការដឹកនាំមានបញ្ហាហើយ………..មេដឹកនាំអសម្ត្ថភាពហើយ………….បើស្រុកគេវិញ មិនដឹងជាលាលែងប៉ុន្មានដងហើយទេ????
សម្តេច! គ្រាន់តែកំហុសទីមួយនេះ វាគ្រប់គ្រាន់ សមល្មមនឹងចុះចេញពីអំណាចហើយ។
កំហុសនេះ គឺកំហុសក្បត់ជាតិ ដែលសមនឹងទោស “ព្យួរក”
ល្មមដល់ពេលត្រូវតែចុះហើយ កុំចង់នៅក្រាញ់និងអំណាចប្រឆាំងនិងឆន្ទៈរាស្ត្រ។ រដ្ឋាភិបាលដែល មិនដឹងកំហុសខ្លួនហើយប្រឆាំងឆន្ទៈរាស្ត្រនៅក្នុងសង្គមប្រជាធិបតេយ្យថាវាមានលទ្ធផលបែបណា? ការដែលបក្សប្រឆាំងទាមទាឲ្យមានការបោះឆ្នោតឡើងវិញឃើញថាបក្សប្រឆាំងបន្ទន់ជំហរនិងសម្ប ទានដល់បក្សប្រជាជនយ៉ាងធំធេងហើយ។ តែប្រសិនបើហ៊ុនសែនជ្រើសយកហឹង្សានិយមនោះលទ្ធ ផលហ៊ុនសែនកាន់តែធ្ងន់ធរជាមិនខាន ហើយអនាគត់របស់ហ៊ុនសែនពិតជាមិនអត់អោនឲ្យបានជា ដាច់ខាតពីប្រជាជន។ រដ្ឋាភិបាលត្រូវតែចេះស្តាប់នៅការទាមទាររបស់ប្រជាជនព្រោះប្រជាជនគាត់ ជាម្ចាស់នៃអំណាច ហើយបើរដ្ឋាភិបាលបដិសេធនិងម្ខាស់អំណាចនោះ នោះម្ចាស់អំណាចមិនទុក ហ៊ុនសែនសម្រាប់ថ្វាយបង្គុំបន្តរទៀតនោះទេ គឺនិងមានអាសន្នធំដល់ខ្លួនហើយ។ ឃើញទេថ្ងៃម្សិល មុិញថាប្រជាជនប៉ុន្មានអ្នកបានចូលរួមធ្វើបាតុកម្ម? រីឯកងកំលាំងប្រដាប់អាវុធវិញបានឃើញពួក ប្រជាជនធ្វើបាតុកម្មគឺពួកគាត់ឈរញញឹមដាក់ប្រជាជន នេះបានន័យថាកងកំលាំងប្រដាប់អាវុធ ទាំងអស់នោះនិងលែងគាំទ្រហ៊ុនសែនតទៅទៀតហើយ ពួកគេរង់ចាំតែមានឪកាសនិងបែកាណុង ទៅរកហ៊ុនសែនវិញនោះទេ។
សម្តេច ការធ្វើបែបនេះ ជាអំពើបាបដែលសម្តេចត្រូវតែទទួលខុសត្រូវ កុំព្យាយាមបន្តបោកប្រាស់ ជាតិខ្មែរទៀត រាស្ត្រខ្មែរលែទ្រាំជាមួយទង្វើក្បត់ជាតិរបស់សម្តេចទៀតហើយ។ ការចុះចេញពីតំណែង និងការសុំទោសរបស់សម្តេចនាពេលនេះ អាចអោយប្រជាជនពិចារណាលើកលែងទោសអោយខ្លះ។។។ កុំព្យាយាមអីប្រយត្នទោសកាន់តែធ្ងន់!!!
អវសាន្តរជ្ជកាលស្តេចកនជិតមកដល់ហើយ ខ្មែរអើយក្រោកឡើង
អញសុំកូនអាខ្វាក់ នាង ម៉ាណា វើយ ។ អញគ្រឺតវាយូរហើយ ។ គ្រាន់តែនឹកឡើងហៀរទឹក ម៉ងវើយ ។
ការធ្វើឲ្យបាត់ទឹកដីនិងកោះទៅឲ្យប្រទេសជិតខាង ពិសេសគឺយួនតែម្ដងគឺជាទោសក្បត់ជាតិ១០០%
ដែលមិនអាចលើកលែងបានឡើយ បើនៅប្រទេសគេគឺជាទោសដែលត្រូវព្យួរកឫប្រហារជីវិត
ដោយចាក់ថ្នាំសម្លាប់និងបាញ់ចោល។
យល់ស្របតាមCPP “គ្រាន់តែកំហុសទីមួយនេះ វាគ្រប់គ្រាន់ សមល្មមនឹងចុះចេញពីអំណាចហើយ។
កំហុសនេះ គឺកំហុសក្បត់ជាតិ ដែលសមនឹងទោស “ព្យួរក”
ដើម្បីអំណាចសុខចិត្តក្បត់ជាតិសាសន៏ខ្លួន ពិតជាចោលម្សៀតមែន។
មានកំហុសរាប់មិនអស់ សួរថាខ្ញុំខុសអី។
ព្យាយាមកែប្រែប្រវត្តិសាស្រ្ត នឹង លាបពណ៏អ្នកដ៏ទៃ។
ទៅវៀតណាមទៅសុំមេរៀនដើម្បីសំលាប់ខ្មែរមែន។
ពួកអាយួនចង្រៃ ប្លន់ទឹងដីខ្មែរដល់ណាទៀត។ អាសត្វក្រពើរ។
បានតាឃើញ១សំលាប់មួយបានសម។
គាត់ជាអ្នកទោសប្រចាំប្រវត្តិសាស្រ្តហើយ
លោក “Royer” យល់ស្របតាមCPP មិនទាន់គ្រប់គ្រាន់ទេ តើត្រូវធ្វើដូចម្តេច ដើម្បីបាន “ព្យួរក” ជនក្បត់ជាតិនេះ?
អាអាច់ដាច់គល់ត្នោត ព័ត៌មាន អាឆ្កែឯង គ្រាន់តែជាព័ត៌មាន ញ៉ុះញ៉ុង បំបែកបំបាក់ខ្មែរ
អោយកាប់គ្នាឯងតែប៉ុណ្ណោះ
វាដូចជាបង្ហាញលើគោគពេកហើយដែលថារដ្ឋាភិបាលខ្មែរបានកាត់ដីឲ្យយួននោះ។ សូមអ្នកទាំងអស់គ្នាពិចារណាមើលថា ម្តេចក៍សន្ធិសញ្ញាបន្ថែមផ្អែកលើសន្ធិសញ្ញាកំនត់ព្រំដែន ឆ្នាំ ១៩៨៥ និងមាត្រដ្ឋានខ្នាត១/៥០.០០០ពាន់ទៅវិញ។ ចុះផែនទីកំនត់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ និងផែនទីខ្នាត ១/១០០.០០០ពាន់ចន្លោះឆ្នាំ១៩៣៣-១៩៥៣ ម្តេចមិន យកមកប្រើ???? នេះបញ្ជាក់ឲ្យឃើញថាអ្វីៗគឺស្រេចតែយួនកំណត់ព្រោះតែរដ្ឋាភិបាលខ្មែរបាន អំណាចដោយសារតែយួនជាអ្នករៀបចំ។ នេះជាកំហុសធំណាស់របស់ហ៊ុនសែនតើលោកសម្រេច កាត់ទឹកកាត់ដីស្រេចតែចិត្តឲ្យទៅបរទេសយ៉ាងម៉េច ត្រូវតែសួរប្រជាជនខ្មែរជាមុនសិនព្រោះ ទ្រព្យ សម្បត្តិប្រទេសជាតិជារបស់ប្រជាជនខ្មែរទូរទៅ។ គ្រាន់តែឃើញសន្ធិសញ្ញាបន្ថែមនេះខ្ញុំជាពលរដ្ឋ ខ្មែរសឹងតែលួសព្រលឹងនិយាយមិនចេញព្រោះតែឃើញថាហេតុអីបានជារដ្ឋាភិបាលខ្មែរហានម្លេះ ដែលទឹកដីខ្មែរទាំងមូលមិនអាចមាននណារំលោភបានតែហ៊ុនសែនបែជាអនុញ្ញាតឲ្យគេមករំលោភ យកទាំស្រស់ៗបែបនេះគួរឲ្យក្តៅចិត្តណាស់លោកអើយ។
អាអាច់ដាច់គល់ត្នោត ព័ត៌មាន អាឆ្កែឯង គ្រាន់តែជាព័ត៌មាន ញ៉ុះញ៉ុង បំបែកបំបាក់ខ្មែរ
អោយកាប់គ្នាឯងតែប៉ុណ្ណោះ
សម្តេចមើលឃើញកំហុសទី១ឬនៅ ប្រជាជនបានចង្អុលប្រាប់ហើយ។ឬមួយនៅក្រាញអំណាចទៀត?
កំហុសធំប៉ុនហ្នឹងហើយនៅសួរថាតើខ្ញុំខុសអីទៀតឬ!!!!!!!!!!!!!!!!!!!!!!!
He will get bad thing what he has done , fuck you hun sen
ចង់ដឹងអាហ៊ុន សែនវាខុសអី សួរអាហេង សំរិន ទៅ វាដឹងហើយ កូនមីថោក CPP
CPP មួយណាក៏គួរអោយកាត់ក្បាលដែរ
CPP=CorruPtion Party
កាដួយម៉ែ អាចុយម្រ៉ាយ ហ៊ុន សែន អាចោរក្បត់ជាតិខ្មែរ ធ្វើឆ្កែឱ្យយួនបំផ្លាញជាតិខ្មែរ
ឈ្មោះអាកញ្ចាស់អ្ហែងចុះហត្តលេខាច្បាស់ក្រឡែត នៅថាខ្លួនអត់ធ្វើអីខុស មិនចុះចេញ
ពីតំណែងអាចុយម្រ៉ាយ កូនអាឆ្កែអត់ពូជថោកទាបអី ។
IT WILL BE NOT A PEACE AGREEMENT.IT WILL BE AN AGREEMANT TO SELL THIS COUNTRY TO VEITKONG COMMUNIST HOCHIMIN.Mr HUN SEN HAVE BEEN COMITTED CRIME AGAIN HUMAN IN THIS CAMBODIAN NATION. IT WILL BE CAMBODIAN TO JUDG WHAT THEY ARE GOING TO DO WHIT HIM.NOW CAMBODIAN SEEING VERY CLEARLY THAT Mr SRONG MAN IS A REAL DOG OF COMMUNIST HOCHIMIN.TAKE HIM TO INTERNATION CRIMENAL COURT IN PHNOM PENH.AND ASKING HIM ALL QUESTION.1 ARE YOU THE KILLER DURING POL POT REGIME.2 K5 IN 1979 HOW MANY CAMBODIAN YOU HAVE BEEN KILL.DO HOCHIMIN TOOL YOU TO KILL YOUNG CAMBODIAN IN KOK PECH.AND SOME SECRET KILLING ON ORGANIZATION WORKER.LET COUNT HOW MANY MORE CAMBODIAN THAT YOU KILL.Mr HUN SEN THE KING SIHANUO GIVING HIS NAME UP TO THE HAVEN THI IS A OLD CAMBODIA FORTUNE THAT SAID( SDACH PEAL)KING SIHANUO HAD HIS IDEAL TO PUT HUN SEN SO HIGH. AND WILL DROP SO LOW.THAT HIS CRIME AGAIN HUMANNITY SHOULT BE HANG IN FRON OF PUPLICE.HIS FETTURE JUST LIKE SADAM HUSEN. PEACE FOR ALL CAMBODIAN THANK YOU
Under any form of government system by Communist movement from 1951 – 2013 Khmer nationalism death arose. Hun Sen is one of those machine killer server Indochina Federation which Vietnam top semi-automatically spy, well trained.
កំហុសអាខ្វាក់បើតែ១គឺអត់មានមែន…តែបើមានរាប់ដល់៣ថ្ងៃក៍មិនអស់ដែរ,,,អាក្បត់ជាតិ,អាចោលម្សៀត,អាចោរលក់ជាតិ។
សត្វតិរច្ឆានបំផ្លាញទឹកដីកោះឱ្យកំណើតខ្លួន ហ៊ុន សែន ចាស់តែក្បាលអត់ខួរ
ដឹងដែរឮដែរថាជនក្បត់ជាតិធ្វើឱ្យបាត់បង់ទឹកដីត្រូវប្រជាជនជេរតិៈដៀលគ្រប់ជំនាន់ក្នុងប្រវត្តិសាស្រ្ត
តែអាកញ្ចាស់ឯងទៅចុះហត្តលេខាជាមួយយួន ឥឡូវមិនទាន់ងាប់ផងត្រូវប្រជាជនជេរក្បាលអាកញ្ចាស់
ឯងយ៉ាងមហាអាម៉ាស់មុខ ។
ពេលមើលពីប្រវតិ្តសាស្រ្ត ម្តងៗ ឈឹចាប់គ្មានអ្វីប្រៀបបាន អ្នកនយោបាយខ្មែរ ឡាងង់ម្លោះ មិនចេះក៏តាំងខ្លួនជាអ្នកចេះ
កំហុសទី១ របស់ជនក្បត់ជាតិ ហ៊ុន សែន គឺរំលោភរដ្ឋធម្មនុញ្ញក្នុងការចុះសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយវៀតណាម។
ម៉េចដែរ បុរសភ្នែកទោល កំពូលមេចោរប្រចាំសតវត្សទី២១នេះ មានបើកភ្នែកមើលកំហុសទី១របស់ឋងទេ?បើមិនមើលទៀត ប្រយត្ន័ជាតិក្រោយ គ្មានភ្នែកមើល គឺខ្វាក់ទាំង២…! កំហុសនេះ ស្មើនឹងទោសក្បត់ជាតិ…!?
Door’s hell open for every one in Cpp .blood’s khmer yell ,cry every time for justice ,from now on no longer you will go to the hell.Long live khmer Cnrp ,Long live khmer country ,long live khmer live in pease .get lost Cpp party.