ក្បួន​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​នឹង​ហែ​កាត់​ផ្សារ​៣​នៅ​ថ្ងៃ​នេះ

ក្បួន​មហា​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ទី​២៣ ធ្នូ នេះ​នឹង​ហែ​តាម​ផ្លូវ​មួយ​ចំនួន​នៃ​តំបន់​និរតី​រាជធានី​ភ្នំពេញ ដោយ​ឆ្លង​កាត់​ផ្សារ​៣ គឺ​ផ្សារ​សុវណ្ណា ផ្សារ​អូឡាំពិក និង​ផ្សារ​ធំ​ថ្មី។

ដោយ វោហារ ជាតិ
2013-12-23
RFA

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ទិដ្ឋភាព​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៣។ គិត​មក​ដល់​ថ្ងៃ​ទី​២៣ ធ្នូ នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល ៩​ថ្ងៃ។ RFA/Den Ayuthyea

បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ថា ក្បួន​មហា​បាតុកម្ម​ថ្ងៃ​នេះ គ្រោង​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង ៣ និង ៣០​នាទី​រសៀល ដឹក​នាំ​ដោយ​ប្រធាន និង​អនុ​ប្រធាន​បក្ស​ដូច​សព្វមួយដង។

ក្បួន​ហែ​ថ្ងៃ​នេះ មាន​រថយន្ត ម៉ូតូ ម៉ូតូ​កង់​បី និង​ថ្មើរជើង ដោយ​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​៥១ ឬ​ផ្លូវ​ប៉ាស្ទ័រ សំដៅ​​ទៅ​ភ្លើង​ស្តុប​បូកគោ រួច​​បត់​ទៅ​តាម​ទំនប់​បឹង​ទំពុន ឡើង​​មក​ផ្សារ​សុវណ្ណា រួច​បត់​​ទៅ​កើត សំដៅ​​ផ្សារ​អូឡាំពិក រួច​ឆ្ពោះ​ទៅ​ពេទ្យ​ចិន ហើយ​បត់​ឆ្វេង​តាម​ផ្លូវ​ត្រសក់​ផ្អែម តម្រង់​ទៅ​ផ្សារ​ធំ​ថ្មី​ រួច​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។

នេះ​ជា​ថ្ងៃ​ទី​៩ ហើយ ចាប់​តាំង​ពី​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "ក្បួន​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​នឹង​ហែ​កាត់​ផ្សារ​៣​នៅ​ថ្ងៃ​នេះ"

  1. កូនឪ says:

    -ព្រឹទ្ធ​សភា​អំពាវ​នាវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុ​ករ​គិត​គូរ​កម្ពស់​ផល​ប្រយោជន៍​ជាតិ និង​គោរពច្បាប់​ (ដើមអម្ពិល)
    -ពួកអ្នកអាយុមិនវែងប៉ុន្មានទេ សុទ្ធតែព្រឹទ្ធាចារ្យអស់ហើយ ឈប់បិទភ្នែកទៀតទៅ​ នរណាគិតជាតិជាងនរណា ? តើការកាត់ដី កាន់កោះឲ្យបរទេសជាប្រយោជន៍ជាតិដែររឺ ? ការបណ្តោយឲ្យជនជាតិយួនមកដឹកក្បាលខ្មែរ មកចំរាញ់យកប្រយោជន៍ខ្មែរទាំងស្រស់ៗ ជាប្រយោជន៍ជាតិដែររឺ ? ព្រៃហិនហើយ បើភ្នែកអន់ រកទញវែនតាពាក់ទៅ ហើយមើលឲ្យច្បាស់ ថាតើអនាគតកូនចៅរបស់អ្នកនឹងរស់របៀបណា ?

  2. ភ្នែកទោល says:

    ពួកនេះសុទ្ធសឹងជាពួកអាក្បត់ជាតិសុទ្ធសាធ

  3. Holli says:

    Me Holli សូមសំណូមពរឱ្យយទូរទស្សន៌ CNRP ដាក់ទិតភាពបងប្អូនបាតុករដែលនៅខេត្តស្រុកឃុំឆ្ងាយ ឆ្ងាយ ឆ្ងាយ មកសំរាកនៅទីលានប្រជាធិតេយ្យនេះឱយបានឃើញពីសុខទុកពួកគាត់ផង
    សូមអគុណ