ការហែក្បួនធ្វើមហាបាតុកម្មទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិ បានឈានចូលដល់ថ្ងៃទី៩ ហើយ នៅថ្ងៃច័ន្ទ ទី២៣ ធ្នូ នេះ។ ក៏ប៉ុន្តែការហែក្បួនបាតុកម្មនៅថ្ងៃនេះ មេបក្សទាំងពីរនាក់មិនបានដឹកនាំក្បួនបាតុកម្មពីដើមទីទេ។
ដោយ វោហារ ជាតិ
2013-12-23
RFA

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដឹកនាំក្បួនបាតុកម្មហែតាមដងផ្លូវ នារាជធានីភ្នំពេញ នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣។ RFA/Van Vichar
មហាបាតុកម្មទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិ នៅតែមានអ្នកចូលរួមច្រើនពាន់នាក់ ហើយនៅថ្ងៃនេះដែរ ក្បួនមហាបាតុកម្មបានហែកាត់តាមដងផ្លូវមួយចំនួននៅភាគខាងត្បូងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ទៅចូលរួមបាតុកម្មជាមួយកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង ចំណែកលោក កឹម សុខា ទៅជួបអ្នកគាំទ្រនៅខេត្តកំពង់ចាម។ លោកទាំងពីរបានវិលមកចូលរួមដង្ហែបាតុកម្មនៅភ្នំពេញ យឺតពេល។
ទាក់ទងការយឺតយ៉ាវរបស់មេដឹកនាំបក្សនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អះអាងថា មិនប៉ះពាល់ដល់អារម្មណ៍និងចំនួនថយចុះរបស់អ្នកចូលរួមបាតុកម្មទេ។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារអំពីក្បួនបាតុកម្មនៅថ្ងៃនេះ…

ក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិចាប់ផ្ដើមហែពីទីលានប្រជាធិបតេយ្យតាមផ្លូវព្រះមុនីវង្ស។

ក្រុមអ្នកចូលរួមហែបាតុកម្មស្រែកឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង។

ពលរដ្ឋនៅសងខាងផ្លូវស្វាគមន៍ក្បួនបាតុកម្ម។

ពលរដ្ឋនៅសងខាងផ្លូវស្វាគមន៍ក្បួនបាតុកម្ម។

ក្រុមអ្នកចូលរួមហែបាតុកម្មស្រែកឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង។

ពលរដ្ឋនៅសងខាងផ្លូវស្វាគមន៍ក្បួនបាតុកម្ម។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចុះជួបប្រជាពលរដ្ឋ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចុះជួបប្រជាពលរដ្ឋ។

ក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។

ពលរដ្ឋនៅសងខាងផ្លូវស្រែកបន្ទរឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី ចូលរួមតវ៉ាដំឡើងប្រាក់ខែឲ្យកម្មករនៅក្រុងបាវិត
- ម្ចាស់ឡានខ្មែរតវ៉ាបិទផ្លូវនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ
- កម្ពុជា-វៀតណាមនឹងចុះហត្ថលេខាលើឯកសារមួយចំនួន
- អតីតអ្នកបឹងកក់តវ៉ាទាមទារសំណងពីសាលារាជធានី
- ពលរដ្ឋនៅស្វាយរៀងតវ៉ាថាតុលាការកាត់ក្តីអយុត្តិធម៌
- ក្រុមមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាកូរ៉េ នៅខេត្តសៀមរាប ព្រមានធ្វើកូដកម្ម
- ស្ថាប័នព្រឹទ្ធសភាគាំទ្រឲ្យលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត
- ពលរដ្ឋមានបញ្ហាដីធ្លីតាមខេត្តមួយចំនួនចូលរួមបាតុកម្មជាមួយបក្សសង្គ្រោះជាតិ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មធំនៅថ្ងៃអាទិត្យ
The most popular CNRP leaders are drawing millions of supporters nationwide while CPP government is desperately looking for help to consolidate the dictatorial power.
Bravo, the people’s power ! Bravo, Khmer nationalists !
Hun Xen must step down from the absolute power !
វាល្មមដល់ពេលហើយអាខ្វាក់អើយ ប្រយ័ត្នហួសពេលនិងស្ដាយក្រោយណា !
លោកហ៊ុនសែនបានឡើង ដោយសារតែការបោះឆ្នោតនៃមនុស្សភាគច្រើន មិនមែនដោយសារក្រុមតូចមួយនេះទេ។