ដោយ៖ ដោយ នួន បូរិន
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ក្រុមព្រឹទ្ធសភាគណបក្ស ប្រឆាំងមកពីគណបក្សសមរង្ស៊ី ចំនួន១១រូបនៅថ្ងៃច័ន្ទនេះ បានច្រានចោលសេចក្ដីថ្លែងការណ៍របស់ព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ចំនួន៤២រូបនេះ ដែលប្រកាសគាំទ្រ ជំហររបស់លោក ហ៊ុន សែន មិនចុះចេញពីតំណែង និងមិនព្រមរៀបចំការបោះឆ្នោតឡើងវិញ ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាទាំង១១រូប របស់គណបក្សសមរង្ស៊ី បាន សរសេរថា កាលដែល ព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ដូចនេះ គឺគ្រាន់ជារបស់ក្រុមសមាជិកព្រឹទ្ធសភា មួយក្រុមប៉ុណ្ណោះ គឺមិនអាចឆ្លុះ បញ្ចាំងលើសំឡេងសមាជិសភា ទាំងមូលឡើយ ។
សេចក្ដីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីបន្តថា គឺដូចអ្វីដែលខ្លួនប្រកាសកាលពីថ្ងៃទី26កញ្ញាថា បើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិន ចូលរួមបង្កើតសភានិងរដ្ឋាភិបាល ថ្មីឲ្យបានត្រឹមត្រូវតាម ឆន្ទៈរបស់ ម្ចាស់ឆ្នោត និងរដ្ឋធម្មនុញ្ញ មាត្រា35 គឺ មិនអាចទទួលស្គាល់ រដ្ឋាភិបាល និងរដ្ឋសភា ឯកបក្សបាននេះឡើយ។ ក្រុមសមាជិកព្រឹទ្ធសភា បន្តថា មាត្រា35នៃរដ្ឋធម្មនុញ្ញ តម្រូវឲ្យអង្កការរដ្ឋចាំផ្ទះត្រូវ យកសេចក្ដីស្នើរបស់ប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយ ហើយបើជាមិនដោះស្រាយ តាមឆន្ទៈរបស់ ប្រជាពលរដ្ឋ ថាតើ ឲ្យសមាជិកព្រឹទ្ធសភា ក្រុម គណបក្សសមរង្ស៊ី ទទួលស្គាល់ រដ្ឋាភិបាលថ្មី នេះ បានដូចរបៀបណា ។
ក្នុងន័យនេះ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ទទូចសុំ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្ក្រោះជាតិត្រូវជួបគ្នា ហើយរកការដំដោះស្រាយ តាមឆន្ទៈប្រជាពលរដ្ឋជា បន្ទាន់ ដើម្បីបញ្ជៀសវិបត្តិអាចធ្ងន់ធ្ងរណាមួយកើតឡើងនៅពេលខាងមុខ ទើប ស្របនឹងស្មារតីនៃរដ្ឋធម្មនុញ្ញមាត្រា35 ។
សេចក្ដី ថ្លែងការណ៍របស់មាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ធ្នូបានប្រកាសគាំទ្រ ទាំងស្រុង នូវប្រសាសរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែន ដែលបានឆ្លើយបំភ្លឺ ចំពោះចេតនារបស់ គណបក្សសង្គ្រោះជាតិ ដែលជំរុញ ឲ្យ លោកចុះចេញពីតំណែង និងការបោះឆ្នោតឡើងវិញ ថា មិនអាចទៅរួចឡើយ ព្រោះលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីស្របច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
ពួកព្រឹទ្ធសភាគូទមាន់ឬសភាចាំខ្ទមអ្នកតា គ្មានសិទ្ធអំនាចអី ក្រៅពីចាំប្រថាប់ត្រាអោយហុ៊ន សែនឡើយ…!
ដូចនេះ ការចេញសេចក្តីថ្លែងការនោះ មិនបានបញ្ជាក់ពីសមាជិកព្រឹទ្ធសភាទាំងមូលឡើយ…ព្រោះវាកើតឡើងដោយការបោះឆ្នោតដោយអសាកល ដែលមេបក្សជាអ្នកតែងតាំង ដែលយើងអាចហៅម្យ៉ាងទៀតថា ព្រឺទ្ធសភាគូទមាន់ឬព្រឹទ្ធសភាតែងតាំង…!