ដោយ៖ នូន បូរិន
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោក សម រង្ស៊ីថ្លែងទៅកាន់កម្មករ(រូបភាពហ្វេសប៊ុក លោក សម រង្ស៊ី)
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សន្យាដំឡើងប្រាក់ខែកម្មករ ១៦០ដុល្លារ គឺនៅពេលលោកត្រូវបានជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីក្នុង ករណីប្រទេសមានការបោះឆ្នោតឡើងវិញ នៅក្នុងប៉ុន្មានខែទៀតនេះ។
លោក សម រង្ស៊ី បានថ្លែងដូចនេះនៅចំពោះហ្វូងប្រជាពលរដ្ឋ ដែលមកគាំទ្រលោករាប់សែននាក់នៅទីលានប្រជាធិបតេយ្យ កាលពីយប់ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ឆ្នាំ២០១៣នេះ។ លោកបានបញ្ជា់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាលឆាប់ៗនេះ លោកនឹងដំឡើងប្រាក់ឈ្នួលឲ្យកម្មករចំនួន១៦០ដុល្លារ មន្ដ្រីរាជការមួយលានរៀល រាប់ពីមន្ដ្រីថ្នាក់ទាបឡើងទៅ ហើយត្រូវតែរកទីផ្សារលក់ផលិតផលរបស់កសិករឲ្យមានស្ថិរភាព និងតម្លៃខ្ពស់សមរម្យ។
បច្ចុប្បន្ននេះ ប្រាក់ខែគោលកម្មករ មាន ៨១ដុល្លារ ហើយខណៈនេះ សហជីពរបស់កម្មករ បានកំពុងរៀបចំផែនការចរចាជាមួយខាងសមាគមកាត់ដេរ និងនិយោជក នូវប្រាក់ខែពីរវាង ១៥០ដុល្លារឡើងទៅ ។
គោលនយោបាយគណបក្សសង្គ្រោះជាតិ កាលពីរដូវឃោសនាបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ បានសន្យាជួយផ្ដល់ប្រាក់ខែគោលកម្មករចំនួន ១៥០ដុល្លារ ប៉ុន្តែពេលនេះ លោកសម រង្ស៊ី ប្រកាសថា ដោយសារទំនិញឡើងថ្លៃគ្រប់សារពើទើបលោកសន្យាដូចនេះ។
ការថ្លែងសន្យារបស់ លោក សម រង្ស៊ី ត្រូវបានប្រជាពលរដ្ឋដែលបានចូលរួមនៅទីលានប្រជាធិបតេយ្យម្នាក់ៗ គិតថា លោកសម រង្ស៊ី អាចនឹងធ្វើបានព្រោះលោកជាអ្នកជំនាញខាងសេដ្ឋកិច្ច ហើយមានបទពិសោធន៍ជារដ្ឋមន្ដ្រីហិរញ្ញវត្ថុទៀតផង។
សូមជម្រាបថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ គេសង្កេតឃើញថាពីព្រឹកគឺម៉ោងប្រហែលជា៨ទៅដល់ម៉ោង១២ភាគច្រើនសម្បូរទៅដោយកម្មករចូលរួម ហើយពេលហែក្បួនគេឃើញថាកម្មករនៅតាមរោងចក្រនាំគ្នាជិះតុកៗរាប់រយមកចូលរួមទៀតផង ដែលករណីនេះហើយធ្វើឲ្យលោកសម រង្ស៊ី ថ្លែងសរសើរដល់កម្មករហើយសន្យាជួយកម្មករ ឲ្យមានប្រាក់ ខែ១៦០ដុល្លារដូចនេះ៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
អាអាចម៌ អញក៏ចេះថាដែរ បើអញជានាយករដ្ឋមន្ត្រីអញនឹងតម្លើងប្រាក់ខែដល់១០០០ដុល្លាឲ្យកម្មករ។ប៉ុន្ដែសូមកុំសួរថាតើអញបានលុយមកពីណា?ព្រោះអញចេះតែថាៗៗដើម្បីឲ្យអញបានធើសិនទេ។
និយាយអោយសមរម្យទៅ…បើសំដីលោកឯងពាលចឹង..គេមេ៉ចជេឿ…
អញឲ្យអាពាលដូចអញជឿអញ ព្រោះបើអញនិយាយដូចនេះក៏មានអ្នកជឿដែរ។
អ្នកឯងសន្យាថាអោយតែនិយោជកគេគ្មានសម្មតិ្ថភាពតិចទៀតគេរត់អស់សូម្បីតែ80$ក៏មិនបានផង
អាឆ្កែ ។។ កូនមីថោក អញក៏សន្យាដែរ គឺកាត់ក្បាលហ្អែង
សម រង្ស៊ី ដំឡើងប្រាក់ខែកម្មករ ១៦០ដុល្លារ ពេលដឹកនាំរដ្ឋាភិបាល
ថៅកែរត់ទៅភូមាអស់ហើយ
ខ្ញុំសូមផ្តាំទៅលោកសមរង្សីនិងលោកគឹមសុខាថាមកដល់ដំណាក់កាលនេះហើយមិនបាច់ធ្វើការចរ ចារនោះទេ ហើយប្រសិនបើមានការចរចារនោះ ត្រូវតែមានរបៀបវីរះតែពីរប៉ុណ្ណោះគឺ ត្រូវរំលាយសភា ហើយបោះឆ្នោតឡើងវិញ និងមួយទៀតហ៊ុនសែនត្រូវតែចុះចេញពីអំណាច។ បក្សសង្គ្រោះជាតិមិន ចាំបាច់ចរចារជាមួយបក្សប្រជាជននិងទទួលយកលក្ខខណ្ឌ័រៀបចំបោះឆ្នោតឡើងវិញនៅរយះពេល ២ឆ្នាំទៀតនោះទេ បើបក្សសង្គ្រោះជាតិទទួលយកលក្ខខណ្ឌ័នេះវាមិនខុសពីអនុញ្ញាតឲ្យបក្សប្រជា ជនមានឪកាសក្នុងការស្តារប្រជាប្រិយឡើងវិញនោះទេ។ ដូច្នេះត្រូវតែរៀបចំបោះឆ្នោតសារឡើង វិញ មិនលើសពីបីខែខាងមុខនោះទេ ព្រោះវិធីសាស្ត្រនៃការរៀបចំបោះឆ្នោតវាមិនពិបាកនោះទេគឺយើង រកអ្នកជំនាញមកធ្វើទៅ។ បើអ្នកនយោបាយមានឆន្ទៈពិតប្រាកដនិងហានបោះឆ្នោតដោយតម្លាភាព នោះ នោះកំនែទំរង់គជបមិនស្មុកស្មាញនោះទេ រយះពេលតែ៣ខែគឺគ្រប់គ្រាន់ហើយ។
មនុស្ស ម្នាក់ ៗ « អ្នកដឹកនាំ ប្រទេស គំនិត តម្រេះ វិជ្ជា មិនដូចគ្នា ទេ ! »
= អ្នកខ្លះ ចេះ ខាង សំឡុត គំរាម កាប់ សម្លាប់ !
= អ្នក ខ្លះ ចេះ ខាង យកលុយ ទិញ ក្បាល អ្នកណា ដែល លក់ ខ្លួន លក់ ឧត្តមគតិ !
= អ្នក ខ្លះ ចេះ អោយ គេ លើកជើង ស៊ី ជោ « ពី ព្រោះ ខ្លួនល្ងង់ » !
= អ្នក ខ្លះ ចេះ លក់ ខ្ទេចខ្ទី គឹត ប្រយោជន៍ ផ្ទាល់ខ្លួន « អាងអំណាច » អាណា ង៉ាប់ ៗ ទៅ
អោយតែអញមាន ស្រា ស្រី ញី កំដរ លួចលាក់ រាល់ ថ្ងៃ «( មានវីឡា ច្រើនទុកអោយស្រីនៅ )»
= អ្នក ខ្លះ ចេះ ក្បត់ជាតិ ខ្លួន អែង ទៅ បំរើ ជនបរទស ! ធ្វើបាប សម្លាប់ ប្រជាពលរដ្ឋខ្លួនអែង !
= អ្នក ខ្លះ ចេះ ពុក រលួយ យកទៅធ្វើមានបាន ផ្ទាល់ខ្លួន ,(( ចំពោះប្រាក់ខែ មន្ត្រីរាជការ
តូចតាច កម្មករ ឡើង មិនរួច តែរហូត ! ))
ចំណែក បក្សពួកខ្លួន មួយ ក្តាប់តូច មានលុយពុករលួយ ស៊ីចាយ ចាក់ច្រាស់ ហូរហៀរ រាល់ថ្ងៃ !
មានដី ធ្លី , ផ្ទះ វីឡា , គ្រប់កន្លែង , ឡាន ថ្លៃៗ គ្រប់ ស៊ី រី គ្រប់ ម៉ាក លះ និង លះ ,,,,!!!!
= អ្នក ខ្លះ ចេះ ស្រឡាញ់ជាតិ ប្រជាពលរដ្ឋ មិន ចេះកេងប្រវ័ញ យកទៅធ្វើមានបានផ្ទាល់ខ្លួន !
= អ្នក ខ្លះ ចេះ ជួយ ប្រជាពលរដ្ឋ ដែលត្រូវ គេ រំលោភ ជួយរកយុត្តិធម៍ ជូន ប្រជាពលរដ្ឋ !
លះ និង លះ ,,,,,,,!!!!!
ខ្ញុំបាទឈ្មោះ«ម៉ោក បេ»មុខរបររកស៊ីសព្វថ្ងៃ«បាសប្រោក»។នៅឆ្នាំ២០១៨ខាងមុខនេះខ្ញុំនឹងបើក គណបក្សមួយមានឈ្មោះថា»ផក់កុហ៊ូត»។ពេលខ្ញុំបានធ្វើជានាយករដ្ឋមន្ត្រីខ្មោចខ្ញុំនឹងលើកតម្កើង កម្មករទាំងអស់ដម្កល់ដាក់លើហឹងអុជធូបគោរពរាល់ថ្ងៃហើយបើកប្រាក់ប្រចាំថ្ងៃជូនតែម្តងគឺមួយ ថ្ងៃ100$បើគិតជាប្រចាំខែត្រូវជា3.000$.។សូមកុំព្រួយថាអត់លុយព្រោះដុល្លារសឹំបូរណាស់មួយ គីឡូក្រាមថ្លៃតែ១០០០៛ទេ។បើគាំទ្រខ្ញុំផ្កាប់ឆ្នាំងបាយខ្លួនឯងចោលពីឥឡូវនេះទៅ!!!
អូយវឹកវរណាស់!!!តាមលឺគេខ្សឹបប្រាប់ថា អំឡុងពេលបាតុកម្មនេះ និយោជកនានា
បំរុងបិទទ្វាររោងចក្របណ្តោះអាសន្នសិន សុំអោយកម្មករនិងក្រុមគ្រួសារទៅហូបបាយ
ផឹកទឹក ៉បាតុកម្ម. ៉ សិនទៅ តែបើអូសបន្លាយយូរពេកនឹងសុំបាយបាយ!!!សុំកម្មករ
រង់ចាំទទួលប្រាក់ខែ160ដុល្លារពីក្រុមវិនិយោគិនរបស់ សមរង្សុី ចុះ សុំអហោសិកម្ម!
អាkiller
គង់តែបានជួបគ្នាទេអាអើយ។មនុស្សគង់តែស្លាប់គ្រាន់តែមុននឹងក្រោយ។បើអញអស់គ្រាប់ចង់កាត់កអញ ចង់យកអញទៅអាំងក៏តាមចិត្ត។ប៉ុន្តែជាទាហានដែលមានសក្ដិពាក់ មិនងាយនឹងឲ្យអាអែងកាត់កស្រួលៗទេ។យ៉ាងណាៗក៏ល្អមើល
ដែរ។
តក់ៗពេញបំពង់ ឆុងៗកន្លះក្រហែត! នេះជាពាក្យចាស់ប្រដៅកូនចៅឱយយល់ដឹងពីការខិតខំសន្សំសំចៃ និងពិចារណា សុីជំរៅមុននឹងធ្វើអ្វីមួយ ។ អួតថាខ្លួនអ្នកសេដ្ឋកិច្ចនិងខិតខំជួយកម្មករ តើសម រង្សី មានបានគៀងគរក្រុមហ៊ុនបានមួយមកវិនិយោគនៅកម្ពុជាឬនៅ? កុំឆ្លើយថាចាប់មានអំណាចបានអាចធ្វើបានឱយសោះ ។ ខ្ញុំក្នុងនាមពលរដ្ឋសាមញ្ញមួយរូបក៏អាចគៀងគរក្រុមហ៊ុន ជប៉ុន អាមេរិក ពីរបីមកវិនិយោគដែរ ។
មិន