ដោយ៖ ដោយ នួន បូរិន
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
មេដឹកនាំអង្គកាសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត និងបញ្ហាសង្គម ព្រមាន គណបក្ស ប្រជាជនកម្ពុជាឲ្យប្រញាប់បន្ទន់ឥរិយាបទជាបន្ទាន់ ហើយ ត្រូវទទួលយកសំណើរ របស់ គណបក្ស ប្រឆាំង បើពុំនោះទេ ប្រទេសជាតិនឹងធ្លាក់កល់យុគ្គជា ពុំខានឡើយ ។
កាតព្រមាន របស់ លោក មេដឹកនាំសង្គមស៊ីវិល គឺលោកធន់សារាយ ប្រធានសមាគមន៍័សិទ្ធិមនុស្ស អាដហុក និងលោកហង់ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាការឃ្លាំមើលការបោះឆ្នោត មួយនៅកម្ពុជា ហៅ ថានិចហ្វិច បាន ធ្វើឡើង នៅខណៈពួកគាត់បានពិនិត្យ មើល ថា ទំហ៊ំបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យទី22 ធ្នូ ដែលមានមនុស្ស ចូលរួម ជិត កន្លះលាននាក់នេះ គឺសញ្ញាអាសន្នមួយថាពេលវេលានៃការរំលាយភាពទាល់ខាងនយោបាយ ត្រូវតែកើតមាន ចាប់ពីពេលនេះ ទៅ ។
លោកធន់សារាយ បានប្រាប់វីអូឌីថា គណបក្ស ប្រជាជនគួរតែប្ដូរជំហរហើយ ជួប ចរចារជាបន្ទាន់ជាមួយគណបក្សសង្គ្រោះជាតិ ករណីអ្វីដែល បក្សប្រឆាំងបានទាមទារ ។ លោកព្រមានថា ពេលាគឺសម្មល្មមហើយ ៖
ថ្លែងនៅចំពោះមុខហ្វូងបាតុកររាប់សែននាក់កាលពីយប់ថ្ងៃអាទិត្យទី22ធ្នូលោកសមរង្សីប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថាលក្ខខ័ណ្ឌបីចំណុចដែលលោកដាក់ចុះនៅពេលនេះគឺត្រូវផ្ទៀតផ្ទាត់សន្លឹកឆ្នោតឡើងវិញតាមរយៈគណៈកម្មការឯករាជ្យពីរប្រសិនបើចំណុចលក្ខខ័ណ្ឌទីមួយមិនអាចទៅរួចទេត្រូវតែបោះឆ្នោតឡើងវិញហើយបើលក្ខខ័ណ្ឌទីពីរទៅមិនរួចទៀតគឺត្រូវទំលាក់លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន។៖
នៅក្នុងពេលដែលលោកសមរង្សីកំពុងថ្លែងដាក់លក្ខខ័ណ្ឌបែបនេះសំលេងប្រជាពលរដ្ឋបានពុះកញ្រោលកាន់តែខ្លាំងឡើងៗ។អ្នកស្រែកតាមឧបករណ៍បំពងសំលេងម្នាក់បានស្រែកថាលោកហ៊ុនសែនអើយចុះចេញទៅព្រោះលោកមិនមែនជាមេដឹកនាំរដ្ឋាភិបាលស្របច្បាប់ឡើយ។
លោកហង់ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាការឃ្លាំមើលការបោះឆ្នោត មួយនៅកម្ពុជា ហៅ ថានិចហ្វិច ពិនិត្យឃើញថា តាមសន្ទុះ របស់ប្រជាជន ដែលចូលរួមបាតុកម្ម ដែលមានចំនួនច្រើននឹងស្មានមិនដឹងនេះ ហើយមានទឹកចិត្តស្វាហាប់ ដូចៗគ្នាចង់អោយមានការដោះដូរ គឺ បញ្ជាក់ថា ម្ចាស់ឆ្នោតទំនងជាចង់បានអ្វីដែលតវ៉ាវ៉ានៅពេលឆាប់ៗនេះ ហើយបើមិនមានដំណោះស្រាយ អាចនាំស្រុកទេសគ្រោះថ្នាក់។៖
បើទោះជាយ៉ាងនេះក្ដីលោកសមរង្សីបានសម្ដែងសេចក្ដីសង្ឈឹមថាគណបក្សប្រជាជនចាប់ពីសប្ដាហ៍នេះតទៅច្បាស់ជាធ្វើការពិចារណាអំពីការទាមទាររបស់ប្រជាពលរដ្ឋដែលមកប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យដ៏ច្រើនរាប់ម៉ឺនសែននាក់នេះ។ សូមជំរាបថាបាតុកម្មនៅថ្ងៃអាទិត្យទី22កាលពីម្សិលមិញនេះមានការហែរក្បួននៅតាមមហាវិថីព្រះមុនីវង្សនិងមហាវិថីមៅសេទុងហើយបត់មកផ្លូវនេរោតឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យវិញដោយធ្វើឲ្យស្ទះចរាចរណ៍ប្រមាណជា7ម៉ោងព្រោះតែមនុស្សដែលចូលរួមហែរក្បួនមានចំនួនប្រហែលជាង10ម៉ឺននាក់៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
It is time, Hun Sen must go !!!
ពួកអាឡែៗស៊ីពោតអស់នេះ ម្ដេចមិនប្រាប់ឲ្យអាសម រង្ស៊ី អាកឹម សុខាឲ្យបញ្ឈប់បាតុកម្មផងទៅ?បានតែឡែៗ
គ្មានបានការ។
No way, Hun never go down unless he die. So, what to do? let him die.
Die now is better. Hun Sen just the nation’s traitor only.
ល្មមដល់ពេលត្រូវតែចុះហើយ កុំចង់នៅក្រាញ់និងអំណាចប្រឆាំងនិងឆន្ទៈរាស្ត្រ។ រដ្ឋាភិបាលដែល មិនដឹងកំហុសខ្លួនហើយប្រឆាំងឆន្ទៈរាស្ត្រនៅក្នុងសង្គមប្រជាធិបតេយ្យថាវាមានលទ្ធផលបែបណា? ការដែលបក្សប្រឆាំងទាមទាឲ្យមានការបោះឆ្នោតឡើងវិញឃើញថាបក្សប្រឆាំងបន្ទន់ជំហរនិងសម្ប ទានដល់បក្សប្រជាជនយ៉ាងធំធេងហើយ។ តែប្រសិនបើហ៊ុនសែនជ្រើសយកហឹង្សានិយមនោះលទ្ធ ផលហ៊ុនសែនកាន់តែធ្ងន់ធរជាមិនខាន ហើយអនាគត់របស់ហ៊ុនសែនពិតជាមិនអត់អោនឲ្យបានជា ដាច់ខាតពីប្រជាជន។ រដ្ឋាភិបាលត្រូវតែចេះស្តាប់នៅការទាមទាររបស់ប្រជាជនព្រោះប្រជាជនគាត់ ជាម្ចាស់នៃអំណាច ហើយបើរដ្ឋាភិបាលបដិសេធនិងម្ខាស់អំណាចនោះ នោះម្ចាស់អំណាចមិនទុក ហ៊ុនសែនសម្រាប់ថ្វាយបង្គុំបន្តរទៀតនោះទេ គឺនិងមានអាសន្នធំដល់ខ្លួនហើយ។ ឃើញទេថ្ងៃម្សិល មុិញថាប្រជាជនប៉ុន្មានអ្នកបានចូលរួមធ្វើបាតុកម្ម? រីឯកងកំលាំងប្រដាប់អាវុធវិញបានឃើញពួក ប្រជាជនធ្វើបាតុកម្មគឺពួកគាត់ឈរញញឹមដាក់ប្រជាជន នេះបានន័យថាកងកំលាំងប្រដាប់អាវុធ ទាំងអស់នោះនិងលែងគាំទ្រហ៊ុនសែនតទៅទៀតហើយ ពួកគេរង់ចាំតែមានឪកាសនិងបែកាណុង ទៅរកហ៊ុនសែនវិញនោះទេ។
ខ្ញុំសូមផ្តាំទៅលោកសមរង្សីនិងលោកគឹមសុខាថាមកដល់ដំណាក់កាលនេះហើយមិនបាច់ធ្វើការចរ ចារនោះទេ ហើយប្រសិនបើមានការចរចារនោះ ត្រូវតែមានរបៀបវីរះតែពីរប៉ុណ្ណោះគឺ ត្រូវរំលាយសភា ហើយបោះឆ្នោតឡើងវិញ និងមួយទៀតហ៊ុនសែនត្រូវតែចុះចេញពីអំណាច។ បក្សសង្គ្រោះជាតិមិន ចាំបាច់ចរចារជាមួយបក្សប្រជាជននិងទទួលយកលក្ខខណ្ឌ័រៀបចំបោះឆ្នោតឡើងវិញនៅរយះពេល ២ឆ្នាំទៀតនោះទេ បើបក្សសង្គ្រោះជាតិទទួលយកលក្ខខណ្ឌ័នេះវាមិនខុសពីអនុញ្ញាតឲ្យបក្សប្រជា ជនមានឪកាសក្នុងការស្តារប្រជាប្រិយឡើងវិញនោះទេ។ ដូច្នេះត្រូវតែរៀបចំបោះឆ្នោតសារឡើង វិញ មិនលើសពីបីខែខាងមុខនោះទេ ព្រោះវិធីសាស្ត្រនៃការរៀបចំបោះឆ្នោតវាមិនពិបាកនោះទេគឺយើង រកអ្នកជំនាញមកធ្វើទៅ។ បើអ្នកនយោបាយមានឆន្ទៈពិតប្រាកដនិងហានបោះឆ្នោតដោយតម្លាភាព នោះ នោះកំនែទំរង់គជបមិនស្មុកស្មាញនោះទេ រយះពេលតែ៣ខែគឺគ្រប់គ្រាន់ហើយ។
សុំអស់លោកសង្គមសុីវិល បញ្ជាក់អោយច្បាស់ទៅមើល តើកលិយុគនោះជាស្អីទៅ?
តើតួនាទីអស់លោកជាស្អី ?…ជាក្រុមអុជអាល បំភិតបំភយ បង្កចលាចល ប្រឌិត
រឿងគ្មានមូលដ្ឋាន ធ្វើអោយបរិយាកាសអាប់អួរ ឈានទៅរកការសុីសាច់ហុតឈាម
រវាងខ្មែរនិងខ្មែរ ??? សូមពិចារណារាល់ទង្វើរបស់អស់លោកឡើងវិញ ព្រោះអស់
លោកមានឈាមជរជាខ្មែរដែរ ទាស់តែសារធាតុកញ្ជះចក្រពត….
We are living oversea support CNRP,so please all Khmer living in Cambodia joint with CNRP is love nation.
ត្រូវតែនាំគ្នាបន្តចូលរួមឲ្យរឹតតែច្រើនឡើងទ្វេដង ដើម្បីដេញទម្លាក់អាខ្វាក់និងពួកអាស៊ីពែដែលជាអាយ៉ងរបស់អាយ៉ងឲ្យវាធ្លាក់ពីអំណាចនិងនារទេសពួកអាទមិឡអត់សាសនាអស់នេះឲ្យទៅរស់នៅស្រុកអាមហាមិត្តម៉ឺនឆ្នាំរបស់ពួកវា ហើយរង់ចាំមើលថាតើអាមិត្តម៉ឺនឆ្នាំរបស់ពួកវានឹងស្វាគមន៍ពួកវារបៀបណា។