ថ្ងៃ ចន្ទ 23 ធ្នូ 2013
RFI
លោក សម រង្ស៊ី បានទៅដល់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទនេះ ទីដែលលមានបាតុកម្មរបស់កម្មករកាត់ដេរជាច្រើនថ្ងៃមកហើយ។ នៅទីនោះ ប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវដល់កម្មករមិនអោយពួកគេចូលធ្វើការ ប្រសិនបើថៅកែមិនព្រមដំឡើងប្រាក់ខែអោយពួកគេដល់១៦០ដុល្លារ។ ចំពោះប្រធានមន្ទីរការងារខេត្តស្វាយរៀង នេះជាអាកប្បកិរិយា«បញ្ឆេះ»កម្មករ ដែលអ្នកនយោបាយរូបនេះ«មិនគួរ»ធ្វើ។
លោក សម រង្ស៊ី បានបន្តដើរកៀរគរបាតុករ នៅតាមខេត្តទៀត ដើម្បីឱ្យពួកគេចូលរួមធ្វើបាតុកកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលទាមទារការបោះឆ្នោតឡើងវិញ និងការចុះចេញពីអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅព្រឹកថ្ងៃចន្ទនេះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានទៅក្រុងបាវិត ខេត្តស្វាយរៀង ជាទីដែលកម្មករោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាត់ធេន និងតាយសេង ប្រមាណ២ម៉ឺន៥ពាន់នាក់ បានធ្វើបាតុកម្ម ទាមទារការតម្លើងប្រាក់ឈ្នួលប្រចាំខែ តាំងពីថ្ងៃទី១៦ធ្នូ។
នៅម៉ោងប្រមាណជា៩ព្រឹក មេដឹកនាំបក្សប្រឆាំងកម្ពុជាបានថ្លែងទៅកាន់កម្មករប្រហែល១ម៉ឺននាក់ថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិ គឺធ្វើយ៉ាងណាឱ្យកម្មករ កម្មការិនី«គ្រប់រោងចក្រទូទាំងប្រទេស ទទួលប្រាក់ខែគោល យ៉ាងតិច១៦០ដុល្លារក្នុងមួយខែ ចាប់ពីឆ្នាំ២០១៤ទៅ»។ លោក សម រង្ស៊ី ដែលបានដឹកនាំមហាបាតុកម្មរបស់មនុស្ស«កន្លះលាននាក់»នៅភ្នំពេញ កាលពីថ្ងៃអាទិត្យម្សិលមិញ បានបន្តថា «នៅភ្នំពេញ គេទាមទារជិតបានហើយ។ នៅស្វាយរៀងគង់តែបានទេ»។ «សូមឱ្យក្មួយៗកម្មករទាំងអស់ឈប់ធ្វើការចាប់ពីថ្ងៃស្អែកទៅ លុះត្រាតែបាន១៦០ដុល្លាក្នុងមួយខែ ចាំចូលធ្វើការវិញ» នេះជាការអំពាវនាវរបស់លោក សម រង្ស៊ី ចំពោះកម្មករនៅខេត្តស្វាយរៀង ដែលចេះតែចេញមកទទួលអ្នកនយោបាយរូបនេះ ច្រើនឡើងៗ ទៅតាមកម្ពស់ព្រះអាទិត្យ។
ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានរិះគន់លោក សម រង្ស៊ី ថាមិនគួរមក«បញ្ឆេះថែមលើកការទាមទារ»របស់កម្មករឡើយ។ លោក ហាស់ ប៊ុនធី បានថ្លែងថា ក្រុមកម្មករបាន«យល់ដឹង»ថា គណៈកម្មការប្រឹក្សាការងារ ដែលមានតំណាងសហជីព និយោជក និងក្រសួងការងារកំពុងគិតគូររឿងនេះហើយ។ ម្យ៉ាងទៀត មន្ត្រីជំនាញរូបនេះបានអះអាងថា អាជ្ញាធរខេត្តស្វាយរៀង បានផ្សព្វផ្សាយអំពីការរៀបចំដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រ ឱ្យបាតុករបានដឹងរួចហើយដែរ។ លោក ហាស់ ប៊ុនធី សង្កត់ធ្ងន់ថា រឿងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករគឺជារឿង«បច្ចេកទេស ក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចសុទ្ធសាធ មិនមែនជារឿងនយោបាយទេ»។
ជំហររបស់ប្រធានគណបក្សសង្គ្រោះជាតិទំនងជាសម្ពាធបន្ថែមទៅលើរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងពិភាក្សាដោះស្រាយបញ្ហានយោបាយជាមួយគណបក្សប្រឆាំងនៅពេលខាងមុខ ដូចដែលលោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាខេត្តស្វាយរៀងបានយល់ឃើញ។ នៅពេលនេះ ទាំងលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ទាំងលោក សម រង្ស៊ី បានឱ្យដឹងថា សហព័ន្ធសហជីពកម្មករធំៗបួន នៅកម្ពុជា បានសម្រេច កាលពីថ្ងៃអាទិត្យម្សិលមិញថា នឹងធ្វើពហិការមិនចូលធ្វើការ បើលទ្ធផលនៃការប្រជុំ នៅថ្ងៃអង្គារស្អែក របស់គណៈកម្មការប្រឹក្សាការងារ មិនឆ្លើយតបទៅតាមការទាមទាររបស់កម្មកររោងចក្រ៕
crazy !!!
A chkout
ប្រឹងធ្វើតាមលោកប្រធានទៅ កុំចូលធ្វើការរៀងរហូតទៅថៅកែរោងចក្ររលាយឆាប់ៗហើយ ហើយកម្មកយើងក៏មិនពិបាកមកធ្វើការទៀតដែរ នាំគ្នាទៅហូបបាយផ្ទះលោកប្រធានភ្នំពេញ និងបានចូលរួមបាតុកម្មផងដែរ ។ លោកប្រធានប្រហែលជិតដល់ថៃ្ង វិញចូលទ្រនុំចាស់វិញហើយ គឺផ្ទះរបាដែក ។
ការងាររបស់គាត់មានតែប៉ុណ្ណឺងឯង!!!
This time , If you want to try, go ahead ! CNRP has done nothing wrong, but to demand for justice and liberty. Millions of people will not sit back and watch the atrocity and the oppression.
សម រង្ស៊ី ប្រាប់កម្មករកាត់ដេរនៅក្រុងបាវិតមិនអោយចូលធ្វើការបើគ្មានប្រាក់ខែ១៦០ដុល្លារ
ហើមបងប្អូនកម្មករមកបើកប្រាក់ខែពីគណបក្សសង្គ្រោះជាតិ
សម រង្ស៊ី ប្រាប់កម្មករកាត់ដេរនៅក្រុងបាវិតមិនអោយចូលធ្វើការបើគ្មានប្រាក់ខែ១៦០ដុល្លារ កុំភេចណាបងប្បអូនទាំអស់មកបើកប្រាក់ពីខញុំសម រង្សីក៏បាន ពីប្អូន កឹមសុខាក៏បាន