កម្មករ​ប្រមាណពីរ​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ធ្វើបាតុកម្ម​ជាថ្មីទៀត​​

ដោយ៖​ ពៅ មេត្តា ​
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ប្រមាណ​ពីរម៉ឺន​នាក់​បន្តធ្វើ បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទៀត ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​គោល​នៅ​ឆ្នាំ​២០១៤​ឲ្យបាន​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ​។​

កម្ម​ការ​នី​នៅ​រោងចក្រ​កៅ​វ៉េ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ឈ្មោះ ឡឹម សារ៉ុម បាន ឲ្យដឹងថា នៅ​ព្រឹក​នេះ​កម្មករ​ជាង​ពីរ​ម៉ឺន​នាក់ នៅ​រោងចក្រ​ជាង​២០​ក្នុង​តំបន់​នោះ បាន​ហែ​ក្បួន​ធ្វើបាតុកម្ម​រយៈពេល​ខ្លី ហើយ​ក៏​នាំគ្នា​សម្រាក​ត្រលប់​ទៅផ្ទះ​វិញ​បន្ទាប់ពី​មាន​ការ​សម្រប សម្រួល​ពី​ថៅកែ​។​

​កម្មករ​នៅ​រោងចក្រ​កៅ​វ៉េ​ម្នាក់​លោក​លោក ព្រំ ឧត្តម ថ្លែងថា កម្មករ​ទាំងអស់​មិន​ចូល ធ្វើការ​វិញ​ទេ ប្រសិនបើ​មិន​ដំឡើង​ប្រាក់ខែ​ដូចដែល​ពួក​គេ​ទាមទារ​នោះ​។​

​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចូលរួម​ធ្វើ បាតុកម្ម​ជា​កម្មករ​នៅ​ក្រុង​បាវិត​នេះ​ដែរ​ហើយ​លោក​បាន​សន្យាថា បើ​បោះឆ្នោត​នៅពេល ខាងមុខនេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​រដ្ឋាភិបាល​លោក នឹង​ដំឡើង​ប្រាក់​ឲ្យ​កម្មករ ឲ្យបាន​យ៉ាងតិច​១៦០​ដុល្លារ​។​

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

 

What Next?

Recent Articles

One Response to "កម្មករ​ប្រមាណពីរ​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ធ្វើបាតុកម្ម​ជាថ្មីទៀត​​"

  1. Khmeng Watt says:

    យើងជាកម្មករត្រូវតែតស៊ូ ទាមទារ តម្លើងប្រាក់ខែ គឺដើម្បីរស់ក្នុងជីវភាពសមរម្យ ថ្លៃថ្នូរ មិនត្រូវរស់ដូចជាកញ្ជះមេដឹកនាំនិងថៅកែឡើយ…’!