កម្មករ​ស្ទើរ​ទូទាំង​ប្រទេស​ធ្វើ​បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦0​ដុល្លារ

តំណាង​សហជីព​​កម្មករ​មួយ​​​ចំនួន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​ប្រហែល​មួយ​ម៉ឺន​នាក់ នៅ​រាជធានី​ភ្នំពេញ និង​​តាម​​​ខេត្ត​នានា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ។

ដោយ វោហារ ជាតិ និង ហ៊ុំ ចំរើន
2013-12-24
RFA

ស្តាប់សំឡេង
ស្តាប់សំឡេង ថតសំឡេង

workers-protest610.jpg
កម្មករ​រោងចក្រ មេតថេក ខេមបូឌា ខូអិលធីឌី (Medtecs Cambodia Co., Ltd) នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧ នាគ​ព័ន្ធ ក្នុង​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​ថ្ងៃ​ទី​២៤ ធ្នូ ២០១៣។ RFA/Saut Sokprathna

បាតុកម្ម​ច្រើន​កន្លែង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​ប្រកាស​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ត្រឹម ៩៥​ដុល្លារ ចំនួន​នេះ​ខុស​ពី​ការ​ទាមទារ​របស់​កម្មករ​​​សុំ​ដំឡើង​ចំនួន ១៦០​ដុល្លារ​ក្នុង​ពេល​កន្លង​មក។

តំណាង​សហជីព​នានា​ឲ្យ​ដឹង​ថា កម្មករ​ដែល​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ គឺ​មាន​កម្មករ​កម្មការិនី​រាប់​រយ​នាក់​ដែល​តំណាង​ឲ្យ​កម្មករ​រោងចក្រ​ជាង ១០០​​នៅ​ទូទាំង​ប្រទេស ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ពេល​​កម្មករ​រោងចក្រ ផាក ស៊ុន ណៃធិង (Pak Sun Knitting) ប្រមាណ ៥០០​នាក់ នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​រោងចក្រ​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦៥​ដុល្លារ​ដូច​គ្នា។

ក្រៅ​ពី​នេះ ក៏​មាន​កម្មករ​រោងចក្រ​តាម​ខេត្ត​មួយ​ចំនួន​ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​​ខែ​គោល​ដូច​គ្នា​ដែរ។ កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នា​ខេត្ត​កំពង់ចាម ប្រមាណ ៣.០០០​នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៧ ​នៅ​ខេត្ត​កំពង់ចាម ហើយ​នៅ​ខេត្ត​ស្វាយរៀង ​ឯ​នោះ​វិញ កម្មករ​រោងចក្រ មេនហាតថេន (Manhattan) ប្រហែល ៥.០០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ដូច​គ្នា​ដែរ។

ការ​ធ្វើ​បាតុកម្ម​ស្ទើរ​ទូទាំង​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ពី​ចំនួន ៨០​ដុល្លារ ដល់ ៩៥​ដុល្លារ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ តែ​កម្មករ​មិន​ព្រម។

អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស និង​ក្រុម​មេធាវី​នៃ​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា បញ្ជាក់​ថា ការ​ទាមទារ​របស់​កម្មករ​នេះ​ធ្វើ​ឡើង​ដោយសារ​ទំនិញ​លើ​ទី​ផ្សារ​ឡើង​ថ្លៃ​ខ្ពស់​មិន​ឈប់​ឈរ៖ «ការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០-​១៦៥​ដុល្លារ​នេះ គឺ​បង​ប្អូន​កម្មករ​មិន​អាច​ទប់ទល់​ទំនិញ​ឡើង​ថ្លៃ និង​ថ្លៃ​ជួល​ផ្ទះ​ឡើង​ថ្លៃ​បាន។ នៅ​ពេល​យើង​ទាមទារ​ដំឡើង​ប្រាក់​ខែ​កន្លង​មក​មិន​ទាន់​បាន​ផង ស្រាប់​តែ​ម្ចាស់​ផ្ទះ​ជួល​ផ្ទះ​ឲ្យ​កម្មករ​ដំឡើង​ថ្លៃ​បន្ទប់​មួយ​បន្ទប់ ៥​ដុល្លារ​បាត់​ហើយ ក្រៅ​ពី​នេះ​ទំនិញ​ផ្សារ ម្ហូប​អាហារ ខ្ទឹម ម្រេច ប៊ីចេង ត្រី​សាច់ ក៏​ឡើង​ថ្លៃ​កប់​ពពក។ កម្មករ​យើង​ពិបាក​រស់​ណាស់»

កម្មករ​​នៅ​ក្រុង​បាវិត​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ

ប្រធាន​សហភាព​សហជីព​កម្ពុជា ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ប្រមាណ ៥​ពាន់​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាធេន (Manhatan) ក្រុង​បាវិត និង​បាន​អំពាវនាវ​ឲ្យ​កម្មករ​ផ្អាក​ធ្វើ​ការងារ​ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដំឡើង​ប្រាក់​ខែ​កម្មករ​ម្នាក់ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​មន្ត្រី​ការងារ​ខេត្ត​ស្វាយរៀង​ បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ នៅ​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​​បញ្ជាក់​ពី​​ជំហរ​ទាមទារ​របស់​ក្រុម​កម្មករ​​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ ឲ្យ​ដឹង​ថា គោល​ជំហរ​របស់​ក្រុម​កម្មករ​គឺ​ចង់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ឲ្យ​បាន​​សម​ស្រប​តាម​​​ទំនិញ​ទី​ផ្សារ​សព្វថ្ងៃ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​​កម្មករ​គិត​ចាប់​ពី​នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ​នេះ​តទៅ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង ឈុន ថ្លែង​នៅ​ថ្ងៃ​ទី២៤ ធ្នូ ថា លោក​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត ក្នុង​គោល​បំណង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ក្រុម​កម្មករ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​ពួកគេ​ឲ្យ​បាន​សមរម្យ។

លោក រ៉ុង ឈុន​ បាន​គូស​បញ្ជាក់​ថា ប្រាក់​ខែ​របស់​កម្មករ​សព្វ​ថ្ងៃ​តិចតួច​មិន​អាច​យក​ទៅ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ឲ្យ​ប្រសើរ​ឡើង​បាន​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​សព្វ​ថ្ងៃ​នោះ៖ «យើង​ធ្វើ​ដើម្បី​ផលប្រយោជន៍​កម្មករ​ទាំង​អស់​គ្នា​ទេ មិន​មែន​ផលប្រយោជន៍​បុគ្គល​ណា​មួយ។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ ត្រូវ​បិទ​រោងចក្រ​ទាំង​ស្រុង​ទូទាំង​ប្រទេស ដើម្បី​ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដំឡើង​​បៀវត្ស​ជូន​យើង​ទាំង​អស់​គ្នា​​​ទៅ​តាម​រូបមន្ត​ទី​៣ ដែល​ក្រសួង​ការងារ​បាន​កំណត់​យក ៨០ បូក ៨០ ស្មើ​នឹង ១៦០​ដុល្លារ»

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នា​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ពួកគេ​​​បាន​ធ្វើ​កូដកម្ម​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​រោង​ចក្រ​រក​ដំណោះ​ស្រាយ​ឲ្យ​ខ្លួន​ជិត ១០​ថ្ងៃ​ហើយ។ ប៉ុន្តែ​ការ​ទាមទារ​របស់​ក្រុម​កម្មករ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ពន្លឺ​ដែល​បញ្ជាក់​ជា​សញ្ញា​វិជ្ជមាន​នៅ​ឡើយ​ទេ។

ទាក់​ទង​នឹង​បញ្ហា​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​នេះ​ អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​របស់​ក្រុម​កម្មករ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ជំហរ​បញ្ជាក់​ពី​ការ​ទាមទារ​របស់​ខ្លួន​នៅ​ឡើយ​ទេ។

លោក អ៊ូ សុខឿន៖ «បង​ប្អូន​កម្មករ​គ្រាន់​តែ​មិន​ចូល​ធ្វើការ​ប៉ុន្មាន​ថ្ងៃ​នេះ គាត់​នៅ​ក្នុង​មេនហាតធេន​ហ្នឹង គាត់​មិន​ទាន់​មាន​ការ​ទាមទារ​អី​ច្បាស់លាស់​ផង​ហ្នឹង។ គាត់​គ្រាន់​តែ​ផ្អើលៗ​តាម​គ្នា​ហ្នឹង​អស់​មួយ​សប្ដាហ៍​ទៅ។ រួច​ហើយ​​ម្សិល​មិញ​នេះ​ក៏​មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សហជីព​គាត់​មក​ស្រែក​នាយ​អាយ​អី​អ៊ីចឹង​ទៅ ក៏​ផ្អើល​បាន​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ទៀត​ទៅ»

​​​​​​​​​​​​​​​​តែ​យ៉ាង​ណា តំណាង​កម្មករ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេនហាតធេន​ ឲ្យ​ដឹង​ថា​ ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ក្នុង​គោល​បំណង​ដើម្បី​កែ​លំអ​លក្ខខណ្ឌ​ការងារ​ដែល​មន្ត្រី​របស់​ក្រុមហ៊ុន​បាន​គាប​សង្កត់​បិទ​សិទ្ធិ​សេរីភាព និង​សុំ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​​ឲ្យ​បាន​សមរម្យ៖ «នៅ​ថ្ងៃ​១៦ មាន​រោងចក្រ​មួយ​ចំនួន​កូដកម្ម​ចេញ​ពី​ធ្វើការ​ទាំង​អស់ ទាំង​តំបន់​តាយសេង ទាំង​តំបន់​មេនហាតធេន។ ដល់​អ៊ីចឹង​ហើយ​កម្មករ​ចេះ​តែ​ជ្រួល​នៅ​រោងចក្រ​ទាំង​២​តំបន់​ហ្នឹង ថា​ទារ​ដំឡើង​ប្រាក់​គោល​អត់​មាន​អី​ទេ គ្រាន់​តែ​ថា គាត់​ទារ​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ​​សម្រាប់​កម្មករ​កម្មការិនី​ហ្នឹង»

មក​ទល់​ពេល​នេះ​ នៅ​ខេត្ត​ស្វាយរៀង មាន​រោងចក្រ​ប្រមាណ​ជាង ៣០​រោងចក្រ​ហើយ​ដែល​បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ​ដោយ​សារ​​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​​មិន​ចូល​ទៅ​ធ្វើ​ការ​នោះ។ ក្រុម​កម្មករ​បញ្ជាក់​ថា ពួកគេ​បន្ត​ធ្វើ​កូដកម្ម​​ដើម្បី​រង់ចាំ​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​ចុង​ឆ្នាំ​២០១៣ នេះ៕

២៤-ធ្នូ-២០១៣៖ កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នា​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ។

២៤-ធ្នូ-២០១៣៖ កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhatten) នា​ខេត្ត​ស្វាយរៀង ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ។

២៤-ធ្នូ-២០១៣៖ កម្មករ​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នៅ​ខាង​មុខ​ក្រសួង​ការងារ​ ក្រោយ​ការ​សម្រេច​ផ្ដល់​ប្រាក់​ខែ​គោល​ត្រឹម ៩៥​ដុល្លារ។

២៤-ធ្នូ-២០១៣៖ កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នា​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ។ RFA/Saut Sokprathna

២៤-ធ្នូ-២០១៣៖ កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នា​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "កម្មករ​ស្ទើរ​ទូទាំង​ប្រទេស​ធ្វើ​បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦0​ដុល្លារ"

  1. victory khmer says:

    i want to see cambodia got chaos & happy to see it

  2. La Rosa says:

    I like the CPP! I always vote for the CPP! However, I do not like the way its work as clan like the inlaws, the children, the siblings, the nephews, the nieces, the cousins, are put into all ministers. It seems that the clan own Cambodia! For instance, when the father is a minister of foreign affair, he designates his children to be the Ambassadors in various countries, The guy who is the minister of Mine & Energy assigns his nephew to be the head of the EDC,………………….. ………………………………………..This act is NOT Justice For All!

  3. Anonymous says:

    SfdfyzkoekmkffcuzuxNboityy sis

  4. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    សូមជួយតំឡើងប្រាក់ខែខ្ញុំផង (៥៤ម៉ឺនរៀល បច្ចុប្បន្ន) ខ្ញុំធ្វការតាំងពី១៩៩១បន្ទាប់ពីបញ្ចប់Msc.នៅសកលវិទ្យាល័យ១នៅក្រៅប្រទេសនិងក្រោយមកបញ្ចប់MBA នៅប្រទេស១នៅអ៊ឺរុបខាងលិច។ធ្វើការ២០ឆ្នាំសូម្បីកាំប្រាក់មិនឡើងផង។
    បើពួកក្បត់បក្ស ក្បត់គ្នា ពួករ់ចោលជួរហ៊្វុនស៊ិនប៉ិចអីក៏ឡើងច្រើនម្លេះ??

    បើបក្សប្រជាជនវិញអ្នកខ្លះមិនដែលធ្វើរាជការផង ខ្លះទៀតចេះតែជេរគរតាមហ្វេសប៊ុកសម័យបោះឆ្នោតស្រាប់តែលេចមុខជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ។ល។

    បែណ្ឌីតជា ក្នុយ(សមាជិកCPPតាំពី១៩៧៩)

  5. ការពិត says:

    រដ្ឋាភិបាលគួរតែដំឡើងប្រាក់ខែគោលឲ្យកម្មករយ៉ាងហោចណាស់ឲ្យបាន១២០ទៅ១៣០ដុល្លា
    នៅឆ្នាំ២០១៤នេះរួចហើយសន្យានឹងឡើងដល់១៦០ដុល្លានៅឆ្នាំ២០១៥។យើងជឿថាកម្មករ
    ប្រាកដជាយល់ព្រមជាមិនខាន។ម្យ៉ាងយើងអាចទុកពេលវេលាសមស្របមួយដល់ថៅកែរោង
    ចក្រត្រៀមលក្ខណះជាមុនផងដែរ។

  6. Sen-Gaddafi says:

    មកដល់ដំណាក់កាលនេះហើយការចរចារលើប្រធានបទកាលពីមុនថាសើុបអង្កេតរកការពិតនោះវាហួសពេលអស់ ទៅហើយ ព្រោះតែការខកខានរបស់បក្សប្រជាជនក្នុងការចរចារគ្នាដោយស្មោះត្រង់ដោយកាលណោះគឺបក្សប្រជា ជនគ្រាន់តែចរចារដើម្បីពន្យាពេលក្នុងការរង់ចាំដល់ថ្ងៃប្រជុំសភាលើកទី១តែប៉ុណ្ណោះ។ ដូច្នេះការចរចារលើកមុនគឺ បក្សប្រជាជនមានគំនិងវៀចវៀរនិងក្បត់បក្សសង្គ្រោះជាតិទាំងមួយពប្រចភ្នែកតែប៉ុណ្ណោះ។ ដោយសារតែភាពមិន ស្មោះត្រង់របស់បក្សប្រជាជននេះហើយទើបខ្ញុំសូមសំណូមពរដល់លោកប្រធានសមរង្សីនិងលោកគឹមសុខាថា ប្រសិនបើត្រូវជួបចរចារម្តងទៀតមែននោះនោះសូមលោកប្រធានមេត្តាកុំលើកយកប្រធានបទដដែលអីត្រូវតែលើក តែពីប្រធានបទបានហើយ គឺត្រូវតែរៀបចំការបោះឆ្នោតសារជាថ្មីក្នុងរយះពេល៣ខែខាងមុខជាដាច់ខាតមិនពន្យា ពេលរហូតដល់១​ឆ្នាំឬ២ឆ្នាំអីនោះទេ ហើយប្រសិនបើមិនព្រមបោះឆ្នោតសារជាថ្មីហ៊ុនសែនត្រូវតែចុះចេញពី អំណាច។ សូមលោកប្រធានបក្សប្រឆាំងទាំងពីកុំបន្ទន់ជំហរឲ្យសោះលើកនេះត្រូវតែផ្តួលរបបផ្តាច់ការឲ្យបានក្នុង ពេលឆាប់ៗនេះមិនអត់អោនឲ្យពួកដែលធ្វើបាបរាស្ត្ររាប់ទស្សវត្សឲ្យរួចខ្លួននោះទេព្រោះប្រជាជនដូចបាក់ទឹកទំនប់ អញ្ចឹងកំពុងតែសំរុកមកគាំទ្របក្សប្រឆាំង។ សូមជូនពរការតស៊ូរបស់ពួកយើងជាអ្នកប្រជាធិបតេយ្យទទួលបាន ជ័យជំនះក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកផ្តាច់ការវាកំពុងតែស្លន់ស្លោដោយសារកំលាំងប្រជាជនហើយ ឥឡូវនេះ។