Tuesday, 24 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទន្ទឹមនឹងការងារក្នុងអាជីពជាពិធីការិនី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការវិវឌ្ឍឡើងនោះ តារាសម្តែងខ្ចីភ្លើង វិវឌ្ឍឡើងធ្វើជាពិធីការិនីដោយមិនបានគ្រោងទុកនាង គង់ វង្សយ៉ាទី ត្រូវបានគេសង្កេតឃើញថា កាន់តែបង្កើននូវការតុបតែងខ្លួនសិចស៊ីពីមួយថ្ងៃទៅមួយថ្ងៃ រហូតពេលខ្លះមជ្ឈដ្ឋានជាច្រើនលាន់មាត់ថា នាងប្រជែងភាពសិចស៊ីអបអរឆ្លងឆ្នាំសកល២០១៣ ចូលឆ្នាំ២០១៤។
សង្កេត ពីសកម្មភាពតុបតែងខ្លួន និងការប្រើសម្លៀកបំពាក់ជានារីស៊ីវិល័យរបស់ស្រីស្រស់ គង់ វង្សយ៉ាទី មជ្ឈដ្ឋានដែលតាមដាន និងគាំទ្រតារារូបនេះ ពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបរិយាយថា ឈានចូលចុងឆ្នាំ២០១៣ នេះ កញ្ញា គង់ វង្សយ៉ាទី តារាសម្តែង និងជាពិធីការិនី ដ៏មានប្រជាប្រិយក្នុងកម្មវិធី «រាត្រីកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ CTN បានបង្ហាញរូបភាពសិចស៊ីជាញឹកញាប់ បន្តបន្ទាប់គ្នា បណ្តាលឲ្យអ្នកគាំទ្រនាង សរសេរនៅក្នុងហ្វេសប៊ុកថា៖«អស់ពីបញ្ចេញរូបភាពបញ្ចេញក្បាលពោះ និងគល់ភ្លៅសខ្ចីបង្ហោះក្នុងហ្វេសប៊ុក ធ្វើឲ្យប្រុសៗជ្រួលជ្រើមរួចមក តារាសម្តែង និងពិធីការិនីរូបនេះ បានបង្ហាញរូបភាពបញ្ចេញដើមទ្រូង ដ៏សិចស៊ីរបស់នាងយ៉ាងព្រហើនមួយទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាទិវាសិទ្ធិមនុស្សអន្តជាតិ។
ដោយឡែកថ្ងៃទី២០ មុននេះនាងបានគ្រងក្នុងសម្លៀកបំពាក់រ៉ូបបែបរាត្រីស្រមោសរ ទៅចូលរួមពិធីមង្គលការមិត្តភក្តិ គង់ វង្សយ៉ាទី បានបញ្ចេញដើមទ្រូងសិចស៊ីយ៉ាងព្រហើនជាងមុនទៅទៀត»។
ដំណើរចូលរួមអាពាហ៍ពិពាហ៍មិត្តរួមអាជីពរបស់នាង កាលពីថ្ងៃទី២០នោះ នាងគង់ វង្សយ៉ាទី ត្រូវបានអ្នកចូលរួមក្នុងពិធីនោះ មិនថាតែមហាជនក្រៅរង្វង់សិល្បៈនោះទេ សូម្បីតែក្នុងអាជីពសិល្បៈ ក៏នាំគ្នាលាន់មាត់ថា៖«យ៉ាទី សិចស៊ីម្ល៉េះឥឡូវ និងខ្លះទៀតក៏បានបញ្ចេញគំនិតបែបទុទិ្ទដ្ឋិនិយមថា ប្រសិនបើមានរបូតរ៉ូបដោយចៃដន្យណាមួយ គឺចប់ហើយ យ៉ាទីនៅកណ្តាលវាលតែម្តង»។
ជាមួយគ្នានោះ មជ្ឈដ្ឋានគាំទ្រនាងបានសម្តែងនូវអារម្មណ៍ផ្សេងថា៖«គង់ វង្សយ៉ាទី ហាក់បញ្ចេញដើមទ្រូងសិចស៊ី យ៉ាងព្រហើនជាងមុន ត្រៀមខ្លួនអបអរបុណ្យចូលឆ្នាំសកល ២០១៤ ដែលខិតជិតចូលមកដល់ទេដឹង?»។
តបនឹងទស្សនៈផ្សេងៗ គង់ វង្សយ៉ាទី បានបដិសេធមិនទទួលស្គាល់ថា នោះជាភាពសិចស៊ីរបស់នាងឡើយ ខណៈពន្យល់ថា៖«ត្រឹមតែប៉ុណ្ណឹងម៉េចបានគេថា ខ្ញុំសិចស៊ី បើសិចស៊ីសម្រាប់ខ្ញុំទាល់តែលើសនេះ ដូចតារាសិចស៊ីមុនៗនោះ»។
បើទោះ យ៉ាងណា គង់ វង្សយ៉ាទី ក៏បានបង្ហើបពីគំនិតខ្លាចរអា និងការប៉ះពាល់សង្គមខ្មែរ និងចរិតស្រ្តីខ្មែរផងដែរ។ នាងនិយាយថា៖ «ជាយូរលង់ហើយសិល្បៈ និងប្រពៃណីខ្មែរយើងប្រកាន់ណាស់នូវប្រពៃណីស្រគត់ស្រគំ និងមានចរិតអៀនព្រៀន តែលក្ខណៈថ្លៃថ្នូរ ហើយខ្ញុំក៏នៅប្រកាន់នូវចរិតវប្បធម៌នេះដែរ ដ្បិតថាខ្ញុំជាតារា។ ប៉ុន្តែមានការវិវឌ្ឍខ្លះដែរតែសូមកុំឲ្យហួសហេតុពេកដែរ»។
ពិធីការិនីវ័យក្មេងរូបនេះបានបញ្ជាក់ពីការស្លៀកពាក់បែបសិចស៊ីរបស់ នាងថា៖ «ការស្លៀកពាក់របស់ខ្ញុំគឺធម្មតាៗទេ មិនសិចស៊ីឡើយ ហើយក៏មិនមានចេតនាណាមួយដូចគេថា ខ្ញុំត្រៀមខ្លួនអបអរសាទរបុណ្យចូលឆ្នាំសកល ២០១៤ អីនោះដែរ មិនមានទេ»។ នាងបន្ថែមថា៖«ខ្ញុំមិនដែលគិតឡើយ សូម្បីបន្តិចចង់បានភាពល្បីលេចធ្លោក្នុងឆាកសិល្បៈដោយសារភាព សិចស៊ី ក្រៅពីការងារសិល្បៈជាក់ស្តែងនោះ»៕
»»»»»»»» ត្រៀមខ្លួន ដើម្បី បំ រើ មន្ត្រី ពុករលួយ ,,,,,,! !
i’m proud of her beauty ! life too short- nothing wrong show it off … i fully supported u
បែបចង់ឡង់សេរកតាចាស់សម្បូរទ្រព្យដូចតារាមុនៗទៀតហើយមើលទៅប្រយត្ន័ខ្ទេចខ្ទីព្រម្មាចារីយ៍អស់ដូចនាងតារា មុនៗគឺវាហួសពេល។ មមាជកុំចង់ឈ្លក់និងភ្លើងពណ៌ប្រយត្ន័វង្វេងបុកភ្លើងស្លាប់។
មនុស្សស្រីទាំងអស់ឲ្យតែហានសុិចសីគឺស្អាតទាំងអស់មិនមែនមានតែនាងម្នាក់ថាអស្ចារ្យនោះទេ។
very pretty and sexy
I like her style, try your best for Khmer
Sexy or not when she take off the clothe.
Ha.ha. not amazing and look look nude for nothing … little of pubic hair …and clitoris is long…!!! that meant she love the big cock .
ប្រឹងកែសម្រប់ដើម្បីបម្រើតណ្ហាពពួកអ្នកមាន និងអ្នកធំគ្មានសីលធម៌
Thing is getting uglier, i have nothing to mention about this.
មិនទាន់ចូលដល់វ័យចាស់មានតែសម្រស់ សម្ភសភក្ត្រានេះហើយ ជាផ្កាក្រពុំ ជានុយ
សម្រាប់ស្ទូចរកកំណត់ គួរអគុណដល់់ពត៌មានវិទ្យាផង ជួយចំលងរកគូព្រេង តែសូម
រក្សគុនតម្លៃ ដែលទទួលស្គា់ដោយ ISO ព្រោះអប្សរា អង្គរ គ្មានផ្កាយ បុណ្យសក្តិសម្រាប់អួតដូច
បុរសៗចង់បានងារជាឯកឧត្តតម នោះទេ ។ មួយជីវិតសម្រេចចិត្តមិនផ្តល់ឧិកាសបាន
ច្រើដងឯណា ? ហ់យមានអ្នកស្រលាញ់ច្រើន តែមានអ្នកល្អលើសគេក្នុងចំនោមនោះមានសូមទទួល
តាមរយៈស្រង់ប្រវត្តិរូបមកពិនិត្យចំរាញ់តែមួយប៉ុណ្ណោះ នឹង មើលមូលធនទ្រព្យសម្បត្តិផង????