គណបក្ស​ប្រឆាំង​រិះគន់​​គម្រោង​លោក​ ហ៊ុន សែន​ ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម

សុខ ខេមរា
24 ធ្នូ 2013
វីអូអេខ្មែរ

លោក​នាយករដ្ឋមន្ត្រី Nguyen Tan Dung នៃ​ប្រទេស​វៀតណាម (ឆ្វេង) និយាយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុង​​​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ប្រ៊ុយណេ​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ២០១៣។

វ៉ាស៊ីនតោន — មន្ត្រី​គណបក្ស​ជំទាស់​បាន​រិះគន់​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ថា ​បញ្ហា ជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស​ជារឿង​បន្ទាន់​ដែល​គួរ​ដោះស្រាយ​ឲ្យបាន​ តែ មិនមែន​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម​ ឬ​ការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ទ្វេភាគី​នោះ​ទេ។​

លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាដែល​គ្រប់គ្រង​ប្រទេស ​បាន​ដាក់​គម្រោង​ការ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​ចំនួន​បី​ថ្ងៃ​ក្នុង​ប្រទេស​វៀតណាម​ចាប់​ពីថ្ងៃ​ទី​២៦​ធ្នូ ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ជា​ច្រើន​រវាង​ប្រទេស​ទាំងពីរ។​ តែ​គណបក្ស​ជំទាស់​វិញ​បាន​ថ្លែង​ថា​ បញ្ហា​បន្ទាន់​សម្រាប់​ប្រទេស​ជាតិ​ពេលនេះ​គឺ​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​តែ​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​ធ្វើឲ្យ​មាន​ការ​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​ ហើយ​ភាព​ស្របច្បាប់​របស់​សភា​ និង​រដ្ឋាភិបាល​ថ្មី​មិនត្រូវ​បាន​ទទួល​ស្គាល់​ដ៏​ទូលំទូលាយ ​តែ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ ឬ​ក៏​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​នានា​មិន​មែន​ជារឿង​អទិភាព​ទេ។​

នេះជា​ការ​អះអាង​របស់​លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។​
«រឿង​កិច្ច​សហ​ប្រតិបត្តិ​ការ​ចេះតែ​ធ្វើហើយ​ ធ្វើតាំង​តែពី​យូរយារ​ណាស់​មក​ហើយ។​ តែអ្វី​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​នៅ​ពេល​នេះ​គឺ​បញ្ហា​ជាប់គាំង​នយោបាយ។​ បើសិន​ជា​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ​ទេ​ វា​នឹង​ឈាន​ទៅ​រក​ វិបត្តិ​សង្គម។ ​ហើយ​បើ​កាលណា​ឈាន​ទៅ​រក​វិបត្តិ​សង្គម​ហើយ​នោះ​គឺធ្វើ​ឲ្យ​ ប្រទេស​ជាតិ​យើង​នឹង​ធ្លាក់​ទៅ​ក្នុង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ដោះស្រាយ​ បាន»។​

លោក​បាន​ស្នើ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ពិចារណា​ឡើង​វិញ។​ លោក​ថ្លែង​ថា​ អ្វី​ដែល​គណបក្ស​ជំទាស់​ទាមទារ​ចុង​ក្រោយ​ក្នុង​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ពីក្រុម​ប្រជា​ពលរដ្ឋ​ដ៏ច្រើន​លើស​លុប​នោះ​ គឺ​ថា ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​សើរើ​ ស៊ើប​អង្កេត​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​ជាមួយ​នឹង​ការ​រៀបចំ ​គ.ជ.ប.​ឯករាជ្យ​មួយ។​ លោក​យឹម សុវណ្ណ​បាន​អះអាង​ថា​ ការ​ធ្វើ​យ៉ាង​ដូច្នេះ​ជា​វិធី​សមរម្យ​បំផុត​ដែល​បញ្ចប់​បញ្ហា​បាតុកម្ម ​និង​បញ្ហា​ក្នុង​សង្គម។​

«ហើយ​ឥឡូវនេះ​ ឆ្លៀត​ពេល​ដែល​ស្ថាន​ការណ៍​កំពុងតែ​ពុះ​កញ្ជ្រោល​ ហើយ​ជា​ ពិសេស​បាតុករ​កំពុង​តែ​ងើប​ឡើង​កាន់តែ​ច្រើន​ឡើងៗ​ ដើម្បើ​ទាមទារ​ឲ្យ​មាន​ការ​ បោះឆ្នោត​ឡើង​វិញ​នោះ​ គឺ​ក្រោយ​ពី​ឃើញ​ថា​ មាន​ចរន្ត​បាតុករ​ដ៏​ខ្លាំងក្លា​បែប​នេះ​ ស្រាប់តែ​លេច​ឮ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម។​ រឿង​នេះ​យើង​មិន​ចោទ​ប្រកាន់​យ៉ាង​ម៉េច​ទេ​ តែ​ហាក់​បី​ដូច​ជា​ដើរ​ស្រប​ពេក​ទៅ​នឹង​ស្ថាន​ការណ៍​នយោបាយ​ដែល​កំពុង​វិវត្តនៅ​ក្នុង​ប្រទេស​កម្ពុជា»។​

តែ​លោក​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​មួយរូប​ ​និង​ជា​រដ្ឋ​លេខាធិការ​ទីស្តីការ​ គណៈ​រដ្ឋមន្ត្រី ​បាន​អះអាង​ថា​ ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ទស្សនកិច្ច​ដើម្បី​ពង្រឹក​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ ជា ធម្មតា​រវាង​ប្រទេស​ជិតខាង​គឺ​ជា​ប្រក្រតីភាព​របស់​រដ្ឋាភិបាល។​

«អាស្រ័យ​ហេតុដូច្នេះ ​ការងារ​ដែល​កំពុងតែ​មាន​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​ កម្ពុជា​គឺជា​ការងារ​ផ្ទៃ​ក្នុង​សុទ្ធសាធ​ ហើយ​មិន​អាច​ប៉ះពាល់​ ឬ​ក៏​មិន​មាន​ឥទ្ធិពល​ ប៉ះពាល់​ដល់​ការងារ​ទំនាក់​ទំនង​ការ​បរទេស​នោះ​ទេ។​ តាម​ទម្លាប់​គឺ​រាជរដ្ឋា ភិបាល​ធ្វើ​អ្វី​តាម​ច្បាប់​តម្រូវ​ អ្វីដែល​ជា​គោល​នយោបាយ​តាមច្បាប់​រដ្ឋ​ធម្មនុញ្ញ។​

បើសិន​ណា​ជា​មាន​ការ​ចរចា​ណាមួយ ​មាន​ការ​ចុះហត្ថ​លេខា​ណាមួយ​ ដែល​ វា​ប៉ះពាល់​ដល់​បន្ទុក​ប្រជាជាតិ​ សភា​ជា​អ្នក​ឆ្លើយតប​ក្នុង​ការ​ផ្តល់​សច្ចាប័ន​ក្នុង​ ការ​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន»។​

លោក​ផៃ ស៊ីផាន​បាន​បន្ថែម​ទៀត​អំពី​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​វៀតណាម​ថា៖ «បច្ចុប្បន្ន​នេះ​ ប្រទេស​ជុំវិញ​ស្ថិត​ក្នុង​កម្រិត​ប្រទេស​ភាពជា​ដៃគូ​ក្នុង​ការ​ពង្រឹង​ សន្តិសុខ​ជាតិ​រវាង​គ្នា​និង​គ្នា​ ហើយ​នឹង​ការ​ពង្រឹង​វឌ្ឍនភាព​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​ ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​ដែល​មាន​ទិស​ដៅ​ ឬ​យើង​ចាត់​ទុក​ថា​ ជា​សត្រូវ​ជាមួយ​យើង​ ឬ​ជា​ការ​រំខាន​ដល់​សន្តិសុខ​ជាតិ​របស់​យើង»។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ពិភាក្សា​បញ្ហា​ទ្វេភាគី​ ជាមួយ​សមភាគី​របស់​លោក​គឺលោក​ ង្វៀន តាន់យ៉ុង​នៃ​ប្រទេស​វៀតណាម​និង​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​លើកិច្ច​ព្រម​ព្រៀង​ជាច្រើន ​រួមទាំង​កិច្ច​ព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​ កិច្ចព្រម​ព្រៀង​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន​ និង​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ បញ្ហា​អប់រំ​ ព័ត៌មាន ​និង​ប៉ូលិស​ជាដើម។​ លោក​ហ៊ុន សែន​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​កំម្មុយ​នីស្ត​វៀតណាម​ជា​ច្រើន​ទៀត។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ភីធ័រតាន់ កែវ ​(Peter Tan Keo)​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋ​ម៉ាស្សាឈូសេតស៍​ ស.រ.អា.​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​ពេល​នេះ​ព្យាយាម​បំពេញ​មុខងារ​តាម​ធម្មតា​ ទោះបី​ជា​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​ដោយ​ធ្វើឲ្យ​មាន​ប្រផ្នូល​មិនល្អ​សម្រាប់​ទំនុក​ចិត្ត​ជា​សាធារណៈ​ និង​ពាណិជ្ជកម្ម​ក្តី។​

«យើង​មិន​អាច​រំពឹង​ថា​ រដ្ឋាភិបាល​បិទទ្វារ​ទាំងស្រុង​នោះទេ​ ព្រោះ​ថា​ នោះ​ជា​រឿង​ដ៏​អាក្រក់​សម្រាប់​ប្រទេស។​ តែជាមួយ​គ្នានេះ​ដែរ ​មេដឹកនាំ​មកពី​គណបក្ស​ទាំង​ពីរ​ត្រូវតែ​ស្វែងរក​លក្ខខណ្ឌ​ចរចា​ដ៏​សមរម្យ​នានា​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​នេះ»។​

លោក​ទទួល​ស្គាល់​ថា​ នឹង​មាន​ការ​វិភាគ​ខុស​គ្នា​ច្រើនឡើង​ចំពោះ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ប្រទេស​វៀតណាម​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ឆ្នាំ​នោះ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

31 Responses to "គណបក្ស​ប្រឆាំង​រិះគន់​​គម្រោង​លោក​ ហ៊ុន សែន​ ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម"

  1. Phoung Tran says:

    VN is our great friend! It takes care of unwanted KHMER LAND of Kampuchea Krom! Cambodia di not know how to administer its own people because the Khmers were busy in fighting each other like dogs so VN did for us!!!

  2. ប្រជាពលរដ្ឋខ្មែរ says:

    = លោក ហ៊ុន សែន ក្លាហានឡើង កុំ ខ្លាច យួន «វៀតណាម » ! ប្រឆាំង យួន «វៀតណាម »

    បំរើ ខ្មែរ « កម្ពុជា » ………. !!!!!!!!

    «« ត្រូវ ដេញ យួន « វៀតណាម » ខុសច្បាប់ « អត់មានលិខិតឆ្លងដែន » ២ « 2 »​​​ លាន នាក់

    ចេញ ពី ទឹក ដី​ ខ្មែរ «កម្ពុជា » ជា បន្ទាន់ ! កោះត្រល់ ទារ យកមក អោយ កម្ពុជា វិញ ! »»

    = បើ វៀតណាម ជាមិត្ត ល្អ ត្រូវ ធ្វើ តាម បញ្ជា កម្ពុជា ដូច បាន និយាយ ខាង លើ !៕

  3. ។។ says:

    គេធ្វើអីក៏ខុស។ឯពួកអាស្វាអស់ឯងធ្វើអីក៏ត្រូវ។ស្រែកអាឡេអាឡូ​ពេញផ្លូវហើយនៅតែត្រូវ។ក្រពុលមុខពេក
    គង់បានខ្លះៗ…..

  4. Anonymous says:

    ។។ = Viet dog

  5. colab says:

    – គណបក្ស​ប្រឆាំង​រិះគន់​​គម្រោង​លោក​ ហ៊ុន សែន​ ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម. ​វៀតណាមបាន​ជួយ​ជីវិត​ខ្មែរពី​ស្លាប់ តែត្រូវគណបក្ស​ប្រឆាំង​រិះគន់​​គ​ ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម.
    – ​សហរដ្ឋអាមេរិកបាន​ទម្លាក់​គ្រាប់បែក​សម្លាប់​ខ្មែរ​ជាច្រើន ប៉ុន្តែនៅពេលដែលលោកសមរង្ស៊ីទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក មិននរណាតវ៉ាអ្វីទាំងអស់។

  6. Former Hia lola says:

    ​ខ្ញុំប្រាប់​អ្នកថា​ លោកសមរង្ស៊ី គឺជា​​អា​ក្រពើ​។

  7. lok ta says:

    ​ប្រសិនបើ​លោកសមរង្ស៊ី​គ្រប់គ្រង​ប្រទេស កម្ពុជានឹង​ប្រាកដ​ជា រលាយបាត់​ពី​ពិភពលោក ដោយ​ថៃនិង​វៀតណាម។

  8. Grandpa says:

    ​លោកសមរង្ស៊ី​ចង់​ធ្វើ​សត្រូវ​ ច្រើនជាង​ធ្វើ​មិត្ត​។

  9. ngor heaw says:

    Hun Sen tries to make Sam Rainsy to have heart attacks.

  10. colab says:

    ​បញ្ហាជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស :
    – ​លោកសមរង្ស៊ី​ទៅ​​ចូលរួមពិធីមង្គលការ​ នៅក្នុង​សហរដ្ឋអាមេរិក។ ​គ្មាន​នរណា​និយាយថាអ្វី​។
    – ​លោកហ៊ុនសែន​ទៅធ្វើការ​នៅក្នុងរឿងនយោបាយ​ ប៉ុន្តែ​គាត់ទទួល​ការរិះគន់​។

  11. lolo says:

    colab

    December 24, 2013 at 10:19 am

    ​បញ្ហាជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស :
    – ​លោកសមរង្ស៊ី​ទៅ​​ចូលរួមពិធីមង្គលការ​ នៅក្នុង​សហរដ្ឋអាមេរិក។ ​គ្មាន​នរណា​និយាយថាអ្វី​។
    – ​លោកហ៊ុនសែន​ទៅធ្វើការ​នៅក្នុងរឿងនយោបាយ​ ប៉ុន្តែ​គាត់ទទួល​ការរិះគន់​។
    —————–
    ​តើ​លោកសមរង្ស៊ី​ ជា​ក្មេង​ ឬ​មនុស្សធំពេញវ័យ​​?

  12. Former Hia lola says:

    បន្ទាប់ពីការជាប់​គាំង​នយោបាយ​ក្នុង​ប្រទេសមក ​លោកហ៊ុនសែនធ្លាប់បាន​ទៅ​កិច្ចប្រជុំ​អាស៊ាននិងការ​ទៅទស្សនា​ប្រទេសជប៉ុន​ផងដែរ មិនត្រឹមតែ​ប្រទេសវៀតណាម​ទេ។ ​ហេតុអ្វីបានជា​បក្សប្រឆាំង​តវ៉ា​ពេលនេះ​ ប្រសិនបើពួកគេ​មិនមាន​ការរើសអើងជាតិសាសន៍​ទេនោះ?

  13. Khmeng Watt says:

    @ lok ta: អូ ! ចឹងផង? មែនឬ?ចុះថ្ងៃក្រោយ លោកហុ៊ន សែន ងាប់ទៅ ស្រុកខ្មែរនឹងរលាយហើយ មែនទេ?
    ចំណែក ហុ៊ន សែន ទៅយួនដោយតក់ក្រហល់យ៉ាងនេះ គ្មានអ្វីក្រៅពីទៅយកដំបូន្មានពីចៅហ្វាយដើម្បីមកបង្រ្កាបនិងបាញ់សំលាប់ខ្មែរឡើយ ។
    ត្រូវដឹងថា ហុ៊ន សែន ធ្វើអ្ៗវីដើម្បីតែខ្លួនឋង និងបក្សពួកខ្លួនឋងបុ៉ណ្ណោះ មិនមែនដើម្បីជាតិឡើយ…ហើយសំខាន់គឺដើម្បីតែចៅហ្វាយនាយ!!!

  14. ប្រវត្តិសាស្ត្រ says:

    。。 តាំងពី ប្រទេស ខ្មែរ `« កម្ពុជា » យើង ទាក់ទងជាមួយ យួន « វៀតណាម » ពី ឆ្នាំ 1967

    រហូត​ មក យួនយៀកមិញ វា ប្រើ ល្បិចកល អោយ ខ្មែរ មាន សង្គ្រាម ខ្មែរ កាប់ សម្លាប់ ខ្មែរ

    វិនាស ទ្រព្យសម្បត្តិធម្មជាតិ គ្រប់បែបយ៉ាង ជំពាក់បំណុល បរទេស ៧ « 7 » ពាន់ លាន ដុល្លារ

    ប្រជាពលរដ្ឋ ក្រ ល្ហេមល្ហាម ជំពាក់ បំណុលគេ . ប្រទេសជាតិ បាត់បង់ ដី ធ្លី ព្រំដែន កោះត្រល់

    លះ និង លះ ,,,!![[ យួនពី សម័យ ដើម ក្រ អីឡូវ នេះ មាន ដោយសារ យក ភោគផល

    ជ័យភ័ណ្ឌ សម្បត្តិធម្មជាតិ ខ្មែរ ជញ្ជូន ទៅ ប្រទេស វា តាមរយះ ពួកក្បាលយួន ខ្លួន ខ្មែរ ! ]]

    。。。。。 សូមមើល ប្រវត្តិសាស្ត្រ ខ្មែរ យួន តាមអិនធីណេត !

  15. Help Khmer says:

    Millions Cambodian citizens protest against dictator Hun Sen requested him to resign or re-election, but instead he ignored his own people request or answer to his people. His reaction is insulted to all Khmer people that he has no interest of co-operate with his own people. But instead at the same time makes his trip to Vietnam. Japan has no intention of invading or took Cambodia land or destroying Cambodian resource, unlike Vietnam did to Cambodia. The same to the USA, only helping Cambodia.

    -Sam Rainsy went to USA for the wedding has nothing to do with Cambodian Politic or losing Khmer lives or land.

    -Hun Sen went to Vietnam while his country in the situation of crises which involves Vietnam into this matter, Vietnam destroying Cambodia resources and Khmer lives that is the two differences.

  16. ★★★ says:

    កំហុសទី១ : របស់ជនក្បត់ជាតិ ហ៊ុន សែន គឺរំលោភរដ្ឋធម្មនុញ្ញក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយវៀតណាម។

  17. ​ប្រសិនបើ​លោកសមរង្ស៊ី​គ្រប់គ្រង​ប្រទេស កម្ពុជានឹង​ប្រាកដ​ជា រលាយបាត់​ពី​ពិភពលោក ដោយ​ថៃច្រើនជាងវៀតណាម

  18. បើសិនសមរង្ស៊ី​គ្រប់គ្រង​ប្រទេស នឹងមានការកាប់សម្លាប់រវាងខ្មែរ និងខ្មែរ

  19. ព្រោះបក្សប្រឆាំងពូកែលាបព័ណ៌

  20. Help Khmer says:

    I heard that CPP servants have sent some of their families members, wife and children to over sea right now. I have a bad feeling about this. Why would CPP all the sudden sending their family to over sea ? Or do they know something is going to happen to them if Hun Sen don’t step down ?

  21. Anonymous says:

    ប្រជាជនកម្ពុជា ពិតប្រាកដ មិនយកចោរ ហើយនឹងសត្រូវធ្វើជាអ្នកមានគុណនោះទេ កុំច្រឡំ អោយសោះ !

  22. Anonymous says:

    ប្រជាជនកម្ពុជា ពិតប្រាកដ មិនយកចោរ ហើយនឹងសត្រូវធ្វើជាអ្នកមានគុណនោះទេ កុំច្រឡំ អោយសោះ ! ដើរសួរទៅតើមានប៉ុន្មាននាក់មានខួរយល់ដូចពួកនាក់ ។

  23. killer says:

    ពួកអាឆ្កែ CPP ទាំងឡាយចាំពាក្យអញទុក ក្បាលពួកហ្អែងអញនឹងកាត់អោយអស់

  24. Cam Apple says:

    នរណាមិនចូលបក្សគាត់ គឺយួនទាំងអស់
    អ្នកគាំទ្របក្សគាត់ គឺខ្មែរ ខណៈមានអ្នកខ្លះនិយាយខ្មែរមិនច្បាស់
    នៅសុខៗ ប្រាប់ឲ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករមិនឲ្យចូលធ្វើការ
    គាត់ហ៊ានចេញប្រាក់ខែឲ្យពួកគេទេ? ហ៊ានទេ?

  25. KH says:

    ពួកអាចុយម្រាយយួននិងពួកអាឆ្កែខ្ញុំកញ្ជះទាំងប៉ុន្មាននឹងរលាយក្នុងពេលដ៍ខ្លីខាងមុខនេះជាមិនខាន
    ជាមួយមេវាអាខ្វាក់។

  26. ?? says:

    ប្រជាជនខ្មែរ មិនយកចោរ នឹងសត្រូវធ្វើជាអ្នកមានគុណនោះទេ កុំច្រឡំ ! កុំបំភ្លៃ !

  27. ★★★ says:

    To get something you never had, you have to do something you never did.

  28. Chourn says:

    វាមិនមែនជាកាចែដន្តនោះទេដែលហ៊ុនសែទៅប្រទេសយួនស្របពេលដែលក្នុងប្រទេសខ្មែរប្រជាជន កំពុងតែពុះកញ្រ្ជោលឲ្យហ៊ុនសែនចុះចេញពីតំណែងនោះ។ ដូចគ្នានិងឆ្នាំ១៩៩៧ដែរដែលនៅពេល ហ៊ុនសែនបានទៅដល់ស្រុកយួនគឺមានការប្រយុទ្ធគ្នាក្នុងស្រុកខ្មែរភ្លៀម។ ដូច្នេះលើកនេះគឺមិនមាន ការសង្ស័យនោះទេថាលោកហ៊ុនសែនកំពុងតែទៅពឹងយួនទៀតហើយ ហើយឮថាយុទ្ធសាស្ត្ររបស់ យួននិងហ៊ុនសែនលើកនេះគឺត្រូវតែប្រើយុទ្ធសាស្ត្រប្តូររូបភាពតេនៅតែស្ថិតក្រោមអំណាចហ៊ុនសែន ដដែល មិនខុសពីលោកថាក់សុីនោះទេ តែត្រង់ថាធ្វើបានសម្រេចឬអស់មិនទាន់ដឹងនោះទេ។ មានខ្លះនិយាយថានៅពេលដែលប្រទេសយួនដឹងថាហ៊ុនសែនប្រហែលជាអស់អំណាចហើយនោះ ដូច្នេះក្នុងអំឡុងពេលដែលហ៊ុនសែនសល់ឧកាសបន្តិចបន្ទួចនេះគឺត្រូវតែបបួលហ៊ុនសែនចុះហត្ថ​ លេខាឲ្យអស់នៅអ្វីដែលយួនចង់បានពីកម្ពុជា ដូចជាចុះហត្ថលេខាសន្ធិសញ្ញបន្ថែមដែលហ៊ុនសែន បានប្រគល់កោះត្រល់ទៅយួនទោះបីជាមានហត្ថលេខាម្តងហើយក្តីគឺត្រូវតែចុះហត្ថលេខម្តងទៀត ព្រោះឮថាខ្មែរនិងប្តឹងយួនទៀមទាកោះត្រល់មកវិញ។

  29. Chourn says:

    ការទៅធ្វើទស្សនះកិច្ចនៅប្រទេសយួនពេលនេះអាចបង្ហាញថាយួនកំពុងតែកំរាមបក្សប្រឆាំងស្រុខ្មែរ ដោយចំហរ ព្រោះយួនគិតថាហ៊ុនសែនមិននៅឯកកោរនោះទេគឺមានយួននៅពីក្រោយខ្នង ហើយយួន ក៍សង្ឃឹមថាបក្សប្រឆាំងនៅកម្ពុជាក៍ខ្លាចរឯងខ្លះ។ តែយ៉ាងណាក៍ដោយនេះគឺជាល្បែងគ្រោះថ្នាក់ទៅ វិញនោះទេដែលចិនមិនសប្បាយចិត្តព្រោះនៅពេលដែលមានរឿងមិនទៅចិនបែរជាទៅប្រទេសដែល ជាសត្រូវរបស់ចិនទៅវិញ។ ឮល្ហៀមៗថា ហ៊ុនសែនបានរៀបចំគំរោងរួចហើយដើម្បីបំបែកការទៀមទា របស់បក្សប្រឆាំងគឺនៅពេលដែលខ្លួនបានទៅដល់ប្រទេសយួនភ្លៀមនោះហ៊ុនសែននិងបញ្ជារឲ្យមេទា ហាននៅស្រុកខ្មែរធ្វើរដ្ឋប្រហារ ដើម្បបន្យាពេល ហើយនៅពេលនោះហ៊ុនសែននិងនៅប្រទេសយួន ហើយនិងនៅតែមានអំណាចនៅស្រុកខ្មែរដដែលតាមរយះបញ្ជារមេទាហានដែលខ្លួនឲ្យធ្វើរដ្ឋប្រហារ នោះបានតាមចិត្ត ព្រោះហ៊ុនសែនចង់ចំលងក្បួនរបស់ថាក់សុីន។

  30. តាកំសត់ says:

    កាលពីដើមឡើយមានសត្វសុខមួយក្បាលដែលមានវ័យចាស់ជរា​និងមានចិត្តមេតា្តចំពោះសុខមួយក្បាលដែលមានផ្ទែពោះ ជិតគ្រប់ខែដើម្បីស្នាក់នៅជាបណ្តោះអាសន្ន​​ ក្រោយពីសំរាលកូននឹងកូនធំអស់ហើយ​ សុខខវ័យចំណាស់សួរទៅសុខខក្មួយពេលណាអ្នកចេញពីលំនៅរបស់យើង​ សុខខក្មួយឆ្លើយថា​ចូរសួរ​​ទៅកូនរបស់ខ្ញុំទៅ​​​កូនសុខខទាំង​​២៤ក្បាលឆ្លើយទាំងបញ្ខេញចង្គ្រោមថា ៉​នេះជាផ្ទះរបស់យើងពីព្រោះ​ពេលកើតមកនឹងធំដឹងក្តីនៅទីកន្លែងនេះ ​ដូចនេះហើយសុខខចាស់រត់ចេញពីលំនៅរបស់ខ្លួនដែលធ្លាប់រស់​ នឹងស្លាប់នៅទីហោឋាន​។

    1/-​​ 99ឆាំ្នវាគួរតែគិតផង​​​​ជាពិសេស​
    2/- ពេលនិយាយអំពីស្រុកទេសគេពួកប្រឆាំង​​​ គិតយូរទៅវាពិបាកដែរបង
    3/-​​ ជនថែអ្នកដែលហាននិយាយពីដែនដីចាត់ទុកជាអ្នកស្រលាញ់ជាតិ​ ហើយគ្រប់រដ្ឋាភិបាលជួយគំទ្រ។

    សូមជួយពិចារណាផង

  31. បរិមី ព្រ:វិហារ says:

    មិនចេះខ្មាស់អៀនខ្លួនឯងទេឬ? គ្រាន់តែហ៊ុន សែនទៅវៀតណាមក៏យកមកធ្វើប្រធានបទបោកប្រាស់ ឃោសនាអកុសលបានដែរ ។ តាមធម្មតាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសមួយគេសំរបសំរួលគ្នាជាច្រើនខែ ទើបរៀបចំកើត មិនមែនដូចលោកមេបាតុកម្មនឹកឃើញថ្ងៃនេះ ធ្វើសែ្អកនោះទេ ទោះបីច្បាប់មិនអនុញ្ញាតិក៏ដោយ ។ យើងដឹងថាដើមខែមករា នាយករដ្ឋមន្ត្រី វៀត ណាមនឹងត្រូវមកកម្ពុជាវិញ ។ ត្រឹមចាត់ការជាមួយបាតុករខុសច្បាប់ និង ក្រុមជ្រុលនិយមនេះ ដូចមិនចាំបាច់ មានយួន មានសៀម ជូនយោបល់?!