សង្គ្រោះ​ជាតិ​បន្ថែម​ពាក្យ​ស្លោក

Tuesday, 24 December 2013
មាស សុខជា និង Daniel Pye
ភ្នំពេញ ប៉ុស្តិ៍

131224_06

ក្បួន​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ​​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​​​។ រូបថត Chamroeun Nhay

ភ្នំពេញៈ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ចូល​ដល់​ថ្ងៃ ទី៩ កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ចេញ​នូវ​ពាក្យ​ស្លោក​ថ្មី​របស់​បាតុករ​ថា «ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន ហ៊ុន សែន» គឺ​ស្រដៀង​ទៅ​នឹង​ពាក្យ​ស្លោក «ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍» ដែល​ជា​សារ​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្រៅ​ពី​ពាក្យ​ស្លោក​នេះ ក៏​នៅ​មាន​ពាក្យ​ស្លោក​ថ្មី​មួយ​ទៀត​ថា «គ្មាន ហ៊ុន សែន គ្មាន ៩៩ ឆ្នាំ» គឺ​សំដៅ​ទៅ​លើ​អ្វី​ដែល​ជា​គោល​នយោបាយ របស់​រដ្ឋាភិបាល ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​សែន​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស។ ការ​បញ្ចេញ​នូវ​ពាក្យ​ស្លោក​ថ្មី​ទាំង​ពីរ​ឃ្លា​នេះ គឺ​បន្ទាប់​មាន​ពាក្យ​ស្លោក​ដែល​សរសេរ​និង​ត្រូវ​បាន​ស្រែក​ទាមទារ ក្នុង​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល ៨ ថ្ងៃ​កន្លង​មក​ថា «ហ៊ុន សែន អើយ ចុះ​ចេញ​ទៅ»។

លោក ធុន ធា អាយុ ៣៦ ឆ្នាំ ជា​ជាង​ដែក​នៅ ភ្នំពេញ បាន​ថ្លែង​ក្នុង​អំឡុង​ពេល​ចូល​រួម​ដង្ហែ​ក្បួន​កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​មាន​គាត់ (ហ៊ុន សែន) ដឹក​នាំ​ប្រទេស​ទៀត​ទេ ប្រសិន​បើ​មាន​គាត់ សូម​គាត់​ជួយ​ប្រជាជន កុំ​ធ្វើ​បាប​ប្រជាជន​ទៀត»។

បាតុករ​ម្នាក់​ទៀត​បាន​ស្រែក​តាម​ឧគ្ឃោសនសព្ទ​ថា «ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន ហ៊ុន សែន» ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី ប្រជាជន​លែង​ចង់​ឲ្យ​គាត់​ដឹក​នាំ​ប្រទេស​ទៀត​ហើយ ព្រោះ​ធនធាន​ធម្មជាតិ ត្រូវ​បាន​បំផ្លាញ​អស់​ហើយ ប្រទេស​ជាតិ​មិន​រីក​ចម្រើន​ទេ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​វិល​ត្រឡប់​មក​ពី​បំពេញ​ការងារ​នៅ​តាម​ខេត្ត បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​គាត់​ថា ប្រជា​ពលរដ្ឋ​មិន​ត្រូវ​ការ​ឲ្យ​លោក ហ៊ុន សែន នៅ​បន្ត​ដឹក​នាំ​ប្រទេស​ទៀត​ទេ។

លោក​បញ្ជាក់​ថា៖ «ពេល​នេះ​អ្វីៗ​មិន​អាច​ជួយ​គាត់​បាន​ទេ។ ប្រផ្នូល​ខ្លាំង​គឺ ហ៊ុន សែន ត្រូវ​ធ្លាក់ គឺ​ការ​បាត់បង់​សារីរិកធាតុ ដូច​ធ្វើ​ឲ្យ​គាត់​ដាំ​ដូង ឥឡូវ​នេះ ហ៊ុន សែន ភ័យ​រត់​ទៅ យួន សុំ​ឲ្យ យួន ជួយ​រត់​ទៅ​រក​គ្រូ​ឲ្យ​ជួយ។ ម្សិលមិញ​គាត់​បម្រុង​នឹង​ចុះ ប៉ុន្តែ ក្នុង​ករណី​គាត់​ស្តាប់​យួន គាត់​មិន​ចុះ​ទេ។ ឥឡូវ​នេះ យើង​សូម​ធ្វើ​ការ​បន់ស្រន់​កុំ​ឲ្យ​គាត់​ស្តាប់ យួន ហើយ​សូម​ឲ្យ​គាត់​ចុះ​ចេញ»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ថ្លែង​ថា៖ «ការងារ​របស់​យើង គឺ​ការពារ​រដ្ឋ​ធម្មនុញ្ញ។ ការងារ​របស់​យើង​គឺ​ការពារ​ឆន្ទៈ​ប្រជាជន។​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ប្រជាជន​បាន​សម្រេច​រួច​ហើយ ក្នុង​ការ​បោះឆ្នោត។ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​អង្គុយ​ក្នុង​រដ្ឋសភា»។

លោក ផៃ ស៊ីផាន បាន​បន្ត​ថា៖ «យើង​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ផ្លាស់​ប្តូរ​នីតិវិធី​ច្បាប់ ដោយ​ប្រើ​កម្លាំង​ទេ។ យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​បំផ្លាញ​ឆន្ទៈ​ប្រជាជន​ទេ។ ឥឡូវ​នេះ យើង​ទុក​ឲ្យ​គាត់​បន្ត ដរាប​ណា​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ​។ យើង​មិន​ចង់​ឃើញ​គេ​ប្លន់​ឆន្ទៈ​របស់​មតិ​ភាគ​ច្រើន​នោះ​ទេ»៕ TK


What Next?

Recent Articles

13 Responses to "សង្គ្រោះ​ជាតិ​បន្ថែម​ពាក្យ​ស្លោក"

  1. says:

    អាណាប្លន់អាណាអាផៃ ស៊ីផោម​?

  2. Chourn says:

    ខ្ញុំសូមនិយាយតាមត្រង់ទៅចុះពេលវាលាដែលហ៊ុនសែនកាន់អំណាចក៍យួរដែរហើយ ភាពមានបាន របស់គ្រួរសាររបស់គាត់ក៍មិនដឹងយកទៅចាយវាយនៅឯណានិងអស់នោះទេ។ ដូច្នេះរយះពេលដ៍ យូរយ៉ាងនេះក៍ល្មមនិងដល់ពេលត្រូវតែចុះចេញពីតំណែងហើយទុកឲ្យអ្នកថ្មីមានគំនិតថ្មីថាមពលថ្មី មកដឹកនាំប្រទេសម្តងក្រែងវាប្លែកពីបច្ចុប្បន្នខ្លះ។ ការផ្លាស់ប្តូរមេដឹកនាំប្រទេសគឺសំខាន់ណាស់ធ្វើ ឲ្យប្រជាជនមានកំលាំងចិត្ត និងចូលរួមជាមួយនៅអ្វីដែលគំនិតថ្មីរបស់រដ្ឋាភិបាលថ្មី។ បើដឹកនាំនៅ តែចាស់ដដែលៗនោះធ្វើឲ្យប្រទេសជាតិនៅតែដដែលៗ និងគ្មានគំនិតប្រគួតប្រជែងនិងប្រទេស ដ៍ទៃៗទៀតនោះទេ ព្រោះតែគំនិតមិនមានអ្វីថ្មីជាងនេះ ហើយដូច្នេះប្រទេសជាតិក៍នៅតែដដែលៗ មិនទៅមុខនោះទេ ព្រោះការវិវត្តរបស់ពិភពលោកត្រូវការមនុស្សនិងខួរក្បាលអ្នកដឹកនាំដែលមាន គំនិតការវិវត្តដូចច្នេះដែរទើបសម្របខ្លួនបាននិងគេ បើនៅតែរឹងកំព្រឺសតាមបែបកូនកាត់កុំម្មុយនីស៍ និងសេរីរបៀបនេះគឺមិនកើតនោះទេ។ ត្រូវតែហានសម្រេចចិត្តបើដឹកនាំតាមសេរីគឺសេរីបើកុំម្មុយ នីស្តន៍គឺកុំម្មុយនីស្តន៍កុំស្ទាក់ស្ទើររបៀបអ្នកដឹកនាំខ្មែរបច្ចុប្បន្នគឺមិនទៅមុខលឿនដូចប្រទេសគេនោះ ទេ។

  3. ★★★ says:

    ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន ហ៊ុន សែន

  4. Kobe says:

    ពិតជាឡូវមែនពួកសង្គោះជាតិ សូមបីតែពាក្យស្លោកក៍យកតាមគេដែរនៅថាគ្រាន់បើទៀត

  5. Cam Apple says:

    សម រង្សីអើយ ចេញពីភូមិឋានខ្ញុំទៅ
    ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានបាតុកម្ម
    ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានអាសម​ រង្សី-គឹម សុខា
    ថ្ងៃនេះ ថ្ងៃស្អែក សម្តេចតេជោ ជានាយករដ្ឋមន្រ្តីរហូត
    មិនដូរ លុះក្ស័យ

  6. ។។ says:

    ថ្ងៃនេះថ្ងៃស្អែក សូមឲ្យសម រង្ស៊ីវិនាស។
    ថ្ងៃនេះថ្ងៃស្អែក សូមឲ្យកឹម សុខាវិនាស។

  7. ឃាត់មិនបាន says:

    ធម្មតាទេមនុស្សយើង កាលណាធ្វើអ្វីគេមិនកើត តែងតែស្រែកជេរដៀលគេថាយ៉ាងនេះ យ៉ាងនោះហើយ។ ចាស់បូរាណលោកប្រដៅកូនចៅថា ត្រូវមានឧបការៈគុណចំពោះបុព្វការី និងមាតាបិតា តែខ្ញុំឃើញអ្នកបញ្ចេញមតិភាគច្រើនបំផុត បានប្រើពាក្យអសុរសជាច្រើន ដែលមិនសមនឹងប្រជាជាតិមួយដែលមានវប្បធម៌ល្បីល្បាយនៅជ្រោយមាឡាយូសោះ។

    ខ្ញុំសំណូមពរឈប់ប្រើទម្លាប់ចម្លងតាមគេទៅ ខ្មាសគេ

  8. Love Khmer. says:

    We are living oversea support CNRP, happy on NOEL day to CNRP and all Khmer love nation.

  9. Communist says:

    គំនិតជួនម្យា៉ងដែរ បុ៉ន្តែខ្ញុំគិតថាមកទល់សតវត្សនេះហើយយើងមិនគួរដកថយ
    ទៅចាប់ផ្តើមសារថ្មីទេ តាំងពីទទួលបានសន្តិភាពមក យើងកសាងបានបុ៉ណ្ណេះមិនទាន់
    គួរជាទីពេញចិត្តទេ បើចង់បានល្អលើសនេះតទៅទៀត គួរព្រួតដៃគ្នាធ្វើបន្ត មិនគួរចាប់
    ផ្តើមសារថ្មីទេ ម្យា៉ងទៀតរឿងធ្វើខ្ញុំអាមេរិកខ្ញុំធ្លាប់ឆ្លងកាត់ហើយ កិ់ដូចបណ្តាប្រទេស
    មួយចំនួនសព្វថ្ងៃដែរ អាមេរិកវាដើរ. ៉បំផើមចោល ៉…គឺសង្រ្គាមផ្ទៃក្នុងវិនាសហិន
    ហោច ក្រោយពេលវាដកចេញ មិនគួរChournមានគំនិតចង់សាកល្បងទេ….

  10. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    «ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន ហ៊ុន សែន ព្រោះវាមុជមិនជ្រៅទៅមិនឆ្ងាយពីធ្វើមេចោរពុករលួយនិងធ្វកញ្ជះយួនឡើយ»

  11. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    «ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន ហ៊ុន សែន ព្រោះវាមុជមិនជ្រៅទៅមិនឆ្ងាយពីធ្វើមេចោរពុករលួយនិងធ្វើកញ្ជះយួនឡើយ»

  12. បរិមី ព្រ:វិហារ says:

    “ថ្ងៃនេះ ថ្ងៃសែ្អក បើអត់មាន ហ៊ុន សែន” នឹងជួបតែក្តីវេទនា និងការបង្ហូមឈាមខែ្មរ ! េសដ្ឋកិច្ចបែប សម រុង្សី និងបែប ខៀវ សំផន គឺតែមួយ!

  13. បរិមី ព្រ:វិហារ says:

    សូមអាជ្ញាធរនិងកងកំលាំងទាំងអស់ឈប់ហៅសកម្មភាពកំពុងដឹកនាំដោយ សម រុង្សី និង កឹម សុខា ថា បាតុកម្មទៅ យើងត្រូវហៅថា ” សកម្មអនាធិបតេយ្យនិងក្រុមជ្រុលនិយម” វិញ ! ហៅយូរៗទៅ វារត់មាត់មិនខាន!