ថ្ងៃ អង្គារ 24 ធ្នូ 2013
ដោយ លាង ដឺលុច
RFI
សមត្ថកិច្ចចម្រុះបានត្រៀមគ្រប់លក្ខណៈដើម្បីទប់ទល់នឹងស្ថានការអសណ្តាប់ធ្នាប់ និងអសន្តិសុខសង្គម នៅពេលដែលគណបក្សសង្គ្រោះជាតិកំពុងបន្តធ្វើបាតុកម្មរាល់ថ្ងៃ។ ការត្រៀមលក្ខណៈរបស់សមត្ថកិច្ចក៏មាននៅតាមខេត្តនៅជាប់រាជធានីភ្នំពេញដែរ ដើម្បីទទួលបញ្ជាអន្តរាគមន៍ ក្នុងករណីចាំបាច់។ នេះបើតាមការអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ខុសពីទិដ្ឋភាពក្រោយការបោះឆ្នោតភ្លាមៗ ដែលសមត្ថកិច្ចចម្រុះបានបញ្ចេញវត្តមានកំលាំងរបស់ខ្លួនយ៉ាងព្រោងព្រាត ខណៈគណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្ម និងមានកើតអំពើហិង្សាដោយអន្លើផងនោះ។ នៅពេលនេះ នៅពេលដែលគណបក្សសង្គ្រោះជាតិបន្តដង្ហែក្បួនបាតុកម្មរាល់ថ្ងៃ គេបែរពុំសូវឃើញមានការបង្ហាញកំលាំងសមត្ថកិច្ចចម្រុះខ្លាំងក្លាដូចពេលមុនឡើយ។
ផ្ទុយទៅវិញ បើតាមការអះអាងរបស់លោកឧត្តមសេនីយត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរបស់កំលាំងកងរាជអាវុធរបស់លោក នៅតែមានដដែល។ ការត្រៀមលក្ខណៈដែលក៏មានដែរ នៅតាមខេត្តជុំវិញរាជធានី។ ហើយថា ប្រសិនបើមានស្ថានភាពអសន្តិសុខកើតឡើង កំលាំងអន្តរាគមន៍នៃកងរាជអាវុធហត្ថអាចទប់ទល់គ្រប់ករណី។
ចំពោះលោកឧត្តមសេនីយ ខេង ទីតូ សន្តិសុខទូទៅនៅពេលនេះ មិនគួរព្រួយបារម្ភឡើយ ដោយសារតែបាតុករបានដង្ហែក្បួនតែតាមតម្រាយផ្លូវរបស់ខ្លួន ហើយមិនបានបង្កបញ្ហាអសន្តិសុខអ្វី ក្រៅពីការកកស្ទះ ដែលលោកថា បានរំខានដល់អារម្មណ៍អ្នកធ្វើដំណើរមួយចំនួននោះ។
មិនថាតែកងរាជអាវុធហត្ថទេ កំលាំងនគរបាលក៏ទំនងជាបានត្រៀមលក្ខណៈដូចគ្នា។ នៅថ្ងៃអង្គារនេះ តាមរយៈទំព័រហ្វ៊េសប៊ុកនៃនគរបាលខេត្តកណ្តាល អភិបាលខេត្តកណ្តាល លោក ផៃ ប៊ុនឈឿនបានជួបសួរសុខទុក្ខកម្លាំងនគរបាលខេត្តដែលត្រូវបានបញ្ជាអោយត្រៀមលក្ខណៈដើម្បី ទទួលបញ្ជាអន្តរាគមន៍។ ការត្រៀមលក្ខណៈបែបនេះ ដែលគេអាចយល់បាន ដោយសារតែបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលបន្តធ្វើរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ។ ជាបាតុកម្មដែលទាមទារអោយមានការបោះឆ្នោតឡើងវិញ និងអោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីដំណែង។
ទៅឆ្ងាយពីពង្រឹងសន្តិសុខក្នុងរាជធានី អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទក៏ស្រាប់តែបានប្រកាសជូនដំណឹងអំពីសមយុទ្ធបាញ់គ្រាប់ពិត នៃកាំភ្លើងប្រតិកម្ម BM 21។ សមយុទ្ធបាញ់សព្វាវុធធុនធ្ងន់ដែលត្រូវធ្វើរហូតដល់៥ថ្ងៃ ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ធ្នូ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕




រដ្ឋាភិបាលហ៊ុនសែនគឺជំនាញហើយអាខាងបង្ក្រាបនិងកំទេចប្រជាជនដែលស្លូតត្រង់និងមានតែដៃ ទទេរនោះ។ ការបាញ់គ្រាប់សមយុទ្ធនៅកំពុងស្ពឺរយះពេល៥ថ្ងៃគឺជាការបង្ហាញសាច់ដុំរបស់ហ៊ុន សែន ព្រោះហ៊ុនសែនមុននិងចាកចេញទៅទទួលដំបូន្មានពីប្រទេសយួននោះ កឺហ៊ុនសែនបានរៀប ចំក្បាលម៉ាសុីននិងគណៈកម្មការអចិន្ត្រៃដើម្បីបញ្ជារកំទេចពួកបក្សប្រឆាំងដែលមានតែដៃទទេរ ឲ្យងាប់រាបដល់ដីអស់ពីស្រុកខ្មែរងាយស្រួយយកយួនមករស់នៅព្រោះសត្វយួនជាចៅហ្វាយរបស់ ហ៊ុនសែនហៅអាក្វាក់។ តែយ៉ាងណាក៍ដោយការរៀបចំរបស់សមត្ថកិច្ចនេះគ្រាន់តែជាល្បិចកំញើញ ដល់បក្សប្រឆាំង ហើយអាចនិងមានការបង្ក្រាបពិតប្រាកដក៍ថាបានព្រោះពួកជចក់អាចែមវាបាន បុកគូថហ៊ុនសែនថាបើមិនរហ័សបង្ក្រាបទេនោះនោះបក្សសង្គ្រោះជាតិនិងកែនកំលាំងកាន់តែច្រើន សំរុកមកភ្នំពេញហើយ។ តែខ្ញុំសូមផ្តាំទៅមេបក្សសង្គ្រោះជាតិទាំងពីរថាការផ្តាជ្ញារបស់លោកទាំង ពីថាមិនខ្លាចស្លាប់ដោយសារជាតិនោះមិនមានបញ្ហានោះទេព្រោះប្រជាជនមានកំលាំងច្រើនណាស់ កំពុងតែគាំទ្រលោក ដូច្នេះចូកុំចាញ់សម្លុតរបស់ពួកកុំម្មុយនីស្តនន៍ឲ្យសោះ។ ចូររៀបចំគំរោង ធ្វើបាតុកម្មឲ្យបានល្អនៅទូទាំងប្រទេសហើយធ្វើបាតុកម្មព្រមៗគ្នានោះសមត្ថកិច្ចនិងបំបែកកំលាំង មិនមានកំលាំងគ្រប់ដើម្បីទប់ទល់បាតុកម្មនោះទេ ហើយប្រសិនបើមានការបង្ក្រាបនោះអន្តរជាតិ គេនិងលូកដៃហើយពេលនេះព្រោះតែគេខកខានកំចាត់ហ៊ុនសែនតាំងពីឆ្នាំ១៩៩៧មកម្លេះដូច្នេះ ពេលនេះជាឪកាសរបស់ប្រជាជនខ្មែរក៍ដូចជាឪកាសរបស់អន្តរជាតិចូលមកកំចាត់របបផ្តាច់ការ ហ៊ុនសែនចាប់ពីពេលនេះហើយ។
ចុះម្តេចមិនមក កាលពីរបបពលពត,,,,
ខ្ញុំក៌ត្រូវការឲ្យជួយដែរពេលនោះ តែពេលនេះមិនត្រូវការទេ
មានសម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឍ
ថ្ងៃនេះ ថ្ងៃស្អែក សម្តេចតេជោជានាយករដ្ឋមន្រ្តីរហូត
ភ្ញាក់ផ្អើលធើអី គឺពួកយើងត្រៀមចូលរួមជាមួយអាខាតើ ទៅតាមការអំពាវនាវថ្ងៃមុន។៧០%ឯណោះដែលគាំទ្រ។សល់
៣០%តើធើអីខាកើត???ហាស់ហា….ប្រាប់តិចចុះកុំថាតែប៉ូលីស On ទាហានក៏ប្រុងដែរអាខា….អាខាយ៉ាងណាៗកុំបានតែមាត់ កុំរត់ចោលកូនចៅ។
Cambodia is not belonged solely to some one or some handfull families …All belonged to Cambodian people ..It right that he (hun sen) rescue the country but it does not mean he got everythings … you know ? What we lost ? Land ,Corruption , island …. All these lead him to step down …
ពួក អាល្ងង់ ចាញ់ ល្បិចកល យួន ហើយ នៅមិនដឹង ខ្លួន ទៀត !
ឬ ក៏ មានភ្នែក ធ្វើ ខ្វាក់ មានត្រចៀក ធ្វើ ថ្លង់ !
ហ៊ុនសែនកំពុងតែដើរទៅរកផ្លូវនរកដោយខ្លួនឯងហើយតើ