ដោយ៖ ពៅ មេត្តា
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
សាលារាជធានីភ្នំពេញច្រានចោលសំដីលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដែលលើកឡើងថា អាជ្ញាធរមានផែនការធ្វើបាបព្រះសង្ឃ និងប្រជាពលរដ្ឋដែលចូលរួមធ្វើ បាតុកម្មជាមួយគណបក្សសង្គ្រោះជាតិនៅទីលាន ប្រជាធិបតេយ្យ។
ក្នុងសេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៣ខែធ្នូ បាន លើកឡើងថា សំដីរបស់លោកសមរង្ស៊ីលើកឡើងមិនមានមូលដ្ឋានច្បាស់លាស់ ខុសពីការ ពិត។ ក្នុងសេចក្តីថ្លែងការណ៍បន្តថា អាជ្ញាធរមានសមត្ថកិច្ចបានខិតខំបំពេញភារកិច្ចយ៉ាង សកម្មក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលចូលរួមបាតុកម្ម និងបាន លើកស្ទួយវិស័យព្រះពុធសាសនា តាមរដ្ឋធម្មនុញដែលកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញនេះ ជាការប្រតិកម្មតបទៅនឹងសំដី លោក សម រង្ស៊ី កាលពីថ្ងៃទី២២ខែធ្នូ ដែលលោកលើកឡើងថា អាជ្ញាធរមានផែនការធ្វើបាប ព្រះសង្ឃនិង បាតុករ។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
Sam Rainsy is a mad dog, it can bite anybody it want to.
មិនអីទេ បដិសេធ គ្រប់តែពេលហ្នឹង…ចាំមើលទង្វើពួកទេវទត្តបន្តទៀតមើល៍…តើថ្ងៃក្រោយវាយ៉ាងម៉េច?ចាំមើល ហុ៊ន សែនមកពីយួន ក្រោយពីទទួលដំបូន្មានពីចៅហ្វាយយួនសិនមើល…!!!
វាមិនយុត្តិធ័ម
លោកសង្ឈគាំទ្រCPPចោតថាសង្ឈ៧មករា សង្ឈពាល។.។
ចំណែកសង្ឈគាំទ្រCNRP សុទ្ធសង្ឈស្នេហាជាតិ
អាចម៍ក្ត
នេះជាពាក្យលួងចិត្ត អោយតែគាំទ្រពួកប្រឆាំងសុទ្ឋតែស្នេហាជាតិ អ្នកខ្លះសូម្បីតែពាក្យសំដីក៍ពិបាក
ស្តាប់ផងថាសុទ្ឋតែបញ្ញាវន័្តស្នេហាជាតិមាតុភូមិ(លួចមាន់គេសោះ) ។