អតីត​អ្នក​បឹង​កក់ និង​ក្រុម​ព្រះ​សង្ឃ​ផ្ទុះ​ហិង្សា​ជាមួយ​សមត្ថកិច្ច

Tuesday, 24 December 2013
ភ្នំពេញប៉ុស្តិ៍

bkk

ស៊ុំ​រូបថតនៅ​មុខ​សាលា​រាជធានី​ភ្នំពេញរងការបំផ្លិចបំផ្លាញ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ​ ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​ភូមិ​បឹង​កក់ និង​ព្រះ​សង្ឃ​មួយ​ក្រុម បាន​ផ្ទុះ​ហិង្សា​ជាមួយ​សមត្ថកិច្ច​មួយ​ប្រាវ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ទៀត នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ព្យាយាម​សំរុក​ចូល​ក្នុង​សាលា​រាជធានី។

ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​នេះ បាន​បណ្តាល​ឲ្យ​ខូច​ខាត ស៊ុំ​រូបថត នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​កាល​ព្រឹក​មិញ​នេះ​ដែរ ក៏​មាន​ការ​ប៉ះ​ទង្គិច​មួយ​ប្រាវ​ជាមួយ​នឹង​សមត្ថកិច្ច ក្រោយ​ពី​ពួកគេ​បាន​បិទ​ផ្លូវ​មុខ​សាលា​រាជធានី និង​បាន​បណ្តាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន និង​រង​របួស​បន្តិច​បន្តួច។

កាល​ពី​ម្សិល​មិញ អតីត​ប្រជា​សហគមន៍ បឹងកក់ ដែល​ទទួល​យក​សំណង​ហើយ​មក​ពី​បុរី​សន្តិភាព ២ ស្ថិត​នៅ​ក្នុង​ភូមិ ដំណាក់​ត្រយឹង រួម​ទាំង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ប្រមាណ​ជា ១០០ អង្គ-នាក់ បាន​សម្រេច​បិទ​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ រាជធានី​ភ្នំពេញ ផ្តល់​ប្រាក់​សំណង​បន្ថែម​និង​ជួយ​ដោះ​ស្រាយ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ មុន​ពេល​បោះឆ្នោត ដូច​ដែល​គ្រួសារ​នីមួយៗ បាន​បំពេញ​នៅ​ក្នុង​សាលាកបត្រ​រួច​ហើយ។

ពលរដ្ឋ​និង​ព្រះសង្ឃ​បាន​បិទ​ផ្លូវ ព្រះ​មុនីវង្ស​​ដោយ​សារ​តែ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ពុំ​បាន​ចេញ​មុខ​មក​ជួប។

កាលពីម្សិលមិញ ​នៅ​ម៉ោង ២ រសៀល ​ក្រុម​បាតុករ​បាន​សម្រេច​ដុត​កង់​ឡាន​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ទាំង​សំឡេង​ទូង​ស្គរ​និង​វាយ​ឆ្នាំង​អម​ជាមួយ​ផង។

សូម​រំឭក​ថា កាល​ពី​ឆ្នាំ ២០០៧ រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន វិនិយោគ​លើ​គម្រោង បឹងកក់ ចំនួន ៧៩ លាន​ដុល្លារ រយៈ​ពេល ៩៩ ឆ្នាំ​លើ​ផ្ទៃ​ដី ១៣៣ ហិកតា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ជាង ៤២០០ គ្រួសារ រស់​នៅ​ក្នុង​តំបន់ បឹងកក់ នេះ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ពលរដ្ឋ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​នៅ​ពុំ​ទាន់​ ចប់​នៅ​ឡើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នានា បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ បឹងកក់ ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ ដោយ​ទទួល​សំណង​មិន​សមរម្យ ហើយ​នៅ​សល់​ជាង ៧០ គ្រួសារ បាន​តស៊ូ​ក្រាញ​ននៀល​មិន​ព្រម​ចាក​ចេញ​មក​ទល់​សព្វ​ថ្ងៃ​នេះ។

<.br>

What Next?

Recent Articles

3 Responses to "អតីត​អ្នក​បឹង​កក់ និង​ក្រុម​ព្រះ​សង្ឃ​ផ្ទុះ​ហិង្សា​ជាមួយ​សមត្ថកិច្ច"

  1. ព្រះសុវណ្ណកោដ្ឋ says:

    ប្រជារាស្រ្តដល់កហើយ លែងត្រូវការមេដឹកនាំដែលគិតតែប្រយោជន៍បក្សពួកនិយម គ្រួសារនិយម មិនរក យុត្តិធម៌ជូនរាស្រ្តបែរជាកាន់ជើងពួកឈ្មួញទុច្ចរិតសង្កត់សង្កិនយកដីយកផ្ទះរបស់រាស្រ្តុ។​នេះហើយជាចំណុចក្តៅដែលធ្វើឲ្យរាស្រ្តឃើញកាន់តែច្បាស់នូវទង្វើអាក្រក់និងពុំបានបោះឆ្នោតជូនកាលពីរដូវសុំទានសម្លេងឆ្នោតពីរាស្រ្តទូទាំងប្រទេស។

  2. CHEA says:

    THIS IS YOUR FATHER BIG MISTAKEN MANET.DID YOU SEE THAT THIS PROBLEM HE SHOULT TAKING CARE FOR LONG TIME AGO.HE BEEN WAITING UNTIL IT BURSE ON FIRE.IT MEAN YOUR FATHER HAVE NO ABILITY TO LEAD THIS COUNTRY.YOU SHOULT CONVINCE YOUR FATHER GET OUT OF POLITIC.IT IS YOUR FULTURE TOO.PEACE FOR ALL CAMBODIAN THANK YOU

  3. victory khmer says:

    these low class citizen is violated city hall ‘s rights, they are deserving to arrests n jailing times
    the authorities has the rights to keep these peoples under control,,
    they already crossed the red line..

    don’t let them do this again,