នៅពេលការធ្វើបាតុកម្មចំនួនប្រាំបួនថ្ងៃជាប់ៗគ្នារបស់គណបក្សសង្គ្រោះជាតិប្រឆាំង នឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមកដល់ទីបញ្ចប់កាលពីយប់មិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានសើចចំអកការទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗរបស់លោក ហ៊ុន សែន ថា ជាការ “ រត់រកជំនួយ”។
អ្នកតវ៉ាប្រមាណ៦.០០០នាក់ដែលភាគច្រើនជិះម៉ូតូបាននាំគ្នាហែក្បួនយ៉ាងវែងតាមរាជធានីកាលពីម្សិលមិញ ហើយមានអ្នកតវ៉ារាប់ពាន់នាក់ផ្សេងទៀតបាននាំគ្នាហែក្បួនតាមផ្លូវហើយស្រែកថា ហ៊ុន សែន អើយ
“ ចុះចេញទៅ” ។
បន្ទាប់ពីអ្នកតវ៉ាជាច្រើនបានទៅជួបជុំគ្នាម្តងទៀតនៅទីលានប្រជាធិបតេយ្យនៅប្រហែលម៉ោង៧ល្ងាច លោក កឹម សុខា បានសូមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជ្រើសរើសរវាងវៀតណាម និងពលរដ្ឋខ្មែររបស់លោក។
លោក កឹម សុខា បានមានប្រសាសន៍ទៅកាន់អ្នកតវ៉ាជាច្រើនថា “ កាលពីម្សិលមិញ[ថ្ងៃអាទិត្យ]មានមនុស្សភ្លូកទឹកភ្លូកដីចេញមកតវ៉ាតាមផ្លូវ។ វាហាក់បីដូចជាប្រផ្នូលអាក្រក់សម្រាប់លោក ហ៊ុន សែន”។
លោក កឹម សុខា បានមានប្រសាសន៍បន្តទៀតថា “ ឥឡូវនេះគាត់កំពុងតែរត់ទៅប្រទេសវៀត ណាមដើម្បីសុំជំនួយ។ សូមរង់ចាំមើលនៅថ្ងៃទី២៦ ថា តើគាត់ស្តាប់កម្ពុជា ឬវៀតណាម?”។
កាលពីម្សិលមិញ រដ្ឋាភិបាលបានប្រកាសថា លោក ហ៊ុន សែន នឹងដឹកនាំការទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍។
កាលពីយប់មិញលោក កឹម សុខា បានលើកឡើងថា នេះគឺជាការអំពាវនាវសុំជំនួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីប្រជាពលរដ្ឋយ៉ាងតិច៣០.០០០នាក់ បាននាំគ្នាចេញមកតវ៉ាតាមផ្លូវក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ នៅក្នុងបាតុកម្មដ៏ធំបំផុតរបស់ជាតិមិនដែលធ្លាប់មានក្នុងប៉ុន្មានទស្សវត្សរ៍នេះ។
លោក កឹម សុខា បានមានប្រសាសន៍ដោយប្រើពាក្យប្រមាថវៀតណាមថា “ កាលពីម្សិលមិញ [ថ្ងៃអាទិត្យ]ខ្ញុំបានទទួលដំណឹងថា គាត់បានគម្រោងចុះចេញពីតំណែងគឺមានន័យថា គាត់នឹងស្តាប់តាមពលរដ្ឋខ្មែរ។ ពលរដ្ឋខ្មែរកំពុងតែស្រែកថា ‘ ចុះចេញទៅ’ តែយួនប្រាប់គាត់ថា ឲ្យនៅ។ តើគាត់នឹងជ្រើសរើសយកអ្នកណា?”។
លោក កឹម សុខា និងលោក សម រង្ស៊ី បានអវត្តមាននៅពេលចាប់ផ្តើមការជួបជុំកាលពីម្សិលមិញ ប៉ុន្តែ អ្នកគាំទ្របានដឹកនាំការស្រែកតវ៉ាពីលើរុឺម៉កកង់បីតាមឧគ្ឃោសនសព្ទ ខណៈការតវ៉ាដោយសន្តិវិធីកំពុងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ។
លោក កឹម សុខា បានចូលរួមការតវ៉ានៅវេលាម៉ោងប្រហែល៥ល្ងាចដោយជិះលើរថយន្តនៅខាងមុខក្បួនដង្ហែ រីឯលោក សម រង្ស៊ី វិញបានជួបអ្នកតវ៉ាជាច្រើននៅទីលានប្រជាធិបតេយ្យបន្ទាប់ពីជួបជុំជាមួយកម្មករដែលធ្វើកូដកម្មក្នុងខេត្តស្វាយរៀង ដើម្បីប្រាប់អ្នកគាំទ្ររបស់លោកឲ្យរក្សាកម្លាំងរបស់ខ្លួនរួច។
លោក សម រង្ស៊ី បានមានប្រសាសន៍ទៅកាន់អ្នកតវ៉ាជាច្រើនថា “ នេះគឺជាទំព័រថ្មីក្នុងប្រវត្ដិសាស្ត្រកម្ពុជា។ ១០ឆ្នាំទៅមុខបន្ទាប់ពីឥឡូវនេះទៅ យើងអាចប្រាប់អ្នកជំនាន់ក្រោយថា យើងបានចូលរួមនៅក្នុងបាតុកម្មទាំងនេះដើម្បីតស៊ូសម្រាប់សេរីភាព សន្តិភាព និងយុត្តិធម៌”។
លោកបន្តថា “ យើងឥឡូវនេះអាចរួចផុតពីការគាបសង្កត់របស់យួនកុម្មុយនីស្តហើយ”៕ស៊ុយឈាង
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
កាលពីថ្ងៃអាទិត្យមានមនុស្សភ្លូកទឹកភ្លូកដីចេញមកតវ៉ាតាមផ្លូវ។ វាហាក់បីដូចជាប្រផ្នូលអាក្រក់សម្រាប់លោក ហ៊ុន សែន”។ឥឡូវនេះគាត់កំពុងតែរត់ទៅប្រទេសវៀតណាមដើម្បីសុំជំនួយ។
ឆ្កែរត់រកម្ជាស់យួនឲ្យជួយ!!!
colab
December 24, 2013 at 10:19 am
បញ្ហាជាប់គាំងនយោបាយក្នុងប្រទេស :
– លោកសមរង្ស៊ីទៅចូលរួមពិធីមង្គលការ នៅក្នុងសហរដ្ឋអាមេរិក។ គ្មាននរណានិយាយថាអ្វី។
– លោកហ៊ុនសែនទៅធ្វើការនៅក្នុងរឿងនយោបាយ ប៉ុន្តែគាត់ទទួលការរិះគន់។
—————–
តើលោកសមរង្ស៊ី ជាក្មេង ឬមនុស្សធំពេញវ័យ?
Former Hia lola
December 24, 2013 at 10:42 am
បន្ទាប់ពីការជាប់គាំងនយោបាយក្នុងប្រទេសមក លោកហ៊ុនសែនធ្លាប់បានទៅកិច្ចប្រជុំអាស៊ាននិងការទៅទស្សនាប្រទេសជប៉ុនផងដែរ មិនត្រឹមតែប្រទេសវៀតណាមទេ។ ហេតុអ្វីបានជាបក្សប្រឆាំងតវ៉ាពេលនេះ ប្រសិនបើពួកគេមិនមានការរើសអើងជាតិសាសន៍ទេនោះ?
Hun Sen tries to work in order to build up the country. Sam Rainsy tries to pull down in order to distroy the country.
Thai want to attack Khmer many time now, but he sees Vietnam is beside Hun Sen that is why Thai still hold back.
If Sam Rainsy rule the country, Thailand and Vietnam will tear Cambodia into 2 pieces. 1 piece to Thai, an other piece to Vietnam. Do you think that the UN cares about Cambodia more than Thailand and Vietnam????
ប៉ុន្មានខែចុងក្រោយនេះ លោកសមរង្ស៊ីនិងលោកកឹមសុខា បានទៅកាន់សហរដ្ឋអាមេរិកជាច្រើនដង។ តើមាននរណាម្នាក់និយាយអ្វីទេ? នេះបានពិតជាមនុស្សមានមាត់អាក្រក់។
colab
December 24, 2013 at 10:19 am
បញ្ហាជាប់គាំងនយោបាយក្នុងប្រទេស :
– លោកសមរង្ស៊ីទៅចូលរួមពិធីមង្គលការ នៅក្នុងសហរដ្ឋអាមេរិក។ គ្មាននរណានិយាយថាអ្វី។
– លោកហ៊ុនសែនទៅធ្វើការនៅក្នុងរឿងនយោបាយ ប៉ុន្តែគាត់ទទួលការរិះគន់។
—————–
តើលោកសមរង្ស៊ី ជាក្មេង ឬមនុស្សធំពេញវ័យ?
Former Hia lola
December 24, 2013 at 10:42 am
បន្ទាប់ពីការជាប់គាំងនយោបាយក្នុងប្រទេសមក លោកហ៊ុនសែនធ្លាប់បានទៅកិច្ចប្រជុំអាស៊ាននិងការទៅទស្សនាប្រទេសជប៉ុនផងដែរ មិនត្រឹមតែប្រទេសវៀតណាមទេ។ ហេតុអ្វីបានជាបក្សប្រឆាំងតវ៉ាពេលនេះ ប្រសិនបើពួកគេមិនមានការរើសអើងជាតិសាសន៍ទេនោះ?
អាភ្លើ!គេទៅការកូនសិរីសួស្តី គេមិនមែនទៅចុះហត្ថលេខាបំពេញបន្ថែមលើឯកសាខុសច្បាប់ទេ អាឡប់
ទៅប្រជាធិបតេយ្យ គ្រាន់បើទៅកុម្មុយនិស្ត
ទៅប្រជាធិបតេយ្យ គ្រាន់បើជាងទៅកុម្មុយនីស្ត
មេបក្សសង្គ្រោះជាតិសើចចំអកនោះមិនខុសទេគឺស្របពេលខ្លួនហ៊ុនសែនកំពុងតែរងសម្ពាធដែលប្រជាជនខ្លួនបណ្តេញ ចេញពីអំណាចនោះដូច្នេះហ៊ុនសែននៅពេលនេះកុំពុងតែរត់ទៅពឹងប្រទេសយួនហើយមិនមានអ្វីសង្ស័យនោះទេ។ តែត្រង់ថាសុំជំនួយទ័យយួនបានច្រើនប៉ុនណានោះនៅមិនទាន់ដឹងនោះទេព្រោះយួនគេទុកទ័ពសម្រាប់ការពារប្រទេស របស់គេដែរព្រោះខ្លាចប្រជាជនយួនងើបប៉ះបោលចំលងចេញពីកម្ពុជាដែរ។