គណបក្សសង្គ្រោះជាតិ បង្ហាញ​តម្រាយ​​​ផ្លូវ​​ហែក្បួន​​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​នេះ​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញគំនូស​តម្រាយ​ផ្លូវ​ ដែលក្រុម​បាតុករ​​គាំទ្រ​គណបក្ស​​នេះ ត្រូវ​ហែ​ក្បួន​បាតុកម្ម នៅ​​រសៀល​​ថ្ងៃ​ពុធ​​ ​ទី​២៥​ ខែ​​ធ្នូ​នេះ ដោយ​ក្បួននឹងហែ​​ទៅតាមផ្លូវជាតិលេខ ៦អា។​

​យោងសេចក្ដីជូន​​ដំ​ណឺង​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការបង្ហាញ​ផែនទីតម្រាយ​ផ្លូវ​ហែ​ក្បួន សម្រាប់​ថ្ងៃ​ពុធ​នេះ បាន​​​ឲ្យដឹងថា ក្បួន​នឹង​ហែ​ចេញ​​ពីទី​​លាន​ប្រជាធិប​តេយ្យ តាម​ផ្លូវ​៦១ រហូតដល់​ផ្លូវ​​៤៧ បត់ឆ្វេង​ឆ្ពោះ​ទៅរង្វង់មូល​ស្តាត​ចាស់ (គល់​ស្ពាន់​ជ្រោយ​ចង្វា) រួចបត់​ឡើង​ស្ពាន​ជ្រោយ​ចង្វារ តាម​ផ្លូវ​ជាតិ​លេខ ៦អា រហូតដល់​វត្ត​​គៀន​​ឃ្លាំង បត់ស្តាំ​​ដល់​​ផ្លូវ​លំ បត់​ឆ្វេង​តាម​ផ្លូវ​មាត់​ទន្លេ រហូត​ដល់​វត្ត​វារិន្ទ​​ (វត្ត​ព្រែក​លៀប) បត់​ឆ្វេង​ដល់​ផ្លូវ​ជាតិ​​​លេខ​​៦​អា បត់​​ឆ្វេង រហូតល់​ស្ពាន​ជ្រោយ​ចង្វា​វិញ បត់​តាម​រង្វង់មូល​​ស្តាត​ចាស់ ចូល​​មហា​វិថី​ព្រះមុនីវង្ស​ ដល់កែង​​​ផ្លូវ​ ១០៨ បត់​ឆ្វេង​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ​​វិញ។

​​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​​ដើរ​​ក្បួន​តវ៉ា​តាម​ដងផ្លូវ​នានា នៅ​​រាជធានី​ភ្នំពេញ អស់រយៈពេល​ ១០​ថ្ងៃ មក​ហើយ​ ដើម្បី​ទាក់​ទាញ​​ការ​ចាប់​​អារម្មណ៍​​របស់​អ្នកធ្វើ​​ដំណើរ​ អ្នករស់នៅ​​ក្នុងរាជ​ធានី​​ភ្នំពេញ ដើម្បីចូលរួម​គាំទ្រ​ចលនា​​មហា​បាតុកម្ម ដែល​​គណបក្ស​នេះ ហៅថា ការទាមទារ​ឲ្យ​មាន​​ការ​បោះ​ឆ្នោត​​ឡើង​វិញ និង​ទាម​ទារ​ឲ្យ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ចុះ​ចេញ​ពីតំណែង ខណៈ​គណបក្សប្រឆាំងនេះ ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​​ឆោ្នត​​នៅ​​ថ្ងៃ​​ទី២៨ ខែ​កក្កដា ដោយ​ចោទថា មាន​ការលួចបន្លំ​តួលេខសន្លឹកឆ្នោត​ពី​គណបក្សកាន់អំណាច​៕

សូមសរសេរមកកាន់ កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

4 Responses to "គណបក្សសង្គ្រោះជាតិ បង្ហាញ​តម្រាយ​​​ផ្លូវ​​ហែក្បួន​​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​នេះ​"

  1. Former Hia lola says:

    There are many demonstrations already but I’ve never seen any demonstration that goes South-East at all. Why?..Why?.. Oh! yes. South-East area is close to Hun Sen area.
    ភ័យខ្លាច​ផងដែរ។

  2. Sen-Gaddafi says:

    This rally activity is a very good direction bec. my home town is overthere. We will collect many villagers to welcome all demonstrators a long the road. Hope see you all overthere soon.

  3. Sen-Gaddafi says:

    មកដល់ដំណាក់កាលនេះហើយការចរចារលើប្រធានបទកាលពីមុនថាសើុបអង្កេតរកការពិតនោះវាហួសពេលអស់ ទៅហើយ ព្រោះតែការខកខានរបស់បក្សប្រជាជនក្នុងការចរចារគ្នាដោយស្មោះត្រង់ដោយកាលណោះគឺបក្សប្រជា ជនគ្រាន់តែចរចារដើម្បីពន្យាពេលក្នុងការរង់ចាំដល់ថ្ងៃប្រជុំសភាលើកទី១តែប៉ុណ្ណោះ។ ដូច្នេះការចរចារលើកមុនគឺ បក្សប្រជាជនមានគំនិងវៀចវៀរនិងក្បត់បក្សសង្គ្រោះជាតិទាំងមួយពប្រចភ្នែកតែប៉ុណ្ណោះ។ ដោយសារតែភាពមិន ស្មោះត្រង់របស់បក្សប្រជាជននេះហើយទើបខ្ញុំសូមសំណូមពរដល់លោកប្រធានសមរង្សីនិងលោកគឹមសុខាថា ប្រសិនបើត្រូវជួបចរចារម្តងទៀតមែននោះនោះសូមលោកប្រធានមេត្តាកុំលើកយកប្រធានបទដដែលអីត្រូវតែលើក តែពីប្រធានបទបានហើយ គឺត្រូវតែរៀបចំការបោះឆ្នោតសារជាថ្មីក្នុងរយះពេល៣ខែខាងមុខជាដាច់ខាតមិនពន្យា ពេលរហូតដល់១​ឆ្នាំឬ២ឆ្នាំអីនោះទេ ហើយប្រសិនបើមិនព្រមបោះឆ្នោតសារជាថ្មីហ៊ុនសែនត្រូវតែចុះចេញពី អំណាច។ សូមលោកប្រធានបក្សប្រឆាំងទាំងពីកុំបន្ទន់ជំហរឲ្យសោះលើកនេះត្រូវតែផ្តួលរបបផ្តាច់ការឲ្យបានក្នុង ពេលឆាប់ៗនេះមិនអត់អោនឲ្យពួកដែលធ្វើបាបរាស្ត្ររាប់ទស្សវត្សឲ្យរួចខ្លួននោះទេព្រោះប្រជាជនដូចបាក់ទឹកទំនប់ អញ្ចឹងកំពុងតែសំរុកមកគាំទ្របក្សប្រឆាំង។ សូមជូនពរការតស៊ូរបស់ពួកយើងជាអ្នកប្រជាធិបតេយ្យទទួលបាន ជ័យជំនះក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកផ្តាច់ការវាកំពុងតែស្លន់ស្លោដោយសារកំលាំងប្រជាជនហើយ ឥឡូវនេះ។

  4. ង្វៀង ធីទ័រ says:

    ធ្វើទៅបងប្អូន..ធ្វើរហូតដល់កាដាហ្វីនៅកម្ពុជាធ្លាក់ពីកៅអី…!ខ្ញុំគាំទ្រយ៉ាងពេញទំហឹង…!ពួកអាកញ្ជះយួន វាថាពួកប្រឆាំងចង់ធ្វើរដ្ឋប្រហារធម្មនុញ្ញ?តែវាធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ វាអត់និយាយ?រដ្ឋធម្មនុញ្ញចែងថា ប្រជុំសភាដំបូង ត្រូវតែមានសមាជិកយ៉ាងតិច ១២០រូប តែពួកវាមានតែ៦៨ តើនេះមិនគឺរដ្ឋប្រហារធម្មនុញ្ញទេឬ?