ដាក់​អង្គ​ចាប់​ស្តេច

Wednesday, 25 December 2013
ប៉ែន សុជីវន្ត
ភ្នំពេញ ប៉ុស្តិ៍

131225_02

ក្បួន​​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ផ្លូវ​មុនី​វង្ស​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​អា​ទិត្យ​​​។ រូបថត ហុង មិនា

ក្បួន​សឹក​ពោល​ថា ធ្វើ​សង្រ្គាម​ត្រូវ​ដឹង​ចិត្ត​មេទ័ព​របស់​ដៃ​គូ។ បើ​ស៊ី​ជោ ឲ្យ​ជោ​ស៊ី។ បើ​ចិត្ត​ក្តៅ ឲ្យ​ស៊ី​ដុំ​ភ្លើង។ បើ​ចិត្ត​ត្រជាក់ ឲ្យ​ស៊ី​ដុំ​ត្រឡាច​ស្ងោរ។ បើ​ចិត្ត​ធ្ងន់ ពូកែ​ទ្រាំ គឺ​ឲ្យ​ស៊ី​បាយ​ដំណើប។

តាម​មើល​មួយ​ជំហាន ឡើង​ត្រី​បក ចេញ​ទ័ព​អស់​ពី​សម្បុក​លើក​នេះ ពិត​ជា​ប្រថុយ​ពេក​ហើយ ឆេវឆាវ​ពេក​ហើយ តក់​ក្រហល់​ពេក​ហើយ ដាក់​ទុន​ច្រើន​ពេក​ហើយ ស្គាល់​សត្រូវ​តិច​ពេក​ហើយ មាន​មោទនភាព​ជ្រុល​ពេក​ហើយ គ្រោះថ្នាក់​ពេក​ហើយ​។ មេទ័ព​ល្ងង់ បង្ក​គ្រោះ​ដល់​ទ័ព​ទាំង​បន្ទាយ​អន្តរាយ​ដល់​រាស្រ្ត​ទាំង​នគរ។ អ្នក​ដែល​មើល​មិន​ដឹង​ថា គេ​រាយ​ក្រឡា​ចាញ់​ផ្ទួនៗ ចាំ​ក្តោប​មួយ​សំណាញ់​ចុង​ក្រោយ គឺ​មិន​សម ចូល​ប្រកួត​ក្នុង​ក្តារ​អុក​ដ៏​សំខាន់​នេះ​ទេ។ ក្បួន​ទ័ព​មិន​ទាន់​រឹង​មាំ មេ​កើយ​មិន​ទាន់​ច្បាស់​លាស់ អាវុធ​មិន​គ្រប់​គ្រាន់ ស្បៀង​នៅ​ឆ្ងាយ​ពី​ដៃ ព្រលឹង​ទ័ព ដូច​ព្រលឹង​ត្រី​ចង្វា សុទ្ធ​តែ​ជា​ត្រណម​នៅ​ក្នុង​ក្បួន​សឹក។ ខ្ញុំ​សុំ​សួរ​ដូច​ឆោត? ចេញ​ទ័ព​មក​ច្បាំង ឬ​មក​ហែកថិន​ក្រវែល​ក្រុង? ដឹង​ថា មេទ័ព​ធំ​ដែល​កាន់​ការ​ក្រុង​ដឹក​នាំ​ទ័ព​ប្រយុទ្ធ​លើក​នេះ ជា​នរណា​ទេ? គឺ ស៊ឺ ម៉ាអ៊ិ ដែល​មាន​រហ័សនាម​ថា «មេទ័ព ចិត្ត​ដែក​នៅ​រដូវ​ធ្លាក់​ទឹកកក»។

ម្យ៉ាង​ទៀត ចុះ​បើ​គេ​សម្រេច​ចិត្ត​ថា ដូរ​ទូក​? តើ​ព្រម​ដូរ​ទេ? ហើយ​យក​ស្អី​ទៅ​ដូរ? យក​ត្រី​បក ឬ យក​គោល បើ​ព្រម​ដូរ​ហើយ នៅ​ចាប់​អង្គ​មិន​បាន​ទៀត តើ​គិត​យ៉ាង​ម៉េច? ត្រូវ​តែ​យក​មក​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ តើ​គេ​អាង​អី បាន​ជា​គេ​មិន​ព្រម​គេច​អង្គ? គេ​ទុក​អង្គ​នៅ​កណ្តាល​វាល គ្រាន់​តែ​នៅ​ពី​មុខ អង្គ​មាន​គោល​មួយ​ហើយ​ទូក​នៅ​ពី​ចំហៀង សេះ​នៅ​ពី​ក្រោយ​ប៉ុណ្ណោះ។ គេ​ហាក់​បី​ដូច​ជា​មិន​អើពើ​នឹង​ការ​ឡើង​ទ័ព​ទៅ​ទាំង​ហ្វូង​របស់​យើង​សោះ? អ្នក​ដើរ​ត្រូវ​តែ​ដើរ តែ​អ្នក​គិត ត្រូវ​តែ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ។ នឹក​ឃើញ ល្បិច​សុំ​បើក​ផ្លូវ​របស់ កុង ជិញ វ៉ៃ​ក្រុង ជីងចូវ។ សុំ​ផ្លូវ​គេ​ដើរ​ឆ្លង​កាត់ តែ​មាន​គំនិត​វ៉ៃ​យក​ក្រុង។ ខុងមិញ បើក​ផ្លូវ​ឲ្យ​ដើរ តែ​រាយ​ទ័ព​ព័ទ្ធ​ពី​ក្រោយ ក្រសោប​ទាំង​មេ ទាំង​កូន គ្មាន​សល់​ម្នាក់។ ខ្ញុំ​ជឿ​ថា ខាង​បក្ស​ប្រឆាំង​មិន​ទាន់​គិត​ដល់​ចំណុច​នេះ​នៅ​ឡើយ​ទេ។ បើ​គិត​ដល់​ចំណុច​នេះ គួរ​តែ​មាន​អ្នក​ការពារ​ផ្លូវ​ក្រោយ​ទុក​ជា​ស្រេច។ តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ការពារ​ផ្លូវ​ក្រោយ​កំពុង​ផឹក​ស្រា​ស្រវឹង​ដេក​លក់​បាត់​ទៅ​ហើយ។

តែ​កាលៈទេសៈ​នេះ​ទៅ​ហើយ បក​ក្រោយ​ក៏​មិន​កើត។ បើ​ឡើង​ទ័ព​ទៅ​មុខ​ហើយ ទោះ​ចាប់​អង្គ​មិន​បាន ក៏​ត្រូវ​តែ​ចាប់​ទូក​និង គោល​ឲ្យ​បាន​ដែរ ទោះ​ជា​ត្រូវ​ដូរ​អស់​ត្រី​បក ពីរ​បី ក៏​មិន​អី​ដែរ។ ចិត្ត​ជា​អ្នក​ជំនួញ ត្រូវ​តែ​មាន​ចិត្ត​ទទួល​យក ទាំង​ខាត​ទាំង​ចំណេញ ចំណាយ​ដើម្បី​ចំណូល។ លើ​លោក​នេះ គ្មាន​ជំនួញ​ណា គ្មាន​ការ​ចំណាយ​នោះ​ទេ។ គ្រាន់​តែ​កាលៈទេសៈ ផ្សេង​គ្នា ចំណាយ​តិច ឬ​ច្រើន ចំណេញ​ឬ​ខាត តែ​ប៉ុណ្ណោះ ហើយ​អ្វីៗ​ក៏​ត្រូវ​មាន​ការ​ប្រថុយ​ដែរ មិន​អាច​ទាយ​ត្រូវ ១០០ ភាគរយ​នោះ​ទេ។

អ្វី​ដែល​យើង​អាច​ទាយ​បាន ហើយ​ខ្ញុំ​ក៏​គិត​ថា បក្ស​ប្រឆាំង​ក៏​ដឹង​ដែរ គឺ​គេ​នឹង​ប្រើ​សេះ ទូក និង​គោល​ដើម្បី​ទប់​ទល់​ក្នុង​សមរភូមិ​លើក​នេះ។ ចំណែក​ឯ ត្រី​ដែល​គេ​ធ្លាប់​ប្រើ​កន្លង​មក គឺ​ដើរ​ជ្រុល​ទៅ​មុខ​បាត់​ទៅ​ហើយ ពិបាក​នឹង​បក​ក្រោយ​ណាស់​។ អ៊ីចឹង មាន​តែ​ជើង​លឿន ដូច​ជា​ទូក សេះ នឹង​គោល​ទេ ទើប​អាច​ទប់​ទល់​បាន។ ដូច្នេះ​ត្រូវ​តែ​ចាប់​សត្វ​ទាំង ៣ នេះ ឲ្យ​បាន។ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចាប់​គោល ១ ឲ្យ​បាន​ដែរ។

តែ​បើ​មើល​សន្ធឹក​ទ័ព ក៏​ជា​ទ័ព​បែក​ខ្ញែក​មួយ​ទៅ​ហើយ។ ទ័ព​ភាគ​ច្រើន សុទ្ធ​តែ​ទ័ព​ស្ម័គ្រ​ចិត្ត។ គឺជា​ទ័ព​ដែល​មាន​កម្លាំង​កាយ និង​កម្លាំង​ចិត្ត តែ​ភាគ​ច្រើន​ជា​ទ័ព​គ្មាន​ព្រលឹង​នោះ​ទេ។

សម្រែក​ទ័ព​ស្រែក​ថា «វាយ​ក្រុង!» តែ​មិន​ដឹង​វាយ​ច្រក​ណា នៅ​តែ​ហែ​ក្រវែល​ចុះ​ឡើង មិន​ទាន់​កំណត់​គោល​ដៅ​ច្រក​ទ្វារ​សម្រុក​ចូល​ឃើញ ហើយ​ក៏​ដឹង​មិន​ច្បាស់​ពី​សមាសភាព​មេទ័ព​ដែល​ចាំ​យាម​ច្រក​នីមួយៗ។ អ៊ីចឹង គឺ​ចាញ់​ប្រៀប ៥០ ភាគរយ​បាត់​ទៅ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ខាង​បក្ស​ប្រឆាំង​នឹង​ពិចារណា​ដិត​ដល់ ត្រៀម​មុខ ត្រៀម​ក្រោយ លើ​ក្រោម ឆ្វេង​ស្តាំ គ្រប់​ជ្រុង​ជ្រោយ ដឹង​លទ្ធផល​មុន​ច្បាំង បើ​មិន​អ៊ីចឹង​ទេ លើក​នេះ បើ​បាក់​ទ័ព​ហើយ គឺ​ពិបាក​ស្តារ​ណាស់ ទោះ​ជា​ទេវតា​ក៏​ជួយ​មិន​បាន​ដែរ។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី​នូវ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ដ៏​ស្តួច​ស្តើង​នេះ៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែលៈ chivann.pen@gmail.com ប៉ែន សុជីវន្ត ពី​ខេត្ត រតនគិរី


What Next?

Recent Articles

11 Responses to "ដាក់​អង្គ​ចាប់​ស្តេច"

  1. Sen-Gaddafi says:

    មកដល់ឥឡូវខ្ញុំពិតជាមិនដឹងថាបក្សសង្គ្រោះជាតិបានត្រៀមស្តេចបំរុងដែរឬអត់នោះទេព្រោះបើគេពទ្ធ័ចាប់ស្តេច ទាំងពីបាននោះតែមានស្តេចណាដើម្បីជំនួសដឹកនាំកូនចៅដើម្បីវ៉ៃលុកយកស្តេចទាំងពីនោះមកវិញនោះទេ។ បក្ស សង្គ្រោះជាតិត្រូវតែគិតពីបញ្ហានេះព្រោះមិនត្រូវគេចាប់ស្តេចទាំងពីនោះបាត់ទៅហើយកូនទាហានមិនមានមេជំនួស ដូច្នេះកូនទាហានបបួលគ្នាបោះបង់ចោលសមរភូមិទៅចប់ប៉ាដោយ។ ដូច្នេះមេបក្សសង្គ្រោះជាតិត្រូវតែបញ្ចេញ មុខស្តេចប៉រុងជាបណ្តើរៗទៅឲ្យជួបមុខកូនទាហានខ្លះៗទៅដើម្បីឲ្យកូនទាហានស្គាល់និងផ្សាំុទៅនិងមេទាហាន បំរុងងាស្រួលនិងដើរតាមប្រសិនបើមេទព័ទាំងពីរត្រូវគេចាប់ដាក់ឃុំឃាំងហើយនោះ។ មេទ័ពបំរុងត្រូវតែបង្កើត នៅតាមគ្រប់ខេត្តក្រុងទាំងអស់ព្រោះនៅពេលខាងមុខនេះមេទ័ពកំពូលរបស់បក្សសង្គ្រោះជាតិនិងដឹកនាំចេញ បញ្ចារឲ្យវាសង្គ្រប់ព្រមៗគ្នាតែម្តងដើម្បីបណ្តេញសត្រូវឲ្ររត់ខ្ចាត់ច្ចាយតែម្តង។

  2. killer says:

    YES, GOOD ADVICE. THANKS.

  3. pingpong says:

    ១. ការបកស្រាយរបស់អត្ថបទខាងលើ ត្រូវខ្លះ ប៉ុន្តែខុសច្រើនណាស់!! អ្នកសរសេរអត្ថបទខាងលើមានលក្ខណៈរវើរវាយរឿងសាមកុកនិងក្តារអុក!! ប៉ុន្តែមិនអីទេ ប្រៀបធៀបក៍ប្រៀបធៀបទៅ!!!
    ២. ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា៖ បាតុកម្មគណៈបក្សសង្រ្គោះជាតិឬបាតុកម្មរបស់ប្រជារាស្រ្តកន្លងមក មិនទាន់ចូលធ្វើសង្គ្រាមនៅឡើយទេ!! ពិតណាស់ទើបមកដល់ដំណាក់កាលហែឋខិនមែន!!! ប៉ុន្តែហែឋខិននេះ គឺដើម្បីធ្វើសង្រ្គាមចិត្តសាស្រ្ត មិនទាន់ឈានដល់សមរភូមិប្រយុទ្ធនៅឡើយទេ!! ហើយការធ្វើបាតុកម្មនេះ គឺជាដំណើរត្រឹមត្រូវល្អឥតខ្ចោះមួយ ដែលត្រួសត្រាយផ្លូវដើម្បីសមរភូមិប្រយុទ្ធ!!!
    ៣. មេទ័ពល្ងងខ្លះនៅរឿងសាមកុក បានកេណ្ឌទ័ពមកប្រយុទ្ធឬ ចូលក្រុងប្រយុទ្ធ ប៉ុន្តែមេទ័ពរបស់បាតុកម្មគណៈបក្សសង្រ្គោះជាតិគឺមិនធ្វើដូច្នោះទេ!! គឺប្រើប្រាស់មនុស្សដែលមានស្រាប់ដែលនៅក្នុងក្រុងរបស់សត្រូវបំរើការប្រយុទ្ធ គ្រាន់តែការប្រយុទ្ធមិនទាន់មកដល់ប៉ុណ្ណោះ ដូច្នេះគឺហែឋខិនសិន!! ឬរងចាំសត្រូវចេញសកម្មភាពប្រយុទ្ធមុន ទើបធ្វើការវាយបកនិងចាប់ខ្លួនតែម្តង!! ហើយនេះគឺជាផ្លូវក្រោយរបស់បាតុកម្មគណៈបក្សសង្រ្គោះជាតិផងដែរ!!!!

  4. Anonymous says:

    Yes, I support you, Mr, Pingpong.

  5. BaBaBoo says:

    វាសនារបស់កម្ពុជា មិនខុសនិងប្រទេសលាវទៅថ្ងៃអនាគតពីព្រោះល្បែងនយោ
    បាយពួកកុម្មុយនិស្ត ដែលចងក្រឡាស្តេចសព្វថ្ងៃដូចជាកំពុងដើរទៅរកការពិត ។ ការសង្កេតឃើញថា បក្សសង្រេ្គោះជាតិត ហាក់បានដឹងហើយថា «ដំណើរឆ្ពោះទៅទិសខាងលិច» ដែលយួនប្រើសម្តេច ហ៊ុន សែន គ្រានតែជាស្ពានផ្នាត់គំនិតបង្កការវឹកវរដល់សង្គមខ្មែរ ។ នៅទីបំផុត កម្ពុជា និងលាវ ត្រូវតែនៅក្រោមអាណានិគមយួនមិនខាន ។

  6. មតិ says:

    ពិតណាស់ វ/ណ យកកម្ពុជា នឹងឡាវដើម្បីទប់ទល់មហាអំណាច ចិន ។ តើកម្ពុជាយើងគួរដូចឡាវទេ ? នោះលើឆន្ទះរបស់មេដឹកនាំយើង។ ចំណែកពលរដ្ឋ ត្រូវតែមានតួនាទីការពារសង្គម នឹងជាតិខ្លួនដែរ។

  7. យល់ says:

    ខ្ញុំគិតថាសម័យនេះហើយសូមកុំប្រើក្បួនសាមកុកមកធ្វើបាបប្រទេសខ្លួនឯង ប្រជារាស្រ្តខ្លួនឯង សូមកុំចាត់ទុកប្រទេសខ្លួនឯង ប្រជារាស្រ្តខ្លួនឯងជាសត្រូវឱ្យសោះ។ សង្គមប្រជាធិបតេយ្យ បើយើងធ្វើការមិនកើត ដឹកនាំមិនកើតសុំចុះទៅណា នេះជាសង្គមប្រជាធិបតេយ្យ កំណត់អាណត្តិដឹកនាំប្រទេសទៅវាចប់សព្វគ្រប់ហើយ

  8. kh says:

    je supporte le commentaire de monsieur Pingpong, il a raison.

  9. Khmer Real says:

    you know we lost SEREYRAKATHEAT at the mountain Odong it this big signal that Hun Sen must be out of the Nokor.God get mat(angry) by Hun Sen stole ticket election.

  10. ភ្នែកទោល says:

    ខ្ញុំសូមចូលរួមគាំទ្រមតិលោក Pingpong ១០០% យោបល់លោកពិតជាល្អនិងត្រឹមត្រូវ។

  11. ពួកឣាម៉ាំងប្រឆូកបូកនិងពួកឣាចាំងប្រឆោស្លឈាមចង់កាន់ឣំណាច! says:

    វាមិនឣាចម៍ទេឣាពីរបីក្បាលឯងចង់វាយសង្រ្គប់ស៊ីគ្រាប់សំណមែន! ដល់ពេលហ្នឹងគឹជាពេលបិទទ្វារ
    វាយបំបែកក្បាលហ្វូងឆ្កែឆ្កួតហើយ! ចាំមើលហ្វូងឆ្កែវាដេកដីរណូករនែលរួចកោសដូងធ្វើការីឬឆាម្ទេស។