មតិ​​អ្នក​វិភាគ​​លើ​​ទំនាក់​ទំនង​​រវាង​​កម្ពុ​ជា ចិន ជប៉ុន និង​វៀតណាម ក្នុង​ពេល​ថ្មីៗ​នេះ​​

ដោយ៖​ ជន ស្រីណុច និង ស៊ុន ណារិន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ជំនួបគ្នាកន្លងមករវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋជប៉ុន នៅវិមានសន្តិភាពនាពេលកន្លងមក (រូបភាពដោយ ណាត​ សុភាព)

​អ្នកវិភាគ​នយោបាយ និង​សង្គម​កម្ពុជា យល់​ឃើញ​ខុសៗ​​គ្នា​​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ជប៉ុន និង​វៀតណាម ក្នុង​រយៈពេល​ថ្មីៗ​​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​​ធ្វើ​ទស្សនកិច្ច​​ទៅ​ប្រទេស​ជប៉ុន និង​គ្រោង​ទៅ​ប្រទេស​វៀតណាម​នៅ​សប្តាហ៍​នេះ​។​

កាលពី​ថ្ងៃ​ទី​១៥​​ខែ​ធ្នូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ទ្វេភាគី​​ជាមួយ​​និង​​សម​ភាគី​​ជប៉ុន លោក ស៊ិន​ហ្សូ​ អាបេ នៅ​ក្រុង​តូ​ក្យូ​។ ក្នុង​ដំណើរ​ទស្សន​កិច្ច​​របស់ ​លោក ហ៊ុន សែន ជប៉ុន​​ក៏​បាន​ប្រកាសថា នឹង​​បញ្ជូន​អ្នកជំនាញ​បោះឆ្នោត​ម​កម្ពុជា ដើម្បី​ជួយ​កំណែទម្រង់​ការបោះឆ្នោត​។ ជប៉ុន ក៏​បាន​​សន្យា​នឹង​ផ្តល់​ប្រាក់​កម្ចី​ថ្មី​ចំនួន​ជាង ​១៣៤​​លាន​​ដុល្លារ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​

អ្នកវិភាគ​នយោបាយ​​នៅ​កម្ពុជា លោក​បណ្ឌិត សុខ ទូច យល់​ថា កម្ពុជា​បច្ចុប្បន្ន​ហាក់​ខ្វាយ​ខ្វល់​​ទៅនឹង​​ទំនាក់​ទំនង​ជាមួយ​ប្រទេសជិតខាង​​ពេក​ហើយ ខណៈ​​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស​ខ្លួន​កំពុង ស្ថិត​នៅ​ស្ថានភាព​តានតឹង​នៅឡើយ ។ លោក​បន្តថា ការដែល​លោក ហ៊ុន សែន បំពេញ​ទស្សនៈកិច្ច​ជាមួយ​ជប៉ុន​ជា​រឿង​​មួយ​ដ៏​ល្អ ព្រោះ​ប្រទេស​នេះ​មិន​ដែល​ផ្តល់​​ផលវិបាក​ដល់​កម្ពុជា​ទេ តែ​លោក​លើកឡើង​ថា គ្រប់ពេល​កម្ពុជា​ចេញ​ទៅ​វៀតណាម ប្រទេស​ជួប​បញ្ហា​​បែក​បាក់ ៖ “​អី​ក៏​អភ័ព្វ​ម្ល៉េះ​ខ្មែរ​ហ្នឹង ឲ្យតែ​ឈ្លោះ​គ្នា​ម្ដងៗ ទៅរក​ពឹង​គេ ពឹង​គេ គេ​មិន​ដែល​យក​ខាត់​ទេ ពឹង​ចិន ចិន​យើង​ដឹង​ហើយ​មក​ដល់​ថ្ងៃ​នេះ​គ្មាន​បំណង​មែន តែ​ជំនួយ​ចិន​មាន​បំណង​គ្រប់​កាលៈទេសៈ បើសិន​ជា​ប្រជាជន​កម្ពុជា និង​អ្នកនយោបាយ​បាន​ដើរ​នៅ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ប្រហែលជា​ឃើញ​ហើយ នៅក្នុង​ព្រៃ​សុទ្ធតែ​ចិន ចុះ​ទន្លេ​យួន អាហ្នឹង​វា​យ៉ាងម៉េច អាហ្នឹង​ដែល​យើង​ត្រូវ​ពិចារណា តែ​គ្រាន់តែ​ខ្ញុំ​យល់​មាន​រាល់​តែ​មាន​ទៅ​វៀតណាម​ហ្នឹង​យើង​តែងតែ​មាន​បញ្ហា​នៅក្នុង​ស្រុក​ចឹង​ទេ ” ។​

​លោក​បណ្ឌិត សុខ ទូច ចង់ឲ្យ​កម្ពុជា​ពឹងផ្អែក​លើ​ធនធានអ្នក​ចេះដឹង​នៅ​កម្ពុជា ដែល​ខ្លួន​មាន​មក​ធ្វើ​ជា​ទីប្រឹក្សា ជាជាង​ការស្វែងរក​ជំនួយ​ពី​ក្រៅ​ប្រទេស ដែល​​អាច​​នាំឲ្យ​​ខាត​​បង់​​ប្រយោជន៍​ជាតិ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នឹង​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀត​ណាម តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​កុម្មុនីស្ត លោក ង្វៀន តាន់​យុង (Nguyen Tan Dung) ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ថៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៣ ខាងមុខនេះ​។​

​អ្នកវិភាគ​សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា បើទោះ​ជា​ស្ថាន​​ការ​នយោបាយ​នៅ​កម្ពុជា​មាន​​សភាព​​បែបណា​ក៏ដោយ ក៏​ប្រទេស​មួយ​នេះ នៅតែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​កម្ពុជា​មិន​អាច​ដក​ខ្លួន​ពី​ចិន​បានទេ​។ លោក​សាទរ​ដែល​កម្ពុជា​ព្យាយាម​រឹតចំណង ឬ​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​​​ប្រទេសជិតខាង​ពិសេស​ចិន និង​វៀតណាម ហើយ​ទង្វើរ​នេះ​ ​គឺជា​ប្រថ្នូល​ល្អ​សម្រាប់​សន្តិសុខ ប្រទេសជាតិ គឺ​មិន​មាន​ផល​ប៉ះពាល់​ទេ ៖ “​ការកសាង​ការទូត​ជាមួយ​ប្រទេស​ទាំងឡាយ​ហ្នឹង​សំខាន់​ណាស់ ជាពិសេស សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ វៀតណាម ថៃ ប្រទេស​ទាំងអស់​ហ្នឹង ជា​ប្រទេស​ដែល​ប្រទេស​កម្ពុជា គួរតែ​យកចិត្ដទុកដាក់​មែន​ទែ​ន មិន​អាច​បោះបង់​បានទេ ទោះបី​ខឹង​មិន​ខឹង​យ៉ាងម៉េច​ក៏​ដោយ គួរតែ​កសាង​ទំនាក់ទំនង​ឲ្យបាន​ល្អ ព្រោះ​អី​វា​ធ្វើឲ្យ​ប៉ះពាល់​ស្ថិរភាព​សន្ដិសុខ ប្រទេស​យើង ហើយ​និង​សេដ្ឋកិច្ច​ផង​ដែរ ” ។​

​សម្រាប់​អ្នកវិភាគ​ស្ថានការណ៍​សង្គម លោកស្រី ជា វណ្ណាត យល់ថា ទំនាក់ទំនង​ការទូត​នោះ​ត្រូវ​ឈរលើ​គោលការណ៍​អព្យាក្រឹត្យ មិន​លម្អៀង ទើប​មិន​​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រទេសជាតិ ៖ “​ធម្មតា​ទំនាក់ទំនង​ការទូត គឺ​មិនមែន​តែ​ត្រូវ​តែ​មួយ​ចោល​មួយ​ទេ គឺ​ត្រូវតែ​រែក​ទាំងអស់ មាន​ប៉ុន្មាន​ត្រូវតែ​រែក​ទាំងអស់ រែក​ឲ្យ​ស្មើ​ទៅ​ទៀត ដើម្បី​សេចក្ដីសុខ ស្ថិរភាព សន្ដិភាព នៃ​ប្រទេស​កម្ពុជា​ហ្នឹង ត្រូវ​ចងមិត្ដ​ឲ្យបាន​ច្រើន ” ។​

​ប្រទេស​​ជប៉ុន និង​ប្រទេស​ចិន កំពុង​តែ​ព្យាយាម​ទាក់ទាញ​សមាជិក​អាស៊ាន​ក្នុង​ការគាំទ្រ​ខ្លួន ខណៈ​ប្រទេស​​ទាំង​​ពីរ កំពុង​តែ​មាន​ទំនាស់​ដែនសមុទ្រ និង​​ដែន​អាកាស​។ កម្ពុជា ត្រូវបាន​​មើល​ឃើញ​ថា មាន​ទំនាក់​ចាក់ទឹកមិនលិច​ជាមួយ​ប្រទេស​ចិន​។​ នាយករដ្ឋមន្ត្រី​​ជប៉ុន លោក ស៊ីន ហ្សូ​អាបេ​(Shinzo Abe) បាន​សន្យាថា នឹង​ផ្តល់​ប្រាក់​ជំនួយ និង​កម្ចី​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រមាណ​ជា​ ២០០០​លាន​ដុល្លារ សម្រាប់​៥​ឆ្នាំ​ខាង​មុខ ចាប់ពី​ឆ្នាំ​២០១៤​។​

​អ្នកតាមដាន​សង្គម​មួយចំនួន លើកឡើងថា ហេតុអ្វី​បានជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទៅ​ប្រទេស​ចិន​នៅពេលនេះ ខណៈ​បាតុកម្ម​របស់​គណបក្ស​​សង្គ្រោះ​ជាតិ កំពុង​ពុះកញ្ជ្រោល​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម កម្ពុជា និង​វៀតណាម នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន រួមមាន​៖ ១)​កិច្ចសម្រប​សម្រួល​​ពាណិជ្ជ​កម្ម​​ទ្វេ​ភាគី រវាង​​កម្ពុជា និង​​វៀត​ណាម ឆ្នាំ​២០១៤-២០១៥ ២)​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់​ប្តូរ​​ទំនិញ ៣)​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន ៤)​កិច្ចព្រមព្រៀង​ឥណទាន​​សម្បទាន  ៥)​ផែនការ​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជា​​និង​​ក្រសួង​​អប់រំ និង​បណ្តុះបណ្ដាល​​នៃ​ប្រទេស​វៀតណាម ៦)​ផែនការ​សហប្រតិបត្តិ​ការ ស្តី​ពី​ព័ត៌មាន​រវាង​ក្រសួង​ព័ត៌មាន ៧)​ផែនការ​សហប្រតិបត្តិ​ការ​ឆ្នាំ​២០១៤​រវាង​ក្រសួង​មហាផ្ទៃ កម្ពុជា និង​ក្រសួង​នគរបាល នៃ​​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ៨)​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ផែនការ​សហប្រតិបត្តិកា​រ រវាង​បណ្ណសារដ្ឋាន​ជាតិ នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​កម្ពុជា និង​​សាកល​វិទ្យាល័យ​​ហាណូយ​​នៃ​​ក្រសួង​​កិច្ចការ​​ផ្ទៃក្នុង​នៃ​​ប្រទេស​​វៀត​ណាម​៕

សរសេរមក​កាន់​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com​

What Next?

Recent Articles

6 Responses to "មតិ​​អ្នក​វិភាគ​​លើ​​ទំនាក់​ទំនង​​រវាង​​កម្ពុ​ជា ចិន ជប៉ុន និង​វៀតណាម ក្នុង​ពេល​ថ្មីៗ​នេះ​​"

  1. Sen-Gaddafi says:

    អាអ៊ូវីរៈឮសូរថាបានរៀនច្រើនចេញពីប្រទេសសេរីដូចខ្ញុំដែរតែបើស្តាប់ការនិយាយនិងវិភាគរបស់វាបែរជាវាចាត់ទុក​ ថាប្រទេសកុំម្មុយនីស្តន៍ យួន ចិន ល្អសម្រាប់ប្រទេសកម្ពុជាទៅវិញ។ អានេះធ្វើជាប្រធានសិទ្ធមនុស្សយូរៗទៅបែបឡប់​ខួរអស់អញ្ចឹង???? អាចំកួតនេះបន្ទាប់ពីវាអំពាវនាវលោកសមរង្សីឲ្យទៅសុំទោសយួនហើយឥឡូវវាថាប្រទេកុំម្មុយ នីស្ត៍យួនចិនថាល្អបានជួកដល់កម្ពុជាទៅវិញ? យីអាឡប់នេះវើយ យួនចិន មកបំផ្លិចបំផ្លាញប្រទេសខ្មែរជិតរលាយ ហើយអាអ៊ូវិរៈវាថាមកជួយខ្មែរ កាដួយម៉ាអាស្លាប់នេះវើយ យកល្អឈប់ចេញមកវិភាគឡប់ៗអញ្ចឹងទៀតទុកឲ្យ អ្នកវិភាគផ្សេងៗដែលគេមានជំហរច្បាស់លាស់មកវិភាគទៅបានហើយមិនមែនវិភាគបែបត្រូវថ្នាំសន្តំលុយពុក រលួយហ៊ុនសែននោះទេ។ អ៊ូវិរៈរៀនបានច្រើនតែមិនយល់ពីស្ថានការណ៍ស្រុកខ្មែរ​ វាដែលចុះទៅមើលខេត្តរតនះគិរី និង មណ្ឌុលគីរី និងជួរភ្នំក្រវា៉ញដែរឬអត់ គឺមានសុទ្ធតែចិននិងយួននៅក្នុងដីសម្បទាន​ អ៊ូវីរៈមានបានបើកភ្នែក មើលដែរឬទេឬក៍ខ្វាក់ដូចហ៊ុនសែនបាត់ទៅហើយ? អាចំកួតនេះឆ្កួតមើលលែងជាតែម្តងហើ គាំទ្រខ្មែរមិនគាំទ្រ បែរជាទៅគាំទ្រប្រទេសកុំម្មុយនីស្ត៍យួនចិននោះទៅវិញ។

  2. Siemreap says:

    មិនចង់ជេរឣ្នកណាទេខ្ញុំ តែបើមិនជេរឣាSen-Gaddafiនេះទេខ្លាចរន្ទះវាបាញ់។ម៉ែវាមានកណ្តួយមិនល្ឣសោះដែលបង្កើតកូនមកភ្លើរយ៉ាងនេះ។កណ្តួយដែលឣភ័ព្វតែងតែបង្កើតកូនមកជាកូនឥតប្រយោជន៏ដូចយ៉ាងឣាSen-Gaddafiនេះឯង។
    ឣាភ្លើរ! បើមិនរាប់ឣានយួនទេ​យួនវាញ៉ោះឣោយឈ្លោះគ្នាតែស្ឣែកនេះឯង។បើមិនរាប់ឣានចិនទេយួននិងថៃវាយកដីឣ្ហែងឣស់តែស្ឣែកនេះឯង។
    ម្យ៉ាងទៀតបើមិនរាប់យួនទេបានស្រីយួនពីណាដេក!ឣ្ហែងនោះមីនដែលដេកស្រីយួនទេឣ្ហា?
    ភ្លើរយ៉ាងនេះឯងបានជាឣោយលុយសមរង្ស៊ីឣស់រាប់ម៉ឺន ដេករង់ចាំធ្វើធំទៅឣាង៉ិ!
    បើឣោយឣ៊ុំឣានបានធ្វើធំយូរណាស់

  3. says:

    អាងាប់ ហ៊ុន សែន ទៅដល់ប្រទេសណាសុំខ្ចីលុយប្រទេសហ្នឹង

  4. says:

    អាងាប់ ហ៊ុន សែន ទៅដល់ប្រទេសណាសុំខ្ចីលុយប្រទេសហ្នឹង
    គ្មានចេះបង្កើតមុខរបរកស៊ីអីទេ ចេះតែសុំទាននិងខ្ចីលុយគេហ្មង់

  5. ប្រវត្តិសាស្ត្រ says:

    « ប្រវត្តិសាស្ត្រ » ប្រទេស កម្ពុជា ទាក់ទង ប្រទេស វៀតណាម គ្មាន ចំណេញ មានតែខាត ទាំងអស់

    (( ខាត ជ័យភ័ណ្ឌ សម្បត្តិ ជាតិ ព្រៃឈើ ដីធ្លី ព្រំដែន កោះត្រល់ លះ …….!!!! ! ))

    〉〉〉 វៀតណាម អីឡូវនេះ មានបាន សព្វ គ្រប់ ដោយសារ មេដឹកនាំ កម្ពុជា ល្ងង់ ចាញ់ល្បិចកល

    វៀតណាម !

  6. ភ្នែកទោល says:

    សូមគាំទ្រលោក Sen-Gaddafi ទាំងស្រុង, លោកនិយាយត្រូវទាំងអស់,កុំភ្លេចថាអាអ៊ូវិរះវាមានដើមកំ
    ណើតជាអាកំពូជចោរយួនប្រពន្វវាក៍អញ្ចឹងដែរណា!