មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

នៅ វណ្ណារិន
25 ធ្នូ 2013
វីអូអេខ្មែរ

ព្រះសង្ឃ​មួយ​អង្គ​ការពារ​ព្រះកាយ​ពី​ការ​វាយ​របស់​ក្រុម​ប៉ូលិស​ក្នុង​អំឡុង​បាតុកម្ម​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ​ទី២៤ ខែធ្នូ​នេះ។ អតីត​អ្នក​ភូមិ​បឹងកក់​ប្រមាណ​១០០​នាក់ ដោយ​រួម​មាន​ព្រះសង្ឃ​ផង​ បាន​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ព្រះមុនីវង្ស​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​ថែម​ទៀត​ចំពោះ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​សហគមន៍​បឹងកក់។

ភ្នំពេញ — យ៉ាង​ហោច​ណាស់​មាន​ព្រះសង្ឃ​ចំនួន​៤​អង្គ​ និង​មនុស្ស​ប្រាំនាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ផ្ទួនៗ​ចំនួន​ពីរ​លើក​ ជាមួយ​ក្រុម​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​ក្នុង​ការ​តវ៉ា​អំពី​ទំនាស់​ដីធ្លី​មួយ​ របស់​អតីត​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​ នេះ​បើ​យោង​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​តំណាង​បាតុករ។​

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ជា​អតីត​អ្នក​រស់​នៅ​ក្នុង​សហគមន៍​បឹងកក់​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​ ដែល​បាន​ចូលរួម​ជាមួយ​ព្រះសង្ឃ​ចំនួន​១០០​អង្គ​បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ព្រះមុន្នីវង្ស​ត្រង់​ចំណុច​ ច្រក​ចូល​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​ដល់​ពួក​គាត់។ ​ការ​តវ៉ា​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​ម្ល៉េះ។

បាតុករ​ទាំងនេះ​បាន​យល់ព្រម​ទទួល​យក​សំណង​រួច​ហើយ​នៅពេល​ដែល​មាន​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​សហគមន៍​បឹងកក់​ដោយ​បង្ខំ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។​

ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​និយាយ​ថា​ ទីលំនៅ​ថ្មី​របស់​ពួក​គាត់​នោះ​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ​ ហើយ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ ពួក​គាត់​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ពួក​គាត់​ឡើង​វិញ។​

អ្នកស្រី​សុង ស្រីលាភ​ តំណាង​បាតុករ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះទង្គិច​នេះ​គឺ​បន្ទាប់​ពីការ​ប្រើ​ពាក្យ​សម្តី​មិន​ល្អ ​និង​ការ​រុញ​ច្រាន​ដោយ​កម្លាំង​បាយ​ពី​សំណាក់​ក្រុម​អាជ្ញាធរ។​

‍‍‍‍«ពេល​ដែល​ពួក​យើង​មក​ដល់​ គេ​អត់​មាន​ហៅ​យើង​មក​និយាយ​ស្រួលបួល​ដើម្បី​ដោះស្រាយ​ទេ​ តែ​បែរ​ជា​ដាក់​កម្លាំង​មក​រុញ​ច្រាន​ពួក​យើង​តែ​ម្តង។​ ពេល​នេះ​ពួក​យើង​ឃើញ​ប៉េអ៊ីម​វ៉ាយ​លើ​យុវជន​មួយ​នោះ ​ច្រើន​មែន​ទែន​ អញ្ចឹង​ហើយ​ពួក​ខ្ញុំ​ព្យាយាម​ចូល​ទៅ​ជួយ​ ពួក​ខ្ញុំ​ក៏​ត្រូវ​គេ​វ៉ាយ​ដែរ​ ព្រោះ​ពួក​ខ្ញុំ​រង​ជំនួស។ ​បន្ទាប់​មក​ទៀត​នោះ​ ពួក​ខ្ញុំ​បាន​ឃើញ​កង​កម្លាំង​ប៉េអ៊ីម​ក៏​ចាប់​ផ្តើម​វ៉ាយ​លោក​តែ​ម្តង»។​

អ្នកស្រី​សុង ស្រីលាភ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ឃាត់​ខ្លួន​មួយ​រយៈ​ ជាមួយ​ស្ត្រី​បី​រូប​ផ្សេង​ទៀត​ក្រោយពី​មាន​ការ​ប៉ះ​ទង្គិច​លើក​ទី១។​

ដោយ​ឡែក ​លោក​ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ អះអាង​ផ្សេង​វិញ​ថា​ អំពើ​ហិង្សា​បាន​កើត​ឡើង​ពី​សំណាក់​ក្រុម​បាតុករ​ទៅ​វិញ​ទេ។​

«រឿង​ទង្វើ​របស់​ពួកគាត់​ដែល​ក្លាយ​ជា​អំពើ​ហិង្សា​នេះ​គឺ​ពួក​គាត់​ព្យាយាម​បង្កើត​វា​ តាំង​ពី​ម្សិលមិញ​ម្តង​រួច​មក​ហើយ​ តែ​សមត្ថកិច្ច​របស់​យើង​ព្យាយាម​អត់ធ្មត់​ខ្ពស់​ដើម្បី​បញ្ចៀស​កុំឲ្យ​ក្លាយ​ជា​អំពើ​ហិង្សា​បែប​ហ្នឹង»។​

ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​សហគមន៍​បឹងកក់​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ក្រោយពី​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សម្រេច​ប្រគល់​ដីដែល​មាន​ទំហំ​ជាង​១៣០​ហិចតា​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន ​ដើម្បី​ធ្វើ​ការ​វិនិយោគ​រយៈ​ពេល​៩៩​ឆ្នាំ។ ​លោក​ឡៅ ម៉េងឃីន​ គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច។​

ប្រជា​ពលរដ្ឋ​ចំនួន​ជាង​៤.០០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ ក្នុង​នោះ​មាន​តែ​ជាង​១.០០០​គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​តស៊ូ​ប្រឆាំង​ តវ៉ា​មិន​ព្រមចាកចេញ​ ដោយ​សារ​ពួក​គាត់​បាន​សំណង​តិចតួច​ខុសពី​តម្លៃ​ទីផ្សារ។​

ប្រជា​ពលរដ្ឋ ​ដែល​យល់​ព្រម​ចាក​ចេញ​នាពេល​នោះ​ បាន​ទទួល​សំណង​ចំនួន​ត្រឹមតែ​ ៨.០០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ការ​ប៉ះទង្គិច​នេះ​អាច​បញ្ឆេះ​ឲ្យ​មាន​ការ​តវ៉ា​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត។​

«នេះ​ជា​ករណី​មួយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​បច្ចុប្បន្ន​យើង​ឃើញ​ថា​ ស្ថានភាព​នយោបាយ​កំពុងតែ​មាន​ភាព​តានតឹង។ ​កាលណា​មាន​អ្នក​តវ៉ា​បែបនេះ​ ហើយ​យើង​ប្រើ​អំពើ​ហិង្សា​ វា​ហាក់​ដូចជា​ចាក់​សាំង​បន្ថែម​អញ្ចឹង។ ​ខ្ញុំ​ថា​ រឿងពិត​ប្រាកដ​ អាជ្ញាធរ​ទេ​ដែល​ត្រូវ​យកចិត្ត​ប្រជា​ពលរដ្ឋ ​ពេល​ដែល​មាន​បញ្ហា​អញ្ចឹង។​ អាជ្ញាធរ​គួរតែ​ ព្យាយាម​រក​ដំណោះ​ស្រាយ​ឲ្យ​គាត់​ ដើម្បី​រម្ងាប់​ចិត្ត​គាត់»។​

សូម​បញ្ជាក់​ថា​ ការ​តវ៉ា​បិទ​ផ្លូវ​របស់​អតីត​អ្នក​ភូមិ​បឹងកក់​នៅ​ថ្ងៃ​នេះ​ មាន​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថ​កិច្ច​ចំនួន​២​លើក​គឺ​នៅ​ពេក​ព្រឹក​មួយ​លើក​ នឹង​ពេល​រសៀល​មួយ​លើក។ ​ព្រះសង្ឃ​ចំនួន​បួន​អង្គ​បាន​រង​របួស​ដោយ​មាន​ស្នាម​ជាំ​លើ​ព្រះកាយ​ ស្ត្រី​បួន​នាក់​ក្នុង​ចំណោមក្រុម​បាតុករ​បាន​រង​របួសផង​ដែរ។​

ដោយ​ឡែក​បុរស​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់។​ មិនមាន​របាយ​ការណ៍​ស្តីពី​ការ​ទទួល​រងរបួស​នៅ​ក្នុង​ចំណោម​កម្លាំងមាន​សមត្ថ​កិច្ច​នោះ​ទេ។​

ក្រោយពី​ការ​ប៉ះទង្គិច​នោះ​ បាតុករ​និង​ព្រះសង្ឃ​បាន​រំសាយ​ក្បួន​បាតុកម្ម​ដោយ​ពុំទទួល​បាន​ដំណោះស្រាយ​ណាមួយ​នោះ​ទេ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

20 Responses to "មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស"

  1. ព្រះសុវណ្ណកោដ្ឋ says:

    រដ្ឋាភិបាលដឹកនាំដោយអតីតក្មេងវត្ត ប្រើកម្លាំងសន្តិសុខទមិឡវាយព្រះកេសព្រះសង្ឃនិងបាតុករ​អហឹង្សា មិនឃើញរកដំណោះស្រាយដោយសន្តិវិធីសោះ!!???ធ្វើបាបតែជនជាតិខ្មែរសាច់ឈាមរបស់ខ្លួន???នេះហើយ សារជាតិកញ្ជះបរទេស!!!!

  2. Korm Heung Kon Khmers says:

    ប្រជាពលរដ្ឋកម្ពុជា ត្រូវ សំគាល់ ប៉ូលីស និង ប៉េអ៊ឹម ណា ដែលសាហាវ ជាង គេ វាយ ព្រះសង្ឃ

    និង ប្រជាពលរដ្ឋ ខ្មែរ ដែលគ្មានអាវុធ នៅដៃ !

    តើ ពួក អា ឃោឃៅ នឹង វា មិនខ្លាច បាបកម្ម ធ្លាក់ ទៅលើ ក្រុម គ្រួសារ វា នឹង វា នៅ ថ្ងៃ ណា មួយ

    ជា មិនខាន ទេ ឬ ! !

  3. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    ក្មេងវត្តឬអ្នកក្រីក្រទន់ខ្សោយកាលបានរីកចំរើនធំធាត់មានបាន មានណ្យសក្តិមិនប្រាកដថានឹកឃើញអតីតភាពរបស់ខ្លួននោះទេ។
    មានបញ្ញវន្តម្នាក់និយយាថា”​ុំុំុំុំក្នុងលោក អ្នកដឹកនាមដែលចេញពីត្រកូលគ្រួសារក្រីក្រតោកយ៉ាកពេលកាន់អំណាចភាគច្រើនជាជនផ្តាច់ការ។៉៉៉៉៉៉៉៉៉៉៉៉៉”​។

    ឧទាហរណ៏ ស្តាលីន ម៉ៅ ហ៊ីត្លែ និងមេដឹកនាំខ្មែរជាច្រើនទៀត។ល។

  4. Communist says:

    សង្ឃមិនគួរទៅធ្វើរឿងអញ្ចឹងៗទេ វត្តមាននៅ កុដិមានដេក បាយមានឆាន់…
    បែរជានាំគ្នាទៅតវា៉រឿងដីធ្លីទៅវិញ បើចង់សង្រ្គោះមនុស្សលេាក គួរសឹក្ខ
    ហើយទៅចូលជាសាវគ្គព្រះយេសិូវទើបត្រឹមត្រូវ…នេះបានចំជាពួកទ្មិ់លមែន
    តែសង្សយថាជាសង្ឃក្លែងក្លាយច្រើនជាង…ក្រសួងធម្មការ អាជ្ញាធរមាន
    សមត្ថកិច្ច ចៅអធិការ មេគណ អនុគណ គួរស្រាវជ្រាវ ក្តាប់ស្ថិតិ ពិនិត្យ
    ប្រវត្តិរូបបណ្តាសង្ឃទាំងអស់ឡើងវិញ និងដកហូតចេញនូវសមាសភាពមិន
    ល្អ បើចង់ធ្វើការងារលោកិយ គួរនៅជាគ្រហស្ថ …នេះបើមិនចង់អោយពុទ្ឋ
    សាសនានៅស្រុកខ្មែរអាប់អោនរុះរោយ។ខ្ញុំជាពុទ្ឋសាសនិកម្នាក់ តែងងើយ
    មើលទៅលើនូវបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា និងតូចចិត្តជាអតិបរមា
    ចំពោះស្ថានភាពសង្ឃសព្វថ្ងៃនេះ…ក្រសួងធម្មការគេធ្វើការអីសព្វថ្ងៃនេះ???
    បើមិនធ្វើការទេ គួរកែទំរង់…លប់ក្រសួងនេះចោលតែម្តងទៅ ទុកនៅនាំ
    បង្ហិនថវិការដ្ឋ…ហើយរចនាសម្ពនសង្ឃ គួរលប់ឋានានុក្រមអោយអស់ទៅ!!!

  5. កូនខ្មែរស្ងប់អំពើអយុត្តិធម៌ says:

    ពួកអាសន្តិសុខខណ្ឌ័ដូនពេញសុទ្ធតែជាសត្វគ្មានកាគិតព្រមទាំងអាកង(អ​ ហ)ទមិឡអត់សាសនាសូម្បីជាសង្ឃក៏វាហ៊ានប្រមាថនឹងវាយដែលព្រះសង្ឃជាអង្គសាបនូវសេក្ដីពិតបើអាអស់ឯចង់វៃមិនទៅវៃមេឯងហុនសែនដែលលក់ទឹកលក់ដីលក់ព្រៃព្រឹកសា។។។

  6. phors says:

    The monk need to help all people mite. Why you talk like that ? If you scare and cannot do like the monk please don’t talk! Just read and do your work.

  7. Khmeng Watt says:

    @ Communist: លោកភ្លេចប្រវត្តិសាស្រ្តដើម ឬក៏លោកមិនបានអានទេ…?
    លោកដឹងទេថា កុំតែបានព្រះសង្ឃហ្នឹងហើយ ទើបលោកស្គាល់អក្សរខ្មែរមកទល់ថ្ងៃនេះ កុំអីបារាំងវាកែប្រែអក្សរខ្មែរទៅអក្សរដូចយួនសព្វថ្ងៃនេះហើយ។លោកដឹងទេ សង្រ្គាមឆត្រ័ កាលណោះមានលោករាប់ពាន់អង្គបាននាំគ្នាធ្វើបាតុកម្មដែលដឹកនាំដោយអាចារ្យហែម ចៀវ ដើម្បីតវ៉ាប្រឆាំងនឹងការចង់លុបបំបាត់អក្សរសាស្រ្តខ្មែរ ទៅជាអក្សរឡាតាំង…!
    នេះជាពលិកម្មរបស់ព្រះសង្ឃដែលខំតវ៉ាទាមទារ បើចាំលោកឋងទៅទាមទារនោះ អក្សរសាស្រ្តខ្មែររលាយបាត់រូបទៅហើយ…!

  8. victory khmer says:

    these monks was deserved to be beaten,,,
    i had no respected to them at all,

    from now on, no foods offering to all monks, i hated them so much,, go to hell

  9. xxx says:

    ឧ!!!ខ្មែរអើយ ក្រោកឡើង បើមិនក្រោកទេ​បរទេសនឹងជាន់។
    ខាងលិចខាងកើត គេកំពុងគៀបហើយ។
    ក្រោមការដឹកនាំជនផ្តាច់ការជាងពីរទស្សវត្តនេះឈឺចាប់គ្រប់គ្រាន់ហើយ។
    មានតែខ្មែរទេដែលយល់ពីរខ្មែរ

    បរាជ័យជនក្បត់ជាតិ

  10. ប្រជាពលរដ្ឋ says:

    。。មើល មុខ ប៉េអ៊ឹម ប៉ូលីស មាំ មួន ណាស់ បើ បញ្ជូន អោយ ទៅយក កោះត្រល់ ពី យួន មក វិញ

    ប្រហែល ជាបាន មកខ្មែរ វិញ !

  11. yimsak says:

    សង្ឃ​មិនលះបង់លោភះ​ ទោសះ មោហះ និងមិនមានខន្តី​​គឺមិនមែនសង្ឃទេ

  12. ព្រះសុវណ្ណកោដ្ឋ says:

    បើស្រឡាញ់រាស្រ្តមែន ចូរសិក្សាស្រាវជ្រាវឡើងវិញ និងបំពេញគោលបណងរបស់រាស្រ្តទៅ វាចប់បាត់ទៅហើយ ក្រែងលោ អស់លោកមានអ្វីដែលត្រូវបិទបាំងរឿងអាស្រូវនៅពីក្រោយខ្នងទេដឹង?

  13. bol says:

    ខ្ញុំគិតថា អ្វីៗ ដែលកំពុងតែមាននៅកម្ពុជានាថ្ងៃនេះ ប្រាកដជានឹងក្លាយទៅជាជម្ងឺរ៉ាំរ៉ៃមួយ ពិបាកជាងជម្ងឺរបេង ជម្ងឺហេដស៍ ដែលពិបាកនឹងព្យាបាល ហើយត្រូវប្រើពេលយូរណាស់ សម្រាប់កម្ពុជា យើងនេះ។

    ចាប់ពីកម្ពុជា បានចាប់ផ្តើមដើរនៅលើផ្លូវប្រជាធិបតេយ្យមួយ គឺរៀនដើរ ។ ប្រជាជនកម្ពុជា ពិតជាមិនស្គាល់ថា អ្វីជាប្រជាធិបតេយ្យពិតប្រាកដ នោះទេ។ ការស្គាល់ ការយល់ដឹងពីប្រជាធិបតេយ្យប្រាកដនៅកន្លែងណា ហើយគេធ្វើត្រូវដូចម្តេច ក្នុងនាមជាពលរដ្ឋម្នាក់ មិនថា ប្រទេសណា ជាប្រទេសណាទេ គឺត្រូវតែមានមូលដ្ឋានរបស់វា ដើម្បីធ្វើឲ្យរបបប្រជាធិបតេយ្យនៅប្រទេសនោះ ធានានូវសិទ្ធិមនុស្សគ្រប់គ្នា ធានាស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងដំណើរការកិច្ចការរដ្ឋ និងមិនប៉ះពាល់ដល់
    ជីវភាពរស់នៅរបស់ពលរដ្ឋទូទាំងប្រទេស។
    ចុះអ្វីទៅ ដែលយើងថា ជាមូលដ្ឋានសម្រាប់ប្រជាធិបតេយ្យនោះ? តាមគំនិតដ៏ស្តួចស្តើងរបស់ខ្ញុំ គឺទី១ ) ការចេះដឹងពីចំណេះមូលដ្ឋានពីសាលារៀន ជាមួយនឹងការអប់រំពីសីលធម៌ ទី ២) ការយល់ដឹងពីច្បាប់នានារបស់រដ្ឋ ទោះបីតិចឬច្រើន គឺថា ការគោរពច្បាប់ជាមូលដ្ឋានសំខាន់ណស់។
    ចុះបើយើងមើលពីស្ថានភាពប្រជាពលរដ្ឋខ្មែរយើងរាល់ថ្ងៃ យ៉ាងណាដែរ?? សូមពិនិត្យ និងឲ្យតម្លៃដោយខ្លួនឯងចុះ។ សូម្បីតែច្បាប់ចរាចរណ៍ គឺភាគច្រើនណាស់ ក៏មិនចេះ ក៏មិនយល់ផង គឺមិនខ្វល់សោះ ។ បើមិនចេះច្បាប់ទេ ក៏ឲ្យតែខ្លាចស្លាប់ចុះ គឺមិនខ្លាចស្លាប់ ទៅទៀត។ មើលចុះស្លាប់រាល់ថ្ងៃ! នៅទៀត អំពើឃោរឃៅមានច្រើនណាស់ ដែលវាផ្តើមពីសង្គមខ្វះការអប់រំ។

    ក្នុងស្ថានភាពបែបនេះ ដែល លោកសម រង្ស៊ី និង កឹម សុខា ក្នុងបំណងតែមួយគត់ គឺចង់បានអំណាច គេបានមកញុះញង់បង្កើតបរិយាកាសព្រៃផ្សៃ បង្រៀនមនុស្សឲ្យប្រព្រឹត្តអំពើឃោឃៅ ប្រឆាំងនឹងច្បាប់ រំលោភច្បាប់ ហើយនៅតាំងខ្លួនថា ខ្លួនជាអ្នករងគ្រោះ ទៅទៀត។ យើងសួរថា តើសមាសភាពណាខ្លះ ដែលកំពុងមកចូលរួមបាតុកម្មជាមួយសម រង្ស៊ី ?? សូមមើលដោយខ្លួនឯង នឹងឆ្លើយដោយខ្លួនឯងចុះ! បើជាអ្នកក្រ យើងមិនថាទេ ។ តែជំពូកមនុស្សខ្លះ ជាប្រភេទមនុស្សគេជួយមិនកើត។ ដូចនេះហើយ ខ្ញុំសំណូមពរថា មនុស្សទាំងឡាយណា ដែលដឹងខ្លួនឯងថា ខ្លួនជាមនុស្សសក្តិសមជាមនុស្ស មិនគួរទៅចូលរួមជាមួយពួកសម រង្ស៊ី នេះទេ វានឹងប្រឡាក់ដល់យើង។ ព្រោះសម រង្ស៊ី ពេលនេះ កំពុងធ្វើនយោបាយបោកប្រើពពួកមនុស្សទន់ខ្សោយ ។
    ខ្ញុំគិតថា អ្វីដែលសម សង្ស៊ី កំពុងបណ្តុះឡើងនេះ នឹងក្លាយជាគ្រោះថ្នាក់ដ៏ធំមួយសំរាប់កម្ពុជា ។
    យើងស្តាយណាស់ ការអប់រំមនុស្សពីក្រោយរបបខ្មែរក្រហម ចាប់ពីឆ្នាំ ១៩៧៩ មកទល់ឆ្នាំ ១៩៩៣ យើងតែងបានបង្ហាញថា ជាសំណល់នៃវប្បធម៌ខ្មែរក្រហម។ ចាប់ពីឆ្នាំ ១៩៩៣ មក និងក្រោយពីសមាហរណកម្មជាតិមក យើងបានខិតខំកសាងស្មារតី ចិត្តមនុស្សឲ្យចេះដឹងពីគុណធម៌ និងសីលធម៌ ច្បាប់ជាបណ្តើរៗ ដើម្បីបានក្លាយជាអារ្យប្រទេសនឹងគេ ហើយក៏បានល្អទៅហើយ។
    តែអ្វីដែល សម រង្ស៊ី បានបណ្តុះនេះ ខ្ញុំគិតថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជានឹងក្លាយជា ស៊ីរី ហើយ។

    អ្វីដែលគួរតែមើល និងបន្ទោសនោះ គឺ ព្រះសង្ឃ ដែលលែងជាព្រះសង្ឃហើយ ។ ព្រះសង្ឃ ត្រូវបាន ប្រជាជនពុទ្ធបរិស័ទ ហៅថា « អាត្រងោល »។ ហេតុម្តេច បានជាគេហៅអញ្ចឹង ព្រោះមានតែ« អាត្រងោល » ទេ ទើបវាដុតបំផ្លាញសម្បត្តិរដ្ឋ វាជេរ វាបញ្ចោរ វារត់ដេញវាយគេវាយឯង ដូចនៅមុខសាលារាធានី ឬនៅវត្តស្ទឹងមានជួយអញ្ចឹង។ បើយើងមើលតាមរូបភាពដែលគេថតបាន គឺសុទ្ធតែអាត្រងោល ទាំងអស់។ និយាយតាមពិត បើសិនជាក្នុងបាតុកម្មនេះ មានតែមនុស្សជាម្ចាស់ប្រយោជន៍នោះ យើងមិនថាទេ។ព្រោះប្រជាជន គែពុំមានរនាំងធម៌ និងការអប់រំ ដូចព្រះសង្ឃ។ ចុះអាត្រងោលនេះ វាស្អីវា ? យើងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបង្រ្កាប់រាល់អំពើរំលោភច្បាប់រដ្ឋ និងត្រូវតែចាប់ឲ្យបាន ក្រុមទាំងនោះ ជាពិសេស សូមចាប់ឲ្យបាន អាត្រងោលប៉ុន្មានក្បាល យកមកពិនិត្យអត្តសញ្ញាណ ធ្វើតេស្តធម៌ តើវាពិតជាសង្ឃ មែន ឬពួកអាត្រងោលនេះ ជាពួកបន្លំរបស់សម រង្ស៊ី?
    ម្នាលអាត្រងោល, ពួកឯងនេះហើយ បើយើងនិយាយមិនខុសទេ, គឺពួកឯងជាពពួកមនុស្សគ្រងស្បង់ពេលថ្ងៃ រកចង្ហាន់រកលុយ ដល់ពេលយប់ ពួកឯងស្លៀកខោ អាវ ដើរលួចផឹកស្រា និងរកស្រី មែនទេ? ពួកឯងនេះហើយដែលបំផ្លាញព្រះពុទ្ធសាសនា ធ្វើឲ្យប្រជាជនខ្មែរឥឡូវនេះ គេថា គោរពព្រះពុទ្ធសាសនា គឺចាញ់បោកពួកអាបន្លំគ្រងស្បង់ តែប៉ុណ្ណោះ។

  14. Sen-Gaddafi says:

    ពួកឆ្កែទមិឡអស់នេះតើពួកវាកំពុងតែកាន់សាសនាអ្វីបានជាវាវាយព្រះសង្ឃស្និទ្ធម្លេះ??? តើរូបភាពលើនេះជារូបភាព អ្វី??? ពួកអានរកឯងអស់នេះប្រហែលជាចង់ចុះនរកជាមួយហ៊ុនសែនហើយមែនទេ សូមបងប្អូនចាំមុខពួកអាសមត្ថ កិច្ចអស់នេះរង់ចាំបក្សសង្គ្រោះជាតិបានទទួលជោគជ័យចាំប្រមូលពួកអាអស់នេះមកសំពងក្បាលពួវាម្តងវិញ។ សំណូមពរដល់ព្រះសង្ឃទាំងអស់មេត្តានិមន្តទៅធ្វើបាតុកកម្មនៅមុខសាលាក្រុងឲ្យបានច្រើនដើម្បីទាមទាឲ្យសមត្ថ កិច្ចទាំងនោះមកសុំខមាលទោសនៅចំពោះមុខព្រះសង្ឃនៅទីសាធារណះឲ្យបាន។ ហើយបើពួកអាទមិឡអស់នោះ វាមិនចេញមកសុំទៅសព្រះសង្ឃទេសសូមមេត្តាព្រះសង្ឃកុំនិមន្តចេញពីមុខសាលាក្រុងអី កុំឲ្យពួកវាចេះតែបន្តរ វប្បធម៌ប្រមាថសាសនាបន្តរទៀតអី ធ្វើឲ្យពួកក្រុមផ្តាច់ការហ៊ុនសែនវារៀងម្តងទៅកុំចេះតែវ៉ៃបានគឺវាវ៉ៃទៀត ហើយ។

  15. Sen-Gaddafi says:

    សូមកុំភ្លេចថាហ៊ុនសែនជាក្មេងវត្តនាគវន្ត័ហើយនៅពេលវាមានបុណ្យសគ្គ័វាបែជាទៅវាយព្រះសង្ឃវិញទង្វើរនេះពិត ជាទង្វើរទមិឡអស់សាសនាកម្មពារ៍របស់ហ៊ុនសែនប្រាកដជាទទួលនៅថ្ងៃមួយណាមិនខានព្រោះវាជិតចុះនរក៧ជាន់ ហើយ។

  16. បរិមី ព្រ:វិហារ says:

    ប្រជាជនកម្ពុជាមានជិត 15លាននាក់ ដូចនេះមានចិត្តនិងបំណងក៏ច្រើនរយលានដែរ សំខាន់តើប្រទេសខែ្មរយើងចង់ប្រកាន់លទិ្ធអ្វីដែរ? ប្រសិនអនុវត្តរបបប្រជាធិបតេយ្យមតិភាគតិចត្រូវតែគោរពមតិភាគច្រើនដូចមានចែងក្នុងច្បាប់ស្រាប់ ។ ប្រសិនគ្មានការគោរពច្បាប់ទំលាប់ហើយ គ្រួសារ ក៏ដូចសង្គមជាតិទាំងមូលធ្លាក់ចូលភាពអនាធិបតេយ្យហើយ !

    តែប្រហែលជាឳកាសល្អសំរាប់គណបក្សប្រជាជនក្នុងតាមដាននិងវាយតំៃលបន្ថែមទៀតអពីកំលាំងពិតរបស់ខ្លួន ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្រសមស្រប សំរាប់ទ្រទ្រង់ការវិវត្តថ្មីៗរបស់សង្គមកម្ពុជា និងអន្តរជាតិ ។

  17. Sen-Gaddafi says:

    ត្រូវហើយលោកបរិមីព្រះវិហារនិយាយត្រូវណាស់មតិភាគតិចត្រូវតែគោរពមតិភាគច្រើន ដូច្នេះបក្សប្រជាជនត្រូវតែ គោរពបក្សសង្គ្រោះជាតិព្រោះបក្សសង្គ្រោះជាតិជាតំណាងឲ្យមតិភាគច្រើនពិតប្រាកដ រីឯបក្សប្រជាជនជាបក្សតំ ណាងឲ្យមតិភាគច្រើនក្លែងក្លាយបន្ទាប់ពីលួចប្លន់សន្លឹកឆ្នោតពីបក្សសង្គ្រោះជាតិបានសម្រេចតែគេតាមទាន់។ បើបក្ស ប្រជាជនពិតជាបក្សខ្លាំងមែននោះ នោះបក្សប្រជាជននិងអនុញ្ញាឲ្យបង្កើតគណះកម្មការឯករាជដើម្បីស្វែងរកការពិត ហើយ កុំតែចេះនិយាយទន្ទិញតាមហ៊ុនសែនចាំមាត់ដូចសត្វសេកត្រូវចេះពិចារណាខ្លួនឯងខ្លះផងលោកបារមីព្រះវិ ហារ ប្រយត្ន័បរមីព្រះវិហារមកវាយបំបាក់កងាប់មែនទែនមិនដឹងទេ។

  18. នាយករដ្ឋមន្រ្តី KGB says:

    ច្បាប់ក្បាលអាច់អញ! ច្បាប់ពួកអាឯងសុតតែច្បាប់ចោរដែលបង្កើតឡើងដោយក្រុមចោរ

    ក្រុមពាល ក្រុមទមិឡអត់សាសនា ច្បាប់លួចជាតិ ច្បាប់បំផ្លាញជាតិ ។ កុំមកនិយាយពីរឿង

    ច្បាប់ជាមួយអញ! ច្បាប់របស់ពួកអាទមិឡអត់សាសនាឯងបានតែប្រើច្បាប់ចុងកាណុងដូច

    អាពតទេ។

    ច្បាប់អាច់អីបើច្បាប់មានមែនគឺបង្ក្រាបការកាប់ព្រៃឈើបានហើយ!

    បើច្បាប់មានមែនគឺបង្ក្រាបការដឹកឈើគ្រញូងបានហើយ! បើច្បាប់មានមែនគឺបំបាត់ជួញដូរ

    ថ្នាំញៀនបានហើយ! បើច្បាប់មានមែនគឺបំបាត់អាពួកពុករលួយអស់ហើយ!

    បើច្បាប់មានមែនគឺបំបាត់អាពួកតុលាការអយុត្តិធម៌អស់ហើយ! នែកុំមកនិយាយពីរឿងច្បាប់

    ដាក់អញ! អញមិនមែនកូនក្មេងទេវើយ! ចេះអីតែពួកអាក្បត់ជាតិឯង!

    ======

    រឿងនេះវាងាយដូចបកចេកអីចឹងប្រសិនបើព្រះករុណាទ្រង់សីហមុនីចេញមុខការពារប្រជានុរាស្ត្រ

    ស្វែងរកសេចក្តីសុខជូនជាតិ។ ប៉ុន្តែទ្រង់អង្គនេះបានត្រូវក្រុមប្រឹក្សារាជវាំងដែលរៀបចំដោយក្រុម

    គណៈបក្សកាន់អំណាចជ្រើសតាំងគេមិនយកនរោត្តមរន្ទរិទ្ធទេដោយគេដើរនយោបាយកំចាត់

    និងកំចាយរាជវង្សស្តេច ទុកស្តេចវ័យក្មេងស្ទើគ្រប់វិស័យឲ្យសោយរាជស្រួលគេបង្វិលមិនខុស

    ណាពីរឿងចិន រឿងសាមកុឡើយ។

    ប៉ុន្តែពេលនេះបើសិនព្រះករុណាទ្រង់ហ៊ានធ្វើបដិវត្តដើម្បីរាស្ត្រ នោះប្រជារាស្ត្រនិងកងកម្លាំង

    ប្រដាប់អាវុធគ្រប់ប្រភេទនៅទូទាំងប្រទេសច្បាស់ជាគាំទ្រនិងការពារព្រះអង្គមិនខាន។

    ព្រោះទឹកចិត្តប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈស្រឡាញ់និងគេរពរាជវង្សខ្លាំងណាស់។

    ដូចនេះអ្វីៗគ្រប់យ៉ាងវានឹងមានការផ្លាស់ប្តូរដោយស្វ័យប្រវត្តិ។

    នេះជាល្បិចដែកជោសែន! កុំគិតថាការពារខ្សែរាជវង្សនោះគឺការពារអំណាចខ្លួនស្មោះ។

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    =========

    ព្រសង្ឍជាតំណាងឲ្យលោកអាចារ្យហែមជាវ អាចារ្យស្វាពោរកំបោប្រកដមែនកាលនោះ

    ព្រះសង្ឍបានក្រោកឡើងចូលរួមធ្វើប៉ាតុកម្មទាមទាសិទ្ធិសេរីភាពសាសនាជូនជាតិ។

    ជំនាន់នោះព្រសង្ឃប្រើឆត័ជាអាវុធរហូតដណ្តើមបានសិទ្ធិនិងការគោរពពុទ្ធសាសនា។

    ដូចនេះសូមព្រះសង្ឃគង្សនៅគ្រប់ទីវត្តអារាមក្រោកឡើងដើម្បីសិទ្ធិសេរីភាពរបស់ជាតិ

    របស់ញាតិញោមនិងព្រះមហាក្សត្ររបស់ព្រះសង្ឃ!

    ===========

    ==========

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស????? តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀនមន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។

    រីពួកអាឯងតាមស៊ីតាមកកេរលុយជំនួយគ្រប់វិស័យ។ អីចឹងហើយបានជាហេដ្ឋារចនាសម្ព័ន

    គ្មានគុណភាព។ សង់ផ្លូវ ផ្លូវខូច សង់អាគារអាគារបែកបាក់ និងគ្មានគុណភាព គួរឲ្យអស់

    សំណើចណាស់ អភិវឌ្ឍបែបល្ហេងល្ហាមតាមដណ្តើមគ្នាដូចខ្មោចដណ្តើមពែរគ្នាដោយគ្មានគិត

    ពីផលប្រយោជន៍ជាតិជាធំ។ ពួកអាគណៈបក្សប្រជាជននេះវាគ្មានឆន្ទៈជួយជាតិនិងអភិវឌ្ឍ

    ប្រទេសជាតិអីទេ! តាមការសង្កេតមើលទៅចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមបើមានអង្គការ

    និងសង្គមស៊ីវិលសូមកិច្ចសហការទៅចូលរួមប្រជុំ ឬសិក្ខាសាលា ឬចុះបេសកម្មគឺពួកវាសួររក

    លុយជាមុនសិន តាំងពីលុយថ្លៃដេក ថ្លៃស៊ី ថ្លៃធ្វើដំណើរ។ ចុះឯណាទៅលុយរដ្ឋាភិបាលដែល

    ថាជួយជាតិ អភិវឌ្ឍប្រទេសជាតិនោះនៅឯណា???? យីអីក៏អន់ៗខ្លាំងម្លេះ????? ហើយនៅខំ

    ស្រែកក្ដែងៗថាលុយរដ្ឋាភិបាលជំនួយសម្ដេច ផ្លូវសម្ដេច សាលារៀនសម្តេច វត្តសម្ដេច

    ព្រៃភ្នំសម្ដេច ព្រែកស្ទឹងបឹងបួរសម្ដេច! យីអីក៍អត់ចេះអៀនខ្មាស់ប្រជាជនសោះអីចឹង! គិតថា

    ប្រជាជនគំនិតល្ងង់ណាស់ឬមិនចេះគិត???? លុយបំផ្លាញព្រៃឈើ រ៉ែ បឹងត្រពាំង ហេដ្ឋារចនា

    សម្ពន័ចាស់ៗ ដែលជាកេរ្តិដំណែលពីសង្គមមុនៗ វិនិយោគទៅឲ្យបរទេសចូលរួមពុករលួយ

    ផ្សេងៗ។ ឯណាទៅដែលថាអភិវឌ្ឍនិងជួយប្រជាជន នោះ??? សូម្បីតែជំនួយមនុស្សធម៌

    ក៏មិនបានដល់ដៃប្រជាជន១០០%ដែរ កុំថាឡើយលុយរបស់រដ្ឋាភិបាល!!!! លុយជំនួយរបស់

    គេមកប្រទេសកម្ពុជារាប់ម៉ឺនលានកោដដុល្លាគឺគ្មានបានដល់ដៃប្រជាជនមួយរៀលទេ។

    ហើយព្រៃឈើរគោះរង្គើរខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។

    អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើតបើ?

    1-អស់ព្រៃ

    2-អស់រ៉ែ

    3-អស់ធនធានធម្មជាតិ

    4-បាត់បង់ទឹកដី

    5-យួនអន្តោប្រវេសន៏ខុសច្បាប់មករស់នៅលើទឹកដីខ្មែរស្ទើរពេញប្រទេសមិនដែលខ្វល់

    6-សង្គមគ្មានយុត្តិធម៏ អ្នកតូចតែងតែត្រូវបានអ្នកមានអំណាចរំលោភបំពាន

    7-វិស្ស័យអប់រំមិនអាចទទួលយកបាន

    8-វិស្ស័យសុខាភិបាលគ្មានគុណធម៏

    9-គ្មានការងារគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋខ្មែរ

    10-ជំពាក់បំណុលបរទេសកាន់តែច្រើន

    11-គ្មានសិទ្ឋសេរីភាពពេញលេញក្នុងការបញ្ចេញមតិ

    12-អំពើរចោរកម្មឆក់ប្លន់ បេស្យាចារ គ្រឿងស្រវឺង គ្រឿងញៀន កើនឡើងជាបន្តបន្ទាប់

    13-អំពើរពុករលួយដុះស្លែ

    14-តុលាការមិនមានភាពយុត្តីធម

    15-មន្រ្តីរាជ្យការមិនបំរើរាស្រ្ត តែបែរជាបំរើបក្សទៅវិញ

    16-ជីវភាពប្រជាជនមានកំរិតទាបដែលមិនអាចទទួលយកបាន

    17-បង្កើតច្បាប់ដើម្បីការពារ អ្នកធំ អ្នកមានអំណាច អ្នកមានលុយ យកច្បាប់មកទ្រាបអង្គុយ

    18-កិបកែងលុយជំនួយ លុយចំនូលរបស់ជាតិ

    19-ប្រើអំណាចខ្លួនដើម្បីផ្តល់អំណាចអោយកូនចៅ បក្សពួក ខ្សែហេខ្សែហររបស់ពួកគេ

    20-សប្បទានដី 99 ឆ្នាំ ក្នុងរួបភាពដើម្បីអភិវឌ្ឍន៏ជាតិ តែធាតុពិតសប្បទានដីដើម្បីកាប់ឈើ ជីករ៉ែ

    កន្លែងខ្លះសំរាប់ផ្តល់ដីអោយជនជាតិយួនមករស់នៅ

    21-ប្រាកខែរបស់ប្រជាពលរដ្ឋតិច តែទំនិញថ្លៃកប់ពពក

    23-មន្ត្រីរាជការតែងតែប្រើវប្បធម៏មិនទទួលស្គាល់ការពិតមិនទទួលកុំហុសរបស់ខ្លួន បែរជា

    បង្វែរកំហុសទាំងនោះដាក់អោយអ្នកដ៏ទៃ

    24-អាងអំណាចខ្លួនឈួសឆាយផ្ទះរបស់ប្រជារាស្ត្រ ប្លន់យកដីរាស្រ្ត

    25-ប្រើមន្ត្រី និង បណ្ឌិតល្ងីល្ងើដែលល្មបលុយល្មបអំណាចអោយវិភាគនយោបាយពង្វក់

    បោកប្រាស់ប្រជារាស្ត្រខ្មែរខំបិទបាំងអំពើរអាក្រក់របស់រដ្ឋាភិបាល ខំក្លែងពីសអោយទៅខ្មៅ

    ពីខ្មៅអោយទៅស

    26-មិនដែលគោររពសិទ្ឋប្រជាពលរដ្ឋ

    27-ប្រើប្រាស់ កាំភ្លើង រថក្រោះ និង មន្ត្រីបក្សរបស់គេដើម្បីប្លន់យកឆន្ទះរាស្រ្ត

    28-ចូលដែជាមួយយួនធ្វើបាបខ្មែរដែលជាជនរួមជាតិជាមួយគ្នា

    29-គ្មានសម្តភាពដឹកនាំប្រទេសជាតិ សូម្បីតែប្រាសាទអង្គរវត្តដែលជាកេរ៏តំណែលរបស់

    ដូចតាខ្មែរបន្សល់ទុកអោយខ្មែរក៏ប្រគល់អោយយួនជាអ្នកគ្រប់គ្រងយកលុយដែរ។

    នៅមានច្រើនទៀតតែរាបរាប់តែប៉ុន្នឹងបានហើយ

    ព្រោះតែប៉ុន្នឹងល្មមនឹងហៅថាជនក្បត់ជាតិបានហើយ។

  19. Communist says:

    ខ្ញុំមានអតីតភាពជាក្មេងវត្តដែរ ហើយធ្លាប់ដឹងប្រវត្តិសាស្រ្តពីការតសូិរបស់អាចារ្យហែមចៀវដែរ
    បុ៉ន្តែខ្ញុំចង់និយាយថា សង្ឃបុ៉ន្មានដំបរស្វាសព្វថ្ងៃនេះ វាខុសពីសង្ឃសមយមុន180អង្សា ។

  20. ភ្នែកទោល says:

    ខ្ញុំសូមចូលរួមគាំទ្រមតិលោក នាយករដ្ឋម្ត្រីKGB មតិលោកពិតជាក្បោះក្បាយសឹងឥតខ្ចោះហើយ
    អ្វីដែលលោកបានលើកឡើងគឺសុទ្ធសឹងជាកាពិតទាំងអស់។