លោក ប៉ា សុជាតិ​វង្ស​៖ ការ​តវ៉ា​សើរើ​រឿង​របស់​អតីត​អ្នក​ភូមិ​បឹងកក់ គឺពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​​

ដោយ៖​ តាំង វី​ដា និង ស៊ុន ណារិន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
>http://vodhotnews.com

អតីតអ្នកបឹងកក់ តវ៉ាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ / រូបថតដោយតាំង វីដា

អតីតអ្នកបឹងកក់ តវ៉ាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ / រូបថតដោយតាំង វីដា

អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស លើកឡើងថា ការតវ៉ា​ទាមទារ​ដំណោះ​ស្រាយ​របស់​អតីត​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ទទួល​បាន​សំណង​​ដីធ្លី​រួចហើយនោះ គឺពាក់ព័ន្ធ​​នឹង​អ្នកនយោបាយ​។​

នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ប្រជា​សហគមន៍​​បឹងកក់​​ពីរ​ក្រុម រួម​មាន​អ្នកទទួល​សំណង​ហើយ និង​អ្នក​មិន​ទាន់​ទទួល​សំណង ប្រមាណ​១០០ ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃទី​៣ តវ៉ា​បិទផ្លូវ​មហាវិថី​ព្រះមុនីវង្ស ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​។​

អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ គឺ​អាជ្ញាធរ បាន​កំពុង​​រៀបចំ​ឯកសារ ពិភាក្សា​រក​ដំណោះ​ស្រាយ ដល់​អ្នក​សេសសល់​តាម​ការសន្យារ​បស់​ខ្លួន ប៉ុន្តែ​ចំពោះ​ការតវ៉ា​សើរើ​រឿង​របស់​អតីត​អ្នក​ភូមិ​បឹងកក់​វិញ លោក​យល់ថា គឺ​កើតឡើង​ដោយសារ​ការដុត​កម្តៅ​​ពី​អ្នកនយោបាយ​គណបក្សប្រឆាំង ហើយ​ជា​ការដាក់បន្ទុក​កំហុស​បន្ថែម​លើ​សមត្ថកិច្ច មិន​មែន​​រក​​ដំណោះស្រាយ​ពិតប្រាកដ​ទេ ​៖ “​នេះ​ជា​ការសើរើ​មួយ​ដែល​កើតឡើង ដោយសារ​តែ​អ្នកនយោបាយ​ដុត​កំដៅ អញ្ជឹង​វា​មិន​អាច​នឹង​មានដំណោះ​ស្រាយ ឬក៏​ការឆ្លើយតប​ណាមួយ​ឲ្យទាន់ពេល​បានទេ ត្រូវ​ទុក​ពេល​សម្រាប់​ធ្វើ​ការងារ​នេះ សិក្សា​បន្ថែម​អំពី​ដំណោះស្រាយ ដែល​មាន​កន្លងមក អ៊ីចឹង​សំណើរ​នេះ​គឺ​លើស​ពី​អ្វី​ដែល​យើង​អាចឆ្លើយតប បាន​ភ្លាមៗ​ណាស់​”​។​

តំណាង​អតីត​អ្នក​ភូមិ​បឹងកក់ អ្នកស្រី អ៊ី​ម ស្រី​ទូច អះអាងថា បញ្ហា​របស់​ពួកគេ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ឡើយ ហើយ​ការតវ៉ា​នេះ គឺ​កើត​ឡើង​​​យូរណាស់​មកហើយ ដោយសារ​តែ​សំណង​តិចតួច​ដែល​ទទួលបាន​នោះ គឺ​បាន​ដោយ​ការបង្ខិតបង្ខំ និង​គំរាមកំហែង​។ អ្នកស្រី​ថា ការលើកឡើង​របស់​​លោក ប៉ា សុជាតិ​វង្ស គឺ​គ្រាន់តែ​លេស មិន​ចង់​ដោះស្រាយ​បញ្ហា​តែប៉ុណ្ណោះ​ ​៖ “​អត់​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ រឿង​គណបក្ស​ទេ សំណង​ដែល​ខ្ញុំ​ទទួល គឺ​ខ្ញុំ​មិន​បាន​ទទួល​ដោយ​ស្ម័គ្រចិត្ត​ទេ គាត់​ធ្វើ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់ គាត់​មាន​ការគំរាមកំហែង ប្រជាពលរដ្ឋ ចេញ​គោលការណ៍ ៨​ពាន់​លើ​២​លាន​នេះ គឺ​ពួក​ខ្ញុំ​មិន​ស្ម័គ្រចិត្ត​យក​ទេ ព្រោះ​តំលៃ​នេះ មិន​សាក​សម​នឹង​សិទ្ធិ​លំនៅឋាន ពួក​ខ្ញុំ​ទេ ពេល​ដែល​ពួក​ខ្ញុំ​មិន​ព្រម​ចេញ គាត់​បែរជា​ប្រើ​ខ្សាច់ បូម​ខ្សាច់​ពន្លិច​”​។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​លីកាដូ លោក អំ សំអាត ដែល​កំពុង​តាមដាន​ហេតុការណ៍​នេះ យល់​ថា នេះ​ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពីរ​គ្នា ហើយ​ការ​តវ៉ា​​របស់​​អតីត​​អ្នក​ភូមិ​​បឹង​កក់ គឺ​កើតឡើង​មុន​ពេល​បោះឆ្នោត​ទៅ​ទៀត​។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ ជៀសវាង​លាប​ពណ៌​គ្នា ខណៈ​នយោបាយ​កំពុង​ជាប់គាំង​បែបនេះ​ ​៖ “​យើង​លាប​ពណ៌​ថា​ជា​រឿង​នយោបាយ នោះ​បញ្ហា​ទាំងអស់ មិន​អាច​ត្រូវបាន​ដោះស្រាយ​ទេ វា​អាច​ក្លាយជា​បញ្ហា​រាំ​រ៉ៃ ហើយ​វា​ក៏​ជា​ចំនុច​កាន់តែ​ក្តៅគគុក​ផងដែរ ក្នុង​បរិយាកាស​នៃ​សភាពការណ៍​នយោបាយ​កំពុងតែ​តានតឹង​”​។​

អ្នក​បឹងកក់ ព្រមាន​ថា ពួកគេ​នឹង​បិទ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​។ ពួកគេ​បាន​តវ៉ា​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា​មកហើយ ដោយ​បិទផ្លូវ​ជា​​បន្ត​បន្ទាប់​។​

​ប្រជាពលរដ្ឋ​អះអាងថា ពួក​គេ​ជាង ៣០០០​គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យទៅ​នៅ​រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​​រាជធានី ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ីន របស់​លោក​ ឡៅ ម៉េង​ឃិន សមាជិក​​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​៩៩​ឆ្នាំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ​៕

សរសេរមកកាន់​លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

7 Responses to "លោក ប៉ា សុជាតិ​វង្ស​៖ ការ​តវ៉ា​សើរើ​រឿង​របស់​អតីត​អ្នក​ភូមិ​បឹងកក់ គឺពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​​"

  1. CPP says:

    Ahh arch pa socheatevong bue min arch Kom prossss!!!!!! CPP=CorruPtion Party…..

  2. ការពិតនៅតែការពិត says:

    នេះជារឿងអ្នកនយោបាយនៅពីក្រោយ ការសំដែងមតិត្រួវគិតទៅដល់សីទ្ធីអ្នកដទែ និងមិនប៉ះពាល់
    ដល់សន្តិសុខនិង សណ្តាប់សង្គមទេ បញ្ហាមកបិទផ្លូវដូចនេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រជាជន
    ជាច្រើនដែលធ្វើដំណើរទៅប្រកបរបរប្រចាំថ្ងៃ តែនេះជាសារជាតិបក្សប្រឆាំងហើយ ដែលកន្លងមកមិន
    គោរពនួវច្បាប់ក្នុងប្រទេស ទេ គេអោយលុយដើម្បីទៅកាន់កន្លែងថ្មី ដោយស្មគ្រ័ទៅដោយខ្លួនឯងតែពេលនេះថាគេបង្ខំទៅវីញ ចុះ អោយសាលារាជធានី ទៅយកដំណោះ
    ស្រាយអ្វីមកអោយទៀត ដូចជាហួសហេតុពេក ប៉ុន្តែ ប្រជាពលរដ្ឋត្រូវមើលអោយឃើញ ពេលនេះ
    ខ្សែ គណបក្សប្រឆាំង គេដើរ ញុះញង់គ្រប់កន្លែង លោក ស៊ី ទៅ ស្វាយ រៀង ឯលោក ខា ទៅ កំពង់
    ចាម ក្នុងនោះ លោក រ៉ុង ឈុន និង ជា មុ នី ក៍កំពុង បំផុស កម្មករ អោយធ្វើ បាតុកម្មបំផ្លាញឆ្នាំងបាយ
    ខ្លួនឯង ហើយ ។

  3. xxx says:

    លោក ប៉ា សុជាតិ​វង្ស​ យីមើលឈ្មោះវា អាចុម្រាយ អើយ​!!!!

  4. navy says:

    ក្រុមឯកឧត្តម គ្រុយ ធា និង លោកជំទាវ គាត ភួងពុករលួយជាប្រចំានៅ ក្រសួងសុខាភិបាល នឹងស្អុយគគ្រុក

  5. អ្នកមានឈ្មោះថាការពិតនៅតែជាការពិត ចេះសរសេរគ្រាន់បើ តែនៅមិនទាន់ចេះធ្វើការពិចារណា អោយបានគ្រប់ជ្រុងជ្រោយ។ បើសិនជាបញ្ហារបស់ពួកគេត្រូវបានដោះស្រាយសមរម្យនោះ ពួកគេមិនមកធ្វើបាតុកម្មនាំតែខាតពេលរកស៊ីទេ។ អ្នកណាក៏ចង់មានសេចក្តីសុខដែរ។

  6. CHEA says:

    EVERY LEVEL OF Mr HUN SEN GOV ARE MENTAL . STARTING FROM THE BOOS TO HIS EMPOYEE. YOU CAN ASK YOUSELF WHY ALL THESE PPLE AGAIN WHIT YOU???1ST WHO STARTED THESE PROBLEM 2nd DO THEY WANTED TO GET BEATING FROM YOUR MENTAL GOV.3rd WHY YOUR MENTAL GOV CAN NOT THIS PROBLEM GO AWAY.IF YOU ARE JUST EMPLOYEE IN THIS MENTAL GOV YOU ALL SHOULT HAVE HUMANBRAIN THINKING TO THIS PPLE THAT LIVING JUST LIKE ANNIMAL.CAMBODIA WILL NOT BE SAFE IF THIS COUTRY NOT CHANGING LEADER.WE ARE LIVING OUT THER WE KNEW THAT Mr HUN SEN IS A VEITNAME DOG HE DO ANY THING FOR HIS BOOS TO STAY IN POWER.THIS GOV WILL GOING DOWN IN THE NEARES FULTURE. PEACE FOR ALL CAMBODIAN. THANK YOU

  7. samneang says:

    Please stop blaming and start resolving the problems created by your governing.
    When you have problems resolved, then you have political dilemma that Cambodians face.
    If you can’t, leave the job to someone else who CAN.
    Or current RGC has better resolution to help Cambodians and stop oppression.