លោក ស ខេង នឹង​ទាក់ទង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​មក​រក​ការចរចា​វិញ​​

ដោយ៖​ តាំង វីដា​​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច (រូបភាពដោយ តាំង វីដា)​

លោក ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច (រូបភាពដោយ តាំង វីដា)​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច លោក ស ខេង ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក នឹង​ទាក់ទង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ការចរចា​ជាថ្មី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​រក​ច្រក​ចេញពី​ភាព​តានតឹង​នយោបាយ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​

​កាលពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជំហរ​ចុងក្រោយ​របស់​ខ្លួន ទាមទារ​ការបោះឆ្នោត​ឡើងវិញ និង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង ដោយ​ដឹកនាំ​មហា​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ មាន​បាតុករ​ចូលរួម​រាប់​ម៉ឺន​នាក់ ដង្ហែ​ក្បួន​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ប្រាប់​VOD​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ស្នើ​ឲ្យមាន​កិច្ចចរចា​រវាង​គណ​បក្សនយោបាយ​ទាំងពីរ ដើម្បី​កុំឲ្យ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​កលិយុគ​។ លោក​បន្តថា ការទាមទារ​បោះឆ្នោត​ឡើងវិញ លុះ​ណា​គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​លម្អិត ដើម្បី​សិក្សា​ពី​មូលហេតុ និង​ភាពមិនប្រក្រតី មិន​អាច​ស្តាប់​យោបល់​តែ​ម្ខាង​នោះ​ទេ​។

​លោក ស ខេង ចាត់ទុកថា ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​បញ្ហា​ទាំងមូល​នោះ​ទេ ព្រោះ​សង្គម​ស៊ីវិល​មួយចំនួន មិន​មាន​ឯករាជ្យ​ភាពត្រឹមត្រូវ​នោះទេ​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​នៅឡើយ​ទេ​។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​នេះ លោក យឹម សុវណ្ណ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​កិច្ចចរចា​ដែលមាន​ប្រសិទ្ធភាព​ត្រឹមត្រូវ មិន​ដូច​កិច្ច​ចរចា មុនៗ​ទេ​។ លោក​ថា គណបក្ស​លោក​នៅតែ​ទាមទារ​ការ​បោះឆ្នោត​ឡើងវិញ ដើម្បី​បង្ហាញ​ការពិត និង​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ ជាង ៨០% មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោត តាម​ការប៉ាន់ស្មាន​របស់​គណបក្ស​នេះ​៕

សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

21 Responses to "លោក ស ខេង នឹង​ទាក់ទង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​មក​រក​ការចរចា​វិញ​​"

  1. Former Hia lola says:

    បាតុករ​គណបក្ស​សង្គ្រោះជាតិ ​វាយ​បុរស​ម្នាក់​បាក់​អស់​ធ្មេញ​បី​ចោទ​ថា​ជា«យួន»

  2. Neak ta says:

    (លោក អន​ រ៉ា បង្ហាញ រូបភាពធ្មេញបាក់ដោយសារក្រុមបាតុករបក្ស សង្គ្រោះជាតិវាយ)

    សកម្មភាព​រើស​អើង​ពូជ​សាសន៍​ដោយ​ការ​ចោទ​ថា​ជា​សាសន៍​យួន បាន​ធ្វើ​អោយ​បុរស​ម្នាក់​ ឈ្មោះ​អនរ៉ា ​អាយុ​៤៧ឆ្នាំ ត្រូវ​បាតុករ​គណ​បក្ស​សង្គ្រោះ​ជាតិ​វាយ​ឡើង​ទ្រម​ខ្លួន​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ។

  3. lolo says:

    ប្រភពពីគេហទំព័រAvatar news បានផ្សាយថា លោកអន រ៉ា ដែល​មាន​មុខ​របរ​ជា​កម្មករ និង​មាន​ទីលំនៅ​នៅ​ភូមិ​ស្លែរលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សន្តិ​សុខ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ព្រួត​គ្នា​ចាប់​វាយ​បាក់​ធ្មេញមុខ​អស់៣ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ កាលពី​យប់​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៣ ដោយ​សន្តិ​សុខ​ចោទ​លោក​អន រ៉ា ជា​ដំបូង​ថា ជា​យួន…​ប៉ុន្តែ​ក្រោយ​មក​ទៀត បាន​ចោទ​ថា​ជា​ចោរ​លួច​ទូរស័ព្ទ​ដៃ​បាតុករ។

  4. colab says:

    ក្រោយពីចាប់វាយអោយរបួសបាក់ធ្មេញ​ហើយ ​សន្តិ​សុខ​បក្ស​សង្រ្គោះ​ជាតិបាន​​យក​ លោក​ អន រ៉ា ទៅ​ប្រគល់​អោយ​នគរ​បាល​ប៉ុស្តិ៍​វត្តភ្នំ។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរ​បាល​វត្តភ្នំ សមត្ថ​កិច្ច​បាន​សួរ​រក​ជន​រង​គ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ និង​ទូរស័ព្ទ​ជា​វត្ថុ​តាង ដើម្បី​ដាក់​ទោស​​ លោក​អន រ៉ា នោះ ក្រុមសន្តិ​សុខ​របស់​គណ​បក្ស​សម​រង្ស៊ី បានឆ្លើយថា អត់​មាន​អ្វី​ទាំង​អស់។ លោកអន រ៉ា ត្រូវគេ​រាយ​ការណ៍​ថា បានដាក់​ពាក្យ​បណ្ដឹង ដើម្បី​ប្ដឹង​សន្តិ​សុខ​គណ​បក្ស​សង្រ្គោះ​ជាតិ ពី​បទ​ប្រើ​ហឹង្សា​ដោយ​ចេតនា។

  5. killer says:

    ចរចារអាចម៌ស្អី អាខេង ពេលវេលាមិនចាំហ្អែងទេ ។ ទោះមេបក្សសង្គ្រោះចង់ចរចារ ក៏ពលរដ្ឋមិនព្រម ដែរ អាខ្មៅខេង ។ ផ្តាំទៅពួកអាឆ្កែប៉ុន្មានក្បាលដែលទ្រពងហ៊ុន សែន ទាំងនៅ ក្នុង Cam News នេះផង ជិតដល់ថ្ងៃហើយ វើយ ពួកអាដែង ចាំពាក្យនេះទុក ។ គេថាម្តងគេម្តងយើង ពួកហ្អែងអួតយូរហើយ អាឈ្នះភ្លូកទឹកភ្លូកដី ។

  6. យៀនសា ចចារ​ដើម្បីរកឪកាសវាយម្តងឲខ្ទេច ។គណបក្សសង្គ្រោះជាតិមានទ័ពច្រើនជាង តែមិនបានដឹងថាខ្លួនឯងខ្លាំង។ បើចូលចរចារ ត្រៀមឆ្នាំង ត្ៀមផ្នូរតម្កល់សព ខ្លួនឯង ។ស ខេង ហ៊ុន​សែន ភ័យ​ស្លន់ស្លោ ទាល់តំរិះ

  7. ព្រះសុវណ្ណកោដ្ឋ says:

    ទឹកឡើងជិតដល់ច្រមុះហៅចរចា តែបានចូលដល់តុចរចារមិនទទួលសំណើបក្សសង្រ្គោះជាតិ។​ដូច្នេះ ត្រូវតែទាមទារ​ការ​បោះឆ្នោត​ឡើងវិញ ដើម្បី​បង្ហាញ​ការពិត និង​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ ជាង ៨០% មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោតដែលលួចបន្លំដោយគជបនិងបក្សកាន់អំណាច៕

  8. គ្នានអាណាគេចង់ចរចារទទៀតទេ អា ខេង អា សែន​ចុះទៅ គេថាដាច់ឆ្នាំឈប់ចរចារភ័យហៅគេមកវិញ ។

  9. Sen-Gaddafi says:

    មកដល់ដំណាក់កាលនេះហើយការចរចារលើប្រធានបទកាលពីមុនថាសើុបអង្កេតរកការពិតនោះវាហួសពេលអស់ ទៅហើយ ព្រោះតែការខកខានរបស់បក្សប្រជាជនក្នុងការចរចារគ្នាដោយស្មោះត្រង់ដោយកាលណោះគឺបក្សប្រជា ជនគ្រាន់តែចរចារដើម្បីពន្យាពេលក្នុងការរង់ចាំដល់ថ្ងៃប្រជុំសភាលើកទី១តែប៉ុណ្ណោះ។ ដូច្នេះការចរចារលើកមុនគឺ បក្សប្រជាជនមានគំនិងវៀចវៀរនិងក្បត់បក្សសង្គ្រោះជាតិទាំងមួយពប្រចភ្នែកតែប៉ុណ្ណោះ។ ដោយសារតែភាពមិន ស្មោះត្រង់របស់បក្សប្រជាជននេះហើយទើបខ្ញុំសូមសំណូមពរដល់លោកប្រធានសមរង្សីនិងលោកគឹមសុខាថា ប្រសិនបើត្រូវជួបចរចារម្តងទៀតមែននោះនោះសូមលោកប្រធានមេត្តាកុំលើកយកប្រធានបទដដែលអីត្រូវតែលើក តែពីប្រធានបទបានហើយ គឺត្រូវតែរៀបចំការបោះឆ្នោតសារជាថ្មីក្នុងរយះពេល៣ខែខាងមុខជាដាច់ខាតមិនពន្យា ពេលរហូតដល់១​ឆ្នាំឬ២ឆ្នាំអីនោះទេ ហើយប្រសិនបើមិនព្រមបោះឆ្នោតសារជាថ្មីហ៊ុនសែនត្រូវតែចុះចេញពី អំណាច។ សូមលោកប្រធានបក្សប្រឆាំងទាំងពីកុំបន្ទន់ជំហរឲ្យសោះលើកនេះត្រូវតែផ្តួលរបបផ្តាច់ការឲ្យបានក្នុង ពេលឆាប់ៗនេះមិនអត់អោនឲ្យពួកដែលធ្វើបាបរាស្ត្ររាប់ទស្សវត្សឲ្យរួចខ្លួននោះទេព្រោះប្រជាជនដូចបាក់ទឹកទំនប់ អញ្ចឹងកំពុងតែសំរុកមកគាំទ្របក្សប្រឆាំង។ សូមជូនពរការតស៊ូរបស់ពួកយើងជាអ្នកប្រជាធិបតេយ្យទទួលបាន ជ័យជំនះក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកផ្តាច់ការវាកំពុងតែស្លន់ស្លោដោយសារកំលាំងប្រជាជនហើយ ឥឡូវនេះ។

  10. Anonymous says:

    Why you need to negotiate, Ah Sva Sor Kheng!

  11. Sen-Gaddafi says:

    ពេលនេះជាពេលដែលបក្សសង្គ្រោះជាតិវាយផ្តាច់យកឈ្នះហើយគឺខ្ញុំចង់បានបក្សសង្គ្រោះជាយកជ័យជំនះនៅដើម ឆ្នាំថ្មីនេះតែម្តងព្រោះ កំលាំងងើបប៉ះបោលកំពុងតែងើបឡើងគ្រប់ទិសទីហើយ ហើយពេនេះបើទោះបីជាហ៊ុនសែន មានស្លាបហោះក៍ហោះលែងរួចហើយ។ ហើយបើទោះបីជាហ៊ុនសែនទៅស្នើរសុំជំនួយកែនទ័ពយួនមកជួយទប់ទល់ បាតុកម្មដូចមុនទៀតក៍ទប់លែងជាប់ហើយ ត្រៀមខ្លួនប្រពន្ធកូនទាំងពូជន៍ចាកចេញពីស្រុកខ្មែរទៅស្រុកយួនឲ្យហើយ ទៅរួមទាំងអ៊ូវីរៈក៍ត្រូវទៅប្រទេសយួនតាមហ៊ុនសេនទៅព្រោះគាំទ្រយួនចាក់រុកឲ្យលោកសមរង្សីទៅសុំទោសយួន យីអាក្រពើរនេះវាកំពុងតែរស់នៅលើដីយួនឬដីខ្មែរបានជាវានិយាយឡប់ៗអញ្ចឹង!!!។

  12. Messager says:

    Good Job, Sen-Gaddafi: December 25, 2013 at 11:42 am!

  13. CPP says:

    If cnrp n cpp meeting n talk must live on tv……

  14. sambo says:

    Mr. Sar kheng មិនមែនត្រឹមតែសង្គមសីវីលទេដែលរកឃីញភាពមិនប្រក្រតីរប់សគជបឃុបឃឹតជាមួយបក្សប្រជាជន គឺប្រ/ជទាំងអស់ក្នុងប្រទេសកម្ពុជា រួមទាំងប័ក្សពួកគណបក្សប្រជាជនផងដែរដែលដឹងពីអំពើរដែលខ្លួនបានធ្វើជាមួយគជប តែគណះបក្សប្រជាជនមុខក្រាស់ណាស់ ទាំងមេទាំងពងគឺមិនហា៑នទទួលស្គាល់ការពិតទាល់តែសោះ លោកសរ ខេង យើងទាំងអស៉គ្នាបានប្តេជ្ញាក្នុងចិត្តរួចហើយ ថានិងបន្តរធ្វើបាតុកម្មរហូត ដល់ ក្រុមពួកលោកនឹងលោកហុ៑នសែនចុះចេញពីអំណាចនឹងរៀបចំគជបជាថ្មីព្រោះពួកចាស់គ្មានសម្ថភាពគ្មានយុតិធម៏គ្មានឯករាជ្យ ព្រទាំងរៀបចំការបាះឆ្នោតជាថ្មីទៅតាមឆន្ទះរបស់ប្រ/ជ សូមលោកប្រធានទាំងពីរ អស់លោកដំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ជាពិសេស បងប្អូនកូនក្មួយយុវជន យុវនារី ព្រះសង្ឃគ្រប៉ៗព្រះអង្គ រួមជាមួយអស់លោក លោកស្រីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងបងប្អូននៅក្រៅប្រទេសទាំងអស់គឺសំណូមពរតែមួយគត់ គឺឈប់ចចារជាមួយcpp ព្រោះយុទ្ធវិធីពួកនោះគឺចចារដើម្បីអូសបន្លាយឪ្យការធ្វើបាតុកម្មរបស់យើងកាន់តែយូរ ដល៉យូរៗទៅបងប្អូនយើងកាន់តែខ្សោយថវិការ បាតុករកាន់តែនៅសល់តិច ហើយគេអាចឪ្យតម្លៃយើងថាគ្មានប្រជាប្រីយភាព សូមបន្តរនៅពេលក្រោយ ។

  15. Sen-Gaddafi says:

    ទាល់តែមនុស្សខាងបក្សសង្គ្រោះជាតិចេញមកតាមដងផ្លូវជាងកន្លះលាននាក់ទើបពួកអាកុំម្មុយនីស៍សរខេងភ័យ ស្លន់ស្លោរចេញពីរុន្ធក្តាមមកអំពាវនាវសុំចរចារ???? ពេលនេះបក្សសង្គ្រោះជាតិនិងនិយាយថាវាហួសពេល ចរចារហើយ វិលត្រឡប់ចូលទៅក្នុងរុន្ធវិញចុះទុកការងារប្រទេសជាតិឲ្យប្រជាជនខ្មែរពិតប្រាកដជាអ្នករៀប ចំសារឡើងវិញ ព្រោះបើទុកប្រទេសជាតិនៅក្រោមកណ្តាប់ដៃរបស់ពួកអាបំរើបរទេសឯងតែ៥ឆ្នាំទៀតនោះ ស្រុកខ្មែរនិងរលាយជាក់ជាមិនខានដូច្នេះខ្មែរពិតប្រាកដអាចភ្ញាក់ខ្លួនទាន់ពេលហើយឥឡូវនេះ។

  16. PNH says:

    no need to talk any more, cnrp must to destroy cpp

  17. Cam Apple says:

    CNRP is crazy party which has taken own country destroyed.

  18. Korm Heung Kon Khmers says:

    បក្សប្រជាជន ត្រូវនិយាយជាមុន និង សរសេ ជា អក្សរ ចុះ ហត្ថលេខា ដោយ លោក ហ៊ុន សែន

    ជាមុន ថា = ចុះ ចេញ ពី តំ ណែង ក្លែង ក្លាយ ថ្ងៃ ណា ? ! បោះឆ្នោត សារ ជា ថ្មី ថ្ងៃ ណា ? !

  19. La Rosa says:

    Please share the Powers between the 2 winning parties! Cambodia is not owned by a single clan!!! We want peace and stability and we do not care who is leading the country, but in a democratic way!!!

  20. kh says:

    je supporte le commentaire de monsieur Sen-Gaddafi à 100% la fin de Hun Sen est
    proche, cnrp ne pas acceper la négiciation avec cpp, car ces gens lá n’ont aucune volonté
    de trouver un accord positif pour le bien du peuple et du pays, juste faire passer le temps
    pour que la colère du peuple tombe.

  21. ភ្នែកទោល says:

    សូមបក្សសង្គ្រោះជាតិកុំចរចាជាមួយពួកវាឲ្យសោះ ពួកនេះគ្មានភាពស្មោះត្រង់ចំពោះជាតិនិងប្រជាពលរដ្ឋឡើយ ណាមួយគោលនយោបាយរវាងបក្សទាំងពីរគឺដូចមេឃនិងដី,ដូចទឹកនិងប្រេងដែលមិនអាវលាយចូលគ្នាបាន ព្រោះថាមួយបំរើជាតិនិងប្រជាពលរដ្ឋគិតផលប្រយោជន៍ជាតិមិនបំរើពួកអាយួនឈ្លានពាន រីឯមួយ
    ទៀតជាន់ឈ្លីពលរដ្ឋនិងជាតិឯង,សម្លាប់ជាតិឯងបំរើផលប្រយោជន៍ពួកអាចោរយួនហារយ ដូច្នេះការចរចារវាងបក្សទាំងពីរមិនអាចទៅរួចជាដាច់ខាត។