វិភាគ​៖​ បាតុកម្ម​ទូទាំង​ប្រទេស​របស់​កម្ម​ករ​មាន​ឥទ្ធិពល​យ៉ាងម៉េច​លើ​ន​យោ​យ​បាយ​បច្ចុប្បន្ន​?​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

រូបភាពបាតុកម្ម​ ប្រជាពលរដ្ឋ កម្មករ​(រូបភាពពី ហ្វេសប៊ុក​)

​នៅ​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ​ គឺ​ក្រោយ​មួយ​ថ្ងៃ​នៃ​ការប្រជុំ​សម្រេច​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​ដែល​សម្រេច​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​ពី​១៥​ទៅ​១៧​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​កំណត់ រយៈពេល​៥​ឆ្នាំ​អាច​ឡើងដល់​១៦០​ដុល្លារ តែ​ការដំឡើង​នេះ​ខុស​ពី​ការចង់បាន​របស់​កម្ម​ក​រ និយោជិត ទើប​នាំ​កម្មករ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តាល​ខេត្ត​មួយចំនួន​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​ និង​កូដកម្ម​។ កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នូល​តាម​រូបមន្ត​៨០ បូក​៨០​ដុល្លារ ស្នើ​នឹង​១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៤​នេះ​។​

​ក្រោយ​ការប្រកាស​លទ្ធផល​នៃ​ការប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ សម្ព័ន្ធ​សហជីព​និង​សហព័ន្ធ​សហជីព​ប្រកាស​ជា​បន្តបន្ទាប់​ថា នឹង​ដឹកនាំ​ធ្វើបាតុកម្ម កូដកម្ម​ទូទាំងប្រទេស​ប្រឆាំង​លទ្ធផល​នោះ​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​ VOD​​ថា​ លោក​ខកចិត្ត ចំពោះ​សេចក្តីសម្រេច​របស់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​រោងចក្រ​ដែល​ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ត្រឹម​៩៥​ដុល្លារ​នោះ​។ លោក​បន្តថា ករណី​នេះ​កម្មករ​មិន​អាច​ទទួលយក​បាន​ឡើយ​។

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ខា​ឌូ ​ដែល​មាន​កម្មក​រជាស​មាជិក ជិត​២០​ម៉ឺន​នាក់​ គឺ​លោក អាត់ ធន់ មានប្រសាសន៍ថា លោក​នឹង​ធ្វើ​សំណើ​​មួយ​ទៅ​កាន់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្តទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការគិតគួរ​ផ្តល់ប្រាក់​ឈ្នួលដ​ល់​កម្មករ ឲ្យបាន​តាម​ការទាមទា​ររបស់​សហជីព​គឺ​១៦០​ដុល្លារ​។ ប៉ុន្តែ​​លោក​បាន​ព្រមាន​ថា ប្រសិនបើ​មិន​មាន​ការ​ឆ្លើយតបភា្ល​ម​ទេនោះ លោក​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម ។

​តាម​គម្រោង​របស់​សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព ពួកគេ​នឹង​ដឹកនាំ​ធ្វើ កូដកម្ម និង​បាតុកម្ម​ទូទាំង​ប្រទេស​នៅ​ចុង​ខែ​ធ្នូ​នេះ​។

​របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្ហាញថា កម្មករ​ទូទាំងប្រទេស មាន​ប្រមាណ​៧០​ម៉ឺន​នាក់ កំពុង​ធ្វើការ​នៅ​រោងចក្រ​ចំនួន​៧៩៥​។​

​ជាង​១០​ថ្ងៃ​មក​ហើយ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​បាតុករ​ពី​រាប់​ម៉ឺន​ទៅ​រាប់​សែន​នាក់ ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​

​ចុះ​បើ​កម្មករ​ទាំង​៧០​ម៉ឺន​នាក់ ធ្វើបាតុកម្ម​ពេញទំហឹង​នៅ​ចុង​ខែ​ធ្នូ​តាម​ការគ្រោងទុក​នោះ  តើ​ស្ថានភាព​នយោបាយ នៅ​កម្ពុជា​នឹង​ទៅជា​យ៉ាងណា​?

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា យល់ឃើញថា ការធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​របស់​កម្ម​ករ ​គឺជា​ទម្ងន់​ថ្មី​ដាក់បន្ទុក​លើ​រដ្ឋា​ភិ​បាល​បន្ថែមទៀត ឲ្យ​គិតគូរ​ពី​បញ្ហា​ជីវភាព​កម្មករ​ ៖ “​កម្មករ​មិន​ធ្វើ​ចឹង​ទេ គឺ​វា​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល ដែល​គាត់​អត់​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​កម្មករ​ហ្នឹង​ទេ យើង​ឃើញ​ច្បាប់​ការងារ​កើត​តាំងពី​ឆ្នាំ​១៩៩៧ ហើយ​យើង​ឃើញ​រដ្ឋាភិបាល កំណត់​ប្រាក់​ឈ្នួល​គោល​ដែល​ធានា​ឲ្យ​កម្មករ​គ្រប់​វិស័យ ទូទាំង​ប្រទេស​ហ្នឹងរ​ស់បាន​ក្នុង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ហ្នឹង ប៉ុន្ដែ​តាំងពី​ច្បាប់​ការងារ​កើតឡើង​មក រដ្ឋាភិបាល​មិន​ដែល​ចេញ​អនុ​ក្រិត​ណាមួយ​ដែល​កំណត់​ពី​ប្រាក់ខែ​គោល​នោះទេ លើកលែង​តែ​នៅក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភ័ណ​ហ្នឹង​ឯង ” ។​

​នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ ក្រោយ​មួយ​ថ្ងៃ​នៃ​ការសម្រេច​របស់​គណៈកម្មកា​រ​ប្រឹក្សាការងារ កម្មករ​មួយ ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​បាតុកម្ម និង​កូដកម្ម ចំណែក​កម្មករ​មួយចំនួន​ទៀត​សម្រេច មិន ចូល​ធ្វើការ​ហើយ​ចូលរួម​តវ៉ា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្តង​។ នៅ​ថ្ងៃ​ទី​២៥​នេះដែរ កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ប្រមាណ​៣​ម៉ឺន​នាក់ ធ្វើការ​នៅ ក្នុង​រោងចក្រ​ជាង​២០ ក៏​មិន​ចូល​ធ្វើការ​ដែរ​គឺ​ពួក​គេ​ទាមទារ​ប្រាក់​គោល​ឲ្យបាន​១៦០​ដុល្លារ​នៅ ដើមឆ្នាំ​២០១៤​។​

​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​នយោបាយ​លោក សុខ ទូច ព្រមាន​ថា ការ​ដែល​កម្លាំង​បាតុកម្ម​កាន់តែ​ធំ ហើយ​គណបក្ស​ទាំង​ពីរ​នៅតែ​មិន​អាច​ចរចា​ដោះស្រាយ​បញ្ហា​បាន​នោះ កម្ពុ​ជា​​បច្ចុប្បន្ន​អាច​នឹង​មានម​ហ​ន្ត​រាយ ដូច​កាល​ដែល​កម្ពុជា​បែកបាក់​ផ្ទៃក្នុង​ដែល​ប្រវត្តិសាស្ត្រ បាន​គត់​ត្រា​ ៖ “​ទិដ្ឋភាព​នយោបាយ​ឃើញថា ខ្មែរ​លែង​ត្រូវ​គ្នា​ហើយ បើ​ខ្មែរ​លែង​ត្រូវ​គ្នា​យើង​ទៅ​មើល​ប្រវត្ដិសាស្ដ្រ​បី ទី​មួយ​យើង​មើល​ការស្រុតចុះ​នគរ​ដោយសារ​អី ដោយសារ​បែកបាក់​គ្នា ទី​ពីរ​យើង​មើល​សម័យ​ឆ្នាំ​១៩៧០ ហេតុ​អី​បាន​ជា​ខ្មែរ​អាលាយ ហើយ​ត្រូវបាន​ថៃ​និង​យួន​ហែក​ចែក​គ្នា​បែប​នេះ​គឺ​ដោយសារតែ​អ្នកនយោបាយ​ខ្មែរ មួយ​ពឹង​នេះ មួយ​ពឹង​នោះ ដែល​មាន​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​សោយ​ទិវង្គត​ទៅនោះ លោក​ដឹង​ច្បាប់​ណាស់​ថា​មួល​ហេតុ​អី​” ។​

​លោក សុខ ទូច អំពាវនាវ​ឲ្យ​គណបក្ស​ទាំង​ពីរ ងាក​មក​រក​ការចរចា​ដោយ​តម្កល់​ផល ប្រយោជន៍​ជាធំ​ជាបន្ទាន់​ ៖ “​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​រក​យុត្តិធម៌ តើ​យើង​មាន​ពាក្យ​អី​ដែល​ដូរ​ដោះ​នឹង​យុត្ដិធម៌​បាន​ទេ កុំ​ដូច​ក្មេង​ពេក សូម​ឲ្យ​អ្នក​នយោបាយ​ហ្នឹង មាន​ភាពចាស់ទុំ​ឡើងវិញ ហើយ​ខាង​គណបក្ស​ប្រជាជន​ក៏​ដូចគ្នា​ដែរ សូមឲ្យ​មាន​ភាពចាស់ទុំ​ឡើងវិញ កុំ​អួតថា ខ្លួន​ក្រមុំ​ថា​គេ​ស្រឡាញ់​គ្រប់គ្នា គេ​មិន​ស្រឡាញ់​ហ្នឹងហើយ​បានជា​មាន​បញ្ហា​ហ្នឹង​កើតឡើង​” ។​

​ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាសថា ឈប់​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ គឺ​អ្វី​ដែល​ពួក​គេ​ទាមទារ​នៅពេលនេះ​គឺ ទាម​ឲ្យមាន​ការបោះឆ្នោត ឡើង​វិញ​ ហើយ​ជំហាន​បន្ទាប់​គឺ​ទាមទារ​ឲ្យ​លោក ​ហ៊ុន សែន ចុះចេញ​ពី​តំណែង​តែម្តង​។​

​ចំណែក​លោក ​ហ៊ុន សែន ប្រកាស​ជំហ​រថា មិន​មាន​ការបោះឆ្នោត​ឡើងវិញ​ទេ​ ហើយ​លោក​ក៏​មិន​ចុះ​ចេញពី​តំណែង​ដែរ ព្រោះ​មិន​មានចែង​នៅក្នុង​ច្បាប់ ឬ​រដ្ឋធម្មនុញ​ទេ​។​

​ក្នុង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មាន​កម្លាំង​បាតុករ​បី​ក្រុម​ចេញ​ធ្វើបាតុកម្ម ព្រមៗ​គ្នា នៅ​រាជធានី​ភ្នំពេញ​ គឺ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើង​វិញ កម្មករ​តាម​រោងចក្រ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ខែ​គោល​ឲ្យដល់​១៦០​ដុល្លារ ចំណែក​ក្រុម​ទី​៣ គឺ​ប្រជា​សហគមន៍​បឹងកក់​ទាំង​អ្នក​ចាស់​ដែល​ទទួល​សំណង​ហើយ និង​អ្នក​ដែល​មិន​​ទាន់​ទទួល​សំណង បាន​ធ្វើ​បាតុកម្ម​រួម​បិទ​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ​ស្ទើរាល់ថ្ងៃ​។​

​រាជរដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន មិន​ទាន់​ឆ្លើយតប​ជា​ផ្លូវកា​រណា​មួយ​ឲ្យ​កម្មករ​ទាំង​បី​ក្រុម​ស្ងប់ចិត្ត​ហើយ​ឈប់​ធ្វើ​បាតុកម្ម​នោះទេ​។​

​ក្នុង​ស្ថានភាព​នេះ ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​នយោបាយ​មិន​ទាន់​អាច សនិដ្ឋានបានថា ស្ថានភាព​នៅ​ខែ​មករា ​ឆ្នាំ​២០១៤​នេះ អ្នកនយោបាយ​ចាប់​យក​មធ្យោបាយ ណាមួយ​ឡើយ​ដើម្បី​បញ្ចប់​បញ្ហា​នោះទេ​?​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

7 Responses to "វិភាគ​៖​ បាតុកម្ម​ទូទាំង​ប្រទេស​របស់​កម្ម​ករ​មាន​ឥទ្ធិពល​យ៉ាងម៉េច​លើ​ន​យោ​យ​បាយ​បច្ចុប្បន្ន​?​"

  1. ព្រះសុវណ្ណកោដ្ឋ says:

    បើស្រឡាញ់រាស្រ្តមែន ចូរសិក្សាស្រាវជ្រាវឡើងវិញ និងបំពេញគោលបណងរបស់រាស្រ្តទៅ វាចប់បាត់ទៅហើយ ក្រែងលោ អស់លោកមានអ្វីដែលត្រូវបិទបាំងរឿងអាស្រូវនៅពីក្រោយខ្នងទេដឹង?

  2. Sen-Gaddafi says:

    មកដល់ដំណាក់កាលនេះហើយការចរចារលើប្រធានបទកាលពីមុនថាសើុបអង្កេតរកការពិតនោះវាហួសពេលអស់ ទៅហើយ ព្រោះតែការខកខានរបស់បក្សប្រជាជនក្នុងការចរចារគ្នាដោយស្មោះត្រង់ដោយកាលណោះគឺបក្សប្រជា ជនគ្រាន់តែចរចារដើម្បីពន្យាពេលក្នុងការរង់ចាំដល់ថ្ងៃប្រជុំសភាលើកទី១តែប៉ុណ្ណោះ។ ដូច្នេះការចរចារលើកមុនគឺ បក្សប្រជាជនមានគំនិងវៀចវៀរនិងក្បត់បក្សសង្គ្រោះជាតិទាំងមួយពប្រចភ្នែកតែប៉ុណ្ណោះ។ ដោយសារតែភាពមិន ស្មោះត្រង់របស់បក្សប្រជាជននេះហើយទើបខ្ញុំសូមសំណូមពរដល់លោកប្រធានសមរង្សីនិងលោកគឹមសុខាថា ប្រសិនបើត្រូវជួបចរចារម្តងទៀតមែននោះនោះសូមលោកប្រធានមេត្តាកុំលើកយកប្រធានបទដដែលអីត្រូវតែលើក តែពីប្រធានបទបានហើយ គឺត្រូវតែរៀបចំការបោះឆ្នោតសារជាថ្មីក្នុងរយះពេល៣ខែខាងមុខជាដាច់ខាតមិនពន្យា ពេលរហូតដល់១​ឆ្នាំឬ២ឆ្នាំអីនោះទេ ហើយប្រសិនបើមិនព្រមបោះឆ្នោតសារជាថ្មីហ៊ុនសែនត្រូវតែចុះចេញពី អំណាច។ សូមលោកប្រធានបក្សប្រឆាំងទាំងពីកុំបន្ទន់ជំហរឲ្យសោះលើកនេះត្រូវតែផ្តួលរបបផ្តាច់ការឲ្យបានក្នុង ពេលឆាប់ៗនេះមិនអត់អោនឲ្យពួកដែលធ្វើបាបរាស្ត្ររាប់ទស្សវត្សឲ្យរួចខ្លួននោះទេព្រោះប្រជាជនដូចបាក់ទឹកទំនប់ អញ្ចឹងកំពុងតែសំរុកមកគាំទ្របក្សប្រឆាំង។ សូមជូនពរការតស៊ូរបស់ពួកយើងជាអ្នកប្រជាធិបតេយ្យទទួលបាន ជ័យជំនះក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកផ្តាច់ការវាកំពុងតែស្លន់ស្លោដោយសារកំលាំងប្រជាជនហើយ ឥឡូវនេះ។

  3. អ្នកមែន! says:

    ជិតរលាយហើយ។មិនដឹងថានឹងរលាយខាងណាៗទេ។ដឹងច្បាស់
    ត្រឹតែអ្នកក្រ កម្មករ មន្ត្រីរាជការតូចតាចមុនគេ។

  4. killer says:

    ថៅកែរោងចក្រប្រាប់ថា កុំថា 160​ដុល្លារ ឡើងជាង 200​ដុល្លារ ក៏បានដែរ អោយតែរដ្ឋាភិបាលហ៊ុន សែន កុំគាបយកលុយ ពីគាត់ ។ នេះជាសម្តីថៅកែ ។ ពេលនេះយើងដឹងហើយថាអាណាជាអ្នកខូច ពិតប្រាកដ៏ ។ ពីមុនជារឿងកម្មករ និងថៅកែ តែអីឡូវ គឺជារឿងរវាងកម្មករ និងរដ្ឋាភិបាលហ៊ុន សែន វិញ ពីព្រោះថៅកែ ក៏ត្រូវហ៊ុន សែន គាបដូចគ្នាដែរ ។ សត្រូវរួមរបស់ថៅកែ និងកម្មករ គឺហ៊ុន សែន និង គូកនរបស់វា ។

  5. Anonymous says:

    សមមុខវា

  6. sambo says:

    យើងជាប្រ/ជចង៉បានណាស់នូវលទ្ទិប្រជាធិបតេយ្យពិតប្រាកដ ព្រោះ3
    ជាង30 ឆ្នាំហើយដែលយើងតែងតែទទួលបាននូវការជិះជាន់ធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមានអំណាច និងអ្វីៗជាច្រើនបណ្តាលឪ្យប្រ/ជខ្មែរបាត៉បង៉សេរីភាពក្នុងនាមជាម្ចាស៉ប្រទេស ដូច្នេះយើងអស៉ជំនឿរលើរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃនេះហើយ ព្រមទាំងខំតសូ៑ធ្វើបាតុកម្មដើម្បីជំរុញឪ្យពួកល្មោភអំណាច ក្រាញអំណាចដែលបានមកពីការលួចសន្លឹក នឹងក្បត់ឆន្ទះប្រ/ជខ្លួនឯង ទង្វើររបៀបនេះជារបៀបដឹកនាំតាមកុម្មនិស យោលទៅលើការទាមទាររបស់យើង គឺចង់បានអ្វីដែលហៅថាយុតិធម៏ ដូច្នេះសុំឪ្យមានការបោះឆ្នោតឡើងវិញដោយយុតិធម៏ ក្រោមការរឿបចំគជបមួយថ្មីដែលយើងទាំងអស៉គ្នាជឿរថាឯករាជ្យ ក្នុងលទ្ទិប្រជាធិបតេយ្យមិនអាចយកភាសារណាមួមកដូរនិងពាក្យយុតិធម៏បានឡើយ ។

  7. ភ្នែកទោល says:

    យើងត្រូវតែរួបរួមគ្នាធ្វើមហាបាតុកម្មដេញកំចាត់ពួកអាខ្ញុំកញ្ជះយួនដែលជាពួកអាទមិឡអត់សាសនានិងអាចៅហ្វាយយួនពួកវាឲ្យចេញពីស្រុកខ្មែរឲ្យទាល់តែអស់ បើនៅតែបណ្ដោយឲ្យពួកទមិឡ
    អស់នេះបន្តកាន់អំណាចទៀត វាសនាជាតិនិងពលរដ្ឋខ្មែរយើងនឹងមិនខុសពីបងប្អូនខ្មែរកម្ពុជា
    ក្រោមឡើយ ។