ម៉ែន គឹមសេង
25 ធ្នូ 2013
វីអូអេខ្មែរ

កម្មកររោងចក្រ Sabrina នៅក្នុងខេត្តកំពង់ស្ពឺប៉ះទង្គិចជាមួយក្រុមសន្តិសុខក្នុងអំឡុងពេលតវ៉ាតំឡើងប្រាក់ខែនៅខែមិថុនាឆ្នាំ២០១៣។
វ៉ាស៊ីនតោន — ការជួបប្រជុំរបស់ក្រុមប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែអប្បបរមាដល់កម្មកររោងចក្រកាត់ដេរបានមួយចំនួនទៀតប៉ុន្តែមិនដល់កម្រិតមួយដែលក្រុមសហជីពចង់បាននោះទេ។ ពួកគេបានគំរាមថានឹងធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេថាកម្មករចង់បានប្រាក់ខែចំនួន១៥៤ដុល្លារប៉ុន្តែនិយោជកយល់ព្រមដំឡើងថែមតែ១៥ដុល្លារទេសម្រាប់ឆ្នាំ២០១៤ខាងមុខនេះ។
លោកបន្ថែមថា៖ «ការដំឡើង១៥ដុល្លារមិនធ្វើឱ្យកម្មករនិយោជិតពេញចិត្តទេ»។
លទ្ធផលដែលសម្រេចបាននៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣របស់គណៈកម្មការប្រឹក្សាការងារបានឱ្យដឹងថាចាប់ឆ្នាំ២០១៤តទៅនឹងមានការដំឡើងប្រាក់ខែជាបន្តបន្ទាប់រហូតដល់១៦០ដុល្លារក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៤ និង២០១៥ ដំឡើងបាន១៥ដុល្លារក្នុងមួយឆ្នាំ។ ឆ្នាំ២០១៦ដំឡើងបាន១៦ដុល្លារនិង២០១៧និង២០១៨បាន១៧ដុល្លារក្នុងមួយឆ្នាំៗ។
ការដំឡើងប្រាក់ឈ្នួលថ្មីនេះនឹងចាប់អនុវត្តពីថ្ងៃទី១ខែមេសាតទៅ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីអំពាវដោយបញ្ជាក់ថា៖ «លទ្ធផលនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងភាគី ពាក់ព័ន្ធទាំងអស់ដើម្បីការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងរក្សាដំណើរការរោងចក្រផងព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិ»។
សេចក្តី ថ្លែងការណ៍ដដែលក៏បានបញ្ជាក់ដែរថា៖ «ក្នុងស្មារតីនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតនិយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិនិងអន្តរជាតិសូមមេត្តារក្សាភាពស្ងប់ស្ងាត់និងបន្តប្រកបកិច្ចការងារនិងមុខរបររៀងៗខ្លួនជៀសវាងការធ្វើសកម្មភាពណាមួយដែលអាចធ្លាក់ក្នុងអន្ទាក់នយោបាយរបស់ជនឱកាសនិយមមួយចំនួននិងធ្វើឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនក៏ ដូចជាប្រទេសជាតិទាំងមូល»។
ប៉ុន្តែការដំឡើងនេះមិនសមស្របតាមតម្រូវការទីផ្សារក្នុងការធានាការរស់នៅសមរម្យតម្រូវការរស់នៅប្រចាំថ្ងៃនោះទេ។ នេះបើតាមការបញ្ជាក់របស់លោកអាត់ធន់។
លោកអាត់ ធន់បានបន្ថែមថា៖ «ការឡើងប្រាក់ខែតិចពេកបានន័យថាមិនឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ទេ។ បញ្ហានៅតែមានអញ្ចឹងមិនទាន់អាចដោះស្រាយបញ្ហាបាន។ អញ្ចឹងហើយបានជាការដំឡើងនេះវាពិតជាគ្មានលក្ខណៈមួយដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់កម្មករទេ»។
ក្រុមសហជីពបានជួបប្រជុំគ្នាភ្លាមៗក្រោយពីកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារបានបញ្ចប់ហើយសម្រេចទាមទារឱ្យមានការជួបប្រជុំបន្តទៀត។
លោកអាត់ ធន់បន្ថែមថា៖ «បើមានការពិភាក្សាគ្នាបន្តទៀតដើម្បីជជែកឱ្យមានការឡើងប្រាក់ឈ្នួលទៀតប្រហែលជាមិនជាបញ្ហាអ្វីទេហើយបើសិនជាការឡើងប្រាក់ឈ្នួលនេះដល់កម្រិតគាត់ទទួលយកបានគឺបានន័យថាបញ្ចប់រឿងប៉ុន្តែបើសិនជាគ្មានការជជែកពិភាក្សាគ្នាទេបាតុកម្មនឹងកើតមានហើយការកើតមាននេះគឺគាត់បានលើកឡើងហើយគឺភាគច្រើនគាត់ចង់ឱ្យមានការហែរក្បួនជាទ្រង់ទ្រាយធំហើយនាំគ្នាសម្រុកចូលរាជធានីតែម្តង»។
មានកម្មករប្រហែលជា៤០០.០០០នាក់កំពុងធ្វើការនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជាហើយប្រាក់ឈ្នួលអប្បបរមាដែលកម្មករទទួលបាននាពេលបច្ចុប្បន្នមានចំនួន៨០ដុល្លារសហរដ្ឋអាមេរិក៕
បើសិនជាការឡើងប្រាក់ឈ្នួលនេះដល់កម្រិតទទួលយកបានគឺបានន័យថាបញ្ចប់រឿង។ប៉ុន្តែនេះមកពីមេដឹកនាំអសមត្ថភាពធ្វើបាបក្ម្មម្មករ ប្រជាពលរដ្ឋនៅក្រោមពាក្យវិនិយោគនិងអភិវឌ្ឍន៍!!!???
i want to see cambodia in chaos all over the country , LOL
មកដល់ដំណាក់កាលនេះហើយការចរចារលើប្រធានបទកាលពីមុនថាសើុបអង្កេតរកការពិតនោះវាហួសពេលអស់ ទៅហើយ ព្រោះតែការខកខានរបស់បក្សប្រជាជនក្នុងការចរចារគ្នាដោយស្មោះត្រង់ដោយកាលណោះគឺបក្សប្រជា ជនគ្រាន់តែចរចារដើម្បីពន្យាពេលក្នុងការរង់ចាំដល់ថ្ងៃប្រជុំសភាលើកទី១តែប៉ុណ្ណោះ។ ដូច្នេះការចរចារលើកមុនគឺ បក្សប្រជាជនមានគំនិងវៀចវៀរនិងក្បត់បក្សសង្គ្រោះជាតិទាំងមួយពប្រចភ្នែកតែប៉ុណ្ណោះ។ ដោយសារតែភាពមិន ស្មោះត្រង់របស់បក្សប្រជាជននេះហើយទើបខ្ញុំសូមសំណូមពរដល់លោកប្រធានសមរង្សីនិងលោកគឹមសុខាថា ប្រសិនបើត្រូវជួបចរចារម្តងទៀតមែននោះនោះសូមលោកប្រធានមេត្តាកុំលើកយកប្រធានបទដដែលអីត្រូវតែលើក តែពីប្រធានបទបានហើយ គឺត្រូវតែរៀបចំការបោះឆ្នោតសារជាថ្មីក្នុងរយះពេល៣ខែខាងមុខជាដាច់ខាតមិនពន្យា ពេលរហូតដល់១ឆ្នាំឬ២ឆ្នាំអីនោះទេ ហើយប្រសិនបើមិនព្រមបោះឆ្នោតសារជាថ្មីហ៊ុនសែនត្រូវតែចុះចេញពី អំណាច។ សូមលោកប្រធានបក្សប្រឆាំងទាំងពីកុំបន្ទន់ជំហរឲ្យសោះលើកនេះត្រូវតែផ្តួលរបបផ្តាច់ការឲ្យបានក្នុង ពេលឆាប់ៗនេះមិនអត់អោនឲ្យពួកដែលធ្វើបាបរាស្ត្ររាប់ទស្សវត្សឲ្យរួចខ្លួននោះទេព្រោះប្រជាជនដូចបាក់ទឹកទំនប់ អញ្ចឹងកំពុងតែសំរុកមកគាំទ្របក្សប្រឆាំង។ សូមជូនពរការតស៊ូរបស់ពួកយើងជាអ្នកប្រជាធិបតេយ្យទទួលបាន ជ័យជំនះក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកផ្តាច់ការវាកំពុងតែស្លន់ស្លោដោយសារកំលាំងប្រជាជនហើយ ឥឡូវនេះ។