ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ប្រព័ន្ធទូរស័ព្ទស្មាត (Smart) ចាប់ផ្តើមបើកឲ្យមានសេវាហៅទូរស័ព្ទចេញ ដោយ Free នាទីវិញហើយ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនិរាករណ៍ប្រកាសកំណត់តម្លៃលើប្រព័ន្ធទូរស័ព្ទ។
កាលពីថ្ងៃទី២០ខែធ្នូ ក្រសួងប្រៃសណីយ៍ ឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចដកសេចក្តីប្រកាសលើប្រព័ន្ធទូរស័ព្ទ ដែលបានកំណត់តម្លៃក្នុងការហៅចេញជានាទី។កាលពីពេលថ្មីៗ ក្រសួង បានចេញសេចក្តីជូនដំណឹងដែលតម្រូវឲ្យក្រុមហ៊ុនទូរស័ព្ទ ចល័តទាំងអស់ មិនត្រូវផ្តល់ទឹកប្រាក់បន្ថែម ដែលនាំឲ្យអត្រាការហៅចេញក្នុងប្រព័ន្ធតិចជាង៤.៥សេន/ដុល្លារ ក្នុងមួយនាទី និងតម្លៃហៅចេញក្រៅប្រព័ន្ធទាបបំផុត៥.៩៥សេនដុល្លារ ក្នុងមួយនាទី។
ប័ណ្ណឃោសនាពាណិជ្ជកម្មរបស់ស្មាត ឲ្យដឹងថា ការហៅទូរស័ព្ទ Free នាទី គឺតេអស់ទាស់ឥតគិតលុយ សម្រាប់ក្នុងប្រព័ន្ធ មានដូចដើមវិញហើយ។ ការបញ្ចូលក្រោម៥ដុល្លារ នឹងទទួលបានការហៅចេញ Free ចំនួន២០នាទីជារៀងរាល់ថ្ងៃ និងលើសពី៥ដុល្លារ នឹងទទួលបាន៣០នាទី ជារៀងរាល់ថ្ងៃ។ កម្មវិធីនេះ ត្រូវបានផ្តល់ជូនអតិថិជន ចាប់ពីថ្ងៃទី២៤ខែធ្នូនេះតទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឲ្យដឹងថា ការបន្ទាបតម្លៃ ដែលក្រុមហ៊ុនខ្លះ ទម្លាក់មកស្ទើរសូន្យនោះ ជាការបង្ខូចតម្លៃ ដែលផ្ទុយពីបទបញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជា ជាសមាជិក ហើយកម្ពុជាបានសន្យាជាមួយអង្គការក្នុងការធានាការប្រកួតប្រជែងដោយ សេរី និងស្មោះត្រង់ចំពោះអ្នកវិនិយោគទាំងអស់។ សេចក្តីប្រកាសបន្តថា សង្គ្រាមនៃតម្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់គុណភាពសេវា ដោយការបន្ទាបតម្លៃពុំបានគិតដល់គុណភាពសេវាដល់អ្នកប្រើប្រាស់ ធ្វើឲ្យអ្នកប្រើប្រាស់រអ៊ូរទាំ និងប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍រយៈពេលវែង។
ក្រសួងប្រៃសណីយ៍បន្តថា ការប្រកួតប្រជែងពុំស្មោះត្រង់នេះ ធ្វើឲ្យប្រតិបត្តិករមួយចំនួនដួលរលំ និងត្រូវបានបញ្ចូលជាមួយប្រតិបត្តិការដទៃទៀត ដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាពនៃវិស័យ និងជំនឿទុកចិត្ត។ ក្រសួងបន្ថែថា ការបន្ទាបតម្លៃហួសហេតុនេះ ក៏បើកឱកាសឲ្យឧក្រិដ្ឋកម្ម និងបទល្មើសនានាក្នុងវិស័យទូរគមនាគមន៍ កើនឡើង។ តួយ៉ាងការកើនឡើងនៃបទល្មើសតាមរូបភាពនៃការប្រើប្រាស់ SIMBOX ដើម្បីទាក់ថ្ពក់ការហៅចូលពីក្រៅប្រទេស ដោយមិនឆ្លងកាត់ច្រកទូរគមនាគមន៍អន្តរជាតិ ផ្លូវការ បាននាំទៅដល់ការខាតបង់ចំណូលរបស់ក្រុមហ៊ុន ដែលបានទទួលអាជ្ញាប័ណ្ឌប្រតិបត្តិការ និងរបស់រដ្ឋ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

រដ្ឋាភិបាលកញ្ជើធ្លុះពុករលួយអស់លុយពីរតនាគារជាតិហើយ!!បានជារកគ្រប់វិធីដើម្បីកៀគររកលុយឲ្យ ខាងតែបាន យកមកទប់នឹងវិបត្តិហិរញ្ញវត្ថុនាពេលដ៏ខ្លីខាងមុខនេះ!!!????
ក្រុមហ៊ុន គេមិនល្ងង់ ទេ កុំ អោយតែអស់លោកខ្លះ គាបសង្កត់ ក គេ ទៅ គឺជាការ ល្អ ហើយ !
ថៅកែរោងចក្រប្រាប់ថា កុំថា 160ដុល្លារ ឡើងជាង 200ដុល្លារ ក៏បានដែរ អោយតែរដ្ឋាភិបាលហ៊ុន សែន កុំគាបយកលុយ ពីគាត់ ។ នេះជាសម្តីថៅកែ ។ ពេលនេះយើងដឹងហើយថាអាណាជាអ្នកខូច ពិតប្រាកដ៏ ។ ពីមុនជារឿងកម្មករ និងថៅកែ តែអីឡូវ គឺជារឿងរវាងកម្មករ និងរដ្ឋាភិបាលហ៊ុន សែន វិញ ពីព្រោះថៅកែ ក៏ត្រូវហ៊ុន សែន គាបដូចគ្នាដែរ ។ សត្រូវរួមរបស់ថៅកែ និងកម្មករ គឺហ៊ុន សែន និង គូកនរបស់វា ។