ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
នៅតាមបណ្តាខេត្តមួយចំនួន ដែលជាតំបន់សេដ្ឋកិច្ចពិសេស ដូចជា នៅខេត្តស្វាយរៀង មានកម្មករច្រើនម៉ឺននាក់ ក៏ផ្ទុះការតវ៉ាព្រមៗគ្នា នៅថ្ងៃពុធនេះ ខណៈលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចុះទៅទីនោះ។ ចំណែកក្នុងខេត្តមួយចំនួនទៀត ក៏បានផ្ទុះបាតុកម្មព្រមៗគ្នា ទាមទារដំឡើងប្រាក់ឈ្នួល ដល់១៦០ដុល្លារ។ នៅខេត្តកំពង់ចាម កម្មករបានបិទគល់ស្ពានគីសូណា ខណៈលោក កឹម សុខា ចុះទៅទៅនោះ។
មន្ត្រីសហជីពឲ្យដឹងថា កម្មករផ្ទុះការតវ៉ាធំនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម និងខេត្តស្វាយរៀង។ ការតវ៉ានេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញ បានសម្រេចកំណត់ដំឡើងប្រាក់ឈ្នួលគោលកម្មករត្រឹម ៩៥ដុល្លារក្នុងឆ្នាំ២០១៤ ហើយរយៈពេល៥ឆ្នាំទៀតទើបអាចដំឡើងបាន១៦០ដុល្លារ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា កម្មករជាង៥ម៉ឺននាក់ធ្វើការនៅក្នុងរោងចក្រប្រមាណ៥០បានធ្វើបាតុកម្មនៅខាងមុខរោងចក្រ ហើយកម្មករមួយចំនួនទៀតកូដកម្មមិនចូលធ្វើការ។ លោកថា ក្រុមកម្មករជំរុញឲ្យក្រសួងពិចារណាលើបញ្ហានេះឡើងវិញ ៖
ប្រធានសម្ព័ន្ធសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា ក្រៅពីកម្មករធ្វើកូដកម្មនៅថ្ងៃនេះ មានតំណាងកម្មករ និងសហជីពផ្សេងៗទៀត បានជួបប្រជុំគ្នាដើម្បីដាក់លិខិតធ្វើកូដកម្មទៅថៅកែរោងចក្រ។ លោកថា មានក្រុមសហជីពមួយចំនួនទៀត កំពុងពិភាក្សាគ្នាពីការធ្វើមហាបាតុកម្មទូទាំងប្រទេសនៅចុងធ្នូ ឬដើមខែមករាខាងមុខនេះ ៖
នៅព្រឹកថ្ងៃពុធនេះផងដែរ កម្មករនៅខេត្តកំពង់ចាម បានប្រមូលផ្តុំគ្នាបាតុកម្ម បិទផ្លូវចេញចូលស្ពានគីសូណាដើម្បីទាមទារដំឡើងប្រាក់ឈ្នួល នៅពេលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះទៅទីនោះ។ ចំណែកនៅខេត្តស្វាយរៀង កម្មករច្រើនម៉ឺននាក់ ក៏ផ្ទុះការតវ៉ាព្រមៗគ្នានៅថ្ងៃពុធនេះ ខណៈលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិចុះទៅទីនោះ។
មន្ត្រីកម្មវិធីសិទ្ធិការងារនៃ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោក មឿន តុលា មានប្រសាសន៍ថា ក្រសួងការងារ ជាអ្នកជំរុញឲ្យកម្មករផ្ទុះកូដកម្មនៅពេលនេះ ហើយក្រសួងកំពុងខកខានមិនបានបំពេញភារៈកិច្ចរបស់ខ្លួន ក្នុងការកំណត់ប្រាក់ឈ្នួលគោលដល់កម្មករ។ លោកថា កន្លងមកគណៈកម្មការចម្រុះរបស់ក្រសួងរកឃើញថា ប្រាក់ឈ្នួលដែលកម្មករអាចរស់នៅបានសមរម្យ គឺចាប់ពី ១៥៧ដុល្លារ ដល់១៧៧ដុល្លារក្នុងមួយខែ តែក្រសួងបែរជាឲ្យកម្មកររង់ចាំរយៈពេល៥ឆ្នាំទៀត ទើបអាចទទួលយកប្រាក់ឈ្នួល ដែលពួកគាត់គួរតែទទួលបានទៅវិញ៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
5ឆ្នាំទៀតកម្មករគួរតែបាន៥០០ដុល្លាទើបវាសមទៅនឹងតំលៃអាមោកសែនអានេះអត់ចេះវិភាគមែន
៩៥ដុល្លាក្នុង១ខែមិនបានស្មើនឹងបក្សពួកបងសែនឯងស៊ីបាយព្រឹកមួយពេលផងហ្នឹង!
សូមអោយកម្មករទាំងអស់កុំចូលធ្វើការទាំងអស់គ្នាហើយសហការគ្នាដើម្បីចូលរួមធ្វើមហាបាតុកម្មជា
មួយគណបក្សសង្គ្រោះជាតិដើម្បីលំបំបាត់របបផ្តាច់ការនឹងបក្សពួកនិយមរបស់លោកហ៊ុនសែន
ព្រឹកម៉ិញមកព្រុសបានមួយភ្លែត គ្មានអ្នកអេីពេី បោលទៅវិញបាត់។ រាប់ម៉ឺននាក់ ចែកនឹង១០០! សរសេឲ្យពិតខ្លះផងទៅលោកអេីយ លោក vod (voice of dog)
ប្រាក់ខែ៩៥ដុល្លាមិនបានស្មើនិងតម្លៃបាយឆ្កែពួកអាចោរលួចជាតិមួយពេលផងបងប្អូនអើយ។