ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កាលពីថ្ងៃទី២០ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកសេចក្តីប្រកាសលើប្រព័ន្ធទូរស័ព្ទ ដែលបានកំណត់តម្លៃក្នុងការហៅចេញជានាទី ដែលនាំឲ្យអត្រាការហៅចេញក្នុងប្រព័ន្ធតិចជាង៤.៥សេន/ដុល្លារ ក្នុងមួយនាទី និងតម្លៃហៅចេញក្រៅប្រព័ន្ធទាបបំផុត៥.៩៥សេនដុល្លារ ក្នុងមួយនាទី។
ការប្រកាសដកនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានប្រើប្រាស់ ចាប់ផ្តើមរិះគន់ជាបន្តបន្ទាប់ថា ការកំណត់នេះខុសពីទីផ្សារសេរី និងយុវជនមួយក្រុម ព្រមានដាក់ស្នាមមេដៃប្រជាពលរដ្ឋទៅក្រសួង និងតវ៉ារហូតមានការនិរាករណ៍ប្រកាសកំណត់តម្លៃទូរស័ព្ទនេះ។
VOD បានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយប្រធាននិយតករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃប្រៃសណីយ៍ លោក ម៉ូវ ចរិយា នៅថ្ងៃពុធនេះ ដើម្បីពន្យល់បន្ថែមពីមូលហេតុនេះការដកសេចក្តីប្រកាសនេះ។
VOD៖ ហេតុអ្វីបានជាថ្មីៗនេះ ក្រសួងបានសម្រេចនិរាករណ៍សេចក្តីប្រកាស២៣២វិញ?
លោក ម៉ូវ ចរិយា៖ ការលុបនេះគឺថា ផ្អែកលើការជឿនលើនក្នុងការពិគ្រោះយោបល់គ្នារវាងបញ្ញតិ្តករទូរគមនាគមន៍កម្ពុជា និងគ្រប់ប្រតិបត្តិករទូរស័ព្ទចល័ត ព្រមទាំងអចល័តទាំង៩ គឺបានប្រជុំគ្នា ហើយឈានទៅធ្វើការបង្កើតនូវលក្ខខណ្ឌសមស្រប បានឯកភាពគ្នាទទួលស្គាល់ថានឹងពិនិត្យលើ Cost Base។ ចឹងបានរាជរដ្ឋាភិបាលលុបអាហ្នឹងចោលចេញ។ សំដៅគឺថាទី១ពិនិត្យទៅលើតម្លៃដើម Cost Baseឲ្យគាត់ផ្តល់Cost Base។ ថ្លៃដើមបានសេចក្តីថា គាត់ដូរផលិតអ្វីមួយចឹង ថ្លៃដើមគឺពាក់ព័ន្ធផលិតផលរបស់គាត់ដែលគាត់បានសាងសង់ បានបង្កើតឡើងនោះ ដែលបានផលិតហ្នឹង គឺវាមានថ្លៃដើមរបស់វា។ ហើយនៅក្នុង ITU(អង្គការសហភាពទូរគមនាគមន៍អន្តរជាតិ) គេប្រាប់ថា ត្រូវមានកំណត់ថ្លៃដើម ដែលថ្លៃដើមនោះគិតទៅតាមការណែនាំរបស់ITU ហើយដំណោះស្រាយធំបំផុតគឺថា មិនឲ្យគាត់ទម្លាក់តម្លៃទាបជាងថ្លៃដើមរបស់គាត់ កាលណាយើងទម្លក់ទាបវាត្រូវមានអីយកមកប៉ះប៉ូវដើម្បីបំពេញនូវតម្លៃមួយដែលសមស្រប បានសេចក្តីថាក្រុមហ៊ុន (ក) គាត់មាននៅក្រៅប្រទេសមួយ ហើយគាត់មានក្រុមហ៊ុននៅក្នុងស្រុកមួយទៀត ចឹងគាត់ចំណេញនៅស្រុកគេគាត់យកលុយហ្នឹងមកប៉ះប៉ូវក្នុងក្រុមហ៊ុនក្នុងស្រុក ដើម្បីបន្ទាបឲ្យថោក ហើយប្រមូលអតិថិជនពីគេ ផ្តួលរំលំក្រុមហ៊ុនមួយទៀត។ ចឹងរដ្ឋាភិបាលស្វែងយល់ថា ត្រូវបង្ហាញឲ្យមានភាពស្មោះត្រង់ កុំកេងប្រវ័ញ ឬបោកប្រាស់ប្រជារាស្ត្រដោយប្រើការឃោសនាមិនសមរម្យ វាយប្រហាគ្នាទៅវិញទៅមកនៅក្នុងក្រុមហ៊ុនដទៃទៀតនៅក្នុងស្រុក។
VOD៖ តើធ្វើយ៉ាងម៉េចដើម្បីជៀសវាងការ បន្ទាបតម្លៃហួសហេតុ?
លោក ម៉ូវ ចរិយា៖ ដើម្បីជៀសវាងបញ្ហានេះបាន យើងត្រូវឲ្យគាត់ផ្តល់ Cost Base មកឲ្យបញ្ញតិ្តករTRC ដើម្បីTRC តាមដានបញ្ហាទីផ្សារហ្នឹង។ ហើយបើអ្នកអែងហ៊ានបញ្វុះតម្លៃ គឺយើងលែងកំណត់ Cost Base ថ្លៃដើមដូចមុនហើយទុកឲ្យ ទុកឲ្យគាត់កំណត់ខ្លូនគាត់ចុះ ប៉ុន្តែសុំឲ្យគាត់ Offer តម្លៃកុំឲ្យទាបជាងថ្លៃដើមរបស់គាត់ ហើយដើម្បីឈានទៅរកការផ្តល់សេវា និងការប្រកួតប្រជែង ឲ្យមានតម្លាភាព និងស្មោះត្រង់រវាងគ្នានេះជាគោលការណ៍របស់រាជរដ្ឋាភិបាល។
VOD៖ តើនិរាករណ៍ប្រកាសអន្តរក្រសួង ២៣២ មានន័យថាគ្រប់ប្រតិបត្តិករទូរស័ព្ទទាំងអស់អាច Promotion ដូចដើមឬយ៉ាងណា?
លោក ម៉ូវ ចរិយា៖ ការនិរាករណ៍ប្រកាសអន្តរក្រសួង ២៣២នេះ គឺមានន័យថាគ្រប់ប្រតិបត្តិករទាំងអស់អាចកំណត់តម្លៃខ្លួនឯងបាន ប៉ុន្តែមិនត្រូវឲ្យទាបជាងតម្លៃដើមទេ(Cost Base) ចំពោះការហៅក្នុងប្រព័ន្ធ ប៉ុន្តែក្រៅប្រព័ន្ធនៅកំណត់តាមគោលការណ៍ក្រសួងដដែល។ប្រតិបត្តិករទាំងអស់ ត្រូវជូនផ្តល់ជូនបញ្ញតិ្តករទូរគមនាគមនន៍កម្ពុជា នូវការគណនាតម្លៃដើមជារៀងរាល់៦ខែម្តង គិតចាប់ពីខែ មករា ឆ្នាំ ២០១៤ ដើម្បីឲ្យប្រតិបតិ្តករទូរគមនាគមន៍កម្ពុជា មានមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យអំពីភាពស្មោះត្រង់ក្នុងការប្រកួតប្រជែង។ [ក្រសួងប្រៃសណីយ៍] ស្នើឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ផ្តល់សេវាល្អ និងមានគុណភាពខ្ពស់ ដល់ប្រជាពលរដ្ឋ។
VOD ៖ តើហេតុអ្វីបានជាក្រសួង ចេញសេចក្តីប្រកាស២៣២កំណត់តម្លៃទូរស័ព្វ?
លោក ម៉ូវ ចរិយា៖ ហេតុអ្វីបានជាចេញសេចក្តីប្រកាស ២៣២ គឹដោយសារគាត់ធ្វើ Promotion របស់គាត់ហយសហេតុ ហើយពលេនោះគឺថារដ្ឋមិនទាន់បានគិតពី Cost Base បានជារដ្ឋធ្វើការកំណត់ ព្រោះក្រុមហ៊ុននោះគាត់សុំ ឲ្យធ្វើការដោះស្រាយជូនគាត់ ហើយក្រោយមកដោះស្រាយហើយ គាត់នៅយកជំហរមួយ គាត់ថាក្រុមហ៊ុនមួយចំនួនគឺតម្លៃរបស់គាត់គឺគាត់ Offer ហ្នឹងអត់ក្រោម Cost Baseទេ ប៉ុន្តែការដែលគាត់និយាយនោះ រដ្ឋមើលឃើញថា កាលណាដាក់ហួយសហេតុចឹង វាអាចប៉ះពាល់ដល់វិបត្តិនៅក្នុងទីផ្សារ ចឹងទេបានជាយើងឲ្យមាន២៣២ ហ្នឹង។ ហើយ ២៣២ហ្នឹង មិនមែនសម្រាប់រៀបចំបានរហូតទេ គឺសម្រាប់ដោះស្រាយមួយពេល ដែលយើងត្រូវបារៀបចំឲ្យគ្នាស្រួលបួលហើយគឺលុបវិញហើយ ៕
កែតម្រូវ៖ ឈ្មោះប្រធាននិយតករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃប្រៃសណីយ៍ គឺលោក ម៉ូវ ចរិយា មិនមែនលោក ម៉ៅ ចរិយា ដូចដែលបានចុះផ្សាយក្នុងអត្ថបទមុនៗទេ។
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
សុទ្ធតែឆ្កួត ក្រុមគេដឹងច្បាស់ជាងពួកលោកឯងទៅទៀតមុននឹងគេដាក់លក់ផលិតផលអ្វីមួយ អាចចំណេញឬខាត់បងជារៀងឯករាជ្យភាពរបស់ក្រុមហ៊ុនមិនមែនជារៀងរបស់រដ្ឋាភិបាលឬ របស់ក្រសួងលោកឯងទេ បើគ្មានសមត្ថភាពចុះចេញទៅអោយគេធ្វើម្តងមើល តើនណាគ្រាន់បើជាង
ការធ្វើអ្វី១ គួរតែគិតប្រយោជន៏រាស្រ្តជាធំ មិនមែនគិតតែរដ្ឋខ្លួនឯង ហើយរាស្រ្តវេទនានោះទេ
ចុះការឡីងថ្លៃទំនិញសព្វសារពើនោះ ដូចជាសាំងជាដើម ហេតុម្តេចរដ្ឋហ្នឹងមិនគិតផង????
ដូចភាសាគេថា Critical thinking ។ បើអ្នកឯងមាន critical thinking ខុសតែ១០%ប៉ុណ្តោះ៕