Page​ ប្រើ​ឈ្មោះ​ និង​រូបថត​បុរស​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ មិន​ស្គាល់​ទង់ជាតិ​ខ្មែរ​ពិតប្រាកដ​

Posts by DTN7
December 25, 2013

​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ Page​ ក្នុង​បណ្តាញ​សង្គម​ Facebook​ មួយ​ដែល​ប្រើ​ឈ្មោះ​ និង​រូបថត​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាន​អ្នក​ Like​ Page​ ចំនួន​125K​នោះ​ បាន​ Post​ នូវ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ភ្ជាប់​ជាមួយនឹង​អត្ត​បទ​យោង​តាម​កាសែត​ Wall​ Street​ Journal​ និង​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ "​មាន​ន័យ​ថា​ មេ​បក្ស​ប្រឆាំង​នេះ​គឺ​កំពុង​តែ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់​ រំលោភ​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ជាតិ​ទាំងអស់​ ដើម្បី​ក្រុម​ខ្លួន​ឡើង​កាន់កាប់​អំណាច​ ។​ អំពើ​ល្មើសច្បាប់​របស់​ពួក​គេ​ គឺ​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល​ធ្លាក់​លិចលង់​ ។​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​អំពើ​រដ្ឋប្រហារ​ប្លន់​អំណាច​មិន​ឲ្យ​កើត​មាន​ឡើងជា​ដាច់ខាត​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​"​ ។​

​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកលេង​ Facebook​ មានការ​ចាប់អារម្មណ៍​ និង​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​នោះ​ គឺ​ Page​ ដែល​ប្រើ​ឈ្មោះ​ និង​រូបថត​បុរស​ខ្លាំង​ ហើយ​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​ Page​ របស់​បុរស​ខ្លាំង​ផង​ បាន​ Post​ នូវ​រូប​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខុសឆ្គង​ ដែល​មិនមែន​ជា​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​ ស្រប​តាម​មាត្រា​៦​ និង​ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​ ។​

​ក្រុម​អ្នកលេង​ Facebook​ ដែល​ស្គាល់​អំពី​ទង់ជាតិ​ខ្មែរ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​នោះ​ បាន​សំណូមពរ​ឲ្យ​ Page​ ប្រើ​ឈ្មោះ​ និង​រូបថត​បុរស​ខ្លាំង​ ដែល​បាន​ Post​ នូវ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​ខុសឆ្គង​ មេត្តា​ធ្វើការ​កែតម្រូវ​ឡើង​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ Page​ នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ នោះ​គឺជា​របស់​បុរស​ខ្លាំង​មែន​ គឺ​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ ដោយសារ​បុរស​ខ្លាំង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បែរជា​មិន​ស្គាល់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​ទៅ​វិញ​ ៕​

Cambodian-Flag3
Hun-Sen-9
Hun-Sen-9


What Next?

Recent Articles

3 Responses to "Page​ ប្រើ​ឈ្មោះ​ និង​រូបថត​បុរស​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ មិន​ស្គាល់​ទង់ជាតិ​ខ្មែរ​ពិតប្រាកដ​"

  1. ព្រះសុវណ្ណកោដ្ឋ says:

    នៅលើ​មេឃ​អត់​ដែល​ឃើញ​ទេវតា ឃើញតែ​ពន្លឺព្រះអាទិត្យ​បំភ្លឺ​ផ្លូវ​ប្រជា​រ្រា​ស្ត​ខ្មែរ​ឆ្ពោះទៅកាន់​សិទ្ធិសេរីភាព​ពេញលេញ និង​ការផ្លាស់ប្តូរ​ជីវ​ភាព​​ថ្មី​ប្រសើរ​ជាង​មុន។

  2. Kon Khmer says:

    ធម្មតាមនុស្សអវិជ្ជា ធ្វើអ្វីក៏មិនដឹងខ្យល់អីដែរ..យ៉ាប់ណាស់មនុស្សល្ងង់ធ្វើចេះ វាពិបាកជាងមនុស្សចេះធ្វើល្ងង់…!?តែបើល្ងង់ហើយស្តាប់គេ ស្តាប់ឋងទៅវាគ្រាន់បើបន្តិច តែវាមិនស្តាប់គេទៀតហ្ន៍…!

  3. CPP says:

    Hun sensssssssss must go!!!