កម្មករ​នៅ​បណ្ដា​រោងចក្រ​មួយចំនួនធំ​បន្ត​ផ្ទុះ​កូដកម្ម និង​បាតុកម្ម ចូល​ដល់​ថ្ងៃ​ទី​ពីរ​​

ដោយ៖​ នួន បូរិន​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

សេចក្ដីរាយការណ៍ជាច្រើន បានឲ្យដឹងថា កម្មករ​នៅ​បណ្ដា​រោងចក្រ​មួយចំនួនធំ​បន្ត​ផ្ទុះ​កូដកម្ម និង​បាតុកម្ម ចូល​ដល់​ថ្ងៃ​ទី​ពីរ ករណី​ពួកគេ ជំទាស់​ការដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម ៩៥ដុល្លារ ដែលពួកគេ ប្រកាស​ប្រាក់​ដំឡើង​នេះ មិន​អាច​ទ្រទ្រង់ជី​វិភាព​បានឡើយ​។

នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ មាន​សេចក្ដី​រាយ​កាណ៍ រោងចក្រធំ​ៗនៅរដ្ឋធានី​ភ្នំពេញ និង​បណ្ដា​ខេត្តមួយចំនួន ដូចជា​ខេត្ត​កំពង់​ឆ្នាំង ​កំពង់ចាម  កំពង់ស្ពឺ ស្វាយ​រៀង  ដែល​មាន​រោងចក្រ ជិត១០០ បាន​ផ្អាក​ដំណើរ​ការហើយ នៅ​ខណៈ​នេះ កម្មករ​នៅ​ទី​រួម​ខេត្ត​កំពង់​ឆ្នាំ​ងគំរាមថា នឹង​បិទ​ផ្លូវ​ជាតិ​លេខ៥។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សង្គម បាន​ឲ្យដឹងថា រោងចក្រ​ជាច្រើន​នៅ​ផ្លូវ​វែង​ស្រែង​ ខណ្ឌដង្កោ បាន​ផ្ទុះ​កូដកម្មធំជាងគេ ហើយពួកគេកំពុង​ឈរ​ត្រៀប​ត្រា ​នៅ​ខាង​មុខ​រោងចក្រ។

រោងចក្រ​ធំ​ចំនួន​ពីរ​នៅ​សង្តាត់​ទឹកថ្លា តាមបណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី គឺ​រោងចក្រ​អេ​គ្រិម និង​រោងចក្រ ឡាក់​គី​សន ដែលមានកម្មករជិត​១០០០០​នាក់ ក៏បាន​ផ្ទុះ កូដកម្ម​ផង​ដែរ​ ខណៈ​រោងចក្រ​នៅ​ម្ដុំ​ចាក់អង្រែ ​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី២៦​នេះ​ទៀត។

​គោលបំណង នៃ​ការតវ៉ា​របស់​កម្មករ​ទាំងនោះ គឺ​ដើម្បីជំទាស់មិន​ទទួលយកការដំឡើង​ប្រាក់ឈ្នួល ការងារចំនួន​១៥ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤  ដែលធ្វើឲ្យ ប្រាក់ខែ​គោល​ពួកគេ​បាន៩៥ដុល្លារ ប៉ុន្តែទាំង​សហជីព​ និងកម្មករ​ចាត់ទុកថា មិន​អាច​ទ្រទ្រង់ជី​វិភាព​បានឡើយ​៕

សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

5 Responses to "កម្មករ​នៅ​បណ្ដា​រោងចក្រ​មួយចំនួនធំ​បន្ត​ផ្ទុះ​កូដកម្ម និង​បាតុកម្ម ចូល​ដល់​ថ្ងៃ​ទី​ពីរ​​"

  1. La Rosa says:

    $1 per month or $12 per year will not catch up the inflation or the rise of the prices of gasoline, food, and household needs! Imagine that the minister will spend $300 to $500 for his dining out with his family at the restaurant! Let the minister and government officials come and work as the Factory Workers, then they will KNOW the reality of human surviving needs!!!

  2. La Rosa says:

    The rise of $1 per month or $12 per year will not catch up the inflation or the rise of the prices of gasoline, food, and household needs! Imagine that the minister will spend $300 to $500 for his dining out with his family at the restaurant! Let the ministers and government officials come and work as the Factory Workers, then they will KNOW the reality of human surviving needs!!!
    (They want to be the ministers for LIFE)

  3. bol says:

    យើងមិនបៀតបឿនផលប្រយោជន៍កម្មករទេ។ តែការទាមទាររបស់យើង គួរតែត្រូវមានព្រំដែន គិតដល់គេ គិតដល់យើង។
    ដូចនេះ ខ្ញុំក៏សុំសួរថៅកែរោងចក្រដែរថា បើពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ ទិដ្ឋភាពសេដ្ឋកិច្ច និងអ្វីដែលប៉ះពាល់ផ្សេងៗ ទាក់ទងនឹងការបីទរោងចក្រ តើអស់លោកអាចសាកល្បងបិទរោងចក្រ ហើយរើទៅរកស៊ីនៅប្រទេសផ្សេង វិញ បានឬទេ? បានជាខ្ញុំសួរដូចនេះ ព្រោះខ្ញុំចង់ឃើញណាស់ ថាតើបងប្អូនកម្មករយើង គាត់ធ្វើអី ? ហើពួកមេបះបោរនេះ វាមានអ្វីដោះស្រាយជាមួយបងប្អូន បើគ្រួសារប្រពន្ធកូនរបស់ក្រុមពួកនេះ សុទ្ធជាក្រុមរស់ដោយសារឈាមកម្មករ ដូចនេះ គឺដោយសារការញុះញង់។
    ទោះយ៉ាងណា ក៏ខ្ញុំយល់ថា លោកថៅកែគ្រប់គ្នា បានផុងជើងជាប់ក្នុងភក់ដ៏ស្អិត ដូចដំរីលង់ទ្រនេស ហើយ ព្រោះលោកបាចំណាយលុយរាប់លានដុល្លា ជាប់នៅលើដីកម្ពូជា រួចទៅហើយ។ គេយល់ដូចខ្ញុំនេះហើយ ទើបបានជាពួកខូចអស់នេះ វាច្របាច់ ក លោកថៅកែ ដើម្បីសម្លាប់រដ្ឋាភិបាល។

  4. Konkhmer says:

    Let think how all businesses can have effect if daily wage is hugely increased while there is the same quantity of productivity.

  5. eclipse says:

    បូស ហើមយូរ វាតែងតែកើតមុខ បែកធ្លាយ ឫក៏មាន អ្នកមកជួយ ញិច កុំឱ្យវា គំ យូរពេក។

    យល់ឃើញថា មកពីគ្មានសមត្ថភាពដោះស្រាយ បានជាចោទប្រកាន់ទៅខាងសង្គ្រោះជាតិ

    ថា ជាអ្នកអុចអាល ញុះញង់ទៅវិញ។ បើមើលងាយទៅខាងសង្គ្រោះជាតិ ម្លឹងៗ សាកល្បង

    ចុះកិច្ចសន្យាឱ្យខាងសង្គ្រោះជាតិ ធ្វើជាអ្នកដឹកនាំជាតិ ផងទៅមើស៎ ! បើធ្វើមិនកើត ដោះ

    មិនចេញ ចាំថាគេវិញ។