Thursday, 26 December 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ កម្មករនៅតាមរោងចក្រប្រមាណជាជាង ១០០ ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាបាននាំគ្នាឈប់ធ្វើការជំនួសដោយការតវ៉ាវិញ ដែលចំនួនកម្មករចេះតែមានការកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានជួបប្រជុំជាមួយនឹងខាងម្ចាស់រោងចក្រដើម្បីធ្វើការផ្អាករោងចក្របណ្តោះអាសន្នសិន។
យោងតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះពីសមាគមរោងចក្រថា សមាគមនេះបានស្នើសមាជិកខ្លួន ឲ្យផ្អាកប្រតិបត្តិការទាំាងអស់នៅក្នុងគ្រប់រោងចក្រ នៅសប្តាហ៍នេះ ដើម្បីឲ្យកម្មករឈប់សម្រាកនៅផ្ទះ។
ប្រភពបានបន្តថា ប្រសិនបើ កម្មករនៅបន្តធ្វើការក្នុងរោងចក្រទៀត ក្រុមបាតុករនឹងមកក្បែររោងចក្រ និងអាចបំផ្លាញច្រកទ្វាររោងចក្រ និងទ្រព្យសម្បត្តិ ដើម្បីបង្ខំឲ្យកម្មករចេញទៅចូលរួមជាមួយនឹងបាតុកម្មទាមទារដំឡើងប្រាក់ឈ្មួល ១៦០ដុល្លារ។ វាជារឿងសុវត្ថិភាព ប្រសិនបើគ្មានកម្មករ ធ្វើការនៅក្នុងរោងចក្រ។
ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធាសសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ដែរនេះថា កម្មករកាន់តែមានការពុះកញ្រ្ជោលកាន់តែខ្លាំងហើយនៅតាមបណ្តារោងចក្រប្រហែលជា ១២០ រោងចក្រក្នុងទីក្រុង និងខេត្ត។
លោកបានថ្លែងថា៖ «ជាមួយនេះមានកម្មករមួយក្រុមដែលយើងមិនដឹងថាជាកម្មករនៃសហជីពណាមួយទេបានដើរអុកឡុកកម្មករដែលចូលធ្វើការឲ្យចេញមកក្រៅតវ៉ាជាមួយពួកគេ»។
លោក ប៉ាវ ស៊ីណា បាននិយាយទៀតថា លោកមិនទាន់ដឹងថាក្រុមកម្មករនោះចេញពីប្រភពណានោះទេ តែម៉ោងនេះជាម៉ោងដែលកម្មករកំពុងជ្រួលច្របល់ក្នុងការទាមទារប្រាក់ឈ្នួលរបស់ពួកគាត់។
យោងតាមមន្រ្តីរបស់សហជីពសេរីកម្មករបានឲ្យដឹងថា កម្មករនៅខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ផ្លូវជាតិលេខ១ លេខ២ លេខ៤ និងតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញកំពុងតែមានការហែក្បួនមកទីលានប្រជាធិបតេយ្យ តវ៉ានៅខាងមុខរោងចក្រ និងមានការបិទផ្លូវនៅតាមបណ្តាខេត្តផងដែរ។
នៅពេលនេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិចុះទៅជួបកម្មករនៅរោងចក្រសាប្រ៊ីណាក្នុងខេត្តកំពង់ស្ពឺដែលជារោងចក្រធំមួយនឹងធ្លាប់មានជម្លោះខ្លាំងក្លាមួយផងដែរ នាពេលកន្លងមករហូតដល់មានកម្មករ និងសមត្ថកិច្ចរងរបួស និងជាមន្ទីរឃុំឃាំងមួយរយៈ។
ចំណែកលោក កឹម សុខា អនុប្រធាគណបក្សសង្រ្គោះជាតិបានដឹកនាំកម្មករនៅខេត្តកំពង់ឆ្នាំងនៅរោងចក្រឡុងលីត និងខេនស្ព័ត ដោយមានការបិទផ្លូវជាតិលេខ ៥ ផងដែរដើម្បីទាមទារប្រាក់ឈ្នួល ១៦០ ដុល្លារ។
គាំទ្រចំពោះវិធានការបិទរោងចក្រនេះ អាចបិទមួយរយះពេល3-4 ខែ ដើម្បីចាំបោះឆ្នោតឡើងវិញ ចាំំនាំគ្នាចូលធ្វើការងារបានទទួលប្រាក់ខែ USD 160 ភ្លាមតែម្តង ។ ចាំសត្វសេះ វាដុះស្នែងទៅ! លោភលន់គង់វិនាសខ្លួន !
A ach
បើគ្រាន់តែជាកម្មករទាមទារដើម្បីជីវភាពមិនពិបាកដោះស្រាយទេតែបើជាកម្មករដែលជាប់ពាក់ពន្ធ័
រឿងនយោបាយចូលរួមអាហ្នឹងពិតជាពិបាកដោះស្រាយណាស់។
សុំសួរមួយឆ្កែអាខ្វាក់ទាំងឡាយ ។ រោងចក្រចំណាយលើប្រាក់ខែកម្មករ ជាង៣០០លានដុល្លារ ចំណាយលើវត្ថុធាតុដើម ជាង1000លានដុល្លារ តែចំណាយផ្សេងៗ Other Expenses បំរុងទុកជាង2000 លានដុល្លារ ។តើស្អីគេ អាចំណាយផ្សេងៗ Other Expense ??????????????????