ក្រសួង​ការងារ ផ្អាក​បណ្តោះអាសន្ន​នូវ​សេវា​ពិនិត្យ​សុខភាព បេឡា​ជាតិ និង​របប​សន្តិសុខ​សង្គម​​

ដោយ៖​ សុទ្ធ គឹមសឿន និង ដួង សុខា​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បិទ​សេចក្តីជូនដំណឹង​មួយ​សរសេរ​ដោយ​ដៃ នៅ​ខ្លោងទ្វារ​ចូល​ទីស្តីការក្រសួង ស្តី​ពី​ការផ្អាក​ជា​បណ្តោះ​អា​ស​ន្ន​នូវ​សេវា​ពិនិត្យ​សុខភាព សេវា​បេ​ទ្បា​ជាតិ និង​របប​សន្តិសុខ​សង្គម​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ប្រាប់​VOD​ថា សេវា​ទាំងនេះ នឹង​ត្រូវ​ដំណើរការ​ទ្បើង​វិញ បន្ទាប់​ពីគណៈកម្មការប្រឹក្សា​ការងារ​ដោះស្រាយ​ការទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បប​រ​មា​របស់​កម្ម​ករ​ទ្បើង​វិញ ​៖

​ក្រសួង​ចេញ​សេចក្តីជូនដំណឹង​នេះ ខណៈ​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ធ្វើ​កូដកម្ម​-​បាតុកម្ម នៅតាម​ដងផ្លូវ ប្រឆាំង​នឹង​សេចក្តីសម្រេច​ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​ពី​៨០​ដុល្លារ​អាមេរិក ទៅ​១៦០​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​អាមេរិក ដល់​១៥៥​ដុល្លារ​អាមេរិក សម្រាប់​កម្មករ​សាកល្បង ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​។ ពួក​គេ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​អាមេរិក នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤​។​

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី យល់ថា ការផ្អាក​សេវា​ទាំងនេះ មិន មាន​ហេតុផល​ច្បាស់លាស់ និង​ធ្វើឲ្យប៉ះពាល់​ដល់​កម្មករ​ ៖​

​ចំណែក ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​C-CAWDU លោក អាត់ ធន់ យល់​ផ្ទុយ​ពី​លោក ជា មុន​។ លោក អាត់ ធន់ មានប្រសាសន៍ថា ដោយ​សា​រតែ របប​សន្តិសុខ​សង្គម​ទើបតែ​ត្រូវបាន​បង្កើត និង​មិន​ទាន់​ត្រូវបាន​អនុវត្ត​ឲ្យបាន​ពេញលេ​ញ ដូច្នេះ ការផ្អាក​នេះ​មិន​ធ្វើឲ្យប៉ពាល់ក​ម្មករ​ទេ​ ៖​​

​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ទ្បី គិតថា ក្រសួង​ការងារ​គួរ​ពិភាក្សា​ជាមួយ​តំណាង​សហជីព​កម្មករ មុន​នឹង​ចេញ​សេចក្តីជូនដំណឹង​នេះ​។ លោក​ថា ការ​ផ្អា​ក​​នេះ នឹង​ប៉ះពាល់​ជីវភាព​កម្មករ និង​ធ្វើឲ្យ​ពួកគាត់​កាន់តែ​ផ្ទុះ​កំហឹង ខណៈ​ការទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា មិន​ទាន់​ទទួល​ជោគជ័យ​។​

​របប​សន្តិសុខ​សង្គម គឺ​ជា​កម្មវិធី​នយោបាយ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល ដែល​មាន​គោលបំណង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​តាម រយៈ​វិធានការ​ជំនួយ​ដើម្បី​ធានា​ដល់​សិទ្ធិ​ក្នុងការ ទទួលបាន​នូវ​ធនធាន​គ្រប់គ្រាន់​ដូចជា អាហារ ជម្រក សុខភាព និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​ជា​អតិបរមា​ជាពិសេស​ចំពោះ​ជន​ងាយ​រងគ្រោះ ដូចជា កុមារ មនុស្ស​ចាស់ អ្នកជំងឺ ជនពិការ​។

​សេវា​របប​សន្តិសុខ​សង្គម ត្រូវបាន​គេ​ហៅថា​សេវា​សង្គម ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សំណាញ់​សុវត្ថិភាព សង្គម​ក្នុង​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល​។ នៅ​កម្ពុជា របប​សន្តិសុខ​សង្គម គឺ​សំដៅ​ទៅលើ​ការធានារ៉ាប់រង​សង្គម ដូចជា​ការទទួលខុសត្រូវ​លើ​សោធន​និវត្តន៍ សោធន​បាត់បង់​សម្បទា​វិជ្ជាជីវៈ គ្រោះថ្នាក់​ការងារ មាតុ​ភាព មរណភាព អ្នក​នៅ​ក្នុង​បន្ទុក ជាដើម​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

3 Responses to "ក្រសួង​ការងារ ផ្អាក​បណ្តោះអាសន្ន​នូវ​សេវា​ពិនិត្យ​សុខភាព បេឡា​ជាតិ និង​របប​សន្តិសុខ​សង្គម​​"

  1. pingpong says:

    ១. ពេលវេលាសម្រាប់ប្រជាជាតិកម្ពុជាបានមកដល់ហើយ!! គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាបណ្តេញហ៊ុនសែនពីអំណាច!! នេះជាឪកាសមាសសម្រាប់ប្រជាជាតិខ្មែរទាំងមូលដើម្បីផ្លាស់ប្តូរស្ថានភាពប្រទេស ឈានទៅភាពសំបូរសប្បាយ។ ប្រជាបាតុករទាំងអស់ រួមទាំងអ្នកនយោបាយពីគ្រប់ភាគីត្រូវតែអនុវត្តសកម្មភាពខាងក្រោមជាបន្ទាន់៖
    ២. ប្រជាបាតុករត្រូវតែបញ្ចុះបញ្ចូល អោយបុគ្គលិកនិងកម្មករនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលរួមធ្វើកូដកម្ម!!!
    ៣. ប្រជាបាតុករដល់វេលាចូលមកគ្រប់គ្រងតាមដងផ្លូវហើយ!!!
    ៤. ប្រជាបាតុករត្រូវដង្ហែរក្បួនទៅទួលក្រសាំងផ្ទះជនអប្រិយហ៊ុនសែន ដើម្បីអំពាវនាវអោយអង្ករក្ស ហ៊ុនសែនទម្លាក់អាវុធចុះនិងឈប់ធ្វើជាទាសកររបស់ហ៊ុនសែនតទៅទៀត គួរត្រឡប់មកធ្វើជាកងទ័ពជាតិវិញ!! និងឃាត់ខ្លួនមេអង្គរក្សហ៊ីងប៊ុនហៀងហៅអាខ្មៅ ដើម្បីយកមកកាត់ទោស!! អង្ករក្ស ទាំងអស់ត្រូវក្រោកឈរឡើងការពារប្រជារាស្រ្ត គឺអ្នកត្រូវប្រឆាំងហ៊ុនសែនចាប់ផ្តើមពីម្នាក់ឡើងទៅ!!
    ៥. ប្រជាបាតុករត្រូវនាំគ្នាទៅទូលថ្វាយព្រះមហាក្សត្រអោយដកតំណែងជនអប្រិយហ៊ុនសែនចេញ និងដាក់លោកស ខេងជានាយករដ្ឋមន្រ្តីស្តីទី ដើម្បីរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេលមួយឆ្នាំទៀត!!!
    ៦. លោកស ខេង និងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងមេដឹកនាំភាគីពាក់ព័ន្ធទាំងអស់ត្រូវតែពិភាក្សាគ្នារៀបចំប្រទេសជាតិឡើងវិញ!!
    ៧. កងទ័ព បូលីស អាវុធហត្ថ មន្រ្តីរាជការ ទាំងអស់ត្រូវស្តាប់លោកសខេងនិងលោកសមរង្សី ដើម្បីគ្រប់គ្រងស្ថានការប្រទេស!! យើងដាច់ខាតត្រូវតែបណ្តេញជនទុរយសហ៊ុនសែនហើយ ពីព្រោះហ៊ុនសែនបានប្រមាថមើលងាយយើង៣០ឆ្នាំហើយ!!!
    ៨.បើអស់លោកមិនចាត់ការនៅពេលនេះទេ!! អស់លោកពិបាកនឹងចាត់ការហ៊ុនសែនឬ អូសបន្លាយពេលគ្មានប្រយោជន៍រាប់ឆ្នាំតទៅមុខទៀត ហើយជនអប្រិយហ៊ុនសែនមានចរិកពាលនឹងចាត់ការអ្នកជាមិនខាន!! នេះជាឪកាសមាសសម្រាប់គ្រប់ភាគីទាំងអស់ដែលត្រូវហ៊ុនសែនប្រមាថមើលងាយសឹងមួយជីវិតទៅហើយ!! ជាពិសេសហ៊ុនសែនបានស៊ុមគ្រលំជាមួយយួន ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរតាំងពីសម័យអង្គរមក!!

  2. killer says:

    សុំសួរមួយឆ្កែអាខ្វាក់ទាំងឡាយ ។ រោងចក្រចំណាយលើប្រាក់ខែកម្មករ ជាង៣០០​លានដុល្លារ ចំណាយលើវត្ថុធាតុដើម ជាង1000លានដុល្លារ តែចំណាយផ្សេងៗ Other Expenses បំរុងទុកជាង2000 លានដុល្លារ ។តើស្អីគេ អាចំណាយផ្សេងៗ Other Expense ??????????????????

  3. ពួកឣាម៉ាំងប្រឆូកបូកនិងពួកឣាចាំងប្រឆោស្លឈាមចង់កាន់ឣំណាច! says:

    អាចំណាយផ្សេងៗ Other Expense ??????????????????គឺដើម្បីឆ្លុះឣេកូស៊ីជម្រៅក្នុងប្រហោងត្រពោកម៉ែឣ្ហែងមើល៍ ថាតើមានឣាដុំឈាមថោកហ្នឹងវាកកើត
    មកទៀតដែរឬទេ?ដឹងហើយឬនៅឣាតិរច្ឆាន?