មែកធាងក្នុងស្រុករបស់ក្រុមវាយប្រហារតាមអ៊ីនធើណិត Anonymous ដែលធ្វើសកម្មភាពជុំវិញពិភពលោក បានអះអាងកាលពីម្សិលមិញថា ខ្លួនបានធ្វើឲ្យគេហទំព័ររបស់ក្រសួងការបរទេសគាំងដំណើរការរយៈពេលប្រហែលជាប្រាំម៉ោង ដោយថែមទាំងបានបង្ហោះសារបញ្ឈឺតាមហ្វេសប៊ុករបស់ខ្លួនថា នេះជាអំណោយឆ្នាំថ្មីសម្រាប់រដ្ឋាភិបាលកម្ពុជាទៀតផង។
ក្រុមនេះបានបង្ហោះសារបញ្ឈឺនេះកាលពីព្រឹកម្សិលមិញថា “ Tango Down-25.12.2013 10 AM. Merry Christmas Ministry of Foreign Affairs & International Cooperation” ដែលមានន័យប្រហាក់ប្រហែលគ្នានឹងភាសាខ្មែរថា “១សូន្យ-២៥.១២.២០១៣ ១០AM។ រីករាយថ្ងៃបុណ្យណូអែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ”។
ខណៈគេហទំព័រនេះគាំងដំណើរការ វាបានបង្ហាញសារមួយថា “ Service Unavailable” ដែលមានន័យថា “ពុំអាចបើកមើលបាន”។ គេហទំព័រនេះអាចបើកមើលវិញបាននៅវេលាម៉ោង២ និង៤៥នាទីរសៀល។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា លោកនឹងពិនិត្យមើលបញ្ហានេះ។
ការវាយប្រហារតាមអីុនធើណិតនេះគឺជាផ្នែកមួយនៃប្រតិបត្តិការទ្រង់ទ្រាយធំរបស់ក្រុម Anonymous Cambodia ដែលត្រូវបានឲ្យឈ្មោះថា “ Operation Freedom” ដែលមានន័យថា ប្រតិបត្តិការទាមទារសេរីភាព។ ក្រុមនេះប៉ុនប៉ងវាយប្រហារគេហទំព័រទាំងអស់របស់រដ្ឋាភិបាលរួមទាំងគេហទំព័ររបស់ស្ថាប័នផ្សេងៗទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីម្សិលមិញនេះដែរ សមាជិកក្រុមនេះបានវាយប្រហារគេហទំព័ររបស់ក្រុមហ៊ុន និងស្ថាប័នក្នុងស្រុកចំនួន១៧ ហើយបានបង្ហោះសារដែលមានខ្លឹមសារថា “រីករាយថ្ងៃបុណ្យណូអែល” ដោយមានរូបក្បាលខ្មោចពាក់មួកតាណូអែលផង៕សេរីវុធ
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
© 2013 ខេមបូឌា ដេលី
we must look find all the solutions to make ccp step down at last and keep Mr samrainsy to be prim minister for cambodia.
Mr hun sen must go far far away from cambodia.
មានអីខ្លាំង…..គ្រាន់តែគេហទំព័រហ្នឹង គេវាយប្រហារម៉ោងណាក៏បាន…ចុះទម្រាំអាផ្សេងៗទៀតនុះ???
ក្រុម Anonymous Cambodia វាយប្រហារគេហទំព័រ របស់ គេ ចាំប្រកាសប្រាប់ឱ្យគេដឹងធ្វើអី ?
នាំឱ្យគេ ស្វែងរកជួល I T ចំណានៗ មកជួយគេ។ គេនឹងរិះរក ល្បិចវាយប្រហារ សងសឹកតប
មកវិញ។ បទពិសោធន៏ ខាង I T គ្មានអ្នកណាចេះវាអស់ទេ។ ជួយបង្ហាត់បង្ហាញ ផង។
ប្រហែលជាធ្វើខ្លួនឯងហើយមានបំណងចោទដាក់បក្សប្រឆាំងក៍មិនដឹង…..ពួកនេះមានល្បិចកល
ច្រើនរាប់មិនអស់ វាពូកែរកលេខដាក់គ្មានអាខាងផ្លូវខូច។
Oh yeah, good job. keep hacking them up, brothers !
ដោយសារឃឺង មាន នាកសញាបាតំ បនឌិតចេិចេពក