ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ខណៈដែលនៅប្រទេសកម្ពុជា មានការប្រគំតន្ត្រីអបអរទិវារបុណ្យណូអែល យ៉ាងគគ្រឹកគគ្រេងចូលរួមដោយតារាចម្រៀងល្បីឈ្មោះចម្រុះគ្នានៅកោះពេជ្រ កាលពីយប់ថ្ងៃទី២៥ធ្នូ តារាប្រុសស្រី៤ដួង ក៏បានបង្ហាញពីសកម្មភាពឆ្លងបុណ្យណូអែល នៅឯក្រៅប្រទេសផងដែរ។ តារាទាំង៤នោះ រួមមានអ្នកនាង គង់ សុជាតិ លោក ជា វិបុល លោក ឆន សុវណ្ណរាជ និងអ្នកនាង សារ៉ាយ សក្ខណា។
អ្នកនាងគង់ សុជាតិ និងលោក ជា វិបុល ពុំមានអ្នកណាថាបាន ទៅកាន់ប្រទេសថៃ តាំងពីពេលណានោះទេ ខណៈនៅថ្ងៃទី២៥ ធ្នូ ដែលត្រូវចំមនុស្សទូទាំងសាកលលោកអបអរថ្ងៃកំណើតរបស់ព្រះយ៉េស៊ូគ្រឹះ ដែលគេស្គាល់ថាបុណ្យណូអែល ស្រាប់តែអ្នកទាំងពីរ បង្ហោះរូបភាពជាច្រើន បញ្ជាក់ថា ក្នុងឆ្នាំនេះ អ្នកទាំងពីរសុំឆ្លងបុណ្យណូអែល នៅក្រៅស្រុកម្ដង។ រូបភាពជាច្រើនសន្លឹករបស់ពួកគេ បង្ហាញថាអ្នកទាំងពីរមានសេចក្ដីសុខណាស់ ជាមួយសកម្មភាពដើរកម្សាន្តនៅក្នុងប្រទេសថៃ ដែលក្រឡេកមួយភ្លែត គឺមិនខុសគ្នានឹងឱកាសចេញទៅក្រេបទឹកឃ្មុំ ដូច្នេះដែរ។ អ្នកនាងគង់ សុជាតិ និងស្វាមី លោកជា វិបុល បានសម្ញែងរូបភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍វ័យក្មេងបែបយុវវ័យទាំងពួងឡើយ ដោយគ្រប់សន្លឹករូបថតដែលអ្នកទាំងពីរបង្ហោះឡើង គឺគ្មានមួយប៉ុស្ដិ៍ណា ដែលគ្មានភាពស្អិតល្មួត មិនគួរឲ្យច្រណែនទាល់តែសោះ។ ក្រុមអ្នកលេងFacebook ទាំងអស់ បានជូនពរឲ្យឱកាសឆ្លងបុណ្យណូអែលរបស់តារាទាំងពីរ ក្លាយជាដំណើរកម្សាន្តដែលមានដំណឹងល្អក្រោយពេលត្រឡប់មកវិញ ដើម្បីចងភ្ជាប់ស្នេហារបស់ពួកគេក្រោយរៀបការ។
ដូចគ្នាដែរ អ្នកនាងសារ៉ាយ សក្ខណាវិញ គ្រាន់តែជូនដំណើរស្វាមីចាកចេញទៅកាន់សហរដ្ឋអាមេរិកភ្លាម ក៏ដឹកដៃម្ដាយ និងលោកឆន សុវណ្ណរាជ ទៅកាន់ប្រទេសកូរ៉េ នៅក្នុងទីក្រុងសេអូលដូចគ្នា ដើម្បីឲ្យទាន់នឹងឱកាសឆ្លងបុណ្
យសាកលនៅក្នុងទឹកដីនោះ។ ដំណើររបស់អ្នកនាង និងលោកឆន សុវណ្ណរាជ ក្នុងបំណងថតស្ពតរបស់ភេសជ្ជៈ Power Up វគ្គ២ ឲ្យត្រូវនឹងទិដ្ឋភាពបុណ្យណូអែលនៅទីនោះ និងផ្ដិតយកទិដ្ឋភាពស្រស់បំព្រងរបស់ប្រទេសកូរ៉េ ដោយមាន តារារបស់ប្រទេសកូរ៉េចូលរួមសម្ដែងផង។ អ្នកនាងសារ៉ាយ សក្ខណា និងលោក ឆន សុវណ្ណរាជ បានបង្ហោះរូបថតស្ទើរគ្រប់សកម្មភាព ដែលអ្នកទាំងពីរ និងក្រុមការងារ កំពុងធ្វើនៅទីនោះ។ សូម្បីតែសកម្មភាពញ៉ាំអាហារ សកម្មភាពពេលតែងខ្លួន សម្មភាពពេលកំពុងថត ក្រោមការដឹកនាំរបស់ភាគីកូរ៉េ និងសកម្មភាពជប់លៀងអបអរឆ្លងបុណ្យណូអែល កាលពីយប់ថ្ងៃទី២៥ ធ្នូ។ បន្ថែមពីលើការសម្ដែងក្នុងស្ពតរបស់ផលិតផលកូរ៉េមួយនេះ អ្នកទាំងពីរ ក៏បន្តថតចម្រៀងជាខ្សែ រឿង ក្រោមការចាត់ចែងរបស់មន្ត្រីហង្សមាស សម្រាប់វ៉ុលថ្មីរបស់លោកឆន សុវណ្ណរាជផងដែរ។ អ្នកនាង និងលោកឆន សុវណ្ណរាជ ហាក់មានជំនឿចិត្តយ៉ាងខ្លាំងថាស្ពតថ្មីរបស់ Power Up ដែលពួកគេបានរួមសម្ដែងជាមួយតារាកូរ៉េ ទទួលជោគជ័យ ក្រោយការចាក់ផ្សាយនៅដើមឆ្នាំ២០១៤។ ដ្បិតថា សារ៉ាយ សក្ខណា ត្រូវលាចេញពីសិល្បៈតាមស្វាមីក្រោយវិលវិញ ប៉ុន្តែអ្នកនាងនៅតែខិតខំបន្សល់នូវស្នាដៃនេះឲ្យល្អឥតខ្ចោះ ដែលទំនងទុកជាចំណងដៃ មុនពេលចេញទៅរស់នៅសហរដ្ឋអាមេរិក។
ដោយឡែកក្រឡេកមើលក្នុងស្រុកឯណេះវិញ ក៏មានការអបអរថ្ងៃបុណ្យណូអែលក្នុងរូបភាពអឹកធឹកផងដែរ បើទោះជាកម្ពុជាស្ថិតក្នុងភាពជាប់គាំងផ្នែកនយោបាយ និងមានផ្ទុះរឿងមហាបាតុកម្ម ជាបន្តបន្ទាប់។ ការប្រគំតន្ត្រីកាលពីយប់ថ្ងៃទី២៥ ធ្នូ នៅកោះពេជ្រ របស់ហង្សមាស បានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកទស្សនា រហូតដល់យប់រំលងអាធ្រាតុ។ តារាចម្រៀងដែលបង្ហាញខ្លួននៅក្នុងវេទិកានោះរួមមាន លោកខេមរៈ សិរិមន្ត កញ្ញាពេជ្រ សោភា លោកឆាយ វិរយុទ្ធ កញ្ញាឱក សុគន្ធកញ្ញា លោកណុប បាយ៉ារិទ្ធិ កញ្ញា សួស វីហ្សា កញ្ញា សុខ សីឡាលីន តារាភេទទី៣ រ៉ូលីន និងអ្នកមានទេពកោសល្យល្បីឈ្មោះជាច្រើនទៀត។ ជំនួបរវាងតារាហង្សមាស និងតារាសាន់ដេនាយប់នោះ បានជួយឲ្យព្រឹត្តិការណ៍ឆ្លងថ្ងៃបុណ្យណូអែលនៅក្នុងប្រទេសកម្ពុជាមានភាពគគ្រឹកគគ្រេងមិនខុសពីបណ្ដាប្រទេសឯទៀត។ សូម្បីតែតាមបណ្ដាហាង និងតាមដងផ្លូវ ក៏មានលម្អភ្លើងពណ៌ និងដាក់តាំងរូបសញ្ញានៃបុណ្យនេះដែរ។ នោះមិនទាន់គិតដល់ការបង្ហោះរូបថត និងសកម្មភាព របស់តារាសិល្បៈ និងមហាជនខ្មែរ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ នៅលើបណ្ដាញសង្គម Facebook នោះផង។ ទិដ្ឋភាពរីករាយនេះ ក៏ពិតជាបន្តសកម្មភាព រហូតដល់ថ្ងៃ១ មករា ដែលជាថ្ងៃឆ្លងសាកលនោះដូចគ្នា៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

Happy Dick & old Pussy at Siam….ha.ha. he gets old pussy and still working ok. Only boobs flat and soft. He like Socheat pubic hair along twoo big lips soft and thick .